​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​ស្នើ​កុំឲ្យ​ពុទ្ធបរិស័ទ​លក់​ដី​វត្ត​បន្ត​ទៀត​ ​និង​សុំ​ឲ្យ​ជួយ​ថែរក្សា​វត្ថុបុរាណ​ឲ្យ​នៅ​គង់វង្ស​ដូចដើម​

0 495

ដោយ លី ឈូន

​មន្ត្រី​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ថា​ ​ការ​កសាង​ ​ព្រះវិហារ​ ​កុដិ​ ​សាលា​ថ្មី​ ​គួរតែ​ថវិកា​បាន​មក​ដោយ​កម្លាំង​ញើស​ឈាម​អ្នក​កសាង​ទើប​បានបុណ្យ​ច្រើន​ ​ឯកា​រ​កសាង​ ​ព្រះវិហារ​ ​កុដិ​ ​សាលា​ថ្មី​ ​ដោយ​ថវិកា​ ​លក់​ដី​វត្តអារាម​ ​ដែល​ជា​កេរដំណែល​ដូនតា​នោះ​ ​មិនសូវ​បានបុណ្យ​ទេ​ ​។​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏​សូម​អំពាវនាវ​ ​ដល់​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​សូម​កុំ​បន្ត​លក់​ដី​វត្ត​តទៅទៀត​ ​ម្យ៉ាងទៀត​ ​ក៏​សូម​ឱ្យ​ជួយ​ថែរក្សា​វត្ថុបុរាណ​មត៌ក​ខ្មែរ​ ​កុំ​ធ្វើ​ឱ្យ​ខូចខាត​ទម្រង់​ដើម​នាំ​ឱ្យ​បាត់​តម្លៃ​សិល្បៈ​ដូនតា​ខ្មែរ​ ​។​ ​អ្នក​ស្រឡាញ់​សិល្បៈ​វប្បធម៌​ខ្មែរ​ជាច្រើន​ ​លើកឡើង​ថា​ ​កា​រលក់​ដី​វត្ត​ដើម្បី​កសាង​ ​វិហារ​ ​កុដិ​សាលា​ថ្មី​មិនមែន​ជា​អាទិភាព​ ​សម្រាប់​ថែរក្សា​កេរ​មត៌ក​វប្បធម៌​ខ្មែរ​នោះ​ទេ​ ​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ទើប​ជា​អាទិភាព​ ​នៃ​ការ​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ​ឲ្យ​គង់វង្ស​បាន​ ​។​ ​ព្រោះថា​ ​វត្តអារាម​ ​ដូនតា​ខ្មែរ​ក្រៅពី​ជាទី​ស​ក្ការៈ ​ក៏​ជាទី​រមណីយដ្ឋាន​ដ៏​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ដែល​អាច​​​រកចំណូល​ ​សម្រាប់​កសាង​កុដិ​ ​សាលា​ ​វិហារ​ថ្មី​ ​នៅពេលអនាគត​បាន​ដែរ​ ​ដោយ​មិន​ចាំបាច់​ ​ត្រូវ​លក់​ដី​កេរមរតក​ ​កសាង​ ​គរុភណ្ឌ​ ​លហុភណ្ឌ​ថែម​នោះ​ ​មិន​ល្អ​សោះឡើយ​ ​។​

ក្លោងទ្វារបូរាណ នៅ​វ​ត្ព​ព្រះ​បួន​ព្រះភ័ក្ត្រ មុនពេលមិនទាន់វាយកម្ទេចចោល ។ រូបៈ ផ្តល់ដោយ ព្រះតេជព្រះគុណ ថាច់ តី
ក្លោងទ្វារបូរាណ នៅ​វ​ត្ព​ព្រះ​បួន​ព្រះភ័ក្ត្រ មុនពេលមិនទាន់វាយកម្ទេចចោល ។ រូបៈ ផ្តល់ដោយ ព្រះតេជព្រះគុណ ថាច់ តី

​បុរស​ខ្មែរក្រោម​ម្នាក់​ឈ្មោះ​ចៅ​ ​សំអឿន​ ​អាយុ​ប្រមាណ​ជា​ ​៤​០​ ​ឆ្នាំ​កំពុង​រស់នៅ​កម្ពុជា​ ​លោក​ជា​អតីត​ព្រះ​ចៅអធិការ​វត្ត​ជី​ក្អេង​ក្រោម​ ​ស្ថិត​ក្នុងស្រុក​ស្វាយ​ទង​ ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ព្រៃនគរ​ថា​ ​ក្នុង​អំឡុង​ពេល​ដែល​លោក​ធ្វើជា​ព្រះ​ចៅអធិការ​វត្ត​ ​ពី​ឆ្នាំ​ ​២​០​០​០​ ​ដល់​ឆ្នាំ​ ​២​០​១​៣​ ​អាជ្ញាធរ​របប​កុម្ម​នី​ស្តុ​វៀតណាម​ ​បាន​ប្រើ​គ្រប់​មធ្យោបាយ​រឹបអូស​យក​គ្មានឈប់ឈរ​ ​នូវ​ដីធ្លី​វត្តអារាម​ ​និង​ដី​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ ​ក្នុងស្រុក​ស្វាយ​ទង​ ​និង​ស្រុក​ក្របៅ​ ​នៃ​ខេត្ត​មាត់ជ្រូក​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​អាងយ៉ាង​ ​An​ ​G​i​an​ ​តែ​លោក​បាន​ប្ដេជ្ញា​ចិត្ត​ថា​ទោះបី​ដី​វត្ត​មួយ​ចំអាម​ ​ឬ​ ​មេក​ឈើ​មួយ​មែក​ ​ក៏​មិន​ឲ្យ​អាជ្ញាធរ​វៀតណាម​ ​រឹបអូស​បាន​ដែរ​៖​«​និយាយ​ពី​រឿង​ដើមឈើ​កាលដែល​ខ្ញុំ​ទើប​តែ​ឡើង​ធ្វើជា​ព្រះ​ចៅអធិការ​វត្ត​ថ្មី​ ​ៗ​ ​ហ្នឹង​ ​ហើយ​ដើមឈើ​ហ្នឹង​មាន​តាំង​ពីបរមបុរាណ​មក​ម្ល៉េះ​ ​ប៉ុន្តែ​ដើមឈើ​ហ្នឹង​ដាំ​នៅ​លើ​ដី​សាលារៀន​ ​ហើយ​សាលារៀន​ហ្នឹង​សង់​តាំងពី​ជំនាន់​មុន​នៅ​លើ​ដី​វត្ត​ ​តែ​ដើមឈើ​ទាំង​អស់ហ្នឹង​ ​ដាំ​មុន​ការ​សង់​សាលារៀន​នឹង​ទៀត​ ​។​ ​ពេល​ដែលគេ​កាប់​ឈើ​ហ្នឹង​គេ​មិនបាន​ជូនដំណឹង​ ​ឬ​ ​ជម្រាប​ឲ្យ​ខ្ញុំ​ដឹង​ទេ​ ​ហើយ​ដើមឈើ​ហ្នឹង​មាន​ចំនួន​ប្រាំ​ដើម​ជាដើម​គគីរ​ដែល​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​។​ ​ដល់​អីចឹង​ទៅ​ ​ខ្ញុំ​ក៏​ទៅ​មើលឃើញ​គេ​កំពុង​អូស​ឈើ​ឡើងឡាន​ ​ខ្ញុំ​ក៏​ឱ្យ​ទម្លាក់​មកវិញ​ទាំងអស់​ ​ហើយ​ឲ្យ​លោក​សេង​ចូល​វត្ត​ ​សូម្បីតែ​មេក​ឈើ​មួយ​មេក​ក៏​ខ្ញុំ​មិន​ឲ្យ​យកទៅ​ដែរ​»​ ​។​

​ចំណែក​បុរស​ខ្មែរក្រោម​ម្នាក់ទៀត​ឈ្មោះ​ជ័យ​ ​សំណាង​ ​អាយុ​ប្រមាណ​ជាជាង​ ​៤​០​ ​ឆ្នាំ​សព្វថ្ងៃ​លោក​រស់នៅ​ប្រទេស​អូស្ត្រាលី​ ​លោក​ជា​អតីត​ព្រះ​ចៅអធិការ​វត្ត​អង្គ​ភ្នំ​ខ្លុង​ ​ក្នុងស្រុក​ស្រែអំបិល​ ​ខេត្ត​កោះ​កុង​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ជា​អតីត​ព្រះ​ចៅអធិការ​វត្ត​កេត​នៈរ៉ូ​ស្មរ​ខ្មែរក្រោម​ ​នៅ​ទីក្រុង​ស៊ិដ្ឋ​នី​ប្រទេស​អូស្ត្រាលី​ ​។​ ​អតីត​ព្រះ​ចៅអធិការ​រូប​នេះ​ ​បន្ត​ថា​ពេល​ដែល​លោក​ធ្វើជា​ព្រះ​ចៅអធិការ​ទាំង​នៅ​កម្ពុជា​និង​នៅ​អូស្ត្រាលី​ ​លោក​កសាង​ ​កុដិ​ ​សាលា​ ​ព្រះវិហារ​ដោយ​មិន​ពឹង​កា​រលក់​ដី​វត្ត​នោះ​ទេ​ ​គឺ​បច្ច័យ​កសាង​កុដិ​ ​សាលា​ ​ព្រះវិហារ​ ​ទាំងនោះ​បាន​មក​ដោយ​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ ​សប្បុរស​ជន​គ្រប់ទិសទី​ ​៖​ ​«​ ​កុំ​ចង់បាន​លក់​ ​ដូរ​ដី​វត្ត​ ​ឬ​ ​កេតនភណ្ឌ​វត្ត​ ​ដី​វត្ត​ក្ដី​ឬ​ ​កេតនភណ្ឌ​បរម​បុរាណ​ខ្មែរ​ទាំងអស់​នឹង​គួរ​រក្សាទុក​ឱ្យ​បាន​គង់វង្ស​ ​ជា​កេរ្តិ៍ដំណែល​របស់​ខ្មែរ​ទាំង​អស់ហ្នឹង​ឱ្យ​មាន​តម្លៃ​ ​ប្រសិនជា​យើង​លក់​ទៅ​ព្រលឹង​ដូនតា​ខ្មែរ​ ​លោក​នឹង​ខឹងសម្បា​ធ្វើឲ្យ​កើតក្ដី​ក្ដៅក្រហាយ​ដល់​យើង​អ្នក​លក់​ហ្នឹង​ ​បាន​លុយកាក់​បន្តិចបន្តួច​មក​រកស៊ី​មិនបាន​សុខ​ទេ​ ​គង់តែ​បណ្ដាលឲ្យ​ជួប​ឧបសគ្គ​ផ្សេង​ ​ៗ​ ​មាន​ឈឺថ្កាត់​ជាដើម​ ​បាបកម្ម​ហ្នឹង​ ​នឹង​ដុត​ក​ម្ដៅ​យើង​ ​គេ​ហៅថា​ទ្រព្យ​ក្ដៅ​ ​រកស៊ី​គ្មាន​កំណើត​ទេ​ ​មានតែ​វិនាស​ទៅវិញ​ ​»​ ​។​

​ការ​លើកឡើង​មកនេះ​ ​បន្ទាប់ពី​មាន​បណ្ដាញ​ព័ត៌មាន​សង្គម​ (​Face​ ​Book​) ​លើក​ ​ឡើង​ ​អំពី​ករណី​ដី​វត្តភ្នំ​ខ្ទ័រ​លើ​ ​ក្នុងស្រុក​ស្វាយ​ទង​ខេត្ត​មាត់ជ្រូក​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ខេត្ត​អាងយ៉ាង​ (​An​ ​G​i​an​) ​ត្រូវ​ ​បាន​ ​ព្រះសង្ឃ​ ​និង​ ​ពុទ្ធបរិស័ទ​ ​នៅ​ទីនោះ​ ​ឃុបឃិត​លក់​ឲ្យ​ឈ្មួញ​ ​និង​រឿងរ៉ាវ​មួយទៀត​ ​គឺ​ព្រះ​ពុទ្ធបដិមាករ​សាង​ពី​ថ្ម​ភក់​មួយ​ព្រះអង្គ​ ​ដែល​មាន​អាយុកាល​ជាង​ ​១​.​៤​០​០​ ​ឆ្នាំ​ស្ថិតនៅ​ក្នុង​វត្ត​រម្ភា​វណ្ណ​ក្បាលក្រពើ​ក្នុងស្រុក​ឧ​ដ្ដុង្គ (​ង៉ាង​យឿ,​H​on​g​ ​D​an​) ​ខេត្ត​ព​លលា​វ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ ​បា​ក​ ​លីវ​ (B​a​c ​Lieu​) ​ត្រូវ​បាន​ព្រះសង្ឃ​ក្នុង​វត្ត​អនុញ្ញាត​ឱ្យ​អ្នកមាន​សទ្ធា​ជួសជុល​កែក​ន​ឱ្យ​ខុស​ពី​ទម្រង់​ដើម​។​

​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ខេត្ត​មាត់ជ្រូក​ពិសេស​ក្នុងស្រុក​ស្វាយ​ទង​និង​ស្រុក​ក្របៅ​ ​បាន​បាត់បង់​ដីធ្លី​ស្រែ​ ​ចម្ការ​ ​វត្តអារាម​នៅ​ឆ្នាំ​ ​១​៩​៧​៨​ ​បន្ទាប់ពី​ត្រូវ​អាជ្ញាធរ​វៀតណាម​ជម្លៀស​ពួកគាត់​ឲ្យទៅ​រស់នៅ​តំបន់​ស្ដារ​ដី​នៅ​ខេត្ត​ព​លលា​វ​ ​ខេត្ត​ទឹកខ្មៅ​ ​ខេត្ត​ក្រមួនស​ ​ខេត្ត​ឃ្លាំង​ ​និង​ ​ខេត្ត​ព្រែក​ឫស្សី​ ​ជាដើម​ ​ដោយ​អាជ្ញាធរ​វៀតណាម​យកលេស​ថា​ជម្លៀស​ប្រជាជន​ចេញពី​សង្គ្រាមឈ្លានពាន​របស់​ពួក​ខ្មែរក្រហម​ ​។​ ​តែ​លុះដល់​សង្គ្រាម​សាន្តត្រាណ​ ​ពួក​ខ្មែរក្រហម​ត្រូវ​ដួល​រ​លំនៅ​ឆ្នាំ​ ​១​៩​៧​៩​ ​អាជ្ញាធរ​វៀតណាម​មិនបាន​ដឹក​ប្រជាពលរដ្ឋ​ខ្មែរ​ដែលគេ​ជម្លៀស​ទៅ​នោះ​ឲ្យ​វិល​ម​កភូមិ​ស្រុក​វិញ​ទេ​ ​។​ ​លុះដល់​ឆ្នាំ​ ​១​៩​៨​១​ ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​នាំគ្នា​វិលត្រឡប់​ម​កភូមិ​ស្រុក​វិញ​ដោយខ្លួនឯង​ ​ក៏​ស្រាប់តែ​ដីធ្លី​ ​ស្រែ​ ​ចម្ការ​ ​វត្តអារាម​របស់​ខ្មែរក្រោម​ ​ត្រូវ​បាន​ពលរដ្ឋ​វៀតណាម​ ​ចូល​រស់នៅ​ ​កាន់កាប់​អស់រលីង​ ​។​ ​ក្រោយ​ពី​ពលរដ្ឋ​ខ្មែរក្រោម​ធ្វើការ​ទាមទារ​យ៉ាង​ស្វិតស្វាញ​ ​ជាច្រើន​ខែ​ឆ្នាំ​មក​ ​ទើប​ជនជាតិ​វៀតណាម​ទាំងនោះ​ព្រម​សង់​ដីស្រែ​ ​ចម្ការ​ ​វត្តអារាម​ខ្មែរក្រោម​មកវិញ​ ​ប៉ុន្តែ​ការ​សង​មកវិញ​នោះ​ ​មិនបាន​គ្រប់​តាម​ចំនួន​ដើមឡើយ​ ​។​

​ទាក់ទង​នឹង​ករណី​ទាំងនេះ​ ​ព្រះ​ចៅអធិការ​វត្ត​គម្ភីរ​សារ​គរ​ព្រែក​ជ្រៅ​ ​ព្រះនាម​យើង​វឹង​ ​និង​ជា​អនុប្រធាន​ទី​ ​២​ ​នៃ​មន្ត្រី​សង្ឃ​ខ្មែរក្រោម​ខេត្ត​ព​លលា​វ​ ​ព្រះអង្គ​តែងតែ​លើកឡើង​ប្រាប់​ពុទ្ធបរិស័ទ​ ​និង​ភ្ញៀវ​ដែល​ចូល​ទៅកាន់​វត្ត​ព្រះអង្គ​ថា​ ​ការ​កសាង​វត្ត​របស់​ព្រះអង្គ​ដ៏​ស្គឹ​ម​ស្គៃ​នេះ​ ​កើតឡើង​ដោយ​សទ្ធា​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ ​និង​សប្បុរស​ជន​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ចំណុះជើងវត្ត​ព្រះអង្គ​។​ ​ព្រះអង្គ​បន្ត​លើកឡើង​ទៀត​ថា​ ​ទោះ​ជា​វត្ត​កសាង​សំណង់​ថ្មី​ ​ៗ​ ​ក៏​ពិតមែន​ ​តែ​កុដិ​ឈើ​បូរាណ​ពីរ​ហ្នឹ ​ព្រះអង្គ​ខំ​ថែរក្សា​មិន​ឲ្យ​ខូចខាត​បាត់​ទ្រង់ទ្រាយ​ដើមឡើយ​៖​«​ ​តែ​ត្មា​ ​ជាមួយ​និង​គណៈកម្មការ​ហ្នឹង​ ​ខំ​ថែទាំ​រក្សាទុក​មក​នូវ​កុដិ​ឈើ​ទាំងពីរ​ហ្នឹង​ ​ដែល​ជា​កេរ្តិ៍ដំណែល​វប្បធម៌​តាំង​ពីបរមបុរាណ​ ​ដែល​ព្រះ​ឧបជ្ឈាយ៍​ ​និង​តា​ ​ៗ​ ​ពី​ជំនន់​ដើមឡើយ​លោ​កខិត​ខំប្រឹង​កសាង​ទុក​មក​ហ្នឹង​ ​ហេតុ​ហ្នឹងហើយ​យើង​ត្រូវ​ខំ​ថែរក្សា​កុដិ​ពីរ​ហ្នឹង​ទុកជា​កេរ្តិ៍ដំណែល​ ​អីចឹង​ពេល​ចូល​មកដល់​វត្ត​ព្រែក​ជ្រៅ​ ​សព្វថ្ងៃ​យើង​អាច​មើលឃើញ​ស្គាល់​បាន​នូវ​កុដិ​ឈើ​បូរាណ​ទាំងពីរ​ហ្នឹង​ ​។​ ​ឯ​កន្លែង​យើង​កសាង​ថ្មី​នេះ​ ​រចនា​ទៅតាម​ទំនើប​ថ្មី​ ​បែបបទ​ហ្នឹង​ច្រើនយ៉ាង​មែន​ ​ប៉ុន្តែ​កុដិ​ឈើ​ពីរ​ហ្នឹង​ត្រូវ​ថែរក្សា​មិន​ឲ្យ​ខូចខាត​ ​ឬ​ ​ត្រូវ​បំផ្លិចបំផ្លាញ​បាន​ឡើយ​»​ ​។​

​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​២​០​ ​រហូត​មកដល់ពេលនេះ​ ​វត្តអារាម​ដែល​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរក្រោម​ចោទប្រកាន់​ថា​លក់​ដីធ្លី​វត្ត​ ​មាន​វត្ត​បួន​ភក្ត្រ​ ​ស្ថិតនៅ​ក្នុង​ទីរួមខេត្ត​ ​ខេត្ត​ឃ្លាំង​ ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ចោទប្រកាន់​ថា​ ​លក់​ដី​គូ​ស្រះស្រី​បូរាណ​ទៅ​ឱ្យ​ឈ្មួញ​បង្កើត​ជា​មណ្ឌល​ក​ម្សាន្ត ​ហើយនឹង​វាយ​ក​ម្ទេ​ច​ខ្លោងទ្វារ​វត្ត​ដ៏​មាន​ចំណាស់​មួយ​ ​ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​ធំ​តាម​បញ្ជា​របស់​ឈ្មួញ​សម្រាប់​ភ្ញៀវ​ទេសចរ​ចូលលេង​មណ្ឌល​ក​ម្សាន្ត​។​ ​ឯ​វត្ត​ទី​ ​២​ ​គឺ​វត្ត​ហ្លួង​បាសាក់​បាយ​ឆាវ​ ​ខេត្ត​ឃ្លាំង​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ ​សុក​ ​ត្រាំ​ង​ ​ត្រូវ​បាន​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ចោទប្រកាន់​ថា​លក់​ដី​ជំនា​ផ្លូវ​ឲ្យ​រដ្ឋអំណាច​វៀតណាម​ ​។​ ​ឯ​វត្ត​ទី​ ​៣​ ​គឺ​ពលរដ្ឋ​ខ្មែរ​ចោទប្រកាន់​ថា​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​មួយ​ចំនួន​នៅ​ជិត​ដី​វត្ត​ចាស់​វត្តភ្នំ​ខ្ទ័រ​លើ​ក្នុងស្រុក​ស្វាយ​ទង​ ​ខេត្ត​មាត់ជ្រូក​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ ​ថ្មី​ ​ថា​ខេត្ត​អាងយ៉ាង​ (​An​ ​G​i​an​) ​ឃុបឃិត​គ្នា​លក់​ដី​វត្តភ្នំ​ខ្ទ័រ​លើ​ ​។​ ​វត្តភ្នំ​ខ្ទ័រ​លើ​ ​ជា​វត្ត​ចាស់​បុរាណ​មួយ​ដែល​ត្រូវ​បាន​ពុទ្ធបរិស័ទ​ខ្មែរក្រោម​បោះបង់​ចោល​ ​ទៅ​កសាង​វត្ត​ថ្មី​ ​ហៅ​វត្ត​ពោធិ​លាស់​ ​តាំងពី​មុន​ឆ្នាំ​ ​១​៩​៧​៥​ ​មក​ ​ហើយ​សព្វថ្ងៃ​ទីវត្ត​នេះ​ ​នៅ​មាន​ស្លាកស្នាម​ថ្ម​ខឿន​ ​ព្រះវិហារ​ ​កុដិ​ ​សាលា​ ​និង​សំណង់​ចេត្តីយ៍ ​ពីរ​ ​បី​ ​ផង​ដែរ​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​តែង​រំឭក​ជា​រឿយ​ ​ៗ​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ឲ្យ​ជួយ​ថែរក្សា​ឲ្យបាន​គង់​វង់​នូវ​វត្តអារាម​ ​វត្ថុបុរាណ​កេរដំណែល​ដូនតា​ខ្មែរក្រោម​ ​ក៏ដូចជា​ដើមឈើ​ធំ​ ​ៗ​ ​ក្នុង​ទី​រមណីយដ្ឋាន​ ​ទី​សក្ការបូជា​ ​និង​ក្នុង​វត្តអារាម​ជាដើម​ ​ព្រោះ​វត្ថុ​មរតក​វប្បធម៌​ទាំងនេះ​ ​ជា​ដួង​ព្រលឹង​ជាតិ​ខ្មែរក្រោម​ ​៕

រូបទី ១, ២, ៣៖ រូប​ព្រះបដិមា​សាង​ពី​ថ្ម​ភក់​ ​ដែល​មាន​អាយុ​ ​ជាង​ ​១​.​៤​០​០​ ​នៅ​វត្ត​រម្ភា​វណ្ណ​(​ក្បាលក្រពើ​) ​ស្រុក​ឧ​ដ្ដុង្គ ​ខេត្ត​ព​លលា​វ​ ។​ (​ព្រះបដិមា​នេះ​ ​អ្នកស្រុក​ស្ដារ​ស្រះ​ទឹក​ប្រទះឃើញ​កាល​ ​ឆ្នាំ​ ​២​០​០​៨​ ​និង​ ​ជួសជុល​កែកុន​ ​កាលពី​ថ្ងៃ​ទី​ ​២​ ​កក្កដា​ ​ឆ្នាំ​ ​២​០​២​១​ ​។​ (​រូប​មុនក្រោយ​ជួសជុល​កែកុន​)​ ។​

រូបទី ១, ២ ៖ សំណល់​ប​ល្ល័ង្គ​ព្រះ​ ​និង​ចេត្តិយ៍ ​វត្តភ្នំ​ទ័​រលើ​ ​ទំហំ​ ​៧ ​កុង​ =​១​ ​ហិត​ ​ស្រុក​ស្វាយ​ទង​ ​ខេត្ត​​មាត់ជ្រូក​ ​ដែល​ត្រូវ​ពលរដ្ឋ​ខ្មែរក្រោម​ ​ចោទ​ព្រះ​ចៅអធិការ​វត្ត​ពោធិ​លាស់​ (​ស្រុក​ស្វាយ​ទង​) ​ថា​លក់​ដី​វត្ត​នេះ​ ​ឲ្យ​ឈ្មួញ​យួន​តម្លៃ​ជាង​ ​៣​ ​កោដិ​ដុ​ង​ ​កាលពី​ថ្ងៃ​ទី​ ​៥​ ​កក្កដា​ ​ឆ្នាំ​ ​២​០​២​១​ ។​

​ប្លង់​គូស​ពង្រីក​ផ្លូវ​តម្រង់​កាត់​យក​ដី​វត្ត​ហ្លូ​ង​បាសាក់​បាយឆៅ​អស់​ជាច្រើន​កា​រ៉េ​ ​ដោយ​អាជ្ញាធរ​​វៀតណាម​កាលពីដើម​ឆ្នាំ​ ​២​០​២​០​ ​ដែល​ពុទ្ធបរិស័ទ​ខ្លះ​ ​នៃ​ចំណុះជើងវត្ត​នេះ​ ​ចោទ​ប្រកា​ន​ថា​ ​ព្រះ​ចៅអធិការ​វត្ត​ ​យក​ប្រាក់សំណង​ពី​រដ្ឋ​ទៅ​ទិញ​ឡាន​ទំនើប​ ​។

ក្លោង​ទ្វារ​វត្ត​ព្រះ​បួន​ព្រះភក្ត្រ​ ​ដែល​មាន​អ​យុ​កាល​ ​ជិត​ ​១​០​០​ ​ឆ្នាំ​ ​ដែល​ពុទ្ធបរិស័ទ​ចោទប្រកាន់​ថា​ ​ព្រះ​ចៅអធិការ​វត្ត​ ​វាយ​ក​ម្ទេ​ច​ចោល​កាលពី​ថ្ងៃ​ទី​ ​២​៩​ ​ខែកញ្ញា​ឆ្នាំ​ ​២​០​២​០

Leave A Reply

Your email address will not be published.