របាយការណ៍សកម្មភាពប្រចាំឆ្នាំ ២០១៨ លើឆាកអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម

0 374

នៅ​ថ្ងៃទី ៧, ៨ និង ៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​សន្និបាត​ប្រចាំឆ្នាំ នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដើម្បី​បូក​សរូប​ការងារ ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ ២០១៨ និង រៀបចំ​ផែនការ​សម្រាប់​ឆ្នាំ ២០១៩ ខាងមុខនេះ ។ សន្និបាត​នេះ នឹងមាន​ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​វាគ្មិន​បរទេស មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ចូលរួម ។​

​របៀបវារៈ នៃ កិច្ចប្រជុំ​រយៈពេល ៣ ថ្ងៃ រួមមាន​៖

  • ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ ប្រជុំ​គណៈកម្មការ​នាយក និង របាយការណ៍​សកម្មភាព​ឆ្នាំ​ចាស់ នៃ​ស្ថាប័ន នីមួយៗ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​
  • ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ សន្និសីទ​សិទ្ធិមនុស្ស ក្រោម​ប្រធានបទ “​ខួប ៧០ ឆ្នាំ នៃ សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស​, ការអបអរសាទរ​, ការ​ក្រោកឈរ និង ការទាមទារ​សិទ្ធិ​មូលដ្ឋាន​សម្រាប់​ជនជាតិដើម​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង ជនជាតិដើម​នានា នៅក្នុង​ប្រទេស​វៀតណាម​” ។
  • ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៨ ពិភាក្សា​អំពី​ផែន​ការណ៍​ឆ្នាំ​ថ្មី​របស់​ស្ថាប័ន​នានា​, សាខា និង តំបន់​នីមួយៗ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

​នៅក្នុង​សន្និបាត​ប្រចាំ​ឆ្នាំនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​បទ​បង្ហាញ​ដល់​អ្នកចូលរួម ឲ្យ​បានឃើញ​នូវ​សកម្មភាព​នៅលើ​ឆាក​អន្តរជាតិ ដែល​ខ្លួន​បាន​បំពេញបេសកកម្ម ក្នុង​មួយឆ្នាំ​កន្លងទៅនេះ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​អន្តរជាតិ ក្នុង​ការដាក់​គំនាប​ទៅ​ប្រទេស វៀតណាម​ឲ្យ​មានការ​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។ មួយឆ្នាំ​កន្លងទៅនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​បេសកកម្ម​អ្វីខ្លះ ? លោក ថាច់ វឿ​ង នៃ ទូរទស្សន៍ ព្រៃនគរ អាន​នូវ​របាយការណ៍​សកម្ម​ភាព ប្រចាំឆ្នាំ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖

ទាញយករបាយការណ៍ជា PDF

Leave A Reply

Your email address will not be published.