KKF ស្នើ​មន្ត្រី អូ​ស្ត្រាលី​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​

0 142

មន្ត្រី​សហព័ន្ធ និង សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទៅ​ជួប​មន្ត្រីសភា​សហព័ន្ធ នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​ជម្រាប អំពី បញ្ហា​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម និង​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ម្ចាស់ជំនួយ​ដ៏​ធំ​នៃ​ប្រទេស​វៀតណាម​ដាក់ សម្ពាធ​ឲ្យ​រដ្ឋាភិបាល​បក្ស​បក្សកុម្មុយនិស្ត​វៀតណាម​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ។ ដំណើរ​ចូលជួប មន្ត្រីសភា​អូស្ត្រាលី​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ១០ ខែមិថុនា តាម​ការអញ្ជើញ​របស់ លោកស្រី ខ្លែ​រ អូ​ណែ​ល (Clare O’Neil) សមាជិកសភា​សហព័ន្ធ នៃ​ប្រទេស​អូស្ត្រាលី ក្រោម​ការដឹកនាំ​របស់​ព្រះតេជព្រះគុណ ធម្មរ​ក្ខិ​តោ លីវ ពៅ សង្ឃនាយក​សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា ក្រោម ព្រះតេជព្រះគុណ គឹម បិ​ន ព្រះសង្ឃ​ខ្មែរក្រោម នៅ​ទីក្រុង​ម៉ែ​ល ប៊​ន និង លោក ជ័យ សំណាង តំណាង​ឲ្យ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ។​

លោក ជ័យ សំណាង ។
លោក ជ័យ សំណាង ។

លោក ថាច់ រដ្ឋា ធ្វើកិច្ចសន្ទនាអំពីបញ្ហានេះ ជាមួយនឹង លោក ជ័យ សំណាង ដូចតទៅ៖ KKF ស្នើ​មន្ត្រី អូ​ស្ត្រាលី​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​

Leave A Reply

Your email address will not be published.