សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និបាត​ដំណាច់ឆ្នាំ នៅ​ទីក្រុង សាន់ ហូ​ស្សេ (San Jose)

0 2,327

ដោយ ថាច់ ប្រីជា​ គឿន l VOKK

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និបាត​ដំណាច់ឆ្នាំ ២០១៨ នៅ​ទីក្រុង San Jose នា​ខែធ្នូ ខាង មុខ​នេះ ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​ចេញ​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី ឆ្នាំ ២០១៩ ។

ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ថតរូបអនុស្សាវរីយ៍ បន្ទាប់ពីមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

​យោងតាម​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សេចក្ដី សម្រេច​របស់​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក អំពី​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​សន្និបាត​ដំណាច់ឆ្នាំ ២០១៨ សហព័ន្ធ​ខ្មែរ​ក​ម្ព​ជា​ក្រោម នឹងធ្វើ​សន្និបាត​ដំណាច់ឆ្នាំ​របស់ខ្លួន នៅ​ទីក្រុង San Jose រយៈពេល ៣ ថ្ងៃ គឺ នៅ​ថ្ងៃ​សុក្រ​, សៅរ៍ និង អាទិត្យ ទី ៧, ៨ និង ៩ ខែធ្នូ ចុងឆ្នាំ ២០១៨ នេះ ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ និង​ចេញ​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី ។ តាម​គំរោង សន្និបាត​នេះ នឹងមាន​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង អ្នកគាំទ្រ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពី​ប្រទេស​នានា​ជុំវិញ​ពិភព លោក​មក​ចូលរួម​ប្រជុំ ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​តស៊ូ​របស់​របស់​ខ្មែរក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ អាមេរិក និង​មាន​សាខា​នៅ​ប្រទេស​នានា​ជុំវិញ​ពិភពលោក រួមគ្នា​ធ្វើការ​តស៊ូ​មតិ​លើ​ឆាក​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​របប​អាណានិគម​យួន​គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។​
Pingback: Write my Essay for Me

Leave A Reply

Your email address will not be published.