សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ខួប ១០៨ ឆ្នាំ នៃ​ទិវា​នារី​អន្តរជាតិ ៨ មីនា​

0 357

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក នឹងធ្វើ​ពិធី​ជួបជុំគ្នា​មួយ នៅ​រដ្ឋ ផែន​ស៊ីវិល​ញ៉ា (Pennsylvania) ថ្ងៃទី ៩ មីនា ចុង​សប្តាហ៍​នេះ ដើម្បី​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា​។​

ស្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមជុំគ្នានៅក្នុងទិវាអន្តរជាតិ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៧ ។
ស្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមជុំគ្នានៅក្នុងទិវាអន្តរជាតិ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៧ ។

​ក្នុង​ពិធី​ប្រមូល​ផ្តុំគ្នា ដែលមាន​មនុស្ស​ចូលរួម​ប្រមាណ​ជិត ៤០០ នាក់​នេះ ជា​ឱកាស​មួយ​សម្រាប់​ស្ត្រី​ជា​ខ្មែរក្រោម ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ស្ត្រី​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​នៅលើ​ទឹកដី​កំណើត ដែល​បច្ចុប្បន្ន វៀតណាម​កំពុង​គ្រប់គ្រង ។​

​ប្រធាន​ចលនា​ស្ត្រី នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អ្នកស្រី សឺ​ង ធី និ​ត មានប្រសាសន៍ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី ៧​មីនា​ថា ពិធី​ជួបជុំ​នេះ នឹង​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរក្រោម នៅ​អាមេរិក និង​ប្រទេស​មួយចំនួនទៀត​ក្នុង​សលក​លោក អាច​ជំរុញ​សហគម​ន៏​អន្តរជាតិ យកចិត្ត​ទុក្ខ​ដាក់​ដោះស្រាយ​វិបត្តិ​មួយចំនួន ដែល​ស្ត្រី​ខ្មែរក្រោម កំពុង​ជួបប្រទះ ដូចជា គ្មាន​ឱកាស​សិក្សា​រៀនសូត្រ​ភាសា​ខ្មែរ ការ​អើ​ស​អើ​ង​ក្នុង​ការផ្តល់​ការងារ​ក្នុង​វិស័យ​រដ្ឋ និង​ឯកជន​វៀតណាម កង្វះ​សេវា​សុខភាព និង​ទាមទារ​ឲ្យ​មាន​សិទ្ធិសេរីភាព​ស្ត្រី​ឲ្យ​ស្មើ នឹង​បុរស​ជាដើម ។​

“​និយាយ​ឲ្យ​ត្រង់​ទៅ​យើង​ចង់​ឲ្យ​បងប្អូន​ខ្មែរ ពួកគាត់​ដែល​នៅ​ជនបទ និង​នៅ​ឆ្ងាយ​ពី​ក្រុង​ហ្នឹង​ឲ្យ​ចេះ​ភាសា​របស់ខ្លួន គឺ​អក្សរ​ខ្មែរ ។ បច្ចុប្បន្ន (​វៀតណាម​) បើក​ឲ្យ​រៀន​មួយអាទិត្យ​តែ​ពីរ​ម៉ោង​អី​ទេ ។ បងប្អូន​ខ្មែរ​គាត់​អត់​ចេះ​ភាសា​យើង​ច្បាស់លាស់ ហើយ​គាត់​គ្មាន​លទ្ធភាព​ទៅ​រៀន​ដល់​ខ្ពស់​ដូច​គេ​ទេ ។ ទោះបីជា​អ្នករៀន​ខ្លះ​បាន​រៀន​ខ្ពស់ ក៏​អត់​មានការ​ងារ​សម នឹង​ចំណេះដឹង​របស់គាត់​ដែរ ពីព្រោះ​វា​មានការ​រើសអើង ។ ចំណែក​ខាង​សុខាភិបាល​វិញ មន្ទីរពេទ្យ​មាន​ច្រើនតែ​នៅ​ទីក្រុង អញ្ចឹង​ហើយ​នៅ​ខាង​ជនបទ ប្រសិនបើ​មាន​នារី​មាន​ផ្ទៃពោះ នៅពេល (​ធ្វើដំណើរ​) ដល់​មន្ទីរពេទ្យ​ជួនកាល អាចមាន​ស្លាប់​។​”

​ពិធី​ជួបជុំ អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ៨ មីនា​នេះ នឹងធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន (Saigon Maxim) ដែលមាន​អាស័យដ្ឋាន​លេខ ៦១២ ផ្លូវ វ៉ា​ស៊ីន​តុ​ន (Washington Ave) ទីក្រុង ហ្វី​លីដា​ល​ហ្វៀ (Philadelphia) នៅវេលា​ម៉ោង ៧ យប់ រហូតដល់​ម៉ោង ១២ យប់​៕

Leave A Reply

Your email address will not be published.