នាមសប្បុរសជនឧបត្ដម្ភប្រាក់ដល់ KKF ចូលថ្លែងការណ៍នៅក្នុងវេទិកា UNPFII
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលថ្លែងការណ៍នៅក្នុងមហាសន្និបាតលើកទី ១៦ នៃវេទិកាអចិន្រ្តៃយ៍ អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម (UNPFII) នៅបូរី New York សហរដ្ឋអាមេរិក រយៈ ពេល ២ សប្ដាហ៍ ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ ដើម្បី ថ្លែងអំពីបញ្ហារបស់ខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ជម្រាបដល់សហគមន៍អន្តរជាតិ បានជ្រាប ។

យោងតាមគម្រោងរបស់គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) បញ្ជាក់ថា ឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចំណាយប្រាក់ចំនួន ៧០០០$ ដើម្បីឧបត្ថម្ភដល់ព្រះសង្ឃ យុវជន និងប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមចូលថ្លែងការណ៍នៅក្នុងវេទិកានេះ ។
មកដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៧ នេះ មានសប្បុរសជនជាសមាជិក និងសមាជិកានៃសហ ព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសនានា បានបរិច្ចាគប្រាក់សម្រាប់ឧបត្ថម្ភដល់ក្រុមយុវជនសហព័ន្ធ ខ្មែរកម្ពុជាក្រោម ដើម្បីចូលថ្លែងការណ៍នៅក្នុងអង្គការសហប្រជាជាតិ តាមរយៈ វិទ្យុសំឡេងកម្ពុជា ក្រោម (VOKK) និង តាមកម្មវិធីឃោសនា Online របស់ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់ ។
ខាងក្រោមនេះជានាមសប្បុរសជនទាំងនោះ ៖
ទី ១ តាមរយៈវិទ្យុសំឡេងកម្ពុជាក្រោម៖
លោក ដាវ សារី នៅទីក្រុង តូរ៉នតូ ខែត្រអនធើរីយូ ប្រទេសកាណាដា ចំនួន ១០០ ដុល្លារកាណាដា ។
លោក ថាច់ ដែក ប្រធានគណ:កម្មការវត្តខ្មែរកម្ពុជាក្រោម ទីក្រុង Hamilton ខែត្រអនធើរីយូ ប្រទេសកាណាដា ចំនួន ៦០ ដុល្លារកាណាដា ។
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំខែត្រ អនធើរីយូ ប្រទេសកាណាដា ចំនួន ២០០ ដុល្លារកាណាដា ។
លោក គឹម សុីរ៉ា និងអ្នកស្រី ថាច់ សុជាតា នៅទីក្រុង តូរ៉នតូ ខែត្រ អនធើរីយូ ប្រទេសកាណាដា ចំនួន ១០០ ដុល្លារកាណាដា ។
លោក ថាច់ ខាន់ (Thach Khanh) នៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក ចំនួន ១០០ $ ។
សូមអរគុណ និងអរព្រះគុណ
Comments are closed.