សហព័ន្ធខ្មែរកម្ពុជាក្រោម ផ្ញើសារ និងផ្ដល់ជំនួយដល់ជនរងគ្រោះដោយគ្រោះរំជួយដីនៅនេប៉ាល
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលផ្ញើសារជូនចំពោះតំណាងអចិន្ត្រៃយ៍របស់ប្រទេសនេប៉ាល់ ប្រចាំអង្គការសហប្រ ជាជាតិ នាទីក្រុង New York សហរដ្ឋអាមេរិក លោក ទុរគា ប្រាសាទ ភត្តរាយ (Durga Prasad Bhattarai) ដើម្បី ចូលរួមរំលែកទុក្ខចំពោះ គ្រោះមហន្តរាយរំជួយផែនដីនៅប្រទេសនេប៉ាល ។

យោងតាមលិខិតមួយច្បាប់ចុះហត្ថលេខា ដោយលោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា៖
“តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលជាអង្គការមួយតំណាងឱ្យប្រជាជនខ្មែរក្រោមជាជនជាតិដើមនៅដែនដី សណ្តទន្លេមេគង្គនៃប្រទេសវៀតណាម សូមសម្តែងនូវសមានទុក្ខដោយស្មោះរបស់ខ្ញុំ ចំពោះប្រជាជននៃប្រទេស នេប៉ាល់ ដែលត្រូវរងផលប៉ះពាល់ដោយការរំជួយដីដ៏ធំ នៅថ្ងៃសៅរ៍ទី ២៥ ខែមេសា ឆ្នាំ ២០១៥ ។
ខ្ញុំមានទុក្ខជាទម្ងន់ ពេលបានទទួលដំណឹងថា សោកនាដកម្មនេះបានធ្វើឲ្យបាត់បង់អាយុជីវិតរាប់ពាន់នាក់នៃ ប្រជាជន និងមនុស្ស រាប់មិនអស់បានបាត់បង់ជាមូលដ្ឋាននៃជីវិតរបស់ពួកគេ ។
ខ្ញុំសូមបួងសួងឲ្យអ្នកដែលបានស្លាប់បានទៅបានទៅកើតក្នុងសុគតិភព និងសូមចូលរួមរំលែកទុក្ខជាមួយនឹងក្រុម គ្រួសារជនគ្រោះ ដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយនេះ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម សូមបរិច្ចាគលុយមួយចំនួនតូចដល់មូលនិធិសង្គ្រោះពីការរំជួយដីនៅប្រទេសនេប៉ាល់ ។ សូមលោកទទួលយកនូវការអាណិតអាសូរដ៏ស្មោះត្រង់ពីខ្ញុំ ។ ខ្ញុំសូមសម្ដែងនូវសមានចិត្តជាមួយនឹងជនរង គ្រោះនិងគ្រួសាររបស់ពួកគេក្នុងអំឡុងពេលដ៏លំបាកនេះ”។
យោងតាមដំណឹងពីសហព័ន្ធខ្មែរកម្ពុជាក្រោមដដែលថា នៅថ្ងៃចន្ទ ទី ១១ ខែឧសភា ខាងមុខនេះ សហព័ន្ធខ្មែរ កម្ពុជាក្រោមនឹងផ្ញើថវិកាមួយចំនួនសម្រាប់ជួយឧបម្ថម្ភ ដល់ជនរងគ្រោះដោយសារគ្រោះរំជួយផែនដីនៅប្រទេស នេប៉ាល ផងដែរ ។ ប្រសិនបើ សមាជិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម មានបំណងចង់ផ្ដល់ជំនួយជាថវិកាតាម រយៈសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏សូមផ្ញើប្រាក់ទៅសហព័ន្ធខ្មែរកម្ពុជាក្រោម តាមការគួរ ។ ពុំនោះទេ លោកអ្នក អាចផ្ញើត្រង់ទៅកាកកបាតក្រហមនៅអាមេរិកផ្ទាល់ក៏បាន ។
ពួកអាជ្ញាធរជួយសង្គ្រោះនៃប្រទេសនេប៉ាល់និយាយថា គិតមកដល់ថ្ងៃអង្គារ ទី ៥ ខែឧសភា ចំនួនអ្នកស្លាប់ដោយសារការរំជួយដីនៅជាយរដ្ឋធានីប្រទេសនេប៉ាល់ កើនឡើងដល់ ៧.៥៥៧ នាក់ ហើយអ្នករងរបួសកើនឡើង ១៤.៥៣៦ នាក់ ខណៈការចែកចាយជំនួយស្ថិតក្នុងស្ថានភាពតានតឹងជាខ្លាំង ។
រដ្ឋាភិបាលនេប៉ាល់បញ្ជាក់ថា គេបានដាក់ពង្រាយកងទ័ព និងប៉ូលិសជាង ១៣១.៥០០ នាក់ ដើម្បីជួយសង្គ្រោះ ហើយក្នុងនោះមានក្រុមសង្គ្រោះបរទេស ១០០ ក្រុម ៕
………………………………
Comments are closed.