សេចក្ដីថ្លែងការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) នៅក្នុង CESCR

149

កិច្ចប្រជុំលើកទី ៥៣ របស់គណៈកម្មាធិការ
សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

របាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF)
ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤
វាគ្មិន ៖ កៀង សុធី ប្រធានគណៈកម្មាធិការយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC)
ប្រែសម្រួល៖ ថាច់ ប្រីជា គឿន

អ្នកនាង កៀង សុធី ថ្លែងនៅក្នុង CESCR នាទីក្រុង ហ្សឺណែវ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។
អ្នកនាង កៀង សុធី ថ្លែងនៅក្នុង CESCR នាទីក្រុង ហ្សឺណែវ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤ ។

លោក អធិបតី !

​តាងនាម​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់​ដែល​មិនមាន​សំឡេង​នៅ​កម្ពុជា​ក្រោម យើងខ្ញុំ​សូម​ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ​ចំពោះ​ការផ្ដល់​ឱកាស​ឲ្យ​យើងខ្ញុំ​បាន​បញ្ចេញ​សំឡេង នៅក្នុង​អង្គការសហប្រជាជាតិ ។​

​សេចក្ដីរាយការណ៍​រប​ស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានផ្ដល់ [​ឲ្យ​អង្គការសហប្រជាជាតិ​] សម្លឹងមើល​ឲ្យ​បាន​កាន់ តែ​ស៊ីជម្រៅ​លើ​ភាពជាក់ស្ដែង​ដែល​កំពុង​កើ​ក​មាននៅ​កម្ពុជា​ក្រោម ដូចជា បញ្ហា​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ មិនត្រូវ​បានទទួល​ស្គាល់ និង​អនុវត្ត​ដោយ​ពេញលេញ​ឡើយ ព្រោះ​ពួកគេ​នៅតែ​ត្រូវបាន​វៀតណាម​ចាត់ទុកថា ជា​មនុស្ស​លំដាប់​ទី​ពីរ​នៅលើ​ទឹកដី​កំណើត​របស់ខ្លួន ។​

​ដោយ​ពេលវេលា​មានកំណត់ យើងខ្ញុំ​សូម​ស្នើ​ឲ្យ​ដោះស្រាយ​នូវ​បញ្ហា​ដែលមាន​នៅក្នុង​មាត្រា​ចំនួន ៤ នៃ​កតិកា សញ្ញា ដូចខាងក្រោម​៖

​មាត្រា ១៖ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​

“​កម្ពុជា​ក្រោម​” ជា​ឈ្មោះ​ជា​ភាសា​ខ្មែរ​សម្រាប់​សំដៅលើ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ និង​តំបន់​ដែល​នៅ​ជុំវិញ​ទីនេះ សព្វថ្ងៃ នៃ​ប្រទេស​វៀតណាម ។ ពលរដ្ឋ​ខ្មែរក្រោម​ជា​អ្នក​បន្ត​ពូជ​របស់​អាណាចក្រ​នគរ​ភ្នំ (​ឬ ហ្វូណន់ ឈ្មោះ​ប្រែ ទៅជា​ភាសា​ចិន និង ពៅ​ណា​ម ឈ្មោះ​ប្រែ​ទៅជា​ភាសា​យួន​) ។ យើងខ្ញុំ​បានរស់នៅ​ក្នុង​តំបន់​ដែនដី​សណ្ដ​ទន្លេ មេគង្គ​រាប់ពាន់​ឆ្នាំ​មកហើយ ។ មជ្ឈមណ្ឌល​សាសនា និង​វប្បធម៌​របស់​យើងខ្ញុំ គឺ វត្ត​សម្បួរ​រង្សី ឋិត​នៅក្នុង​ស្រុក​កំ ពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង បាន​ស្ថាបនា​ឡើង​ក្នុង​គ្រឹសសករាជ ៣៧៣, វត្ត​គោក​ត្រែង ឋិត​នៅក្នុង​ខេត្ត​ក្រមួនស បាន​ស្ថាបនា​ឡើង​ក្នុង​គ្រឹសសករាជ ៤០០ ។ ទោះបី ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​មាន​ចំណាស់​របស់​យើងខ្ញុំ បាន​ចាក់គ្រឹះ​យ៉ាងជ្រៅ​ជា​យូរ​មកហើយ​នៅ​ដែនដី​សណ្ដ​ទន្លេមេគង្គ តែ​រដ្ឋាភិបាល​វៀតណាម​មិនបាន​ទទួលស្គាល់ ខ្មែរក្រោម​ថា ជា​ជនជាតិដើម នៃ​ប្រទេស​វៀតណាម​ទេ ដោយ​ចាត់​បានចាត់ទុក​យើងខ្ញុំ​ថា​ជា ជនជាតិភាគតិច ។​

ផ្ទាំងសិលា​ចារឹក​មួយ ដែលមាន​ប្រវែង​បណ្តោយ ១.៧ ម៉ែត្រ ទទឹង ៤.៨ សាំង​ទី​ម៉ែត កម្រាស់ ០.៩ សាំង​ទី​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៥០០ គីឡូក្រាម ។
ផ្ទាំងសិលា​ចារឹក​មួយ ដែលមាន​ប្រវែង​បណ្តោយ ១.៧ ម៉ែត្រ ទទឹង ៤.៨ សាំង​ទី​ម៉ែត កម្រាស់ ០.៩ សាំង​ទី​ម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៥០០ គីឡូក្រាម ។

​ជាក់ស្ដែង​នៅក្នុង​កថាខណ្ឌ​ទី ២៧ នៃ​របាយការណ៍​របស់​វៀតណាម​ជូន​ចំពោះ​គណៈកម្មាធិការ បាន​ចែងថា “​នៅ​វៀតណាម​គ្មាន​ជនជាតិដើម​ទេ​” ។ សេចក្ដីប្រកាស​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា វៀតណាម​មិនបាន​ទទួល ស្គាល់ និង​គោរព​ប្រវត្តិសាស្ត្រ​ពិត​របស់​ជនជាតិដើម​នៅ​វៀតណាម​ទេ ។ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង វា​ប្រាកដ​ណាស់​ថា នឹង​មិនមាន​សម្រាប់​គ្រប់​ជនជាតិ​ដើមឡើយ ជាពិសេស ពលរដ្ឋ​ខ្មែរក្រោម ។ យើងខ្ញុំ ត្រូវបាន រដ្ឋាភិបាល​វៀតណាម​ហា​ម​ប្រាម​មិន​ឲ្យ​ហៅ​ខ្លួនឯង​ថា “​ខ្មែរក្រោម​” ឡើយ ។ ឈ្មោះ​ភូមិសាស្ត្រ​ជា​ភាសា​ខ្មែរ​នៅ ដែនដី​កម្ពុជា​ក្រោម ដូចជា ស្រះ ព្រែក ទន្លេ ភូមិ ស្រុក និង ខេត្ត ត្រូវបាន​ប្ដូរ​ទៅជា​ភាសា​យួន ក្នុង​គោលបំណង លុបបំបាត់​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​យើង ។ ថ្មីៗ​នេះ រដ្ឋាភិបាល​វៀតណាម បាន​ព្យាយាម​រឹប​យក​ត្រា​មួយ ដែលមាន​ឆ្លាក់​អក្សរ​ខ្មែរ​ថា “​កម្ពុជា​ក្រោម​” នៃ​វត្ត​ដីក្រហម ឋិត​នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង​, ដែនដី​កម្ពុជា ក្រោម ។​

វត្តលាវចន្ទស្សររាម (ដីក្រហម) ។
វត្តលាវចន្ទស្សររាម (ដីក្រហម) ។

​មាត្រា​ទី ១១៖ សិទ្ធិ​រស់នៅ​ប្រកបដោយ​ស្តង់ដារ​

​វៀតណាម​ជា​ប្រទេស​ផលិត និង​នាំ​អង្ក​ចេញទៅ​ក្រៅប្រទេស​ច្រើនជាងគេ​ក្នុង​ពិភពលោក ក៏ប៉ុន្តែ​មាន​មនុស្ស តិច​ណាស់​ដែល​ដឹងថា អង្ក​ទាំងនោះ ត្រូវបាន​ផលិត​នៅ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ ដោយ​ញើស និង​ទឹកភ្នែក របស់​កសិករ​ខ្មែរក្រោម ។​

​ទោះបី​ប្រទេស​វៀតណាម​មាន​កំណើនសេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​យ៉ាងណា ក៏ដោយ តែ​ពលរដ្ឋ​ខ្មែរក្រោម​បានក្លាយ​ជាម​នុស្ស​ក្រីក្រ​បំផុត​នៅក្នុង​តំបន់ ។ កសិករ​ខ្មែរក្រោម​ជាច្រើន​ត្រូវ ទៅ​បុល បំណុល​ប្រាក់​ពី​ធនាគារ​រដ្ឋាភិបាល ដើម្បី​ទិញ​ថ្នាំ​ដង្កូវ​ក្នុង​ការផលិត​ស្រូវ ។ ប្រាក់​ដែល​បានមកពី​ការប្រមូល​ផល ស្រូវ​ត្រូវបាន​ទូទាត់​សងបំណុល និង​កសិករ​ជាច្រើន​ត្រូវ​ជាប់ជំពាក់​បំណុល​រដ្ឋា​ភិ​បាល​វណ្ឌ​ក (​វាន់​-​ក​) ហើយ​អ្នក ដែល​ផលិត​បាន​ស្រូវ​មិន​គ្រប់​សងបំណុល ពួកគេ​ត្រូវ​បង្ខំចិត្ត​លក់​ដី​កេរ​របស់ខ្លួន ។ វិបត្តិ​សេដ្ឋកិច្ច​ផ្នែក​កសិកម្ម ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ធ្វើ​ព្រងើយ បណ្ដាល​ឲ្យ​មាន​កំណើន​នៃ​ការធ្វើ​ចំណាកស្រុក​របស់​ក្រុមយុវជន​ខ្មែរក្រោម កាន់តែច្រើន​ឡើងទៅ​ស៊ីឈ្នួល​គេ​នៅ​ទីក្រុង ។​

​ប្រឈម​នឹង​បញ្ហា​ការ​គ្មាន​ដី​ផលិត​ស្រូវ និង​បញ្ហា​គ្មាន​ឱកាស​ធ្វើការ​នៅតាម​ខេត្ត យុវជន​ខ្មែរក្រោម​ត្រូវ​បង្ខំចិត្ត​ធ្វើ ចំណាកស្រុក​ទៅ​ទីក្រុង​ព្រៃនគរ ឬ ប្រទេសក្រៅ ដើម្បី​រក​ងារ​ផ្គត់ផ្គង់​គ្រួសារ​របស់ខ្លួន ។ ដោយ​ខ្វះ​សមត្ថភាព ពលរដ្ឋ​ជាច្រើន ត្រូវធ្វើ​ការ​ដោយ​ទទួលយក​ប្រាក់ខែ​ទាប​បំផុត ដូចជា​ការរត់​តុ និង​លាងចាន​ជាដើម នៅតាម សណ្ឋាគារ ឬ ធ្វើការ​បំរើ​នៅតាម​ផ្ទះ​គ្រួសារ​អ្នកមាន​របស់​ចិន និង​យួន នៅ​ទីក្រុង​ព្រៃនគរ ឈានដល់​ការបង្ខំ​ឲ្យ​ធ្វើការ ហួសកម្លាំង​ជាដើម ។​

​មាត្រា ១៣៖ សិទ្ធិ​ទទួលបាន​ការអប់រំ​

​ក្នុង​របាយការណ៍​រប​ស់​វៀតណាម​ជូន​គណៈកម្មាធិកា​រ កថាខណ្ឌ​ទី ៤៩៣ បាន​បញ្ជាក់ថា “​រដ្ឋាភិបាល​នឹង​បង្ក លក្ខណៈ​ឲ្យ​ជនជាតិភាគតិច​បាន​ស្វែងយល់​នូវ​ភាសា និង​អក្សរសាស្ត្រ​របស់​ពួកគេ​” ។ តាម​ការពិត ពលរដ្ឋ​ខ្មែរ ក្រោម​មិនមាន​សិទ្ធិសេរីភាព​ក្នុង​ការរៀន និង​ប្រើប្រាស់​នូវ​ភាសា​ខ្មែរ​ជា​សា​ភា​ជាតិ​របស់ខ្លួន​ឡើយ ។​

​ការបង្រៀន​អក្សរ​ខ្មែរ​នាពេល​បច្ចុប្បន្ន នៅក្នុង​សាលា​រដ្ឋ​ដែលមាន​ការចូលរួម​ពី​និស្សិត​ខ្មែរក្រោម មិនមែនជា​កម្មវិធី ពិតប្រាកដ​មួយ​ដើម្បី​ឲ្យ​កូនចៅ​ខ្មែរក្រោម​បាន​ចេះអក្សរ​សាស្ត្រ​ជាតិ​របស់​ពួកគេ​ទេ ។ នៅតាម​សាលារៀន​ដែល​រៀន អក្សរ​ខ្មែរ​មាន​ត្រឹមតែ​ពី ២ ទៅ ៣ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ ដែល​ធ្វើ​ឲ្យ​សិស្ស​ខ្មែរក្រោម បច្ចុប្បន្ន មិនអាច​អាន និង សរសេរ​អក្សរ​ខ្មែរ​របស់ខ្លួន​បានឡើយ ។​

​ព្រះតេជព្រះគុណ លី ចិន្ដា ប្រសូត​ឆ្នាំ ១៩៨៨ នៅ​វត្ត​ព្រៃ​ជាប់ ឃុំ​ឡាយ​ហ្វា ស្រុក​ជ្រោ​ញរ ខេត្ត​ឃ្លាំង បាន​ព្យាយាម បើក​សាលា​រៀនអក្សរ​ខ្មែរ​នៅក្នុង​វត្ត​របស់ខ្លួន ប៉ុន្តែ​ព្រះអង្គ​មិនត្រូវ​បានការ​អនុញ្ញាត​ពី​ព្រះចៅអធិការ​វត្ត ព្រះនាម ថាច់ ហ៊​ន ដែលជា​សមាជិក​បក្សកុម្មុយនិស្ត​នៃ​រដ្ឋាភិបាល​វៀតណាម ឡើយ ។ នៅ​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ ព្រះតេជព្រះគុណ លី ចិន្ដា ត្រូវបាន​ចាប់​ផ្សឹក និង​ហើយ​ច្រកចូល​បាវ​ធ្វើ​ទារុណកម្ម​ដូច​សត្វ​ធាតុ ។ នៅ​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៣ ដដែល ព្រះអង្គ​ត្រូវបាន​បង្ខំ​ឲ្យ​សារភាព​កំហុស ហើយ​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​កញ្ចក់ ទូរទស្សន៍​រដ្ឋ​វៀតណាម ។ ដោយ​មិនអាច​ទ្រាំ​បាន​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​វៀតណាម ព្រះអង្គ​បាន​ភៀស ខ្លួន​ទៅសុំ​សិទ្ធិ​ជ្រកកោន នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី ១៧ ខែមិថុនា​ឆ្នាំ ២០១៣ ។ ដោយ​សំណាងល្អ ព្រះអង្គ​ត្រូវបាន UNHCR ទទួលស្គាល់​ជា​ជនភៀសខ្លួន ហើយ​កំពុង​រង់ចាំ​ឱកាស​ចេញទៅ​តាំង ទីលំនៅៗ​ប្រទេស​ទី​បី ។​

​មិនមាន​កាសែត និង​សៀវភៅ​ជា​ភាសា​ខ្មែរ​ណា ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​បញ្ចេញ​ទស្សនៈ ឬ គំនិត​របស់ ខ្លួន​ដោយ​ឯករាជ្យ ហើយ​មិនមាន​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​វៀតណាម​ទេ ។ យុវជន​ខ្មែរក្រោម​ដែល​កំពុង​សិក្សា នៅតាម​សាលា​វិទ្យាល័យ​រដ្ឋ​យួន មាន​សិទ្ធិ​តិចតួច​ណាស់​ក្នុងការ​បញ្ចេញមតិ​រប​ស់​ខ្លួន ជាពិសេស គឺ​ការបញ្ចេញ មតិ​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត ។​

​ពលរដ្ឋ​ខ្មែរក្រោម​ជា​កសិករ ពួកគេ​ខិតខំ​ធ្វើការ​ខ្លាំងណាស់ ប៉ុន្តែ​ពួកគេ​មួយចំនួន​ត្រូវ​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​យ៉ាង ខ្លាំង រហូតដល់​មិនមាន​អង្ក​ច្រក​ឆ្នាំង​ទៀតផង ព្រោះ​ការចំណាយ​ច្រើន​ខ្លាំងពេក ។ ពលរដ្ឋ​ខ្មែរក្រោម​ជា​អ្នក​ដែល ក្រ​ជាងគេ​នៅក្នុង​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ ។ ភាពក្រីក្រ​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម វា​ជះឥទ្ធិពល​ដល់​ជីវភាព និង អនាគត​របស់​យុវជន​ខ្មែរក្រោម ។ ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ អាត្រា​នៃ​បោះបង់​សាលា​របស់​និស្សិត​ខ្មែរក្រោម​ឈាន ដល់​ដំណាក់កាល​ប្រកាសអាសន្ន​មួយ ។ ពួកគេ​ត្រូវខិតខំ​ធ្វើការ​នៅតាម​កសិដ្ឋាន ឬ ស្វែងរក​ការងារ​ធ្វើ ដើម្បី​ជួយ ដល់​គ្រួសារ​របស់​ពួកគេ ។ គ្មាន​ការអប់រំ អនាគត​របស់​យុវជន​ខ្មែរក្រោម​នឹង​អាប់រស្មី ។​

មាត្រា​ទី ៤៖ សិទ្ធិ​ក្នុងការ​ចូលរួម​ក្នុង​ជីវិត​វប្បធម៌ និង​ការទទួលបាន​នូវ​ការរីកចម្រើន​នៃ​វិទ្យាសាស្ត្រ​

នៅ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ ខ្មែរក្រោម​មាន​កីឡា ២ ប្រភេទ​ដ៏​ល្បី ដែល​គេ​ចាត់ទុកថា​ជា​ខឿនវប្បធម៌ ដែល ពួកគេ​ប្រារព្ធ​ជាច្រើន​សតវត្ស​មកហើយ គឺ ប្រពៃណី​ប្រណាំង​គោ និង​ប្រពៃណី ប្រណាំងទូក ង ។​

​អ្នកស្រី Farida Shaheed ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​វប្បធម៌ ក៏បាន​សម្ដែង​នូវ​ក្ដី បារម្ភ​របស់លោក​ស្រី បន្ទាប់ពី​បាន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ។ លោកស្រី​បាន​បញ្ជាក់ថា​៖

“​យើង​មាន​ក្ដីបារម្ភ​ពិសេស​ថា រាល់​ពិធី​ផ្សេងៗ ជា​សកម្មភាព​មួយ​ដែល [​រដ្ឋាភិបាល​វៀតណាម​] ចាត់តាំង​ឲ្យ​ធ្វើ ដែលមាន​មែន​ឆ្លុះបញ្ចាំង​អំពី​វប្បធម៌​ផ្សារភ្ជាប់​នឹង​ជីវិត​ពិត​របស់​ពួកគេ​ទេ ឬ ត្រូវ​ទិញ​សំបុត្រ​ដើម្បី​ចូល​ទស្សនា ។ ខ្ញុំ កំពុងនិយាយ​ឧទាហរណ៍​អំពី​ពិធីបុណ្យ​ប្រ​ណៃ​ណី​ប្រណាំង​គោ នៅ​ស្រុក​បៃ​នូ​យ ឋិត​នៅក្នុង​ខេត្ត​មួយចំនួន នៃ​ភាគ ខាងត្បូង​ប្រទេស​វៀតណាម​” ។​

​ក្រៅពីនេះ រដ្ឋាភិបាល​វៀតណាម​បាន​កាឡៃ​ប្រពៃណី​ពិធីបុណ្យ​អុំទូក [​ខុស​កាល​] និង​ចាត់​ពិធីបុណ្យ​មួយ​នេះ គ្រាន់ តែ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​តែប៉ុណ្ណោះ ។ មានតែ​ក្រុម​ទូក ង ដែល​បាន​ឈ្មះ​ពីរ​បី​ក្រុម​ប៉ុណ្ណោះ ដែល​បាន ទទួល​ថវិកា​តិចតួច ខណៈដែល​មាន​ទូក ង រាប់សិប​ក្រុម​ដែលមាន​កីឡាករ​រាប់ពាន់​នាក់មក​ចូលរួម​មិនបាន​ទទួល កម្រៃ​អ្វី​ឡើយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ។ ទីបំផុត​រដ្ឋាភិបាល​វៀ​ត​ណា​ម​បាន​ប្រមូលប្រាក់​ជាច្រើន​ពី​ភ្ញៀវ ទេសចរណ៍ និង​ក្រុមហ៊ុន​នានា​ដែល​ផ្សាយពាណិជ្ជកម្ម ។​

វប្បធម៌​ខ្មែរក្រោម​របស់​យើងខ្ញុំ ត្រូវបាន​ផ្សារភ្ជាប់​នឹង​ពាក្យ​ប្រៀនប្រដៅ​នៃ​ពុទ្ធ​សា​សាន​ថេរវាទ និង​វត្ត​អារាម​ជាម​ជ្ឈ មណ្ឌល​វប្បធម៌ ដើម្បី​យើងខ្ញុំ​ប្រតិបត្តិ​តាម​សាសនា​របស់​យើងខ្ញុំ ។ ភាសា​ខ្មែរ​មាន​សារៈសំខាន់​ក្នុង​ការរក្សា​វប្បធម៌ របស់​យើងខ្ញុំ ។​

​ជា​អកុសល រដ្ឋាភិបាល​វៀតណាម មិនបាន​គោរព​នូវ​សិទ្ធិ​របស់​ខ្មែរក្រោម​ទេ ដូចជា​សិទ្ធិ​នៃ​ការប្រតិបត្តិ​សាសនា របស់​ពួកគេ​ជាដើម ។ ឧទាហរណ៍ ដូចជា​ការបង្កើត​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ដែលជា​ឧបករណ៍​មួយ សម្រាប់​ការត្រួតពិនិត្យ​សកម្មភាព​សាសនា​នៅ​កម្ពុជា​ក្រោម ។ ព្រះចៅអធិការ​វត្ត​បាន​ទួល​ប្រាក់ខែ​តិចតួច ដើម្បី​ធ្វើ ការបំរើ​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម ។ តាម​ពុទ្ធ​វិន័យ​ពុទ្ធសាសនា​របស់​យើងខ្ញុំ ព្រះសង្ឃ​គ្រាន់តែ​ទទួល​នូវ ទាន​ពី​ទាយក​ទាយិកា តែ​មិនមែនជា​ប្រាក់ខែ​នោះទេ ។ ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​វៀតណាម ដើម្បី​បង្កើត​ឲ្យ​មាន បរិយាកាស​តានតឹង​មួយ​រវាង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​នៅក្នុង​សង្គម​ខ្មែរក្រោម ។​

​ទោះបី​ច្បាប់​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​វៀតណាម តែ​រដ្ឋាភិបាល​បាន​ប្រើ​អត្ថបទ​ស្រពេចស្រពិល​នៅក្នុង ច្បាប់ព្រហ្មទណ្ឌ ដើម្បី​ចាប់​សកម្មជន​សិទ្ធិមនុស្ស ។ ឧទាហរណ៍ មា​ត្រី ៩១ នៃ​ច្បាប់ព្រហ្មទណ្ឌ​វៀតណាម បាន​ចែងថា “​រត់​ចេញទៅ​ក្រៅប្រទេស ឬ នៅក្រៅ​ប្រទេស​ក្នុង​គោលបំណង​ប្រឆាំង​រដ្ឋាភិបាល​ប្រជាជន​” ត្រូវបាន យក​ប្រើ​ដើម្បី​ប្រឆាំង​ព្រះតេជព្រះគុណ ថាច់ ធឿន និង លីវ នី ដែល​បាន​ព្យាយាម​ភៀសខ្លួន​ចេញពី​កម្ពុជា​ក្រោម នៃ​ប្រទេស​វៀតណាម ជាមួយនឹង​មនុស្ស​ដទៃទៀត គឺ លោក ត្រា វ៉ាន់​ថា និង ថាច់ ភូមិ​រិ​ទ្ធិ ។ ពួកគេ​ត្រូវបាន​កាត់ ទោស​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ពី ២ ទៅ ៦ ឆ្នាំ ។ ជាក់ស្ដែង ទោស​ដែល​ព្រះតេជព្រះគុណ ថាច់ ធឿន ត្រូវបាន​ចោទ ប្រកាន់​នោះ គឺ​គ្រាន់តែ​បាន​សម្ភាស​ជាមួយ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (www.vokk.net) ដែល​ចេញផ្សាយ​តាម ប្រព័ន្ធ​អិន​ធើ​ណិ​ត​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីអំពី​យុវជន​ខ្មែរ​ក្រោ​មិន​អាចមាន​សេរីភាព​ក្នុងការ​រៀនអក្សរ​ខ្មែរ របស់ខ្លួន​នៅ​ដែនដី​កម្ពុជា​ក្រោម តែប៉ុណ្ណោះ ។​

​ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សិរី​តាសេក ត្រូវបាន​ចោទប្រកាន់​ពីបទ​មិន​ធ្វើតាម បញ្ជា​របស់​របស់​រដ្ឋា​ភិ​បាល​វៀតណាម ដើម្បី​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ ថាច់ ធឿន ។​

អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
អង្គសវនាការជំនុំជម្រះក្ដីព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម នៅខេត្តឃ្លាំង ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

ថ្មីៗ​នេះ ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ភ្នំពេញ ៥ អង្គ និង​យុវ​ខ្មែរ​មួយចំនួន ត្រូវបាន​ហាម​ចូលរួម​ក្នុង​ពិធីបុណ្យ​កឋិន នៅ​វត្ត វត្ត​ខ្វែង​ទទឹង ភូមិ​ខ្វែង​ទទឹង (ấp Minh Hưng) ឃុំ ខ្វែង​ទទឹង (Xã Minh Hòa ) ស្រុក ឃ្លាំងមឿង ( Huyện Châu Thành) ខេត្ត ក្រមួនស កាលពី​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៤ ទោះបី​អ្នក​ទាំង​មាន​លិខិតឆ្លងដែន​ស្របច្បាប់​យ៉ាង ណាក៏ដោយ ។ ពេល​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ ត្រូវបាន​បូ​លិ​ស្ត​ព្រំដែន​វៀតណាម​ចាប់​សួរចម្លើយ​ជាង ១០ ម៉ោង និង​បាន​ប្លន់​យក​សម្ភារៈ​អេ​ឡិច​ត្រូ​និ​ច​ផ្ទាល់ខ្លួន​របស់​ពួកគេ​អស់​ជាច្រើន ដូចជា ទូរស័ព្ទដៃ Iphone , Samsung និង​ម៉ា​ស៊ិន​ថតរូប ជាដើម ។ ពួកគេ ត្រូវបាន​ចោទ​ពីបទ​ចូលរួម​ធ្វើបាតុកម្ម​នៅ​កម្ពុជា និង​ពាក់ព័ន្ធ​ជាមួយនឹង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​ខណៈដែល​ប្រទេស​វៀតណាម​បច្ចុប្បន្ន ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ តែ​ពលរដ្ឋ​ខ្មែរក្រោម​ត្រូវ​ពិន័យ​ដោយ​គ្រាន់តែ​ពួកគេ​អនុវត្ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ​តែប៉ុណ្ណោះ ។ បញ្ហា​នេះ យើងខ្ញុំ ចង់​ស្វែងរក​កិច្ច​អន្តរ​គម​ន៍​ពី​គណៈកម្មាធិការ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដើម្បី​៖

  • ជម្រុញ​ឲ្យ​វៀតណាម​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​សេចក្ដីប្រកាស​ជាស​កល​ស្ដីអំពី​សិទ្ធិ​របស់​ជនជាតិដើម ដើម្បី​គោរព​នូវ​សិទ្ធិ​របស់​យើងខ្ញុំ ក្នុងការ​ទទួលបាន​នូវ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ។​
  • ជម្រុញ​ឲ្យ​វៀតណាម​គោរព​នូវ​សិទ្ធិ​របស់​ខ្មែរក្រោម ដើម្បី​ពួកគេ​បាន​ហៅ​ខ្លួនឯង​ថា “​ខ្មែរក្រោម​” ។​
  • ជម្រុញ​ឲ្យ​វៀតណាម​គោរព​នូវ​សិទ្ធិ​ក្នុង​ការទទួល​បានការ​អប់រំ ដោយ​វិធី​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​បាន​រៀន​នូវ អក្សរសាស្ត្រ និង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​នៅក្នុង​សាលា​រដ្ឋ ។​
  • ជម្រុញ​ឲ្យ​វៀតណាម​ឈប់​ប្ដូរ​ឈ្មោះ ភូមិ ស្រុក ខេត្ត នៅ​កម្ពុជា​ក្រោម ទី​ដែល​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ តាំងពីដើម​រៀងមក ។​
  • ជម្រុញ​ឲ្យ​វៀតណាម​អនុវត្ត និង​រៀបចំ​ឯកសារ​ជា​ផ្លូវការ ដើម្បី​ទទួលស្គាល់ ជនជាតិដើម​នៅ​វៀតណាម ។ ការដែល​វៀតណាម​ទទួលស្គាល់​ជនជាតិដើម បង្ហាញ​ឲ្យ​ឃើញថា កិច្ចសន្យា​របស់​វៀតណាម បាន​ស្វែង រក​ដំណោះស្រាយ​រវាង​រដ្ឋាភិបាល និង​ជនជាតិដើម និង​ដាក់ចេញ​នូវ​គោលនយោបាយ​ប្រសើរ​ជាង​មុន ដើម្បី ជួយ​ដល់​ក្រុម​ជនជាតិដើម ឲ្យ​បានទទួល​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​ពួកគេ​ត្រូវ​បានទទួល ដូច​មាន ចែង​នៅ ក្នុង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម​របស់​អង្គការសហប្រជាជាតិ​ដែល​វៀតណាម ជា​ប្រទេស​ហត្ថ លេ​ខី កាលពី ឆ្នាំ ២០០៧ ។​
  • ជម្រុញ​ឲ្យ​វៀតណាម​ធ្វើ​ឲ្យ​ពលរដ្ឋ​ទទួលស្គាល់ថា ពួកគេ​ត្រូវបាន​គាំពារ​ដោយ​សិទ្ធិ និង​ច្បាប់​របស់​ពួកគេ ។ ប្រសិនបើ ពលរដ្ឋ​មិន​យល់ឃើញ​យ៉ាងនេះ​ទេ ច្បាប់​នៅតែមាន​កម្រិត ហើយ​ពួកគេ​ត្រូវបាន​ចាប់​ដោយ មិន មាន មូលហេតុ​ច្បាស់លាស់​ឡើយ ។​
  • ជម្រុញ​ឲ្យ​វៀតណាម ដោះលែង​ជាបន្ទាន់ នូវ​ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ថាច់ ភូមិ​រិ​ទ្ធ និង ត្រា វ៉ាន់ ថា ដោយ​គ្មាន​លក្ខខណ្ឌ ។​
  • ជម្រុញ​ឲ្យ​វៀតណាម​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ដាក់ពង្រាយ​កម្លាំង ចាប់ ឃុំឃាំង និង​ធ្វើ​ទារុកម្ម ដោយ​អំពើហិង្សា ដូចជា​ករណី ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ។​
  • ជម្រុញ​ឲ្យ​វៀតណាម​មាន​គោលនយោបាយ​ទប់ស្កាត់​បញ្ចុះតម្លៃ​ស្រូវ​អង្ក នៅក្នុង​រដូវ​ចម្រូតរ​បស់​ពលរដ្ឋ​ខ្មែរ ក្រោម ដែល​ធ្វើ​ឲ្យ​ពួកគេ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​សងបំណុល​រដ្ឋ បន្ទាប់ពី​ប្រមូល​ផល​ស្រូវ ។​
  • ជម្រុញ​ឲ្យ​វៀតណាម ត្រូវមាន​កម្មវិធី​បុល​គ្មាន​ការប្រាក់ និង​ផ្ដួច​ផ្ដើមគំនិត ដើម្បី​ទប់ស្កាត់​អាត្រា​បាត់​ដីស្រែ នៅក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរក្រោម ។​
  • ជម្រុញ​ឲ្យ​វៀតណាម​អនុញ្ញាត​ឲ្យ​កុមារ​ខ្មែរក្រោម​មាន​សេរីភាព​ក្នុងការ​សិក្សា​រៀនសូត្រ​អក្សរ​ខ្មែរ​របស់​ពួកគេ នៅ​សាលា​រដ្ឋ​ចាប់ពី​ថ្នាក់​មតេយ្យ ។​
  • ជម្រុញ​ឲ្យ​វៀតណាម ទទួលស្គាល់​ភាសា​ខ្មែរ​ជា​ភាសាផ្លូវការ​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការប្រើប្រាស់​មាន ដូចជា ត្រា និង​លិខិត​រដ្ឋបាល​នានា ត្រូវតែ​សរសេរ​ជា​អក្សរ​ខ្មែរ និង​អក្សរ​យួន ។​
  • ជម្រុញ​ឲ្យ​វៀតណាម ត្រូវតែ​គោរព​សិទ្ធិ​ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរក្រោម បានធ្វើ​ដំណើរ​ចេញចូល​ប្រទេស កម្ពុជា និង​វៀតណាម​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បុណ្យទាន​ផ្សេងៗ ។​
  • ជម្រុញ​ឲ្យ​វៀតណាម​ឈប់​កាឡៃ​ប្រពៃណី​ពិធីបុណ្យ​វប្បធម៌​របស់​ខ្មែរក្រោម ។ ពិធីបុណ្យ​ប្រ​ពី​ណី ត្រូវមាន សេរីភាព​ចាត់តាំង​ដោយ​ពលរដ្ឋ​ខ្មែរក្រោម ដែល​មិនមាន​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល ។​
  • ជម្រុញ​ឲ្យ​វៀតណាម ឈប់​យក​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ ឬ​សមាគម​ពុទ្ធសាសនា​វៀតណាម មក​ត្រួតពិនិត្យ​លើ​កិច្ច​ប្រតិបត្តិ​សាសនា និង​វប្បធម៌​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅតាម​វត្ត​អារាម​នានា នៅ​ដែនដី កម្ពុជា​ក្រោម ។ ពលរដ្ឋ​ខ្មែរក្រោម ត្រូវមាន​សិទ្ធិ​បង្កើត​ស្ថាប័ន​សាសនា​ឯករាជ្យ​របស់ខ្លួន​មួយ ដើម្បី​លើក ស្ទួយ​ប្រវត្តិសាស្ត្រ សាសនា និង​វប្បធម៌​របស់​ពួកគេ​ឲ្យ​ពេញលេញ ដោយមិនមាន​ការឃោសនា​អូសទាញ​ពី រដ្ឋាភិបាល​វៀតណាម ។​

ព័ត៌មានបន្ថែមសូមទាក់ទាងទៅអ៊ីមែល៖ sothy.kien@kkfyc.org ឬ Joshua Cooper

Comments are closed.