អង្គការ​នារី​ខ្មែរ​កម្ពុជា​ក្រោម បើទោះជា​សិទ្ធិនារី​ត្រូវបាន​លើក​ដំកើង​ជាច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ ​ស្ត្រី​ខ្មែរ​ក្រោម​ នៅតែ​រងគ្រោះ​

0 1,115

ដោយ គឹម សាវតា

​ប្រធាន​អង្គការ​នារី​ខ្មែរ​កម្ពុជាក្រោម ​អះអាងថា ខណៈដែល​សិទ្ធិនារី ត្រូវបាន​ពិភពលោក​ឡើង​ដ​ម្កើ​ង​ជាង ១០០ ឆ្នាំ​មកហើយ​ក្តី នារី​ខ្មែរក្រោម នៅតែ​រងគ្រោះ​ដោយ​ការរំលោភបំពាន​ផ្សេងៗ ជាពិសេស​នារី នៅ​ដែនដី​កម្ពុជា​ក្រោម ។​

អង្គការ​នារី​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្វទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីផ្សព្វផ្សាយការយល់ដឹង ពីសិទ្ធិរបស់ស្រ្តី នៅដែនដីកម្ពុជាក្រោម ។ រូបៈ ជា សុភារិន
អង្គការ​នារី​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្វទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីផ្សព្វផ្សាយការយល់ដឹង ពីសិទ្ធិរបស់ស្រ្តី នៅដែនដីកម្ពុជាក្រោម ។ រូបៈ ជា សុភារិន

​អ្នកស្រី តាំង កែវ​ពីសី ប្រធាន​អង្គការ​នារី​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ដូចនេះ ក្នុង​ពិធី​អបអរសាទរ​ខួប ១១២ ឆ្នាំ​ទិវា​នារី​អន្តរជាតិ​ក្រោម​ប្រធានបទ «​យើង​រួមគ្នា​លុបបំបាត់​វិសមភាព​យ៉េន​ឌ័​រ ចំពោះ​ស្ត្រី​គ្រប់រូប​» ដែល​ប្រារព្ធ​ធ្វើ​នៅ​បុរី​ព្រៃនគរ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​អ្នកស្រី​បន្ថែម ថា នៅ​ប្រទេស​កម្ពុជា​ពិតមែនតែ​ច្បាប់​ជាតិ អន្តរជាតិ ដូចជា​សេចក្តីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ​ស្តី ​ពី​សិទ្ធិមនុស្ស អនុសញ្ញា​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់ នៃ ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ និង​រដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​ជំពូក ៣ ស្ដីពី​សិទ្ធិ​នោះ​ហើយ​ក៏ដោយ ក៏​វិសមភាព​រវាង​បុរស និង​ស្ត្រី ការរើសអើង​ប្រឆាំង​នារី​ភេទ ការរំលោភ​សិទ្ធិ​ស្ត្រី អំពើហិង្សា​ក្នុង​គ្រួសា រ​ដែល​ភរិយា​តែងតែ​ទទួល​ពី​សំណាក់​ស្វាមី នៅតែ​កើតមាន​នៅឡើយ ។​

​ដោយឡែក​សម្រាប់​ស្ត្រី នៅ​កម្ពុជា​ក្រោម​វិញ អ្នកស្រី តាំង កែវពិសី លើកឡើងថា «​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ ជា​ជនជាតិដើម ដែល​កំពុង​រស់នៅក្នុង​ដែនដី​កម្ពុជា​ក្រោម ដែនដី​កំណើត​របស់ខ្លួន ក្រោម​ការគ្រប់គ្រង​ដោយ​វៀត​ណា​នោះ​វិញ រិត​តែមាន​សភាព​ធ្ងន់ធ្ងរ​ណាស់​ទៅទៀត ដោយ​រដ្ឋាភិបាល​វៀតណាម មិន​ត្រឹមតែ​មិន​យកចិត្តទុកដាក់​ដល់​ការគោរព​សិទ្ធិ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ដែលជា​ជនជាតិដើម​ប៉ុណ្ណោះ​ទេ ថែមទាំង​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម នូវ​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​មនុស្សជាតិ ជាពិសេស​ស្ត្រី​ទូទៅ​ត្រូវ​ទទួលបាន​ទៀតផង ដូចជា​ការបង្ក្រាប​ការតវ៉ា​ដោយ​ប្រើ​ដំបងឆក់ ។ ស្ត្រី​ខ្មែរ​ក្រោ ម​ដែល​តវ៉ា​សុំឱ្យ​រដ្ឋអំណាច​សង​មកវិញ​នូវ​ដីធ្លី ដែល​រដ្ឋអំណាច​វៀតណាម​បាន​រឹបអូស ត្រូវ​រដ្ឋអំណាច​វៀតណាម ចាប់​ដាក់ពន្ធនាគារ​ជាដើម​» ។​

​កញ្ញា អេ​ន ម៉ា​ឡែ​ន មន្ត្រី​សម្របសម្រួល នៃ អង្គការ​នារី ដើម្បី​សន្ដិភាព ក៏បាន​លើកឡើង​ក្នុង​ពិធី​នោះដែរ​ថា ទំរាំ​តែមាន​ការមើលឃើញ​ពី​តម្លៃ​របស់​នារី​នៅ​ថ្ងៃទី ៨ មិនា​នេះ គឺ​នារី​មាន​ការតស៊ូ​យ៉ាងខ្លាំង​ខ្លាំ​ជាក់ស្ដែង​ស្រី​ខ្មែរក្រោម​តែម្ដង ។ កញ្ញា​បន្ថែមថា «​អ្វីដែល​ខ្ញុំ​បានឃើញ​ដូចជា​ខ្ញុំ​បាន​សង្កេត​សព្វថ្ងៃ​ហ្នឹង ឃើញថា​ខាង​ខ្មែរក្រោម​គឺ​នារីៗ គាត់​ក្លាហាន គាត់​ហ៊ាន​ងើបឈរ​ដើ ម្បី​ខ្លួនឯង មានន័យថា​គាត់​ហ៊ាន​និយាយ​អ្វី ដែលជា​ការពិត ហើយ​ហ៊ាន​និយាយ​អ្វី ដែល​គាត់​គិតថា​មិន​ស្មើរ​ភាព​គ្នា​» ។​

​លោក សឺ​ន យឿ​ង ប្រធាន​លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ​មានប្រសាសន៍ថា ឆ្នាំនេះ គឺមាន​រយៈពេល ១១២ ដែល​ទិវា​នារី​អន្តរជាតិ​បានកើត​ឡើង ហើយ​តម្លៃ និង​សិទ្ធិ​ស្ត្រី​ត្រូវបាន​គេ​មើលឃើញ ប៉ុន្តែ​ លោក​សោកស្តាយ និង​អាណិត​ដល់​ស្ត្រី​ខ្មែរក្រោម ដែល​រស់នៅ​ដែនដី​កំណើត​ដែល​មិន​ទទួលបាន​អ្វី​ដែ ល​ជា​សិទ្ធិ​របស់ខ្លួន ។ លោក សឺ​ន យឿ​ង «​បើ​នៅ​កម្ពុជា​នេះ ក៏មាន​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​ផងដែរ ប៉ុន្តែ យើង​សោកស្ដាយ​ដល់​បងប្អូន​ស្ត្រី​ខ្មែរក្រោម របស់​យើង ដែល​រស់​នៅលើ​ទឹកដី​កំណើត​របស់ខ្លួន នៅ​កម្ពុជា​ក្រោម គឺ​ពុំដែល​បាន​ស្គាល់​ដឹង​នូវ​អ្វីដែល​ហៅថា ៨ មិនា​នេះ​ទេ​» ។​

Leave A Reply

Your email address will not be published.