សារ​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី​ ឆ្នាំសកល ២០២៣ ​របស់ ​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

0 610

សារ​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី​ ឆ្នាំសកល ២០២៣
​របស់

​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

​សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ​គ្រប់​អង្គជា​ទី​គោរព​ដ៏​ខ្ពង់ខ្ពស់​ ​។​

​សូម​ចម្រើនពរ​ថ្នាក់​ដឹកនាំ​ ​សមាជិក​ ​សមាជិកា​ ​និង​អ្នកគាំទ្រ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ញាតិ​ ​ញោម​ ​ទាំងអស់​ជាទី​មេត្រី​ ​។​

​សូម​ចម្រើនពរ​សហការី​ ​នៃ​ ​ក្រុម​ការងារ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​នៅ​ជុំវិញ​ពិភព​ទាំងអស់​ ​ជាទី​ស្និទ្ធស្នាល​ ​។​

​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ឆ្នាំ​សកល​ ​២​០​២​៣​ ​នេះ​ ​តាងនាម​ ​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ផ្ទាល់​ ​សូម​ប្រសិទ្ធពរ​ជ័យ​សិរីមង្គល​បវរ​មហា​ប្រសើរ​ ​កើត​ ​មានដល់​ ​ព្រះសង្ឃ​គ្រប់​អង្គ​ ​និង​បងប្អូន​ជនរួមជាតិ​នៅ​ជុំវិញ​ពិភពលោក​ ​ជាពិសេស​សហការី​ ​នៃ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​ព្រមទាំង​ប្រិយ​មិត្ត​អ្នកគាំទ្រ​ការផ្សាយ​របស់យើង​ទាំងអស់​ ​សូម​បាន​ប្រកប​តែ​សេ​ច​ ​ក្តី​សុខ​ ​សេចក្តី​ចម្រើន​ ​និង​វឌ្ឍនភាព​ ​សេរីភាព​ ​គ្រប់ពេល​វេលា​ ​។​

​ឆ្លៀត​នៅ​ក្នុង​សារ​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី​នេះ​ដែរ​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ ​សូម​ធ្វើ​សេចក្ដីរាយការណ៍​ខ្លះ​ៗ​ ​ទាក់ទង​នឹង​សកម្មភាព​របស់​ ​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​បាន​ ​និង​កំពុងតែ​បំពេញ​ ​បេសកកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ​ដើម្បី​បម្រើ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជាក្រោម​ ​និង​ជនជាតិ​ ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក​ ​ដូចតទៅ​៖​

​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ជា​ស្ថាប័ន​មួយ​របស់​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​បង្កើត​ឡើង​ក្នុង​គោលបំណង​ធ្វើ​ការស្រាវជ្រាវ​ ​រៀបរៀង​ ​និង​ ​ចងក្រង​ឯកសារ​ស្ដីពី​កម្ពុជាក្រោម​ ​និង​ផលិត​ជា​ព័ត៌មាន​ទាន់​ហេតុការណ៍​ស្ដីពី​ព្រឹត្តិការណ៍​នៅ​កម្ពុជាក្រោម​ ​និង​សកម្មភាព​ថ្មីៗ​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​កំពុងតែ​ធ្វើ​ចលនាតស៊ូ​ដោយ​សន្តិវិធី​ ​និង​អហិង្សា​ ​នៅ​លើឆាកអន្តរជាតិ​ ​ដើម្បីឲ្យ​ពលរដ្ឋ​នៅ​កម្ពុជាក្រោម​ចេះ​ប្រើ​នូវ​សិទ្ធិ​របស់​ខ្លួន​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ ​អន្តរជាតិ​ ​ក្នុង​នោះ​មាន​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​ជាដើម​ ​និង​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ ​កម្ពុជា​ ​និង​អន្តរជាតិ​បាន​ស្គាល់​ខ្មែរក្រោម​នរណា​ ​និង​ទឹកដី​កម្ពុជាក្រោម​នៅកន្លែង​ណា​ ​។​

​សព្វថ្ងៃ​ ​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​មាន​សហការី​ជា​អ្នកស្ម័គ្រចិត្ត​ធ្វើការ​ ​ជា​អ្នក​យក​ព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​ ​ក្នុង​នោះ​ ​មាន​ ​សហរដ្ឋអាមេរិក​ ​កាណាដា​ ​អូស្ត្រាលី​ បាំ​រាំង​ ហុល្លង់ ​ថៃ​ ​ប្រទេស​កម្ពុជា​ ​និង​ដែនដី​កម្ពុជាក្រោម​ ​។​ ​ក្រុម​ការងារ​ទាំងអស់​ធ្វើការ​យ៉ាង​មមាញឹក​ ​ក្នុង​ការ​ប្រមូល​យក​ព័ត៌មាន​ ​ហើយ​សរសេរ​អត្ថបទ​ ​ផលិតកម្ម​វិធី​ផ្សាយ​ជា​ទូរទស្សន៍​ ​វិទ្យុ​ ​បោះពុម្ព​ជា​កាសែត​ ​ព្រឹត្តិ​ប​ត្រ​ ​និង​សៀវភៅ​ ​ព្រមទាំង​និពន្ធ​ ​និង​ផលិត​ជា​បទ​ចម្រៀង​ជាតិនិយម​ជាដើម​ ​ផ្សព្វផ្សាយ​ទៅដល់​ពលរដ្ឋ​នៅ​ដែនដី​ ​កម្ពុជាក្រោម​ ​បាន​ទស្សនា​ ​អាន​ ​និង​ស្ដាប់​ ​ដើម្បីឲ្យ​ពួកគាត់​ស្គាល់​ ​និង​ចេះ​ប្រើ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ ​។​

​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នា​ពេល​បច្ចុប្បន្ន​ ផ្ដោ​ត​ការ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អិ​ន​ធើ​ណែ​ត​ជា​ចម្បង​ ​ដោយសារ​សម័យនេះ​ ​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការប្រើប្រាស់​ទូរស័ព្ទ​គ្រប់​ដៃ​ ​និង​ទូរទស្សន៍​ដែល​អាច​ ​ភ្ជាប់​អិ​ន​ធើ​ណែ​ត​ ​ហើយ​អាច​បើក​មើល​កម្មវិធី​ផ្សាយ​របស់យើង​បាន​គ្រប់ពេល​វេលា​ ​។​

​កម្មវិធី​ផ្សាយ​ជា​ផ្លូវការ​របស់​ ​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​សព្វថ្ងៃ​ ​រួម​មាន​៖​

​ទីមួយ​៖​ ​ផ្នែក​គេហទំព័រ​ ​នៃ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​ដែល​មាន​អាសយដ្ឋាន​ ​w​w​w​.​v​okk.​net​ ​មាន​ ​៣​ ​ភាសា​ (​ខ្មែរ​ ​អង់គ្លេស​ ​យួន​) ​និង​ ​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ដែល​មាន​អាសយដ្ឋាន​ ​w​w​w​.​prey​no​kornews​.​in​f​o ​ឬ​ ​w​w​w​.​prey​no​kor​news​.b​log​spot​.​co​m​ ​។​ ​នៅ​លើ​គេហទំព័រ​ទាំង​ ​២​ ​នេះ​ ​យើង​មាន​ចុះ​ ​ផ្សាយ​អត្ថបទ​ប្រចាំថ្ងៃ​ជាច្រើន​ប្រភេទ​ទាក់ទង​នឹង​រឿងរ៉ាវ​នៃ​ដែនដី​កម្ពុជាក្រោម​ ​ដូចជា​ ​ព័ត៌មាន​ទាន់​ហេតុ​ ​ការណ៍​ ​ប្រវត្តិសាស្ត្រ​ ​ភូមិសាស្ត្រ​ ​វប្បធម៌​ ​សិទ្ធិមនុស្ស​ ​ប្រពៃណី​ ​វត្តអារាម​ ​សាសនា​ ​បទ​វិភាគ​ ​បទ​ ​វិចារណកថា​ ​ប្រវត្តិ​បុគ្គល​សំខាន់​ៗ​ ​និង​សកម្មភាព​ថ្មីៗ​របស់​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ព្រមទាំង​មាន​ផ្ទុក​ ​ឯកសារ​ ​P​D​F​ ​ដូចជា​ ​ព្រឹត្តិ​ប​ត្រ​ប្រចាំខែ​ ​កាសែត​ ​និង​សៀវភៅ​ ​ដែល​បាន​បោះពុម្ព​ដោយ​ ​សហ​ព័ន្ធ​ខ្មែរ​ ​កម្ពុជាក្រោម​ ​ជាដើម​ ​។​

​ទីពីរ​៖​ ​បណ្ដាញ​សង្គម​ ​Face​book​ ​និង​ ​Y​ou​Tube​ ​នៃ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​ដែល​មាន​ ​អាយ​ដ្ឋា​ន​ ​w​w​w​.​face​book​.​co​m​/​v​okk.​net​ ​មាន​អ្នកចូលចិត្ត​ ​ឬ​ ​Like​ ​ជាង​ ​១​ ​សែន​នាក់​ ​និង​អ្នកតា​ម​ដាន​ ​ឬ​ ​Follower​ ​ជិត​ ​២​ ​សែន​នាក់​ ​ចំណែក​ ​w​w​w​.​y​ou​tube​.​co​m​/@​Voice​o​f​Kam​p​uc​h​e​a​Kro​m​ ​មាន​អ្នកតា​ម​ ​ដាន​ ​ឬ​ ​Subscriber​s ​ជិត​ ​៦​ ​ម៉ឺន​នាក់​ ​។​ ​រីឯ​បណ្ដាញ​សង្គម​ ​នៃ​ ​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ដែល​មាន​ ​អាសយដ្ឋាន​ ​w​w​w​.​face​book​.​co​m​/​prey​no​kor​news​ ​មាន​អ្នកតា​ម​ដាន​ជាង​មួយ​សែន​នាក់​ ​និង​ ​w​w​w​.​y​ou​tube​.​co​m​/ @​prey​no​kor​news​ ​មាន​អ្នកតា​ម​ដាន​ ​ឬ​ ​Subscriber​s ​ជិត​ ​១​ ​សែន​នាក់​ ​និង​បាន​បង្ហោះ​វីដេអូ​ជិត​ ​២​ ​ពាន់​ឃ្លីប​ ​។​ ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ​សូម​ប្រិយ​មិត្ត​ជួយ​ចុច​នៅ​លើ​ពាក្យ​ ​Like​, ​Follow​ ​ឬ​ ​Subscribe​ ​នៅ​លើ​ ​បណ្ដាញ​សង្គម​ទាំងនេះ​ផង​ ​ដើម្បី​បាន​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​ពី​ការផ្សាយ​របស់​យើងខ្ញុំ​ ​។​

​ទីបី​៖​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​នេះ​ ​យើង​នឹង​បន្ត​ស្រាវជ្រាវ​ ​រៀបរៀង​ ​ចងក្រង​ ​និង​បោះពុម្ព​ជា​ ​ព្រឹត្តិ​ប​ត្តិ ​កម្ពុជាក្រោម​ (​ប្រចាំខែ​) ​សៀវភៅ​ ​ប្រវត្តិ​វត្ត​នៅ​ដែនដី​កម្ពុជាក្រោម​ (​ភាគ​ ​២​) ​និង​សៀវភៅ​ប្រវត្តិ​មហា​ ​សន្និបាត​ពិភពលោក​ ​ទាំង​ ​១​១​ ​លើក​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​ទុកជាឯក​សារ​ប្រវត្តិ​ ​សាស្ត្រ​ ​។​

​ទី​បួន​៖​ ​នាំ​យក​បទ​ចម្រៀង​ជាតិនិយម​ខ្មែរក្រោម​ (​ភាគ​ ​៨​) ​ដែល​យើង​បាន​ថត​រួចហើយ​ ​មក​ផលិត​ ​ជា​វីដេអូ​ ​ហើយ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ ​Face​book​ ​និង​ ​Y​ou​Tube​ ​ដើម្បី​ប្រិយ​មិត្ត​ទូទាំង​ពិភពលោក​ ​បាន​ស្ដាប់​ ​និង​ទស្សនា​ក​ម្សាន្ត ​។​

​ទី​ប្រាំ​៖​ ​កម្មវិធី​ផ្សាយ​ទូរទស្សន៍​ On​line​ ​នៃ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​រួម​មាន​ ​នាទី​ ​«​អរុណ​ ​សួស្ដី​ ​កម្ពុជាក្រោម​»​ ​បទសម្ភាសន៍​ថ្នាក់​ដឹកនាំ​ ​សមាជិក​ ​និង​អ្នកគាំទ្រ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ជុំវិញ​ ​ពិភពលោក​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជាក្រោម​ ​ទាក់ទង​នឹង​សកម្មភាព​តស៊ូ​មតិ​របស់​ពួកគាត់​ ​ដើម្បី​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​របស់​ប្រជាជាតិ​ខ្មែរក្រោម​ ​។​

​ទោះបី​យ៉ាងណាក៏ដោយ​ ​កម្មវិធី​ផ្សាយ​របស់យើង​ ​នៅតែ​មាន​ចំណុច​ខ្វះខាត​ ​ដែល​ត្រូវនឹង​ធ្វើការ​ ​កែ​លម្អ​ឲ្យបាន​ប្រសើរ​ឡើង​ ​ព្រមទាំង​ពង្រឹង​ ​និង​ពង្រីក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​កាន់​ទាន់​សភាពការណ៍​ ​និង​បាន​ ​ទំ​លំ​ទូលាយ​ជាង​មុន​ថែមទៀត​ ​ដើម្បី​បម្រើ​ដល់​ប្រិយ​មិត្ត​នៅ​ជុំវិញ​ពិភពលោក​ ​ជាពិសេស​ ​ធ្វើជា​ពន្លឺ​មួយ​ ​សម្រាប់​ច្រាល​បំភ្លឺ​ទៅ​លើទឹក​ដី​កម្ពុជាក្រោម​ ​ទី​ដែល​របប​អាណានិគម​យួន​កំពុងតែ​ឃុំឃាំង​ពលរដ្ឋ​ខ្មែរ​ ​ក្រោម​រាប់​លាន​នាក់​ឲ្យ​ជាប់​នៅ​ក្នុងគុក​ងងឹត​ឥត​ជញ្ជាំង​ ​មិន​ឲ្យ​ពួកគាត់​បាន​ស្គាល់​សេរីភាព​ ​និង​ពន្លឺ​សិទ្ធិ​ ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​ឡើយ​ ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ ​សហការី​ ​នៃ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK ) ​នៅ​ជុំវិញ​ពិភពលោក​ ​ដែល​បាន​លះបង់​ពេលវេលា​ ​ទ្រព្យ​ ​សម្បត្តិ​ ​និង​ប្រាជ្ញា​ស្មារតី​ដ៏​មាន​តម្លៃ​ ​សម្រាប់​បម្រើ​ដល់​បេសកកម្ម​ ​នៃ​ស្ថាប័ន​ព័ត៌មាន​របស់យើង​ ​តាំងពី​ ​កកើត​នៅ​ឆ្នាំ​ ​២​០​០​១​ ​រហូតមកដល់​ឆ្នាំ​ ​២​០​២​៣​ ​នេះ​ ​មាន​រយៈពេល​ ​២​២​ ​ឆ្នាំ​ហើយ​ ​ឲ្យ​មានដំណើរ​ការ​ ​លូតលាស់​រីក​ចម្រើន​រហូតមកដល់​សព្វថ្ងៃ​ ​។​

​ម្យ៉ាងទៀត​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ ​ចំពោះ​ ​ព្រះតេជព្រះគុណ​ ​គ្រប់​អង្គ​ ​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នកគាំទ្រ​នៅ​វិញ​ពិភពលោក​ ​ដែល​បាន​បរិច្ចាគ​ថវិកា​ជួយឧបត្ថម្ភ​ដល់​ ​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​សូម​អរគុណ​ចំពោះ​ប្រិយ​មិត្ត​នៅ​គ្រប់ទិសទី​ ​ដែល​ ​និយម​ចូលចិត្ត​ស្ដាប់​ ​និង​ទស្សនា​ ​ហើយ​គាំទ្រ​កម្មវិធី​ផ្សាយ​ ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​តាំងពី​ដើម​ ​រៀងមក​ ​។​

​ឆ្នាំ​ថ្មី​ ​ឆ្នាំ​កល​ល​ ​២​០​២​៣​ ​សូម​ពុទ្ធពរ​ទាំងឡាយ​ ​៤​ ​ប្រការ​គឺ​ ​អាយុ​ ​វណ្ណៈ​ សុខៈ ​ព​លៈ ​កើតមាន​ដល់​ព្រះ​ថេ​រា​នុថេរៈ​គ្រប់​ព្រះអង្គ​ ​និង​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់ទិសទី​កុំបីឃ្លៀងឃ្លាត​ឡើយ​ ​។​ ​ជាពិសេស​ ​ដោយ​ ​អំណាច​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ ​សូមឲ្យ​បានជា​ពន្លឺ​ពុទ្ធិ​មួយ​សម្រាប់​បំភ្លឺ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​ ​កម្ពុជាក្រោម​រាប់​លាន​នាក់​ ​មើលឃើញ​ផ្លូវ​នៃ​ការប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​ប​ស់​ខ្លួន​ ​ហើយ​នាំគ្នា​ធ្វើដំណើរ​ ​នៅ​លើ​មាគ៌ា​ ​«​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​តាម​ច្បាប់អន្តរជាតិ​ ​នៅ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ក្នុង​ ​នាម​ជា​ជនជាតិ​ដើម​ ​កុំបី​អាក់ខាន​ឡើយ​ ​៕​

​សួស្តី​ ​ឆ្នាំ​ថ្មី​ ​ឆ្នាំ​ ​២​០​២​៣​ !

​សហរដ្ឋអាមេរិក​ ​ថ្ងៃ​ទី​ ​០​១​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​

​ពី​ខ្ញុំព្រះករុណា​ ​អាត្មាភាព​

​ភិក្ខុ​ ​សឺ​ង​ យ៉ឹ​ង​ ​រតនា​
​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម

ចុចទាញយក ឬអាននៅលើ PDF 

Leave A Reply

Your email address will not be published.