សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្ដល់ឱកាស​ឲ្យ​យុវជន ត្រៀមខ្លួន​ជា​មេដឹកនាំ​ជំនួស​គណៈកម្មការ​នាយ​ក​

0 114

(Florida-​សហរដ្ឋអាមេរិក​) នៅ​ថ្ងៃទី ១៣ ខែធ្នូ នៅ​សហរដ្ឋអាមេរិក ត្រូវ​នឹង​ថ្ងៃទី ១៤ ខែធ្នូ នៅ​កម្ពុជា​ក្រោម ថ្ងៃនេះ សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​រដ្ឋ​នានា ក្នុង ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក ដូចជា អ៊ីតាលី , បារាំង និង កាណាដា បានមក​ជួបជុំគ្នា​នៅ វត្ត​ធ​ម្មិ​កា​រាម នាទី​ក្រុង​អូរ​ឡែ​ន​ដូ (Orlando) រដ្ឋ​ហ្វ្ល​រី​ដា (Florida) ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ រយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ១៤ និង ១៥ ខែធ្នូ ស្អែក​នេះ ។​

វត្តធម្មិការាមខ្មែរក្រោម ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៣៖លោក ថាច់ ង៉ុក ថាច់ ថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងកិច្ចជួបជុំថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមថ្ងៃដំបូង ។
វត្តធម្មិការាមខ្មែរក្រោម ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៣៖លោក ថាច់ ង៉ុក ថាច់ ថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងកិច្ចជួបជុំថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោមថ្ងៃដំបូង ។

​លោក សឺ​ង ហួរ អគ្គលេខា​សហព័ន្ធ​ខ្មែ​កម្ពុជា​ក្រោម បាន​ថ្លែង​ទៅកាន់​មនុស្ស​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​សំណេះសំណាល ថ្ងៃ​ដំបូង សម្រាប់​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រសៀល​ថ្ងៃទី ១៣ ខែធ្នូ ថា នៅ​ឆ្នាំ ២០១៤​ខាងមុខនេះ សហព័ន្ធ​ខ្មែរ កម្ពុជា ក្រោម នឹង​អនុវត្ត​នូវ​ផែនការ​មួយចំនួន​ក្នុងនោះ​មាន ការប្រើ​បណ្ដាញ​សង្គម Facebook សម្រាប់​ផ្សព្វផ្សាយ គោល ការណ៍ របស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ការ​ទុក​ឱកាស​ឲ្យ​យុវជន​ខ្មែ​ក្រោម ឡើង​ដឹកនាំ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​ជំនួស គណៈ កម្ម​ការ​នាយក ជំនួស​អ្នក​ដែលមាន​វ័យចាស់​ចូលនិវត្តន៍ និង​បន្ត​ពង្រឹង​កិច្ចការ​អន្តរជាតិ​ឲ្យ​បាន​ធំ​ជាង​មុន ។​

​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃ​ដំបូង​នេះ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ស​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាស​តែងតាំង លោក ចៅ សេរី ជា​អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បន្ទាប់ ពី​លោក ប្រាក់ សេរី​វុ​ឌ្ឃ ។​

​យោងតាម​កម្មវិធី​ប្រជុំ​ដែល​គណៈកម្មការ​បានកំណត់ កិច្ចប្រជុំ​នឹង​ពិភាក្សា​លើ​ប្រធាន បទ ៣ ចំណុច គឺ កិច្ចការ​អន្តរជាតិ​, កិច្ចការ​តំបន់ និង កិច្ចការ​ជាតិ ដែល​ទាក់ទង​នឹង បញ្ហា សិទ្ធិមនុស្ស​, សិទ្ធិ​ជនជាតិដើម និង​អនុវត្ត​ផែនការ “​ដំណើរ​ឆ្ពោះទៅកាន់​មាតុភូមិ​” កម្ពុជា​ក្រោម របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​របស់​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ចេញ​ផែនការ​សម្រាប់​ឆ្នាំ ២០១៤ ។​

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ប្រធាន​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រម លោក តោ គិ​ម ថុង អតីត​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​កា​ដា​ណា លោក ត្រឹង សា​រ៉ុង ពី​ប្រទេស​អ៊ីតាលី លោក ថាច់ វៀន មកពី​ប្រទេស​បារាំង និង​មន្ត្រី​នៅ​គណៈកម្មការ នាយក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​សហរដ្ឋអាមេរិក ជាច្រើនរូប​ទៀត ។​

​កិច្ចប្រជុំ​ដំណាច់ឆ្នាំ នឹងមាន​វាគ្មិន​អន្តរជាតិ ៥ រូប ចូល​ថ្លែងការណ៍​ផងដែរ ក្នុងនោះ មាន លោក Mark Kearny មកពី គណៈ កម្ម​ការ​សភា​សហរដ្ឋ​អាមេរិក ទទួលបន្ទុក​សិទ្ធិ មនុស្ស​, បណ្ឌិត Scott Flipse គណៈកម្មការ​សហរដ្ឋ​អាមេរិក ទទួលបន្ទុក​សេរីភាព សាសនា​អន្តរជាតិ , លោក Marco Rubio សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​, លោក Alan Grayson សមាជិកសភា សហរដ្ឋ អាមេរិក និង បណ្ឌិត Joshua Cooper មកពី សកលវិទ្យា​ល័យ Hawaii និង​ជាទី​ប្រឹក្សា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ៕​

Leave A Reply

Your email address will not be published.