សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រៀម​ចូលប្រជុំ នៅក្នុង​អង្គការ UNPO និង UNPFII

157

​នៅ​ខែឧសភា ខាងមុខនេះ លោក ថាច់ វៀន ជា​អធិបតី និង ជា​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម នឹង​ចូលប្រជុំ​ជាមួយនឹង​គណៈ​កម្ម​នាយក​នៃ​អង្គកា​ប្រជាជាតិ និង​ប្រជាជន​គ្មាន តំណាង ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO ដើម្បី​ពិនិត្យឡើងវិញ​នូវ​សមាជិកភាព​ទាំងអស់ របស់​អង្គការ UNPO ។ ក្រៅពីនេះ ចាប់ពី​ថ្ងៃទី ២៤ ខែមេសា ដល់ទី ៥ ខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ ដែរ ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចូល​ថ្លែងការណ៍​នៅក្នុង​មហាសន្និបាត​លើក​ទី ១៦ នៃ​វេទិកា អចិន្ត្រៃយ៍ របស់​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​បូរី New York សហរដ្ឋអាមេរិក ដើម្បី​ថ្លែងការណ៍​ឲ្យ​អង្គការសហប្រជាជាតិ​បាន​ជ្រាប​អំពី​បញ្ហា​របស់ ជនជាតិដើម​ខ្មែរ ក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម​ដែល​កំពុងតែ​ត្រូវ​រដ្ឋាភិបាល​យួន​រំលោភសិទ្ធិ និង​ធ្វើ ទុក្ខ បុក​ម្នេញ សព្វថ្ងៃ ។ ខណៈដែល​សហព័ន្ធ​កំពុងតែ​ចូល​ថ្លែងការណ៍​នៅក្នុង​អង្គ ការ​សហ​ប្រ ជា​ជាតិ​រយៈពេល ២ សប្ដាហ៍​នោះ នៅ​ថ្ងៃទី ២៩ និង ៣០ ខែមេសា ឆ្នាំ ២០១៧ សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ កិច្ចប្រជុំ​មួយ នៅ​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋ អាមេរិក ដើម្បី​ធ្វើ​របាយការណ៍​អំពី​សកម្មភាព និង​លទ្ធផល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូល ថ្លែងការណ៍​នៅក្នុង​វេទិកា​ជន ជាតិ​ដើម​នោះ ។​

ZAGG Register for Zagg

តើ​សកម្មភាព​នៃ​កិច្ចប្រជុំ​នេះ មាន​អត្ថន័យ និង​ប្រយោជន៍​យ៉ាងណាខ្លះ​សម្រាប់​ជនជាតិដើម​ខ្មែរ ក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន បានធ្វើ​កិច្ចសន្ទនា​មួយ​ជាមួយ នឹង លោក ថាច់ វៀន ជុំវិញ​រឿងនេះ​ដូចតទៅ​៖​

Comments are closed.