សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើសុំ​ចូលរួម បុណ្យ​វិសាខបូជា អ​.​ស​.​ប​. នៅ​ហាណូយ​

0 287

ដោយ ថាច់ ប្រីជា គឿន I សារព័ត៌មាន ព្រៃនគរ

​គណៈកម្មការ​ទទួលបន្ទុក​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូល​ដ្ឋា​នៅ​ប្រទេស​កាណាដា ទើបតែ បាន ផ្ញើលិខិត​មួយច្បាប់​ទៅ​គណៈ​មហាសន្និបាត​វិសាខបូជា​នៃ​អង្គការសហប្រជាជាតិ (United Nations Day of Vesak) ភ្ជាប់​ជាមួយនឹង​ឈ្មោះ តំណាង​របស់ខ្លួន ៧ រូប ដើម្បី​សុំចូល​រួម​ក្នុង​ពិធីបុណ្យ​មួយ​នេះ ដែល​នឹង រៀបចំ​នៅ​រដ្ឋធានី​ហាណូយ នា​ខែឧសភា ខាងមុខនេះ ។ តែ​លិខិត​ស្នើសុំ​នេះ នៅ​មិនទាន់​បានទទួល​ការ ឆ្លើយតប យ៉ាង​នៅឡើយ​ពី គណៈ កម្ម​ការ​បុណ្យ មួយ​នេះ​ទេ ។​

ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១២ ៖ មហាសន្និបាតវិសាខបូជានៃអង្គការសហប្រជាជាតិ រៀបចំនៅការិយាល័យអង្គការសហប្រជាជាតិ ប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ ២០១៣ ។ រូបថត ថាច់ ប្រីជា គឿន
ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១២ ៖ មហាសន្និបាតវិសាខបូជានៃអង្គការសហប្រជាជាតិ រៀបចំនៅការិយាល័យអង្គការសហប្រជាជាតិ ប្រចាំទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ ២០១៣ ។ រូបថត ថាច់ ប្រីជា គឿន

​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្រៅ​ប្រទេស ដែល​បាន​ចុះឈ្មោះ​ស្នើសុំ​ចូលរួម​ពិធីបុណ្យ​វិសាខបូជា​នៃ​អង្គការ សហ ប្រជាជាតិ នៅ​ហាណូយ​នៅ​ខែឧសភា ខាងមុខនេះ មាន​ចំនួន ៧ រូប ក្នុងនោះ មាន​ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ នាយក គណៈ​ក ម្មការ​ទទួលបន្ទុក​សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កាណាដា លោក តាំង សារៈ តំណាង សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​នៅ​កម្ពុជា និង ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ប្រទេស​ថៃ និង នៅ​ប្រទេស ឥណ្ឌា ។ នេះ បើ​យោងតាម លិខិត មួយច្បាប់ របស់​គណៈកម្មការ​ទទួល​បន្ទុក សាសនា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ចុះ​ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៤ ដែល​កា​រិ​យា ល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន​នៅ​ថ្ងៃទី ១២ ខែមីនា ពី​ព្រះតេជព្រះគុណ ធី ធី ធ​ម្មោ នាយក​គណៈ ក ម្មការ ទទួលបន្ទុក​សាសនា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​យោងតាម​លិខិត​នេះ​ដដែល មហាសន្និបាត​វិសាខបូជា​នៃ​អង្គការសហប្រជាជាតិ ឆ្នាំនេះ នឹង​រៀបចំ​នៅ​រដ្ឋធានី ហាណូយ ភាគ​ខាងជើង ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី ៧ ដល់ ១១ ខែឧសភា ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ប្រមាណ ១០.០០០ រូប ក្នុងនោះ មាន ១,៥០០ រូប ជា​តំណាង​ឲ្យ​សមាគម​ព្រះពុទ្ធសាសនា មកពី​ប្រទេស​នានា ក្នុង ពិភពលោក ។

ព្រះតេជព្រះគុណ ធីធី ធម្មោ និងព្រះសង្ឃ ខ្មែរក្រោម ចូលរួមមហាសន្និ បាតវិសាខបូជានៃអង្គការសហប្រជាជាតិ នៅថៃ កាលពីឆ្នាំ ២០១២ ។ រូបថត ថាច់ ប្រីជា គឿន
ព្រះតេជព្រះគុណ ធីធី ធម្មោ និងព្រះសង្ឃ ខ្មែរក្រោម ចូលរួមមហាសន្និ បាតវិសាខបូជានៃអង្គការសហប្រជាជាតិ នៅថៃ កាលពីឆ្នាំ ២០១២ ។ រូបថត ថាច់ ប្រីជា គឿន

​ពិធីបុណ្យ​វិសាខបូជា​រៀបចំឡើង​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​សំខាន់​ទាំង ៣ នៅក្នុង​ព្រះពុទ្ធសាសនា គឺ ទីមួយ​រំឭក ដល់​ថ្ងៃ ព្រះ សម្មាសម្ពុទ្ធ ទ្រង់​ប្រសូត ទី​ពីរ ទ្រង់​បាន​ត្រាស់ និង​ទី​បី ទ្រង់​បរិនិព្វាន ។​វៀតណាម​រៀបចំ​ពិធីបុណ្យ​វិសាខ បូជា​នៃ​អង្គការ សហប្រជាជាតិ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​រូបភាព​មួយ​ដើម្បី ឲ្យ​សហគមន៍ជាតិ និង​អន្តរជាតិ​មើល ឃើញថា ខ្លួន​បាន​គោរព​សិទ្ធិ​ដល់​ពលរដ្ឋ​ក្នុងការ​ប្រតិបត្តិ​សាសនា ។​

​នៅពេល​ថ្មី​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បានចេញ​របាយការណ៍​ប្រចាំឆ្នាំ​ថា នៅក្នុង​ឆ្នាំ ២០១៣ កន្លងទៅនេះ វត្ត​អារាម ព្រះពុទ្ធសាសនា​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម នៅតែ​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ត្រួតពិនិត្យ តាមដាន ធ្វើ​ទុក​បុក ម្នេញ និង​ប្រើ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប និង​ធ្វើ​ទារុណកម្ម​លើ​ព្រះសង្ឃ​ជា​បន្តបន្ទាប់ ។​

​នៅក្នុង​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​សកល ឆ្នាំ ២០១៣ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បានកត់សម្គាល់​អំពី​សេរីភាព​សាសនា​នៅក្នុង​ប្រទេស​វៀតណាម​ថា “​បន្ទាប់ពី​នាយករដ្ឋមន្ត្រី បាន​ចុះហត្ថលេខា​លើ សេចក្ដីសម្រេច លេខ ៩២ នៅក្នុង​ខែមករា ឆ្នាំ ២០១៣ ក្នុងការ​បង្កើន​ការត្រួតពិនិត្យ​លើ​ក្រុម សាសនា នោះមក ។ ក្នុងអំឡុងពេល​នៃ​ការត្រួតពិនិត្យ រដ្ឋាភិបាល​បាន​តាមដាន​, ធ្វើ​ទុក​បុក​ម្នេញ និង​ប្រើ​កម្លាំង សមត្ថកិច្ច​ប​ង្ក្ រាប​និង​ធ្វើ​ទារុណ កម្ម ទៅ​ក្រុម​សាសនា​ដែល​ធ្វើ​សកម្មភាព​ខាងក្រៅ​សមាគម​សាសនា​ដែល​បាន​ចុះ ឈ្មោះ​ផ្លូវការ​ឲ្យ​ឋិត​នៅក្រោម​ការត្រួត ត្រា របស់​រដ្ឋាភិបាល ។ ក្នុង​ឆ្នាំ ២០១៣ ក្រុម​សាសនា​ដែល​ត្រូវបាន​រដ្ឋា​ភិ បាល​ដាក់​ចូលក្នុង​បញ្ជី​នៃ​ការឃ្លាំមើល​នោះ រួមមាន ក្រុម​សាសនា​កាវ​ដាយ (Cao Dai) ដែល​រដ្ឋាភិបាល​មិន បាន ទទួលស្គាល់ ពុទ្ធសាសនា​វ៉ា​ហាវ (Hoa Hao), ទីសក្ការៈ​របស់ ក្រុម​សាសនា​ប្រូ​តិ​ស្តង់​ឯករាជ្យ និង ក្រុម​សាសនា កាតូឡិក​នៅតាម​ផ្ទះ (Catholic) នៅ​តំបន់​ខ្ពង់រាប និង នៅ​កន្លែង​ផ្សេង ទៀត​, ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរក្រោម និង សមាគម​ព្រះពុទ្ធសាសនា​ឯកភាព​វៀតណាម (Unified Buddhist Church of Vietnam)” ។​

​នៅក្នុង​សៀវភៅ​របាយការណ៍ ឆ្នាំ ២០១៤ កម្រាស់ ៦៦៧ ទំព័រ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​សកល​ឆ្នាំ ២០១៣ ដែល​បានចេញ ផ្សាយ នៅ​ថ្ងៃទី ២១ ខែមករា បាន​ឲ្យ​ដឹងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​កា​ន់​តែ “​អាក្រក់​ទៅៗ​” នៅក្នុង​ឆ្នាំ ២០១៣ កន្លងទៅនេះ ។​

​ក្នុង​របាយការណ៍​នេះ អង្គការ​ឃ្លាំង​មើល​សិទ្ធិមនុស្ស (HRW) បាន​ចំណាយ ៥ ទំព័រ គឺ ពី​ទំព័រ ៣៩៩ ដល់ ទំព័រ ៤០៣ និយាយ ពី​ប្រ ទេស​វៀតណាម ។ ក្នុង ៥ ទំព័រ នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​លើកយក​ស្ថានភាព​នៃ ការរំលោភ​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​វៀតណាម ទាក់ទង​នឹង​ករណី អ្នកទោសនយោបាយ​, ច្បាប់ព្រហ្មទណ្ឌ , សិទ្ធិ នៃ​ការបញ្ចេញមតិ​, ការផ្សព្វផ្សាយ និង ទទួល​ព័ត៌មាន , សិទ្ធិ​នៃ​ការបង្កើត​ក្រុម និង ជួបជុំ , សិទ្ធិ​ដើរហើរ , សេរីភាព សាសនា​, ការធ្វើ​ទារុណកម្ម លើ​អ្នកទោស​, បញ្ហា​កែទម្រង់​ច្បាប់ និង ការចាប់​មនុស្ស​ទាំង​ទាំង​កម្រោល ។​

​ការរំលោភ​សិទ្ធិ​សាសនា​ពី​រដ្ឋាភិបាល​វៀត​ណា​ម​នេះ ត្រូវបាន​គេ​មើលឃើញថា កាលពី​ខែឧសភា ឆ្នាំ ២០១៣ ព្រះ​តេជ ព្រះ​គុណ លី ចិន្ដា ព្រះសង្ឃ​ខ្មែរក្រោម នៅ​វត្ត​ព្រៃ​ជាប់ ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង ត្រូវបាន​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក ហើយ​ច្រកចូល​បាវ​យកទៅ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង នៅ ថ្ងៃ ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ដដែល តុលាការខេត្ត​ឃ្លាំង​សម្រេច​ផ្ដន្ទាទោស​ព្រះសង្ឃ ២ អង្គ នៅ​វត្ត​វត្ត​សិរី​តាសេក ឲ្យ​ជាប់គុក​ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” ។ ការចោទប្រកាន់​នេះ គ្រាន់តែ​ព្រះសង្ឃ​ទាំ​ពីរ​អង្គ​នេះ​បាន ទាក់ទង​ខ្មែរក្រោម​នៅក្រៅ​ប្រទេស និង​ផ្ដល់​បទសម្ភាសន៍​តិចតួច​ដល់​វិទ្យុ​អាស៊ីសេរី​និង​វិទ្យុ​សំឡេង​កម្ពុជា ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ៕​

Leave A Reply

Your email address will not be published.