KKF ស្នើ​ទៅ​អន្តរជាតិ​ឲ្យ​វៀតណាម គោរព​សិទ្ធិ​ខ្មែរក្រោម​

0 3,114

​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរី​វុ​ឌ្ឍ បានស្នើ​សុំ​ឲ្យ​មន្ត្រី​សហរដ្ឋអាមេរិក ជួយ​ធ្វើ​អន្តរាគមន៍​បន្ត ដើម្បី​ឲ្យ​វៀតណាម​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​លើទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

​លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួងការបរទេស​អាមេរិក មន្ត្រី​ទីភ្នាក់ងារ​អន្តរ​សាសនា សមាជិក​ព្រឹទ្ធសភា ផងដែរ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី ២៦ ខែមីនា សប្ដាហ៍​នេះ ។ កិច្ច​ជួបប្រជុំ​ទាំងនេះ​ធ្វើឡើង បន្ទាប់ពី​លោក​បាន​អញ្ជើញ ទៅ​ប្រជុំ​គណៈកម្មការ​នាយក នៃ អង្គការ​ប្រជាជាតិ និង​ប្រជាជន​ដែល​គ្មាន​តំណាង ឬ​ហៅ​កាត់​ថា យូ​.​អិន​.​ភី​.​អូ (UNPO) នៅ ទីក្រុង​ព្រូ​សែ​ល ប្រទេស​បែ​ល​ស្ស៊ី​ក រយៈពេល​ពីរ​ថ្ងៃ គឹ​ថ្ងៃទី ២៣ និង ២៤ ខែមីនា សប្ដាហ៍​កន្លងទៅនេះ ។ បន្ទាប់ពី​បាន​បំពេញបេសកកម្ម​ទាំងនេះ ក្នុងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​បន្តដំណើរ​មកកាន់​ការិយាល័យ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ សំឡេង កម្ពុជា​ក្រោម (VOKK) នៅ​ទីក្រុង San Jose នៃ រដ្ឋ California ដើម្បី​ផ្ដល់ព័ត៌មាន ។​

​លោក ថាច់ វឿ​ង បានធ្វើ​បទ​សម្ភាស លោក ប្រាក់ សេរី​វុ​ឌ្ឍ កាលពី​ថ្ងៃ​សៅរ៍ ទី ៣១ ខែមីនា ឆ្នាំ ២០១៨ អំពី​លទ្ធផល នៃ​កិច្ចប្រជុំ​ទាំងពីរ​នេះ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖​

Leave A Reply

Your email address will not be published.