សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជម្រុញ​ឲ្យ​វៀតណាម​អនុវត្តតាម​កិច្ចសន្យា​ជាមួយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​

193

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​នៅ​ថ្ងៃទី ១៨ ខែសីហា នេះ ពី​ប្រទេស​កា​ណា ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានចេញ​សេចក្ដីថ្លែងការណ៍​ចំហ​ជា​ភាសា អង់គ្លេស​មួយ ជម្រុញ​ឲ្យ​វៀតណាម​អនុវត្តតាម​កិច្ចសន្យា​ជាមួយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស  ស្ដីពី​ការគោរព​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ វៀតណាម ជាពិសេស គោរព​សិទ្ធិ​របស់​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។ សេចក្ដីថ្លែងការណ៍​នេះ ធ្វើឡើង​បន្ទាប់ពី អ្នកនាំពាក្យ​ក្រសួង​ការ​បរ ទេស​វៀតណាម​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា ចាត់វិធានការ​ផ្លូវច្បាប់​លើ​ពលរដ្ឋ​ខ្មែរក្រោម​អ្នក​ដែល​បាន​ដុត​ទង់ ជាតិ​វៀតណាម​ក្នុងពេល​ធ្វើបាតុកម្ម​នៅ​ភ្នំពេញ នាពេល​កន្លងមក ។  សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចាត់ទុក​ការធ្វើ​បាតុកម្ម​របស់ ក្រុម​ពលរដ្ឋ​ខ្មែរក្រោម និង​យុវជន​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ដោយសារតែ​ពួកគេ​ជំទាស់​នឹង​សម្ដី​របស់​មន្ត្រី​ស្ថានទូត​វៀតណាម ដែល បាន​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា ។​

ត្រាដែលវៀតណាមចង់យកពីវត្តដីក្រហម ។
ត្រាដែលវៀតណាមចង់យកពីវត្តដីក្រហម ។

​សេចក្ដីថ្លែងការណ៍​នេះ មាន​សេចក្ដី​ថា​៖

“​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៣ វៀតណាម​បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដោយបាន​សន្យាថា នឹង​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ដូច​បានចែង​នៅក្នុង​សេចក្ដីសម្រេច លេខ ៦០/២៥១  នៃ មហាសន្និបាត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ។ មកដល់ពេលនេះ ជិត​មួយឆ្នាំ​ហើយ ដែល​វៀតណាម​មិន ត្រឹមតែ​មិនបាន​គោរព​សិទ្ធិ​ពលរដ្ឋ​នៅក្នុង​ពិភពលោក​តែប៉ុណ្ណោះ​ទេ  តែ​ថែមទាំង​នៅតែ​បន្ត​បំពាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​លើ ពលរដ្ឋ​នៅក្នុង​ប្រទេស​វៀតណាម​ទៀតផង ជាពិសេស លើ​ជនជាតិដើម​ខ្មែរក្រោម ។​

​នៅ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៤ ក្នុងនាម​ខ្លួន​ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស វៀតណាម​បាន​ច្រានចោល​នូវ អនុសាសន៍​ចំនួន ៤៥ ក្នុងចំណោម​អនុសាសន៍​ទាំង ២២៧ ដែល​បាន​ស្នើឡើង​ចំនួន ២ លើក ដោយ​ប្រទេស​ជា​សមាជិក នៅក្នុង​ការឆ្លើយបំភ្លឺ​ស្ដីពី​ប្រវត្តិ​សិទ្ធិមនុស្ស​របស់​វៀតណាម (UPR) កាលពី​ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ អនុសាសន៍​ដែល វៀតណាម​ច្រានចោល​នោះ ភាគច្រើន​ជា​បញ្ហា​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​ជា​ចាំបាច់ ដូចជា សេរីភាព សាសនា  សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សេរីភាព​ក្នុងការ​បង្កើត​សមាគម​ឯករាជ្យ ។​

​លោក Heiner Bielefeldt ប្រេសិត​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សេរីភាព​ជំនឿ​សាសនា  ត្រូវបាន​អញ្ជើញ​ឲ្យ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ចាប់ពី​ថ្ងៃទី ២១ ដល់ ៣១ ខែកក្កដា ឆ្នាំ ២០១៤  បន្ទាប់ពី លោក Abdelfattah ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម កាលពី​ឆ្នាំ ១៩៩៨ ។ ក្នុង​ដំណើរ​ទស្សនកិច្ច ១០ ថ្ងៃ​នៅ​វៀតណាម លោក Heiner Bielefeldt បាន​កត់សម្គាល់ថា “ ខ្ញុំ​ទទួលបាន​ដំណឹង​គួរ​ឲ្យ​ទុកចិត្ត​ថា  មនុស្ស​មួយចំនួន​ដែល​ខ្ញុំ​ចង់​ជួប  ត្រូវបាន​គេ តាមដាន​យ៉ាង​តឹងរ៉ឹង  ត្រូវ​ព្រមាន គាបសង្កត់ រំខាន និង​ស្កាត់​ដំណើរ​របស់ខ្ញុំ​ដោយ​ពួក​នគរបាល​” ។​

ក្នុងនាម​ខ្លួន​ជា​សមាជិក នៃ​អង្គការសហប្រជាជាតិ   វៀតណាម​នៅតែ​មិន​អនុញ្ញាតិ​ឲ្យ​ជនជាតិដើម នៅ​វៀតណាម​បាន​សិក្សា នូវ​ប្រវត្តិសាស្ត្រ​ពិត​របស់​ប្រជាពលរដ្ឋ ។ ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនជាតិដើម នៃ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ ដែល​ភាសា​ខ្មែរ​ហៅ កម្ពុជា​ក្រោម​នោះ មិន​ត្រូវបាន​វៀតណាម​អនុញ្ញាតិ​ឲ្យ​ហៅ​ឈ្មោះ​ភូមិសាស្ត្រ​មាតុភូមិ​របស់ខ្លួន​ជា​ភាសា​ខ្មែរ​ទេ ដូចជា​ឈ្មោះ ឃុំ  ស្រុក  និង ខេត្ត ដែល​មានមក​តាំងពី​ដូនតា​របស់​ពួកគេ ។ នៅក្នុង​វត្ត​មួយ​នៃ​ខេត្ត​ព្រះ​ត្រពាំង បាន​រក្សាទុក​នូវ​ត្រា​កេរ​របស់​វត្ត មួយ​ដែលមាន​ឆ្លាក់​អក្សរ​ថា “​កម្ពុជា​ក្រោម​” ជា​ភាសា​ខ្មែរ ។ ប្រភពពី​ព្រះសង្ឃ​នៅក្នុង​វត្ត​មួយ​នេះ នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៤ រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជា​ឲ្យ​នាយក​នគរបាល​ខេត្ត លោក ឡេ ថា​ន់ ដៅ ទៅ​វត្ត​ដើម្បី​បង្ខំ​ឲ្យ​ព្រះចៅអធិការ​វត្ត ប្រគល់​ត្រា​ទៅ​ឲ្យ​អាជ្ញាធរ ។

​កាលពី​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ ស្ថានទូត​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ថ្កោលទោស      “ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​” និង “ សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​” ថា​ជា​អ្នករៀបចំ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម និង​បាន ចាត់ទុក​ការធ្វើ​បាតុកម្ម​នេះ​ថា ជា​សកម្មភាព​មួយ​ជ្រៀត​ជ្រែកចូល​បូរណភាព​ដែនដី និង​កិច្ចការ​ផ្ទៃក្នុង​របស់​វៀតណាម ហើយ ផ្ទុយ​នឹង​ច្បាប់​នៃ​ប្រទេស​កម្ពុជា ។  ប្រសិនបើ លោក ត្រឹង វ៉ាំ​ង ថុង មិន​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិត នៃ​ដែនដី​កម្ពុជា​ក្រោម ដែល​បាន ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​ថា “​ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ​” ទេ ក៏​ពលរដ្ឋ​ខ្មែរក្រោម និង ក្រុមយុវជន​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា មិនបាន​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​លោក​សុំទោស​ជា​សាធារណៈ​ដែរ ។ មិន​ត្រឹមតែ ប៉ុណ្ណេះ​ទេ ស្ថានទូត​វៀតណាម ក៏​មិនបាន​បញ្ជា​ឲ្យ​មនុស្ស​មក​ទទួល​ញត្តិ​ពី​ក្រុមអ្នកតវ៉ា ទៀតផង ។​

ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០១៤ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក ឡេ ហាយ បិ​ន បានស្នើ​ឲ្យ​ប្រទេស កម្ពុជា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទៅលើ​ក្រុមអ្នកតវ៉ា​ដែល​បាន​ដុត​ទង់ជាតិ​វៀតណាម កាលពី​ថ្ងៃទី ១២ ខែសីហា  ។ លោក ឡេ ហាយ បិ​ន បាន​ថ្លែងថា​៖ “​វៀតណាម​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការដែល​ក្រុម​ជ្រុលនិយម​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ក្ដាប់ តូច​ដែល​បានធ្វើ​បាតុកម្ម​ខុសច្បាប់ និង​បាន​ដុត​ទង់ជាតិ​វៀតណាម នៅ​ទីក្រុង​ភ្នំពេញ កាលពី ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៤” ។   នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា លោក ខៀវ សុភ័គ បាន​ថ្លែងថា ការដុត​ទង់ជាតិ​ក្នុង ការធ្វើ​បាតុកម្ម​ជា​រឿង​ធម្មតា​ដែល​វា​កើតឡើង​សឹង​ជាទូទៅ​ហើយ​នៅលើ​ពិភពលោក គឺ “​ដើម្បី​សម្ដែង​មតិ​របស់​ពួកគេ​នៅក្នុង​ប្រ ទេស​ដែល​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​” ។​

​ប្រសិនបើ វៀតណាម​នៅតែ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្លួន ជាពិសេស រំលោភ​លើ​សិទ្ធិ​របស់​ជនជាតិដើម​នៅ ក្នុងប្រទេស​វៀតណាម  ក្នុងនោះ​មានការ មិន​អនុញ្ញាត​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​ស្រុក​របស់​ពួកគេ​ជា​ភាសា​កំណើត  មិន​អនុញ្ញាតិ​ឲ្យ ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ពិត​របស់​ពួកគេ  វៀតណាម​មិន​សម​នឹង​បានទទួល​ឋានៈ​ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ​ឡើយ  ពីព្រោះ​វៀតណាម​មិនបាន​អនុវត្តតាម​កិច្ចសន្យា​ក្នុងការ​ការពារ និង​គោរព​សិទ្ធិមនុស្ស ៕

Comments are closed.