សហព័ន្ធខ្មែរកម្ពុជាក្រោមរាយការណ៍បញ្ហា ខ្មែរក្រោមពិការភ្នែកជូនក្រសួងការបរទេស ស.រ.អា.

0 157

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទើបតែ​បាន​ចូលទៅ​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក នៅ​រដ្ឋធានី Washington នៅ​ថ្ងៃ ពុធ ១៦ ខែមេសា ម្សិលមិញ នេះ ដើម្បី​រាយការណ៍​អំពី​បញ្ហា​ជនពិការ និង​បញ្ហា​សិទ្ធិមនុស្ស​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម នៅ​ដែន ដី​កម្ពុជា​ក្រោម ។ ការស្វែងរក​អន្តរ​គម​ន៍​នេះ ធ្វើឡើង​មុនពេល​មន្ត្រី​ក្រង​សួង​ការបរទេស​សហរដ្ឋអាមេរិក​ទទួលបន្ទុក ខាង​ជន ពិការ​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ក្នុង​សប្ដាហ៍​នេះ ។​

ពីឆ្វេងទៅស្ដាំ ៖ លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផនែការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម , លោក ហាង វឿង គណៈកម្មការហេរញ្ញវត្ថុ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ែន គឹម សេង អ្នកយកព័ត៌មាន VOA ខ្មែរ ។ រូបថត ម៉ែន គឹម សេង l VOA
ពីឆ្វេងទៅស្ដាំ ៖ លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផនែការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម , លោក ហាង វឿង គណៈកម្មការហេរញ្ញវត្ថុ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ែន គឹម សេង អ្នកយកព័ត៌មាន VOA ខ្មែរ ។ រូបថត ម៉ែន គឹម សេង l VOA

ចុចស្ដាប់ kkfnews 16 apr 2014

លោក ត្រឹង ម៉ាន់ រិន្ទ នាយក​ផែន​ការណ៍​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា ក្រោម​ថា ប្រតិភូ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទៅ​ជួប​មន្ត្រី​ក្រសួងការបរទេស​ហរ​ដ្ឋ​អាមេរិក ទទួលបន្ទុក​ខាង​ជនពិការ​ដែល គេ​នឹងធ្វើ​ដំណើរ ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី ១៧ ខែមេសា ម្សិលមិញ​នេះ ។ ការជួប​នេះ ធ្វើឡើង​តាម​ការអញ្ជើញ​របស់ លោកស្រី Susan O Sullivan មន្ត្រី​ទទួលបន្ទុក​ប្រចាំ​អាស៊ី​នៃ​ក្រសួងការបរទេស​ស ហ​រដ្ឋ​អាមេរិក ដើម្បី​ឲ្យ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ធ្វើ​សេចក្ដីរាយការណ៍​អំពី​បញ្ហា​ជនពិការ​ខ្មែរក្រោម​នៅ​ខេត្ត​ឃ្លាំង ដែល​កំពុង​រង​ជំងឺ​ខ្វាក់ភ្នែក​យ៉ាង​រង្គាល និង​បញ្ហា​សិទ្ធិមនុស្ស​ទូទៅ​នៅ​ដែនដី​កម្ពុជា​ក្រោម មុនពេល លោកស្រី​ចេញ ដំណើរ​មួយថ្ងៃ ។​

​លោក ត្រឹង ម៉ាន់ រិន្ទ បាន​មានប្រសាសន៍ថា ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​គ្នា ៣ នាក់ ក្នុងនោះ រួមមាន រូប លោក លោក ហាង វឿ​ង និង លោក ត្រឹង យ៉ាប ប្រធាន​រដ្ឋបាល​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ក្រៅពី​ក៏មាន​វត្ត មាន លោក ក្ស កុក ប្រធាន មូល​និ​ធី​អន្តរជាតិ​ម៉ុង​តៃ​ញ៉ា រួម​ដំណើរ​ជាមួយ​ផងដែរ ។​

“​ទៅ​ជួប​ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ម្សិល មានន័យថា កាលពី​ថ្ងៃទី ១៦ ខែ​បួន ហើយ​ថ្ងៃ​ហ្នឹង​ទី ១៧ គេ​មាន​គណៈប្រតិភូ​មួយ​ទៅ​ប្រទេស​ចិន​ផង និង​ប្រទេស​វៀតណាម​ផង ។ ហើយ​ចឹ​ង​ទៅ គេ​ចង់​ជួប​យើង ដើម្បី ដើម្បី​ចង់ដឹង​ពី ព័ត៌មាន ពី​ខាង​ខ្មែរ​កម្ពុជា​ក្រោម យើង​ហ្នឹង​ណា ។ សហព័ន្ធ​យើង មាន​ខ្ញុំ ត្រឹម ម៉ាន់ រិន្ទ លោក ត្រឹង យ៉ាប និង លោក ហាង វឿ​ង ។ ចំណែក​ខាង ម៉ុង​តៃ​ញ៉ា មាន​លោក កុក ស ទៅ​ជួប​អ្នកស្រី Susan O Sullivan ” ។​

ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​មន្ត្រី​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​នោះ លោក ត្រឹង ម៉ាន់ រិ​ន បាន​មានប្រសាសន៍ថា សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​ធ្វើ​សេចក្ដីរាយការណ៍​លម្អិត​អំពី​បញ្ហា​ខ្មែរក្រោម​មាន​ជំងឺ​ពិការភ្នែក និង​បញ្ហា​សិទ្ធិមនុស្ស ផ្សេងៗ​ដែល​វៀតណាម បាន​រំលោភ​លើ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ក្នុងនោះ មាន​បញ្ហា​ដែល​វៀតណាម ទើបតែ​បាន​ចាប់​ព្រះសង្ឃ និង អ្នកភូមិ​ខ្មែរក្រោម នៃ​វត្ត​សិរី​តាសេក និង វត្ត​ព្រៃ​ជាប់​ដាក់គុក និង​ធ្វើ​ទារុណកម្ម កាល ពី​ឆ្នាំទៅ​មិញ ផងដែរ ។​

អ្នក​ពិការ អ្នក​ពិការ​ទេ ប៉ុន្តែ​ដើម្បី​ខែ​ប្រាំ​នឹង​ទៅ​និយាយ​ជាមួយនឹង​ប្រទេស​វៀតណាម​មួយ​សារ ទៀត រឿង​សិទ្ធិមនុស្ស ។ លើក​នេះ និយាយ​អំពី​ជនពិការ ពិការ​ខ្មែរក្រោម​យើង មាន​អ្នក​ពិការ​ច្រើន​ដែរ ជាពិសេស​នៅ​ខាង​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ។ ខាង​ជ្រោ​យញរ វា​មាន​អ្នក​ពិការ​រាប់ពាន់នាក់ រឿង​ពិការភ្នែក​រាប់ពាន់នាក់ ។ ហើយ​យើង​អាច​បញ្ជូន​ឯកសារ​ហ្នឹង​ទៅ​ឲ្យ​គេ​ហើយៗ ។ គេ​ក៏​សួរ​ដែរ​ថា តើ​ហេតុ​អី​បានជា​កើត​ជំងឺ​ហ្នឹង​ទេ ។ យើង​ថា​យើង​អត់​ដឹង ពិសេស​រដ្ឋអំណាច​យួន​ហ្នឹង​អត់​ស្រាវជ្រាវ អត់​ប្រកាសប្រាប់​ប្រជាជន​ថា ហេតុអ្វី​បាន​ប្រជាជនមាន​ជំងឺ​ឈឺភ្នែក​ដល់​ខ្វាក់​អីចឹង ដើម្បី​រក​ពិធី​ការពារ ប៉ុន្តែ​រហូតដល់​សព្វថ្ងៃ យើង​មិនដឹង​រដ្ឋអំណាច​យួន​ស្រាវជ្រាវ ឬ​មិន​ខ្វល់ខ្វាយ​ដល់​រឿង​ហ្នឹង​ដែរ យើង​អត់​ដឹង​ប្រាប់​គេ​ថា​អីចឹង ។​

តាម​សេចក្ដីរាយការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងអំឡុង​ជាង ១០ ឆ្នាំ​មកនេះ ពលរដ្ឋ​ខ្មែរក្រោម នៅក្នុង ស្រុក​ជ្រោយ ញរ ខេត្ត​ឃ្លាំង រង​ជំងឺ​រា​លើ​ដាល​មួយ​ដែល​បណ្ដាល​ឲ្យ​អ្នកស្រុក​ខ្វាក់ភ្នែក​យ៉ាង​រង្គាល ដោយ​មិនដឹង ពី​មូលហេតុ ។ សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ក៏​ធ្លាប់បាន​អំពាវនាវ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ចុះ​ពិនិត្យមើល​បញ្ហា​នេះដែរ ខណៈ ដែល អាជ្ញាធរ​វៀត ណា​ម​មិនបាន​យកចិត្តទុកដាក់ ៕​

 

Leave A Reply

Your email address will not be published.