​សារ​ប្រគេន​ ​និង​ ​ជូនពរ​ឆ្នាំ​ថ្មី​ របស់​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

0 108

សូម​ថ្វាយបង្គំព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ ​ជាទី​ស​ក្ការៈ​ដ៏​ខ្ពង់ខ្ពស់​ ​។​

​បងប្អូន​ជនរួមជាតិ​ទាំងអស់​ ​ជាទី​នឹក​រ​ឭ​ក​ ​និង​ស្រឡាញ់​រាប់អាន​ ​។​

​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​. ​ស​. ​២​៥​៦​៦​ ​គ​. ​ស​. ​២​០​២​២​ ​តាងនាម​ឱ្យ​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ពន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ ​ខ្ញុំព្រះករុណា​ ​អាត្មា​ ​ភាព​ផ្ទាល់​ ​សូម​ប្រគេន​ ​និង​ជូនពរ​ជ័យ​ ​សិរីមង្គល​ ​បវរ​មហា​ប្រសើរ​ ​ចូរ​កើតមាន​ដល់​ ​ព្រះ​ថេ​រា​នុថេរៈ​គ្រប់​ព្រះអង្គ​ ​និង​បងប្អូន​ជនរួមជាតិ​ ​នៅ​ក្នុងស្រុក​ ​និង​ក្រៅ​ប្រទេស​ ​ជាពិសេស​សហការី​ ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​ ​ទូរទស្សន៍​ ​ព្រៃនគរ​ ​ព្រមទាំង​ប្រិយ​មិត្ត​ ​អ្នកគាំទ្រ​ការផ្សាយ​របស់​ ​នាយដ្ឋាន​ព័ត៌មាន​យើងខ្ញុំ​ទាំងអស់​ ​សូម​ប្រកប​តែ​សេចក្តី​សុខ​ ​និង​ ​វឌ្ឍនភាព​ ​ជានិច្ច​និរន្ត​រ៍ ​។​  ​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​គឺជា​មជ្ឈមណ្ឌល​ព័ត៌មាន​របស់​ខ្មែរ​ ​ក្រោម​តែមួយ​គត់​ ​ដែល​បាន​ផលិត​ ​និង​ ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​ ​ស្ដីពី​កម្ពុជាក្រោម​ ​ទាក់ទង​នឹង​អាជ្ញាធរ​យួន​រំលោភ​សិទ្ធិ​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ ​និង​ ​សកម្មភាព​របស់​សហ​ព័ន្ធ​ ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​កំពុង​ធ្វើ​ចលនាតស៊ូ​ដោយ​អហិង្សា​ ​លើឆាកអន្តរជាតិ​ ​ដើម្បី​ទាមទារ​ ​សិទ្ធិ​សេរីភាព​ ​និង​ ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​ពី​នឹម​អាណានិគម​នៃ​រដ្ឋាភិបាល​កុម្មុ​យ​ និ​ស្ត​វៀតណាម​សព្វថ្ងៃ​ ​។​

ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម

នាយដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ផលិត​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ​ ​ដើម្បី​ ​ផ្សព្វផ្សាយ​នូវ​ដំណឹង​ថ្មីៗ​ ​តាម​ប្រពន្ធ​ផ្សព្វផ្សាយ​ ​វិទ្យុ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK), ​អរុណ​សួ​ ​ស្តី​កម្ពុជាក្រោម​, ​គេហទំព័រ​, ​ទូរទស្សន៍​ ​ព្រៃនគរ​, ​Y​ou​tube​ ​និង​ ​Face​book​ ​ជាដើម​….. ​។​  ​ក្នុងនាម​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ ​ផ្ទាល់​ ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ ​និង​ ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ ​ចំពោះ​សហការី​ ​វិទ្យុ​ ​សំឡេង​កម្ពុជាក្រោម​ ​និង​ ​ទូរទស្សន៍​ ​ព្រៃនគរ​ ​ដែល​ស្ម័គ្រចិត្ត​ ​កំពុងតែ​បំពេញ​បេ​ក​កម្ម​យ៉ាង​ម​មា​ ​ញឹក​ ​ក្នុង​ការ​យក​ព័ត៌មាន​ ​និង​ផលិត​ព័ត៌មាន​ ​ទាំង​នៅ​ក្នុងស្រុក​ ​និង​ក្រៅ​ប្រទេស​ ​ទោះបី​ពេលខ្លះ​ ​ប្រឈម​នឹង​គ្រោះថ្នាក់​ ​និង​ជួប​ឧបសគ្គ​ ​ឬ​ ​ត្រូវ​បាន​អាជ្ញាធរ​យួន​គំរាម​គំ​ហែង​នោះ​ក៏ដោយ​ ​ក៏​ ​សហការី​យើង​ ​នៅតែ​ព្យាយាម​ ​និង​ក្លាហាន​ ​ផលិត​នូវ​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​ ​។​

ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ ​និង​ ​ប្រិយ​មិត្ត​ទាំងអស់​ជាទី​មេត្រី​ !

​បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរក្រោម​ ​មាន​ចំនួន​ប្រមាណ​ ​៧​លាន​នាក់​ ​និង​មាន​វត្ត​ចំនួន​ ​៤​៦​១​វត្ត​ ​និង​ ​មាន​ព្រះសង្ឃ​ជិត​ ​៨​ពាន់​អង្គ​ ​នៅ​ទូ​រទាំង​ដែនដី​កម្ពុជាក្រោម​ ​។​

នៅ​កម្ពុជាក្រោម​ ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​រាប់​លាន​នាក់​ដែល​ជា​ជនជាតិ​ដើម​ ​ដែល​កំពុង​ ​រស់នៅ​ក្រោម​នឹម​អាណានិគម​យួន​សព្វថ្ងៃ​ ​គ្មាន​សិទ្ធិ​បង្កើត​សារ​ព័ត៌មាន​សេរី​, ​កាសែត​, ​ទស្សនា​ ​វ​ដ្តី, ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ ​ដែល​ជា​ព័ត៌មាន​ឯករាជ្យ​ ​សម្រាប់​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ ​ក្រោម​បាន​ឡើយ​ ​គឺ​មានតែ​ទស្សន​វ​ដ្តី ​វិទ្យុ​ ​កាសែត​ ​និង​ ​សារ​ព័ត៌មាន​ ​បំរើ​បក្ស​រដ្ឋ​របស់​គេ​តែ​ ​ប៉ុណ្ណោះ​ ​។​

​កាលពី​ពេលថ្មីៗនេះ​ ​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ ​ផា​ម​ ​មិន​ ​ជិន​ (​P​h​ạ​m​ ​M​in​h​ C​h​ín​h​) ​បាន​ចេញ​លិខិត​ជូនពរ​ឆ្នាំ​ថ្មី​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ទូទាំង​ដែនដី​កម្ពុជាក្រោម​ ​ប៉ុន្តែ​មិនបាន​អនុញ្ញាត​ឲ​ពលរដ្ឋ​ខ្មែរក្រោម​បាន​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​រយៈពេល​៣​ថ្ងៃ​នោះ​ទេ​ ។​

​ការពិត​សារលិខិត​ជូនពរ​ឆ្នាំ​ថ្មី​ ​និង​ ​ម​ន្រ្តី​ជាន់ខ្ពស់​វៀតណាម​ ​បាន​ចុះទៅ​សួរសុខទុក្ខ​ប្រគេន​អំ ណោ​យ​ដល់​ព្រះសង្ឃ​ ​តាម​បណ្តា​វត្ត​មួយ​ចំនួន​ក្នុង​ឧកាស​ឆ្នាំ​ថ្មី​នោះ​ ​គឺ​រដ្ឋាភិបាល​វៀតណាម​ប្រើ​ល្បិច​បោកប្រាស់​ខ្មែរក្រោម​ ​ធ្វើជា​មនុស្ស​ល្អ​ ​ប៉ុន្តែ​ធាតុ​ពិត​ ​គឺ​រដ្ឋាភិបាល​វៀតណាម​មាន​ម​ហិ្ឆ​តា​លុបបំបាត់​វប្បធម៌​ ​ប្រពៃណី​ ​និង​រើសអើង​ពូជសាសន៍​ខ្មែរក្រោម​ ​គ្រប់​និន្នាការ​ ​នយោបាយ​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​។​

​ក្នុង​ឧកាស​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​នេះ​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ ​សូម​អំពាវនាវ​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​លើ​ដែនដី​កម្ពុជាក្រោម​ ​ត្រូវ​ហ៊ាន​ក្រោកឈរ​ឡើង​ ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ ​ជា​ម្ចាស់​ស្រុក​ជនជាតិ​ដើម​ ​ស្របតាម​ច្បាប់អន្តរជាតិ​ ​និង​ ​ត្រូវ​ ​ហ៊ាន​ហៅឈ្មោះ​ខ្លួនឯង​ថា​ ​ខ្មែរក្រោម​ ​និង​ ​ហៅឈ្មោះ​ខែត្រ​ជាខ្មែរ​ដូចជា​ ​ខែត្រ​ ​ព្រះត្រពាំង​ ​ខែត្រ​ ​ឃ្លាំង​ ​ខែត្រ​ ​ព​លាវ​ ​ខែត្រ​ ​ក្រមួនស​ ​ខែត្រ​ ​មាត់ជ្រូក​ ​និង​ ​ទីក្រុង​ព្រៃនគរ​ ជាដើម ។​

ឆ្លៀត​ក្នុង​ឧកាស​នេះ​ដែរ​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ ​និង​អរគុណ​ ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ​ចំពោះ​ព្រះតេជព្រះគុណ​ ​និង​សប្បុរស​ជន​ជិត​ឆ្ងាយ​ ​បាន​បរិច្ចាគ​ថវិកា​ ​ជួយឧបត្ថម្ភ​ដល់​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ ​ប្រិយ​មិត្ត​ទាំងអស់​ ​បាន​គាំទ្រ​ការផ្សាយ​របស់​ទូរទស្សន៍​ព្រៃនគរ​ ​និង​ ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​V​OKK ​ក្នុង​ ​បេសកកម្ម​ដ៏​ពិសិដ្ឋ​ ​ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​ពី​នឹម​អាណានិគម​ ​វៀតណាម​សព្វថ្ងៃ​ ​។​

​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​. ​ស​. ​២​៥​៦​៦​ ​សូម​ទេវតា​ឆ្នាំ​ថ្មី​ ​ព្រះនាម​កិរិ​ណី​ទេវី​ ​តាម​បី​ ​បាច់​ថែ​ក្សា ​សហការី​ ​របស់​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ប្រិយ​មិត្ត​ទាំង​ ​អស់​ ​ជួប​តែ​សេចក្តី​សុខ​ ​សេចក្តី​ចម្រើន​ ​និង​ ​ឆ្នាំ​ថ្មី​ ​នាំមក​នូវ​សិរីសួស្តី​ ​សុភមង្គល​ ​ក្នុង​ជីវិត​ ​នៃ​ ​សង្គម​គ្រួសារ​, ​សមាគម​, ​អង្គការ​, ​វត្តអារាម​ ​និង​ ​គ្រប់​និន្នាការនយោបាយ​ ​គ្រប់ពេល​វេលា​ ​៕​

សួស្តី​ ​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ចត្វា​ស័ក​

​សហរដ្ឋអាមេរិក​, ​ថ្ងៃ​ទី​ ​១​៤​ ​ខែ​ ​មេសា​ ​ឆ្នាំ​ ​២​០​២​២​
​ពី​ខ្ញុំព្រះករុណា​ ​អាត្មាភាព​
​ភិក្ខុ​ ​សឺ​ង​ យ៉ឹ​ង​ ​រតនា​
​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

Leave A Reply

Your email address will not be published.