​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជំរុញ​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យ​ ​ដែល​ជា​ដៃគូ​ជាមួយ​វៀតណាម​ ​គិត​ពី​សិទ្ធិមនុស្ស​ ​នៅ​ប្រទេស​មួយ​នេះ​

0 511

ដោយ គឹម សាវតា

​ខណៈ​ដែល​ប្រទេស​មហាអំណាច​មួយ​ចំនួន​ ​ដែល​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ ​កំពុងតែ​សហការ​ជាមួយ​ប្រទេស​វៀតណាម​ ​លើ​វិ​ស័យ​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​ ​ជាពិសេស​ផ្នែក​លំហសមុទ្រ​នោះ​ ​មន្ត្រី​ជាន់ខ្ពស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជំរុញ​ឲ្យ​ប្រទេស​ទាំងនោះ​ ​គិតគូរ​ពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ ​នៅ​ក្នុង​ប្រទេស​កុម្មុ​យ​នី​ស្ត​មួយ​នេះ​ ​ជាពិសេស​គី​សិទ្ធិ​ជនជាតិ​ដើម​ ​ឲ្យបាន​ប្រសើរ​ ​។​

U.S. Secretary of Defense Lloyd Austin with Vietnamese Defense Minister Phan Van Giang, left, inspects an honor guard in Hanoi, Vietnam, Thursday, July 29, 2021. Austin is seeking to bolster ties with Vietnam, one of the Southeast Asian nations embroiled in a territorial rift with China, during a two-day visit. (Nguyen Trong Duc/VNA via AP) The Associated Press
U.S. Secretary of Defense Lloyd Austin with Vietnamese Defense Minister Phan Van Giang, left, inspects an honor guard in Hanoi, Vietnam, Thursday, July 29, 2021. Austin is seeking to bolster ties with Vietnam, one of the Southeast Asian nations embroiled in a territorial rift with China, during a two-day visit. (Nguyen Trong Duc/VNA via AP) The Associated Press

​ក្នុង​មួយ​រយៈ​ថ្មីៗ​ ​ចុងក្រោយ​នេះ​ ​មាន​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំ​ៗ​ ​មួយ​ចំនួន​ ​បាន​ចាប់ដៃ​គូ​ជាមួយ​ប្រទេស​វៀតណាម​ ​ក្នុង​កិច្ចការ​សេដ្ឋកិច្ច​ ​និង​ការពារ​ជាតិ​ ​ក្នុង​នោះ​មាន​ដូចជា​ ​នា​ថ្ងៃ​ទី​ ​២​២​ ​ខែ​កក្កដា​ ​កន្លងទៅ​ ​រដ្ឋមន្ត្រីការពារជាតិ​អង់គ្លេស​លោក​ ​Robe​r​t​ ​Ben​ ​L​ob​ban​ ​Wall​ace​ ​បាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​វៀតណាម​ ​ដោយ​លោក​រដ្ឋ​ម​ន្រ្តី​រូប​នេះ​ ​បាន​អះអាង​ថា​ ​ប្រទេស​ទាំងពីរ​បាន​ចែករំលែក​ទ​ស្សនៈវិ​ស​័​យ​ ​និង​ផលប្រយោជន៍​យុទ្ធសាស្ត្រ​ ​ដូចជា​ទ​ស្សនៈ ​ស្តីពី​ពាណិជ្ជកម្ម​សេរី​ ​និង​ ​សារៈសំខាន់​នៃ​ ​ច្បាប់អន្តរជាតិ​ ​រួម​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​ ​១​៩​៨​២​ ​។​ ​ចក្រភពអង់គ្លេស​ក៏មាន​គោលបំណង​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អា​ស៊ាន​ ​ដើម្បី​ជំរុញ​កិច្ច​សន្ទនា​ ​សន្តិភាព​ ​និង​ស្ថិរភាព​រួម​ ​។​ ​ចំណែក​ ​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ ​លោក​ ​L​l​o​y​d​ J. ​A​us​tin​ ​I​I​I​ ​បាន​មកដល់​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​កក្កដា​ ​នេះ​ ​ដោយ​បាន​ពិភាក្សា​លើ​ប្រធាន​បទ​សំខាន់​ៗ​ ​មួយ​ចំនួន​រវាងប្រទេស​ទាំងពីរ​ ​ហើយ​បាន​ចូលរួម​ការផ្ទេរ​នាវា​ល្បាត​មួយ​គ្រឿង​ទៅ​ឆ្មាំ​សមុទ្រ​វៀតណាម​ ​នៅពេលដែល​លោក​ជួប​ជាមួយ​រដ្ឋមន្ត្រីការពារជាតិ​វៀតណាម​ ​លោក​ឧត្តមសេនីយ៍​ ​ផាង​ វ៉ាំ​ង​ ​យ៉ាង​ (​P​h​an​ ​V​ăn ​G​i​an​g​) ​។​ ​នាវា​ល្បាត​ដែល​សហរដ្ឋអាមេរិក​ប្រគល់​ទៅដល់​វៀតណាម​នេះ​ ​នឹង​ក្លាយ​ជានា​វា​វែង​ជាងគេ​នៅ​ក្នុង​កង​នាវា​វៀតណាម​ ​ហើយ​ប្រើ​ក្នុង​គោលដៅ​រក្សា​សន្តិសុខ​នៅ​សមុទ្រ​ខាងកើត​ ​។​

​ករណី​នេះ​ ​លោក​ ​ចៅ​ ​សេរី​ ​ជា​អនុប្រធាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ប្រាប់​ ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​នៅ​ថ្ងៃ​ទី​ ​៣​១​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ថា​ ​បើ​ទោះ​ជា​សព្វថ្ងៃ​ប្រទេស​វៀតណាម​ ​ហាក់ដូចជា​ប្រទេស​ដែល​មានអំណាច​ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្តី​ ​ប៉ុន្តែ​ ​វៀតណាម​នៅតែ​សុំ​ជំនួយ​ពី​បរទេស​ ​ដើម្បី​ទ្រទ្រង់​ ​និង​ការពារប្រទេស​ខ្លួន​។​លោក​បន្ត​ថា​ ​សម្រាប់​ប្រទេស​ណា​ដែល​ចង់​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ ​ឬ​ជួយ​ដល់​ប្រទេស​វៀតណាម​ ​ក៏​ត្រូវ​គិត​ពី​វិ​ស​័​យ​សិទ្ធិមនុស្ស​នៅ​ប្រទេស​វៀតណាម​ ​ផង​ដែរ​ ​។​

​លោក​ ​ចៅ​ ​សេរី​៖​ ​«​បើ​ជួយ​ប្រទេស​យួន​ក៏ដោយ​ ​អា​ហ្នឹង​ជា​នយោបាយ​របស់​គេ​ ​គេ​ធ្វើ​ទៅ​ ​ប៉ុន្តែ​ ​សុំ​ឲ្យ​រដ្ឋាភិបាល​ទាំងឡាយ​ហ្នឹង​ ​ត្រូវឲ្យ​ប្រទេស​យួន​គោរព​សិទ្ធិមនុស្ស​ ​។​ ​ហើយ​អា​រឿង​សិទ្ធិ​ជនជាតិ​ដើម​ហ្នឹង​ ​យើង​នឹង​លើកឡើង​ជាមួយ​គេ​ ​ធ្វើ​ម៉េច​ឲ្យ​បងប្អូន​យើង​នៅ​ក្រោម​ហ្នឹង​មាន​សិទ្ធិ​ដូច​គេ​ផ្សេងៗ​នៅ​លើ​ពិភពលោក​ហ្នឹង​»​ ​។​

​សម្រាប់​លោក​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ជួន​ ​ជា​អគ្គលេខាធិការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​មើលឃើញ​ថា​ ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​វៀតណាម​ ​ហាក់​ងាក​មក​ចាប់ដៃ​គូ​ជាមួយ​ប្រទេស​មហាអំណាច​ ​ដែល​កាន់លទ្ធិ​ប្រជា​ធិតេយ្យ​ជាច្រើន​ ​តែ​ទោះជាយ៉ាងណា​លោក​ថា​ ​ប្រទេស​វៀតណាម​ ​តាំងពីដើមមក​ ​និង​មកដល់ពេលនេះ​ ​គឺ​បាន​រឹត​បណ្ដឹង​ ​សិទ្ធិ​សេរីភាព​នានា​ ​ជា​ទម្លាប់​ទៅ​ហើយ​ ​ដូចនេះ​ ​បើ​ទោះ​ជា​ចាប់ដៃ​គូ​ជាមួយ​ប្រទេស​មហាអំណាច​ ​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ក្តី​ ​ប៉ុន្តែ​ ​ពិបាក​នឹង​ទទួលយក​នូវ​អ្វី​ដែល​ជា​ជំរុញ​របស់​ប្រទេស​ ​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ទាំងអស់​នោះ​ណាស់​ ​។​

​លោក​ សឹ​ន​ ​ជុំ​ជួន​ ​«​វៀតណាម​អាច​នឹង​ផ្លាស់ប្តូរ​បាន​ដរាបណា​ជា​ការ​តស៊ូ​មតិ​ ​យ៉ាង​ខ្លាំង​ខ្លា​របស់​សកម្មជន​ ​ប្រជា​ធិតេយ្យ ​សកម្មជន​សិទ្ធិមនុស្ស​ ​ដែល​នៅ​ក្រៅ​ប្រទេស​នោះ​ ​ជាដើម​ ​។​ ​ប៉ុន្តែ​បើ​ការ​តស៊ូ​មតិ​ ​ប្រជាធិបតេយ្យ​ ​របស់​អ្នក​សិទ្ធិមនុស្ស​ប្រជាធិបតេយ្យ​នោះ​ ​មិនបាន​ស៊ី​ជម្រៅ​ ​ហើយ​ធ្វើ​ទៅ​ ​មិន​ដើរទៅ​តាម​ជំហាន​នៃ​ការ​តស៊ូ​មតិ​ឲ្យ​វៀតណាម​ ​ទទួលយក​ទេ​គឺ​វា​មាន​ការពិបាក​ក្នុង​ចំ​នុ​ច​នេះ​»​ ​។​

​ក្រោយ​ពី​សហភាពសូវៀត​ ​ដែល​ជា​ប្រទេស​កុម្មុ​យ​នី​ស្ត​ដ៏​ធំ​មួយ​បាន​ដួល​រលំ​ ​សា​ធារ​ណ​រដ្ឋសង្គមនិយម​វៀតណាម​ ​ហាក់​ងាក​មក​ចាប់ដៃ​ជាមួយ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ជាបន្តបន្ទាប់​ ​ដើម្បី​ស្ដារសេដ្ឋកិច្ច​ ​និង​ ​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន​ ​ជាពិសេស​គឺ​នៅ​តំបន់​សមុទ្រ​ជាប់​ជាមួយ​ចិន​ ​។​ ​បើ​ទោះ​ជា​បាន​ចាប់ដៃ​ជាមួយ​ប្រទេស​ប្រ​កាន់លទ្ធិ​ប្រជា​ធិ​ប​តេ្យ​ជាច្រើន​ក្តី​ ​ប៉ុន្តែ​ ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​នៅតែ​មាន​រំលោភ​សិទ្ធិមនុស្ស​ដដែល​ ​៕

Leave A Reply

Your email address will not be published.