​ខ្មែរក្រោម​នៅ​កម្ពុជា​ ​រៀបចំ​ទិវា​សិទ្ធិ​ជនជាតិ​ដើម​ ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​នានា​ ​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តីប្រកាស​ ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​

0 72

ដោយ ស៊ឺន ចែងចើន

លេខាធិការដ្ឋាន​ ​នៃ​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​និង​សាខា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ប្រទេស​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​ ​១​១​ ​ខែកញ្ញា​ ​បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប​លើក​ទី​ ​១​៥​ ​នៃ​ ​ទិវា​ ​អង្គការសហប្រជាជាតិ​ ​អនុម័ត​សេចក្ដីប្រកាស​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​។​ ​ការ​ប្រារព្ធ​ពិធី​នេះ​ ​គឺ​ក្នុង​បំណង​ដើម្បី​ចូលរួម​អប​អរសាទរ​ទិវា​​​នេះ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ជា​ផ្លូវការ​ ​នៅ​ថ្ងៃ​ទី​ ​១​៣​ ​កញ្ញា​ ​ផង​ ​និង​ដើម្បី​ឆ្លុះបញ្ចាំង​ ​មើល​ការ​អនុវត្ត​ ​ចំពោះ​លិខិ​តូប​ករ​ណ៍​ទាំងឡាយ​ ​ដែល​ប្រទេស​វៀតណាម​ ​បាន​ផ្តល់​សច្ចាប័ន​ ​ដូចជា​កា​តិ​កា​សញ្ញា​ ​អនុសញ្ញា​នានា​ ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ ​ក្នុង​នោះ​ ​វៀតណាម​ក៏​ជា​រដ្ឋ​ភាគី​ ​ដែល​បាន​បោះឆ្នោត​ឆ្នោត​គាំទ្រ​ឱ្យ​មាន​សិទ្ធិ​ជនជាតិ​ដើម​ ​កាលពី​ឆ្នាំ​ ​២​០​០​៧​ ​ផង​ ​។

ថ្នាក់ដឹកនាំ និងមន្ត្រីតំណាង អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម ព្រមទាំងព្រះសង្ឃប្រមាណជិត ៥០ អង្គ និងនាក់ ជួបជុំគ្នាប្រារព្ធខួបលើកទី ១៥ នៃ ទិវា អង្គការសហប្រជាជាតិ អនុម័តសេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។ រូបៈ ជា សុភារិន
ថ្នាក់ដឹកនាំ និងមន្ត្រីតំណាង អង្គការ សមាគមខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម ព្រមទាំងព្រះសង្ឃប្រមាណជិត ៥០ អង្គ និងនាក់ ជួបជុំគ្នាប្រារព្ធខួបលើកទី ១៥ នៃ ទិវា អង្គការសហប្រជាជាតិ អនុម័តសេចក្ដីប្រកាស ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ។ រូបៈ ជា សុភារិន

ពិធី​ជួបជុំ​នេះ​ ​បាន​ធ្វើឡើង​ ​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​ដែល​ឋិតនៅ​បុរី​សហគមន៍​ព្រៃនគរ​ ​ក្នុង​ភូមិ​គោក​ឃ្លា​ង​ ​សង្កាត់​គោក​ឃ្លា​ង​ ​ខណ្ឌ​សែន​សុខ​ ​រាជធានី​ភ្នំពេញ​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​តំណាង​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​និង​ពលរដ្ឋ​ខ្មែរក្រោម​ ​ព្រមទាំង​ព្រះសង្ឃ​ប្រមាណ​ជិត​ ​៥​០​ ​អង្គ​ ​និង​នាក់​ ​ ​។

នៅ​ក្នុង​ពិធី​នោះ​ ​ក្រៅតែពី​លើកឡើង អំពី​បញ្ហា​សំខាន់​ៗ​ ​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិ​ ​មាន​ជាអាទិ៍​ ​សិទ្ធិ​រក្សា​សាសនា​ ​វប្បធម៌​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​អក្សរ​សា​ស្រ្ត ​ការ​ចាប់ចង​ ​និង​បន្ត​ធ្វើទុក្ខបុកម្នេញ​ ​លើ​សកម្មជន​ខ្មែរក្រោម​ ​ការ​រឹបអូស​ដីធ្លី​ ​និង​ផ្ទះសម្បែង​ ​ពីសំណាក់​រដ្ឋាភិបាល​វៀតណាម​ ​តំណាង​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ក៏បាន​ធ្វើ​បទ​បង្ហាញ​ ​ស្ដីពី​ខ្លឹមសារ​មួយ​ចំនួន​ ​នៃ​ ​សេចក្ដីប្រកាស​របស់​ ​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ ​«​សិទ្ធិ​ជនជាតិ​ដើម​»​ ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​បច្ចុប្បន្ន​ផង​ ​និង​ខ្លឹម​ស​សារ​ច្បាប់អន្តរជាតិ​ ​ដែល​រដ្ឋាភិបាល​វៀតណាម​ ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ ​រួម​មាន​ ​អនុសញ្ញា​ ​កា​តិ​កា​សញ្ញា​នានា​ ​ស្តីពី​សិទ្ធិមនុស្ស​ ​កតិកាសញ្ញា​ ​និង​អនុសញ្ញា​អន្តរជាតិ​ ​ស្ដីពី​សិទ្ធិពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​ជាដើម​ ​។

លោក​ ​ថា​ច់ ​ច​ន្រ្ទា ​ប្រធាន​ក្រុមប្រឹក្សា​យុវជន​ខ្មែរក្រោម​ ​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ ​ស្តីពី​ស្ថានភាព​ ​នៃ​ ​ការរំលោភ​សិទ្ធិមនុស្ស​ ​នៅ​កម្ពុជាក្រោម​ ​សេរីភាព​ជំនឿ​សាសនា​ ​និង​ការប្រតិបត្តិ​ ​សេរីភាព​ ​នៃ​ ​ការធ្វើដំណើរ​ ​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​មួយ​ ​សិទ្ធិ​ទទួល​បាន​ការអប់រំ​ ​សិទ្ធិ​វប្បធម៌​ ​និង​ថែរក្សា​ប្រពៃណី​ ​ទំនៀមទំលាប់​ ​សិទ្ធិ​សេដ្ឋកិច្ច​ ​និង​ ​ភាពជា​ម្ចាស់កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​ឯកជន​ ​សិទ្ធិ​ចូលរួម​នយោបាយ​ ​និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្មែរក្រោម​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​។

លោក ថាច់ ចន្រ្ទា ប្រធានក្រុមប្រឹក្សាយុវជនខ្មែរក្រោម ធ្វើបទបង្ហាញ ស្តីពីស្ថានភាព នៃ ការរំលោភសិទ្ធិមនុស្ស នៅកម្ពុជាក្រោម ។ រូបៈ ជា សុភារិន
លោក ថាច់ ចន្រ្ទា ប្រធានក្រុមប្រឹក្សាយុវជនខ្មែរក្រោម ធ្វើបទបង្ហាញ ស្តីពីស្ថានភាព នៃ ការរំលោភសិទ្ធិមនុស្ស នៅកម្ពុជាក្រោម ។ រូបៈ ជា សុភារិន

ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​លើ​សេរីភាព​ជំនឿ​សាសនា​ ​លោក​ ​ថា​ច់ ​ច​ន្រ្ទា ​បាន​លើកឡើង​ ​ពី​ករណី​សាលាឆទាន​មួយ​ ​នៅ​ភូមិ​ក​ន្រែ​ង​ ​ឃុំ​កំពង់​ ​ស្រុក​ប្រាសាទ​ថ្មី​ ​ខេត្ត​លង់​ហោរ​ ​ដែល​អាជ្ញាធរ​យួន​ប៉ុនប៉ង​វាយ​ក​ម្ទេ​ច​ចោល​ ​និង​គំរាម​ចាប់ខ្លួន​ម្ចាស់ដី​ ​និង​អ្នកតំណាង​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​ជា​អ្នក​ចេញមុខ​សាងសង់​សាលាឆទាន​មួយ​នេះ​ ​។​ ​លោក​បន្ថែម​ថា​ ​សាលាឆទាន​នេះ​ ​សាងសង់​ជិត​រួចរាល់​ហើយ​ ​ប៉ុន្តែ​ ​អាជ្ញាធរ​វៀតណាម​ ​បាន​បង្គាប់បញ្ជា​ឱ្យ​ម​ន្រ្តី​សង្ឃ​មក​រុះរើ​ ​និង​បង្អាក់​ដំណើរការ​សាងសង់​ ​និង​ហាមប្រាម​ ​ឬ​ផាក​ពិន័យ​អ្នក​លក់​គ្រឿងសំណង់​ទាំងអស់​មិន​ឱ្យ​លក់​សម្ភារ​សំណង់​ ​ដល់​ពុទ្ធបរិស័ទ​ ​និង​ព្រះសង្ឃ​ខ្មែរក្រោម​ ​ដើម្បី​យកទៅ​សាងសង់​សាលាឆទាន​បន្ត​ឡើយ​ ​។​ ​លោក​អះអាង​ថា​ ​អាជ្ញាធរ​វៀតណាម​ថា​ ​បាន​បំភិតបំភ័យ​ក្មេងៗ​ ​ដែល​ជា​សិស្សសាលា​ ​និង​ជា​កូន​ៗ​ ​របស់​អ្នកភូមិ​ ​ប្រាប់​ទៅ​ឪពុក​ម្តាយ​ ​កុំឲ្យ​គាំទ្រ​ការ​ក​សង់​សាលាឆទាន​ ​នៅ​ភូមិ​ក​ន្រែ​ង​ ​បើ​ពុំ​ដូច្នេះ​ទេ​ ​ពួកគេ​ ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​សាលារៀន​ឡើយ​ ​។

ចំពោះ​សិទ្ធិ​សេដ្ឋកិច្ច​ ​និង​ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​វិញ​ ​លោក​ ​ថា​ច់ ​ច​ន្រ្ទា ​បាន​លើកយក​ករណី​ទំនាស់​ដីធ្លី​ ​ដែល​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ក្រមួនស​ ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រាប់​រយ​ហិកតារ​ ​ហើយ​ចាប់​កសិករ​ខ្មែរក្រោម​ ​បី​នាក់​ ​ដាក់​ពន្ធ​នាគា​រ​ចន្លោះ​ពី​ ​៩​ ​ខែ​ ​ទៅ​ ​២​ ​ឆ្នាំ​ ​ពី​បទ​ ​«​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​ ​និង​បទ​ប្រឆាំង​នឹង​អាជ្ញាធរ​សាធារណៈ​»​ ​យ៉ាង​ដូច្នេះ​ថា​៖

ចំណែក​ ​វាគ្មិន​មួយ​រូប​ទៀត​ ​គឺ​ ​លោក​បណ្ឌិត សឺន ជុំជួន​ ​អគ្គលេខាធិការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​បាន​ធ្វើ​បទ​បង្ហាញ​ ​ដោយ​វិភាគ​ទៅលើ​ខ្លឹម​សារសំខាន់​ៗ​ ​នៃ​ ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ខ្មែរក្រោម​ ​និង​ពន្យល់​អំពី​ លិខិ​តូប​ករ​ណ៍​របស់​អង្គការសហប្រជាជាតិ​ ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​វៀតណាម​ ​បទដ្ឋាន​ច្បាប់​នានា​ពាក់ព័ន្ធ​នឹង​ការធានា​ឱ្យ​ពលរដ្ឋ​គ្រប់រូប​ ​អាច​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ ​ស្រប់​តាមច្បាប់​ ​នៃ​ ​ប្រទេស​របស់​ខ្លួន​ ​។​

លោកបណ្ឌិត សឺន ជុំជួន អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ធ្វើបទបង្ហាញ ស្តីពីខ្លឹមសារសំខាន់ៗ នៃ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ដែលពាក់ព័ន្ធនឹងស្ថានភាពខ្មែរក្រោម ។ រូបៈ ជា សុភារិន
លោកបណ្ឌិត សឺន ជុំជួន អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ធ្វើបទបង្ហាញ ស្តីពីខ្លឹមសារសំខាន់ៗ នៃ សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម ដែលពាក់ព័ន្ធនឹងស្ថានភាពខ្មែរក្រោម ។ រូបៈ ជា សុភារិន

ក្នុង​បទ​បង្ហាញ​រយៈពេល​ប្រមាណ​ជាង​ ​១​ ​ម៉ោង​ ​លោក​បណ្ឌិត សឺន ជុំជួន​ ​បាន​លើកឡើង​ថា​ ​សេចក្តីប្រកាស​ ​ស្តីពី​ ​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ​របស់​អង្គការសហប្រជាជាតិ​ ​កាលពី​ឆ្នាំ​ ​២​០​០​៧​ ​ត្រូវ​បាន​អនុម័ត​ឡើង​ ​ដើម្បីឲ្យ​សមស្រប​ទៅតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ ​អនុសញ្ញា​ ​កា​តិ​កា​សញ្ញា​នានា​ ​ស្តីពី​សិទ្ធិមនុស្ស​ ​។​ ​លោក​បន្ថែម​ថា​ ​សេចក្តីប្រកាស​ ​ស្តីពី​ ​សិទ្ធិ​ជនជាតិ​ដើម​ ​ដែល​មាន​ ​៤​៦​ ​មាត្រា​ ​បាន​ចែង​ក្នុង​គោលបំណង​ ​ដើម្បី​ការពារ​ជាពិសេស​ ​សិទ្ធិ​របស់​ជនជាតិ​ដើម​ ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​វប្បធម៌​ ​សង្គមកិច្ច​ ​សេដ្ឋកិច្ច​ ​នយោបាយ​ ​សិទ្ធិ​ទទួល​បាន​ទទួលស្គាល់​នូវ​អត្តសញ្ញាណ​ ​សិទ្ធិ​ប្រើប្រាស់​ភាសា​កំណើត​ ​សិទ្ធិ​មានការងារ​ធ្វើ​ ​សិទ្ធិ​ក្នុង​ការថែទាំ​សុខភាព​ ​និង​សិទ្ធិ​ទទួល​បាន​ការអប់រំ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​គឺនៅមាន​សិទ្ធិ​ជំនឿ​សាសនា​ ​ទំនៀមទំលាប់​ ​ប្រពៃណី​ ​សិទ្ធិ​ថែរក្សា​មត៌ក​វប្បធម៌​ ​សិទ្ធិ​ជាស​មោ​ហ​ភាព​ក្នុង​ការ​គ្រប់គ្រង​សម្បត្តិធម្មជាតិ​ ​និង​ ​«​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​»​ ​របស់​ជនជាតិ​ដើម​ ​។​ ​លោក​សង្កត់ធ្ងន់​ទៀត​ ​ថា​ ​សិទ្ធិ​ទាំងនោះ​ ​ត្រូវ​បានការ​ពារ​ ​និង​ធានា​ ​ថា​ ​ជនជាតិ​ដើម​អាចយ​ល់​ដឹង​ ​និង​ត្រូវធ្វើ​ឱ្យ​បាន​យល់​ដឹង​ ​អំពី​ដំណើរការ​នយោបាយ​ ​ច្បាប់​ ​និង​រដ្ឋបាល​ ​ហើយ​ប្រសិនបើ​ចាំបាច់​ ​ត្រូវធ្វើ​ឡើង​តាមរយៈ​ការ​ពន្យល់​ ​បកស្រាយ​ ​ឬ​តាមមធ្យោបាយ​សមស្រប​ដទៃទៀត​ (​ស្នើ​ឱ្យ​មានការ​បកប្រែ​ជា​ភាសាខ្មែរ​) ​។​

​នៅ​ពេល​សួរ​ថា​ ​តើ​ UN​DRIP​ ​ជា​ច្បាប់អន្តរជាតិ​ដែរ ឬទេ​? ​។​ ​លោក​​បណ្ឌិត សឺន ជុំជួន​ ​ពន្យល់​ថា​ UN​DRIP​ ​គឺជា​ច្បាប់អន្តរជាតិ​ ​ដែល​មិន​ជាប់​កាតព្វកិច្ច​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​លោក​លើកឡើង​ ​ថា​ ​ការ​អនុម័ត​ UN​DRIP​ ​ដោយ​មហាសន្និបាត​ ​អង្គការសហប្រជាជាតិ​ ​ក្នុង​ឆ្នាំ​ ​២​០​០​៧​ ​គឺជា​តំណាង​ឱ្យ​ពេលវេលា​ដ៏​សំខាន់​មួយ​ ​សម្រាប់​លើក​ក​ម្ពស់​សិទ្ធិ​របស់​ជនជាតិ​ដើម​ ​នៅ​ទូទាំង​ពិភពលោក​ ​។​

​ដោយឡែក​ ​ថា​តើ​ UN​DRIP​ ​មាន​កាតព្វកិច្ច​ស្រប​ច្បាប់ ​ឬយ៉ាងណា​? ​។​ ​លោក​​បណ្ឌិត សឺន ជុំជួន​ ​អះអាង​ ​ថា​ UN​DRIP​ ​មិន​មាន​កាតព្វកិច្ច​ស្រប​ច្បាប់​ ​និង​មាន​ដែន​កំណត់​សំខាន់​ៗ​ ​ក្នុង​ការស្វែងរក​ ​ការ​អនុវត្ត​ច្បាប់អន្តរជាតិ​ ​ដែល​ចង​ភ្ជាប់​នោះ​ ​គឺ​  ​សេចក្តីថ្លែង​ការណ៍​ ​កតិកាសញ្ញា​ ​និង​អនុសញ្ញា​អន្តរជាតិ​ ​នៅតែ​អាច​ដើរ​តួនាទី​យ៉ាងសំខាន់​ ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍន៍​ ​និង​ការ​ទទួលស្គាល់​សិទ្ធិ​ជនជាតិ​ដើម​ ​នៅ​ក្នុង​រដ្ឋ​ជា​ភាគី​ ​។

ទាក់ទិន​នឹង​​អត្ថន័យ នៃ ពាក្យថា ការបោះឆ្នោតគាំទ្រ ការចុះហត្ថលេខា និងការផ្តល់សច្ចាប័ន លោកបណ្ឌិត សឺន ជុំជួន បាន​ពន្យល់​យ៉ាង​ដូច្នេះ​ ថា ៖

គួរជម្រាបជូនថា សេចក្ដីប្រកាស​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ (UN​DRIP​) ត្រូវបានអង្គការសហប្រជាជាតិ អនុម័ត នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមានរដ្ឋសមាជិក នៃ អង្គការសហប្រជាជាតិ ចំនួន ១៤៤ ប្រទេស បានបោះឆ្នោតគាំទ្រ ក្នុងនោះ មាន ៤ ប្រទេសមិនគាំទ្រ និង ១១ ប្រទេសអវត្តមាន ។ ប៉ុន្តែ ក្រោយមកប្រទេសចំនួនបួន ដែលបោះឆ្នោតជំទាស់រួមមាន អូស្ត្រាលី កាណាដា នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានផ្លាស់ប្តូរជំហររបស់ពួកគេ ដោយងាកមកគាំទ្រសេចក្តីប្រកាសនេះវិញ ។

ថតរូបអនុស្សាវរីយ៍ជាក្រុម ក្រោយបិទបញ្ចប់កម្មវិធី ។ រូបៈ ជា សុភារិន
ថតរូបអនុស្សាវរីយ៍ជាក្រុម ក្រោយបិទបញ្ចប់កម្មវិធី ។ រូបៈ ជា សុភារិន

​ក្រៅពី​សេចក្តីប្រកាស​ ​ដែល​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​ ​ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ ​។​ ​ជា​រៀងរាល់​ឆ្នាំ​ ​អង្គការសហប្រជាជាតិ​ ​ដែល​មាន​ការិយាល័យ​កណ្ដាល​ ​នៅ​ទីក្រុង​ញូ​វ​យ៉​ក (​New​ ​Y​ork) ​នៃ​ ​សហរដ្ឋអាមេរិក​ ​ក៏មាន​បើក​វេទិកា​អ​ចិន្ត្រៃយ៍ ​ស្តីពី​បញ្ហា​ជនជាតិ​ដើម​ (UN​P​F​I​I​) ​រយៈ​ពីរ​ស​ប្តាហ៍ ​នៅ​អំ​ឡុងចុង​ខែ​មេសា​ ​និង​ដើមខែ​ឧសភា​ ​។​ ​វេទិកា​នេះ​ ​ជា​ស្ថាប័ន​ផ្ដល់​យោបល់​ដល់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​និង​សង្គមកិច្ច​របស់​អង្គការសហប្រជាជាតិ​ (​E​CO​SO​C) ​។​ ​វេទិកា​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ ​នៅ​ថ្ងៃ​ទី​ ​២​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​០​០​ ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ជនជាតិ​ដើម​នានា​ ​ក្នុង​ពិភព​លាត​ ​ដែល​បាត់​ប្រទេស​ ​បាន​លាតត្រដាង​នូវ​បញ្ហា​កង្វល់​របស់​ខ្លួន​ ​នៅចំពោះមុខ​សហគមន៍​អន្តរជាតិ​ ​។​ ​ចំណែក​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ចូល​ជា​សមាជិក​ ​នៃ​ ​វេទិកា​អ​ចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម​ ​កាលពី​ឆ្នាំ​ ​២​០​០​៤​ ​។​ ​វេទិកា​ ​ដែល​រៀបចំ​ឡើងជា​ទៀងទាត់​ជា​រៀងរាល់​ឆ្នាំ​ម្តងនោះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​តែង​បញ្ជូន​ក្រុម​យុវជន​របស់​ខ្លួន​ ​ដែល​មានឈ្មោះ​ថា​ ​គណៈកម្មាធិការ​យុវជន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ (KK​F​Y​C) ​ទៅចូលរួម​ថ្លែងការណ៍​តំណាង​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ក្នុង​អង្គការសហប្រជាជាតិ​ ​ដើម្បី​ជម្រាប​ដល់​អង្គការសហប្រជាជាតិ​ ​បាន​ជ្រាប​អំពី​បញ្ហា​ ​ដែល​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​បាន​រំលោភ​សិទ្ធិ​លើ​ជនជាតិ​ដើម​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​ការ​ចូល​ប្រជុំ​នេះ​ ​បាន​ធ្វើឲ្យ​សំឡេង​របស់​ខ្មែរក្រោម​ ​នៅ​ក្នុងស្រុក​ ​ដែល​ត្រូវ​រដ្ឋាភិបាល​យួន​បិទ​នោះ​ ​បានឮ​ដល់​សហគមន៍​អន្តរជាតិ​កាន់តែ​ច្បាស់ជា​ង​មុន​ ​៕

Leave A Reply

Your email address will not be published.