សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្វែងរក​កិច្ច អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម​

0 159

Washington: ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ពុធ ទី ៣០ ខែមករា នេះ បាន ចូលជួប​មន្ត្រី​ក្រសួងការបរទេស​ហរ​ដ្ឋ អាមេរិក ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម ។​

​បន្ទាប់​ចេញពី​ជួប​មន្ត្រី​ក្រសួងការបរទេស​ហរ​ដ្ឋ​អាមេរិក នៅ​ថ្ងៃ​ពុធ​នេះ អ្នកនាង កៀង សូ​ធី ប្រធាន​គណៈកម្មាធិការ យុវជន​នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) បាន​ថ្លែងថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​រាយការណ៍​ទៅ​មន្ត្រី សហរដ្ឋអាមេរិក អំពី ស្ថានភាព នៃ​ការរំលោភ​សិទ្ធិមនុស្ស​ថ្មីៗ លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ដូចជា ការចាប់​ព្រះសង្ឃ នៅ​វត្ត​សេ​តាសេក និង​អ្នកភូមិ​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ដាក់ពន្ធនាគារ បញ្ហា​សេរីភាព​សាសនា បញ្ហាដីធ្លី និង ការអប់រំ ជាដើម ។​

​អ្នកនាង កៀង សូ​ធី បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ព្យាយាម​ជម្រុញ​ឲ្យ​មន្ត្រី​សហរដ្ឋអាមេរិក បាន​ចុះទៅ​កម្ពុជា​ក្រោម ដើម្បី​ជួប​ជនរងគ្រោះ​ខ្មែរក្រោម​ផ្ទាល់ ដើម្បី​បាន​ជ្រាប​កាន់តែច្បាស់​អំពី​ស្ថានភាព​ពិត​របស់​ខ្មែរក្រោម ។​

លោក ថាច់ រដ្ឋា ធ្វើ​បទសម្ភាសន៍​ខ្លី​មួយ​ជាមួយ​អ្នកនាង កៀង សូ​ធី អំពី​បញ្ហា​នេះ ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖​

ចុចស្ដាប់ សម្ភាសន៍ អ្នកនាង កៀង សូធី

មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងបន្ទប់ផ្សាយវិទ្យុអាស៊ីសេរី (RFA) នៅរដ្ឋធានី Washington ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៤ ។ រូបថត RFA

មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានី Washington  ដើម្បីស្វែងរកអន្តរាគមន៍អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្រោម ។
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានី Washington ដើម្បីស្វែងរកអន្តរាគមន៍អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្រោម ។
Leave A Reply

Your email address will not be published.