មន្ត្រី​ជាន់​ខ្ពស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រមាន​ថា បើ​វៀតណាម​ហ៊ាន​កម្ទេច​​​សាលា​ឆ​ទាន​​ខ្មែរ​នៅ​ខេត្ត​លង់​ហោរ​នោះ​ ស្ថាន​ទូត​វៀតណាម​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​​ក៏​រួច​ខ្លួន​ដែរ

0 1,664

ដោយ លី ឈូន

តាំង​ពី​ដើម​ទី ​នៃ​ការ​ចាប់​ផ្ដើម​កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​កាល​ពី​ចុង​ឆ្នាំ​ ២០២០​ មក​នោះ អាជ្ញាធរ​​វៀតណាម​ក៏​បាន​ស្រុះ​ស្រួល​មូល​មតិ​ ហើយ​ថែម​ទាំង​បាន​ចូល​រួម​អប់​អរ​សាទរ ក្នុង​ពិធី​សម្ពោធ​ដំណើរ​ការ​សាង​សង់​នេះ​​ទៀត​ផង​។

ព្រះសង្ឃ និងពុទ្ធបរិស័ទថត នៅពីមុខសាលាឆទាន ដែលអាជ្ញាធរយួនព្យាយាមវាយកម្ទេចចោល
ព្រះសង្ឃ និងពុទ្ធបរិស័ទថត នៅពីមុខសាលាឆទាន ដែលអាជ្ញាធរយួនព្យាយាមវាយកម្ទេចចោល

បច្ចុប្បន្ន​ដោយ​មើល​ឃើញ​ថា​មិន​មាន​ផល​ប្រយោជន៍​ដល់​របប​កុម្មុយនិស្ត​វៀតណាម​នោះ របប​នេះ​បាន​ស្វែង​រក​គ្រប់​មធ្យោ​បាយ​ដើម្បី​រំលាយ​ចោល​ ជា​ច្រើន​លើក​ ច្រើន​សារ​ នូវ​សាលា​ឆ​ទាន​របស់​ខ្មែរ​មួយ​នេះ​ ។

មន្ត្រី​ជាន់​ខ្ពស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ព្រមាន​ថា​បើ ​របប​កុម្មុយនិស្ត​វៀតណាម​ហ៊ាន​កម្ទេច​ចោល​នូវ​សាលា​ឆ​ទាន​ ដែល​ជា​ញើស​ឈាម​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ ​ស្ថាន​ទូត​វៀតណាម​នៅ​ក្រៅ​ប្រទេស​​មួយ​ចំនួន​នឹង​រង​បាតុកម្ម​ថ្កោល​ទោស​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ក្រោម​ មិន​ខាន​ឡើយ។

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នេះ​បន្ទាប់​ពី​ក្រសួង​ការ​បរទេស អា​មេរិ​កាំង​និង អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ អង្គការសហប្រជាជាតិ​បាន​ថ្កោល​ទោស​ចំពោះ​របប​កុម្មុយនីស្តុ​វៀតណាម​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​និង​ជន​ជាតិ​ដើម​ជា​ដើម​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​។

លោក​គីម​ ឃីម​ជា​សកម្មជន​កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​ធ្លាប់​លើក​ឡើង​ក្នុង​បណ្ដាញ​ព័ត៌មាន​​សង្គម​ថា​​សាលា​ឆ​ទាន​នេះ​ត្រូវ​បាន​ពុទ្ធ​បរិស័ទ​ប្រសិទ្ធិ​នាម​ថា សាលា​ឆ​ទាន​សេរី​មង្គល​ឧទ្យាន​ភូមិ​កន្រែង​  ដែល​បាន​ចាប់​ផ្ដើម​កសាង​​តាំង​ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា​ឆ្នាំ​ ២០២០ ជា​គ្រឿង​ស៊ីម៉ង់​មួយ​ខ្នង​ មាន​ទទឹង ​​៩​ ម៉ែត្រ​ បណ្ដោយ  ​១២​ម៉ែត្រ និង​កម្ពស់ ​​១២ ​ម៉ែត្រ​ នៅ​លើ​ផ្ទៃ​ដី​បណ្ដោយ​ ៥២​ម៉ែត្រ​ និង​ទទឹង​ ១៦​ ម៉ែត្រ ជា​ដី​សម្បទាន​ដោយ​គ្រួសារ​ឧ​បា​សិកា​ ថាច់ ធី​សា​បិត​ ។

សកម្មជន​កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​រូប​នេះ​បន្ត​ទៀត​ថា​ ការ​កសាង​សាលា​ឆ​ទាន​នេះ​ គឺ​យោង​​តា​ម​បំណង​ប្រាថ្នា​របស់​ពុទ្ធបរិស័ទ​ជា​ចាស់​ទំ​នៅ​ក្នុង​ភូមិ​​ជា​យូរ​មក​ហើយ​។ ពិត​មេន​តែ​ភូមិ​កន្រែង​ស្ថិត​ក្នុង​ចំណុះ​ជើង​វត្ត​ចំនួន​​ពីរ​គឺ​វត្ត​សាល​វ័ន​ឧទ្យាន​ព្រែ​ឈូក​​ និង​​វត្ត​សេរី​មង្គល​ទ្រនំ​សេក​​ តែ​​​មាន​ចម្ងាយ​ឆ្ងាយ​​​ពី​វត្ត​ទាំង​ពីរ​ប្រមាណ​ជាង​  ១០ គី​ឡូ​ម៉ែត្រ​ឯ​ណោះ  ជា​ហេតុ​ធ្វើ​ឱ្យ​មាន​កា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ​លំបាក​ដល់​ពុទ្ធបរិស័ទ​ពេល​ទៅ បុណ្យទាន និង​ទៅ​​សមាទាន​សីល​នៅ​រាល់ថ្ងៃ​សីល​ជាដើម ។

សកម្មជន​កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​ដ៏​ស្វិតស្វាញ​រូប​នេះ​លើក​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ត​ទៀត​ថា​ ចំណែក​ថវិកា​​កសាង​សាលា​ទាន​នេះ​បាន​មក​ពី​សទ្ធា​ជ្រះ​ថ្លា​របស់​ពុទ្ធបរិស័ទ​នៅ​ក្នុង​ស្រុក​ផង​ និង​នៅ​ក្រៅ​ស្រុក​ផង​​ទើប​អាច​កសាង​បាន​សម្រេច​តាម​បំណង​ប្រាថ្នា​ដូច្នេះ​ឯង​។​

លោក​គីម​ ឃីម​បន្ត​លើក​ឡើង​​ទាំង​អារម្មណ៍​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​អាជ្ញាធរ​ថា កាល​ដើម​ឡើយ​អាជ្ញាធរ​មូលដ្ឋាន​ពោល​សរសើរ​នូវ​សាមគ្គី​ភាព​របស់​ពុទ្ធបរិស័ទ​ក្នុង​ភូមិ​ ក្នុង​ការ​កសាង​សាលា​ឆ​ទាន​​នេះ តែ​មិន​ដឹង​ថា​មក​ពី​មូល​ហេតុ​​អ្វី​ឡើយ​ ក្រោយ ៗ មក​អាជ្ញាធរ​រក​​គ្រប់​មធ្យោបាយ​​រារាំង​មិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យ​បន្ត​កសាង​​ហើយ​ថែម​ទាំង​ព្យាយាម​វាយ​កម្ទេច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រើន​លើក​ច្រើន​សា​ទៀត​ផង​៖ «ពី​ខាង​ដើម​ រដ្ឋ​អំណាច​ចូល​រួម​ជា​មួយ​យើង​ខ្ញុំ​តើ ​ជា​ពិសេស​គឺ​ នៅ​ថ្ងៃ​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់​ហ្នឹង​ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​មិន​ដឹង​ពី​មូល​ហេតុ​អ្វី​ រដ្ឋ​អំណាច​បែរ​ជា​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​យើង​ខ្ញុំ​អា​រឿង​ហ្នឹង​យើង​ខ្ញុំ​ក៏​មិន​យល់​ដែរ​ ។ ដូច្នេះ​ទុក​ឱ្យ​មតិ​មហាជន​បង​ប្អូន​យើង​ពិចារណា​ទៅ​ពី​ព្រោះ​នៅ​ទីនេះ​យើង​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ធំ​ដុំ​ទេ​។ធ្វើ​ហ្នឹង​កសាង​សម្រាប់​​ធ្វើ​បុណ្យ​និង​កន្លែង​សម្រាប់​បង្រៀន​ក្មេង​ ពិសេស​រាល់​ថ្ងៃ​ហ្នឹង​​ក៏​នៅ​តែ​រៀន​និង​បង្រៀន​ដែរ​។ រាល់​ថ្ងៃ​ហ្នឹង​ក្រោយ​ពេល​ចេញ​ពី​សាលា​រដ្ឋ​រៀន​អក្សរ​យួន​ប្អូន​ៗ ហ្នឹង​ ប្អូន​ៗ ក៏​ឆ្លៀត​មក​រៀន​អក្សរ​ខ្មែរ​ពេល​ល្ងាច​ហ្នឹង​ទៅ»

ស្រដៀង​គ្នា​នេះ​ដែរ​ព្រះ​ធម្មាចារ្យ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ គឹម​ សំរិន្ទ​ គង់នៅ​វត្ត​​​​​​​​​​​​​​​​​​អរុណ​រង្សី​ចាក់​អា​ក្រោង ក្នុង​ស្រុក​ថ្កូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្ត​ព្រះ​ត្រពាំង​លើកឡើង​ថា  ​អាជ្ញាធរ​វៀតណាម​តែង​តែ​គំរាម​កំហែង​ពុទ្ធ​បរិស័ទ​ខ្មែរ​នៅ​ភូមិ​កន្រែង​មិន​ឱ្យ​ចូល​រួម​ក្នុង​ការ​កសាង​ឡើយ  និង​ថែម​​ទាំង​រារាំង​ក្រុម​ហ៊ុន​លក់​គ្រឿង​​សំណង់​មិន​ឲ្យ​លក់​គ្រឿង​សំណង់​ដល់​សាលា​ឆ​ទាន​នេះ​ថែម​ទៀត​ ព្រោះ​មិន​ទាន់​មាន​ច្បាប់​​​​​​​​​​អនុញ្ញាត​ឲ្យ​សាង​សង់​​។​ លើស​ពី​នេះ​ទៅ​ទៀត​ពួក​អាជ្ញាធរ​ចោទ​ថា​ ​ថវិកា​បាន​​មក​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស​ ជា​ថវិកា​ទុច្ចរិត​ផ្ដល់​ឲ្យ​កសាង​ទីតាំង​សម្រាប់​ប្រឆាំង​រដ្ឋ​អំណាច​វៀតណាម​។

​ព្រះ​ធម្មាចារ្យ​ដែល​ជា​សកម្មជន​តស៊ូ​មតិ​ខ្មែរ​អង្គ​នេះ បន្ត​ទៀត​ថា ពួក​អាជ្ញាធរ​វៀតណាម​រក​លេស​ចោទ​រហូត​គឺ​បន្ទាប់​មក​ទៀត​គេ​ក៏​ចោទ​ថា​កសាង​លើ​ដី​មាន​ទំនាស់​ ហើយ​អស់​ពី​ចោទ​ថា​ដី​មាន​ទំនាស់​ក៏​ទម្លាក់​បទ​ចោទ​មក​ចោទ​ថា​កសាង​លើ​ដី​បង្ក​បង្កើន​​ផល​មិន​មែន​ជា​ដី​លំនៅ​ឋាន​ជា​ដើម​ទៅ​វិញ​   លុះ​ក្រោយ​មក​ទៀត​គេ​ចោទ​ថែម​ថា​ ទី​សាលា​ទាន​នេះ​ជា​វាលស្រែ​មិន​សម​នឹង​តម្កល់​ព្រះ​ពុទ្ធរូប​ទាល់​តែ​សោះ​  ។ មក​ដល់​បទ​ចោទ​រឿង​ទីឋាន​មិន​សម​គួរ​ តម្កល់​ព្រះ​ពុទ្ធរូប​ក្នុង​ទី​​នេះ​ព្រះ​សង្ឃ​ជា​សកម្មជន​តស៊ូ​មតិ​ដ៏​ស្វិតស្វាញ​អង្គ​នេះ​លើក​ឡើង​ថា​ ម៉េច​ក៏​មិន​ទៅ​យក​ព្រះ​ពុទ្ធរូប​ដែល​ពួក​សង្ឃ​វៀតណាម​តម្កល់​​នៅ​តាម​ទី​សួន​សាធារណៈ​ និង​តាម​អារាម​គុម្ពោត​ព្រៃ​នានា​ ជាដើម​នោះ​ទៅ​តម្កល់​ទុក​នៅ​តាម​វត្ត​នានា​កណ្ដាល​ទី​ប្រជុំ​ជន​ផង​ទៅ​ ។ ការ​លើក​ឡើង​មក​ដល់​ចំណុច​នេះ ព្រះ​​ធម្មាចារ្យ​វត្ត​ចាក​ក្រោង​​ រំលឹក​ដល់​ករណី​ថ្ងៃទី​២៨  ខែ​មិថុនា​ឆ្នាំ ២០​២១​ដែល​អាជ្ញាធរ​វៀតណាម​បញ្ជា​ឲ្យ​សមត្ថកិច្ច​សង្ឃ​ខ្មែរ​ខេត្ត​លង់​ហោរ​នាំ​គ្នា​ទៅ​រឹប​អូស​យក​ព្រះ​ពុទ្ធរូប​ចេញ​ពី​សាលា​ឆ​ទាន​ភូមិ​កន្រែង​​ថា៖ «ចំណែក​ទី​នេះ​កសាង​ទុក​ធ្វើ​ជា​ទី​សក្ការ​បូជា​របស់​ញាតិញោម​ពុទ្ធ​បរិស័ទ​ហ្នឹង​ ហើយ​បែរ​ជា​នាំ​គ្នា​មក​ប៉ុនប៉ង​ដឹក​ព្រះ​ពុទ្ធរូប​ចេញ​ទៅ​ ហើយ​ជាង​នេះ​ទៅ​ទៀត​គឺ​យក​ឡាន​ដឹក​សព​យក​មក​ដឹក​ព្រះ​ពុទ្ធរូប​ចេញ​ពី​ភូមិ​កន្រែង។ ដូច្នេះ​ស​ឲ្យ​ឃើញ​អាជ្ញាធរ​បាន​បំពាន​ដល់​ពុទ្ធបរិស័ទ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ​​ហើយ​ថែម​ទាំង​បន្ទោស​​បង្អាប់​ដល់​ព្រះ​ពុទ្ធសាសនា​ថែម​ទៀត​ ​ស្ថាន​ភាព​បច្ចុប្បន្ន​នៅ​តែ​រំលោភ​បំពាន​មក​លើប្រជាជន​ខ្លួន​ដូច្នេះវៀតណាម​មិន​ស​ម​ប្រើ​ពាក្យ​ថា​ប្រជាជន​ធ្វើ​ម្ចាស់​ និង​មិន​សម​មាន​​កៅអី​​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហប្រជាជាតិ​ឡើយ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​»

ការ​លើក​ឡើង​មក​នេះ ដោយ​របប​កុម្មុយនិស្ដុ​វៀតណាម​ដាក់​បញ្ជា​ឲ្យ​ពុទ្ធ​បរិស័ទ​នៅ​ភូមិ​កន្រែង​ត្រូវ​តែ​រុះរើ​ ​សាលា​ឆ​ទាន​ភូមិ​កន្រែង​ជា​បន្ទាន់​​ ។ ព្រម​និង​ស្រប​ក្នុង​ឱកាស​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​​អាមេរិក​ លោក Antony Blinken បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​​មួយ​ ចុះ​ថ្ងៃ​ទី​ ២ ខែ​ធ្នូ​ ឆ្នាំ ២០២២ ​ដាក់​ប្រទេស​វៀតណាម​ចូល​ទៅ​ក្នុង​ «បញ្ជី​ឃ្លាំ​មើល​ពិសេស​» (Special Watch List) ដោយ​សារ​​តែ​វៀតណាម​​បាន​ «រំលោភ​បំពាន​ជា​ទម្ងន់​» លើ​សេរីភាព​សាសនា​ ។ ហើយ​កាល​ពី​ថ្ងៃ​ទី ១៨​ តុលា​កន្លង​ទៅ​នេះ​អ្នករាយការណ៍​ពិសេស​នៃ​​​​អង្គ​ការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍  បាន​ផ្ញើ​សារ​​មួយ​ច្បាប់​​ស្នើ​​ឲ្យ​​របប​កុម្មុយនីស្តុ​​​វៀតណាម​ឆ្លើយ​បំភ្លឺ​ ករណី​អាជ្ញាធរ​វៀតណាម​​នៅ​តែ​បន្ត​រំលោភ​​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​មក​លើ​ខ្មែរ​ក្រោម​ ​​មាន​​ករណី​សេរីភាព​សាសនា​របស់​ខ្មែរ​ក្រោម និង​ករណី​រំលោភ​មិន​ទទួល​ស្គាល់​ខ្មែរ​ក្រោម​​ជា​​ជនជាតិ​​ដើម​ ជាដើម ​។

ពេលនេះ​​របប​កុម្មុយនីស្តុ​​​​វៀតណាម​​កំពុង​​ស្លាក់​​បំពង់​ក ​រក​ពាក្យ​អ្វី​ទៅ​​ឆ្លើយ​​បំភ្លឺ​​ចំពោះ​អង្គ​ការ​​សិទ្ធិ​មនុស្ស​​​អង្គការ​សហ​ប្រជា​ជាតិ​​​​មិន​បាន​ឡើយ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​​អ្នករាយការណ៍​ពិសេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ធ្នូ​នេះ​​ ​​ចេញ​​ផ្សាយ​​សារ​​រំឭក​មួយ​ច្បាប់​​ផ្ញើ​​​ទៅ​របប​​កុម្មុយនីស្ត​​វៀតណាម​ ថា​សារ​របស់​ពួក​គេ​មាន​រយៈ​ពេល​កំណត់​​ឲ្យ​ឆ្លើយ​​​បំភ្លឺ​ត្រឹម​តែ​​ ៦០ ថ្ងៃ​ប៉ុណ្ណោះ​​សម្រាប់​អាជ្ញាធរ​តប​សារ​ តែ​​ពេល​នេះ​ដល់​ពេល​​កំណត់​ហើយ​​ តែ​របប​កុម្មុយនីស្តុ​វៀតណាម​នៅ​តែ​រក​ពាក្យ​ឆ្លើយ​តប​មិន​ទាន់​បាន​​ ។

ទាក់​ទិន​នឹង​ករណី​ទាំង​​នេះ​ប្រធាន​ផែន​ការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លោក​ត្រឹង​ ម៉ាន់​ រិន​លើក​ឡើង​​ថា ​ដី​ដែល​ពុទ្ធបរិស័ទ​ភូមិ​កន្រែង​កសាង​សាលា​ឆ​ទាន​​គឺ​ជា​ដី​សម្បទាន​មាន​ម្ចាស់​ឯកជន​ ​ហើយ​ជា​ការ​កសាង​ដើម្បី​ទុក​ជា​ទី​សក្ការ​និង​ជា​ទី​កន្លែង​សម្រាប់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ខ្មែរ​ដែល​នៅ​ឆ្ងាយ​ពី​សាលាវត្ត​ ម្យ៉ាងវិញទៀត​មុន​នឹង​កសាង​ពុទ្ធបរិស័ទ​ក៏​បាន​សុំ​ច្បាប់​ពី​សមត្ថកិច្ច​ផង​ដែរ តែ​ដោយ​អាស្រ័យ​សមត្ថកិច្ច​ធ្វើ​ការ​យឺត​មិន​ព្រម​ដោះ​ស្រាយ​ ដូច្នេះ​​ក៏​ចាប់​ផ្ដើម​សាង​សង់​ជា​បណ្ដើរ ៗ ទៅ​តាម​ធនធាន​នៃ​ការ​ចូល​រួម​របស់​ពី​ពុទ្ធបរិស័ទ​​ទៅ​​ ហេតុ​ដូច្នេះ​ការ​កសាង​សាលា​ឆ​ទាន​ភូមិ​កន្រែង​មិន​បាន​ខុស​នឹង​ច្បាប់​រដ្ឋ​ឡើយ៖ «ព្រោះ​ថា​ដី​ដែល​សាងសង់​ហ្នឹង​គឺ​ជា​ដី​របស់​ខ្មែរ​ ម្ចាស់​ដី​ហ្នឹង​ជា​បងប្អូន​បង្កើត​នឹង​គ្នា​គាត់​បាន​និយាយ​ពិភាក្សា​ព្រមព្រៀង​គ្នា​ហើយ​ប្រគល់​ដី​ហ្នឹង​សម្បទាន​ឲ្យ​ដល់​សង្គម​ សម្រាប់​សាង​សង់​សាលា​ឆ​ទាន​ហ្នឹង​ហើយ​ នេះ​ខ្ញុំ​គិត​ថា​វា​គ្មាន​ប៉ះ​ពាល់​អី​ទៅ​ដល់​រដ្ឋាភិបាល​ទេ គឺ​អត់​មាន​ប៉ះ​ពាល់​អី​ទាល់​តែ​សោះ​ ផ្ទុយ​ទៅ​វិញ​ការ​ងារ​ហ្នឹង​គឺ​វា​ចម្រើន​ឲ្យ​រដ្ឋាភិបាល​ទេ​តើ»

​ប្រធាន​ផែន​ការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​ដ៏​មាន​​ចំណាស់​រូប​នេះ ​លើក​ឡើង​ទៀត​ថា​សាលា​ឆ​ទាន​ភូមិ​កន្រែង​កកើត​ឡើង​ពី​សទ្ធា​រួម​របស់​ពុទ្ធបរិស័ទ​ខ្មែរ​ ដូច្នេះ​​សាលា​ឆ​ទាន​នេះ​របស់​រួម​របស់​ខ្មែរ ​។ ដូច្នេះ​​បើ​សិន​ជា​វៀតណាម​នៅ​តែ​ខំ​ធ្វើ​រឿង​តូច ឲ្យ​​ទៅ​ជា​រឿង​ធំ​នោះ​ ខ្មែរ​ក្រោម​នៅ​ក្រៅ​ស្រុក​នឹង​ធ្វើ​បាតុកម្ម​ថ្កោល​វៀតណាម​នៅ​តាម​ស្ថាន​ទូត​នានា​របស់​វៀតណាម​នៅ​ក្រៅ​ស្រុក​ឲ្យ​សហគមន៍​អន្តរជាតិ​ដឹង​ឮ​កាន់​ខ្លាំង​ថែមទៀត​ជា​មិន​ខាន​នូវ​ទង្វើ​អាក្រក់​របស់​វៀតណាម៖ «សាលា​ឆ​ទាន​នៅ​ភូមិ​កន្រែង​នេះ​មាន​ការ​ឧបត្ថម្ភ​គាំ​ទ្រ​របស់​បង​ប្អូន​យើង​នៅ​គ្រប់​ទិស​ទី ទាំង​បង​ប្អូន​អ្នក​នៅ​ក្នុង​ផង​និង​អ្នក​នៅ​ក្រៅ​ស្រុក​ផង​។ ព្រោះថា​បន្ទាប់​ពី​បង​ប្អូន​នៅ​ភូមិ​កន្រែង​កសាង​ឡើង​ហើយ​គេ​ឃើញ​មាន​សមិទ្ធិ​ផល​ហ្នឹង​ជាក់​ស្ដែង​  បងប្អូន​យល់​ឃើញ​ថា​ធ្វើ​ហ្នឹង​ កសាង​ហ្នឹង​គឺ​ត្រឹម​ត្រូវ​ហើយ​ ល្អ​ហើយ​ទើប​មាន​គេ​ជួយ​រហូត​កសាង​បាន​សម្រេច​មក​សព្វ​ថ្ងៃ​នេះ​ឯង​។ ការ​ចូល​រួម​កសាង​ដូច្នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​សាលា​ឆ​ទាន​នេះ​មិន​មែន​ត្រឹម​ជា​របស់​អ្នក​ភូមិ​កន្រែង​តែ​ម្នាក់​ឯង​នោះ​ទេ​ វា ។ គឺ​ជា​សម្បត្តិ​រួម​ពលរដ្ឋ​ខ្មែរ​ ពុទ្ធ​បរិស័ទ​ខ្មែរ​ទូទៅ​» ។​

គេ​នៅ​ចាំ​បាន​ថា​ បន្ទាប់​ពី​របប​កុម្មុយនីស្តុ​វៀតណាម​បង្ក្រាប​ព្រះ​សង្ឃ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​ ៨ កុម្ភៈ​ឆ្នាំ ២០០៧ ដោយ​បាន​ចាប់​ព្រះ​សង្ឃ​បាតុករ​ខ្មែរ​ក្រោម​​ប្រមាណ ​៥ អង្គ​ដាក់​ពន្ធនាគារ​នោះ​បាតុកម្ម​ក៏​បាន​ផ្ទុះ​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​ជា​បន្ត​បន្ទាប់​មាន​រយៈ​ពេល​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ នៃ​ឆ្នាំ ២០០៧ ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដែល​ខ្មែរ​រស់​នៅ​ ហើយ​រយៈ​ពេល​នោះ​ទូត​វៀតណាម​នៅ​ទី​ក្រុង​ភ្នំពេញ​​ក៏​ត្រូវ​​បាន​ហ៊ុម​ព័ទ្ធ​​ដោយ​បាតុករ​ខ្មែរ​ផង​ដែរ​។

លុះ​ដល់​ខែ​កក្កដា​ ស្ទើរ​ពេញ​មួយ​ខែ​នៃ​ខែ​កក្កដា​ឆ្នាំ​ ២០១៤​ បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ហ៊ុមព័ទ្ធ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ផ្ទុះ​ឡើង​ម្ដង​ទៀត​ដែល​មាន​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ ខ្មែរ​ក្រោម​ចូល​រួម​ប្រមាណ​ជា​ជាង​ ១ ពាន់ នាក់​​ប្រឆាំង​នឹង​ស្ថាន​ទូត​វៀតណាម​ដែល​បំផ្លើស​​ថា​កម្ពុជាក្រោម​មិន​មែន​ជា​អតីត​ទឹក​ដី​របស់​កម្ពុជា​។  ហើយ​ពេល​នោះ​ប្រសិន​ជា​ទី​ក្រុង​ភ្នំពេញ​កំពុង​តែ​ងាក​ចេញ​ពី​របប​កុម្មុយ​និស្ដុ​​វៀតណាម​ដូច​សព្វ​ថ្ងៃ​នេះ​នោះ ​ប្រហែល​ជា​ស្ថាន​ទូត​វៀតណាម​នៅ​កម្ពុជា​ក្លាយ​ជា​ផេះ​បាត់​ទៅ​ហើយ​។

សព្វ​ថ្ងៃ​ដែល​របប​កុម្មុយនិស្ដុ​វៀតណាម​បន្ធូរ​បន្ថយ​ក្នុង​ការ​ធ្វើ​ទុក​បុក​ម្នេញ​ដល់​សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​នោះ​គឺ​ដោយ​អាស្រ័យ​ការ​តស៊ូ​មតិ​ដោយ​សន្តិ​វិធី​និង​អហិង្សា​ដ៏​ស្វិតស្វាញ​របស់​ខ្មែរ​ក្រោម​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ ពិសេស​គឺ​ការ​តស៊ូ​មតិ​ដ៏​ត្រឹម​ត្រូវ​លើ​ឆាក​អន្តរជាតិ​របស់​ខ្មែរ​ក្រោម​នេះ​ឯង ​៕

Leave A Reply

Your email address will not be published.