​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ចូលរួម​សិក្ខាសាលា​ ​ស្ដី​អំពី​វេទិកា​ប្រជាពលរដ្ឋ​អា​ស៊ាន​

0 183

ដោយ គឹម សាវតា

ខណៈ​ដែល​ប្រទេស​កម្ពុជា​ ​កំពុងតែ​ធ្វើជា​ប្រធាន​ប្តូរ​វេន​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ​ហៅ​កាត់​ថា​ ​អា​ស៊ាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ក៏បាន​ចូលរួម​ជាមួយ​ប្រជាជាតិ​ប្រទេស​ក្នុង​តំបន់​មួយ​នេះ​ ​ដើម្បី​ចែករំលែក​ព័ត៌មាន​ ​ស្តីពី​ការលំបាក​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​ទទួលយក​បទពិសោធន៍​ថ្មីៗ​ ​ដើម្បី​យកមក​ដោះស្រាយបញ្ហា​ ​ដែល​កើតមាន​ ​តាមរយៈ​វេទិកា​រ​ប្រជាពលរដ្ឋ​អា​ស៊ាន​ ​។​

តំណាង​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ចូលរួម​សិក្ខាសាលា​ ​ស្ដី​អំពី​វេទិកា​ប្រជាពលរដ្ឋ​អា​ស៊ាន​​ កាលពី​ថ្ងៃ​ទី​ ​២​១​ ​ខែ​ ​មិនា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ ​២​ ​ក្នុង​រាជធានី​ភ្នំពេញ ។​ ​រូ​បៈ ជា សុភារិន
តំណាង​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ចូលរួម​សិក្ខាសាលា​ ​ស្ដី​អំពី​វេទិកា​ប្រជាពលរដ្ឋ​អា​ស៊ាន​​ កាលពី​ថ្ងៃ​ទី​ ​២​១​ ​ខែ​ ​មិនា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ ​២​ ​ក្នុង​រាជធានី​ភ្នំពេញ ។​ ​រូ​បៈ ជា សុភារិន

​សន្និសីទ​សង្គម​ស៊ីវិល​អា​ស៊ាន​ ​និង​វេទិកា​ប្រជាជន​អា​ស៊ាន​ ​ចាប់ផ្ដើម​ដំណើរការ​ពី​ឆ្នាំ​ ​២​០​០​៥​ ​ដែល​ស​ន្និសិ​ទ​នេះ​ ​ផ្ដល់​ឱកាស​ឲ្យ​អង្គការសង្គម​ស៊ីវិល​លើកឡើង​ ​និង​ចែករំលែក​បទពិសោធន៍​ ​ក្នុង​ប្រទេស​ ​នៃ​ ​តំបន់​អា​ស៊ាន​ទាំង​ ​១​០​ ​និង​ប្រទេស​ទី​ម័​រ​ផង​ដែរ​ ​ហើយក៏​អាច​លើកឡើង​ ​ពី​ការ​ព្រួយបារម្ភ​ ​កំហុស​ ​ការឈឺចាប់​ខុស​ៗ​ ​គ្នា​ ​។​

​អ្នកស្រី​ ​គៀង​ ​ធី​ប៉ា​ ​អគ្គលេខាធិការ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​បាន​ចូលរួម​សិក្ខាសាលា​ ​ស្ដីពី​ការណែនាំ​ ​អំពី​វេទិកា​ ​ប្រជាពលរដ្ឋ​អា​ស៊ាន​កាលពី​ថ្ងៃ​ទី​ ​២​១​ ​ខែ​ ​មិនា​ ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​ ​២​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​បង្ហាញ​ចំណាប់អារម្មណ៍​ថា​ ​វេទិកា​មួយ​នេះ​ ​ពិតជា​បាន​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​ ​និង​អង្គការ​ស៊ីវិល​ ​ដែល​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់​ ​ហើយ​អង្គការ​ស្រ្តី​ខ្មែរ​កម្ពុជាក្រោម​ ​ក៏​នឹង​លើក​ពី​បញ្ហា​របស់​ស្រ្តី​ខ្មែរក្រោម​ ​ឲ្យ​អា​ស៊ាន​ទាំងមូល​បាន​ដឹង​តាមរយៈ​វេទិកា​ផង​ដែរ​ ​។​

​អ្នកស្រី​ ​កៀង​ ​ធី​ប៉ា​ ​«​យើង​រស់នៅ​សព្វថ្ងៃ​ ​យើង​ដឹង​ហើយ​ថា​ ​មាន​បញ្ហា​ប្រឈម​ ​ក្នុង​ការ​ខ្វះខាត​ ​ក្នុង​ជីវភាពរស់នៅ​ ​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​នានា​ ​គាត់​មិនសូវ​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ»​ ​។​

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​អង្គការ​ ​សមាគម​ចំនួន​ ​១​២​ ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ ​ដើម្បីឲ្យ​សង្គម​ស៊ីវិល​ដទៃទៀត​ ​បាន​ចូលរួម​ ​។​ ​ក្នុងចំណោម​អង្គការ​ ​សមាគម​ទាំង​ ​១​២​ ​នោះ​ ​ក៏មាន​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ផង​ដែរ​ ​។​

​លោក​ ​សឺ​ន​ យឿ​ង​ ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​មានប្រសាសន៍ថា​ ​សមាគម​របស់​លោក​បាន​ចូលរួម​វេទិកា​នេះ​ ​តាំងពី​ឆ្នាំ​ ​២​០​១​២​ ​មក​ ​ព្រមទាំង​បាន​ដាក់​របាយការណ៍​ ​ស្តីពី​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ឲ្យ​សង្គម​ស៊ីវិល​ ​ក្នុង​តំបន់​អា​ស៊ាន​ ​បាន​ដឹង​ ​ហើយក៏​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ ​ពី​វេទិកា​មួយ​នេះ​ ​ជាច្រើន​ ​ដើម្បី​បំ​ពេញការ​ងារ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ​។​ ​លោក​បន្ត​ថា​ ​អ្វី​ដែល​អង្គការ​របស់​លោក​ ​នឹង​លើកយក​ទៅ​ប្រាប់​ដល់​សង្គម​ស៊ីវិល​អា​ស៊ាន​នៅ​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​គឺ​បញ្ហា​អត្តសញ្ញាណ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​កម្ពុជា​ ​។​

​លោក​ ​សឺ​ន​ យឿ​ង​ ​«​បើ​យើង​និយាយ​ក្នុង​ឆ្នា ​២​០​២​២​ ​នេះ​ ​សំខាន់​ជាងគេ​ ​គឺ​ខាង​អត្តសញ្ញាណ​ខ្មែរក្រោម​តែម្ដង​ ​ដែល​យើង​ត្រូវការ​លើកយក​បង្ហាញ​ដល់​អា​ស៊ាន​ឲ្យបាន​ដឹង​ ​អំពី​ថា​ ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មក​រស់នៅ​លើទឹក​ដី​កម្ពុជា​ ​ជាង​ ​១​ ​លាន​នាក់​ហ្នឹង​ ​គឺ​នៅសល់​ប្រហែលជា​ ​២​០​ ​ទៅ​ ​៣​០​ ​ភាគរយ​ ​មិនទាន់​ទទួល​នូវ​អត្តសញ្ញាណ​ជាខ្មែរ​ ​។​ ​អញ្ចឹង​ដើម្បីឲ្យ​រដ្ឋាភិបាល​ទាំង​អស់ហ្នឹង​ ​ដឹង​អំពី​បញ្ហា​ទាំង​អស់ហ្នឹង​ ​លើកឡើង​ក្នុង​អង្គ​ពិធី​ហ្នឹង​ ​ដើម្បីឲ្យ​រដ្ឋាភិបាល​យើង​បាន​ដឹង​ ​ហើយ​ទទួលស្គាល់​»​ ​។​

​លោកស្រី​ ​សេង​ ​រាសី​ ​នាយិកា​ប្រតិបត្តិ​អង្គការ​សីល​ការ​ ​បាន​លើកឡើង​ ​ក្នុង​សិក្ខាសាលា​ ​ស្ដីពី​ការណែនាំ​ ​អំពី​វេទិកា​ ​ប្រជាពលរដ្ឋ​អា​ស៊ាន​ ​មិនថា​តែ​វាទិកា​នេះ​ ​រៀបចំ​នៅ​ក្នុង​ប្រទេស​ណា​នោះ​ទេ​ ​គឺ​តែងតែ​មាន​អង្គការ​ ​សមាគម​ទៅ​ពី​ប្រទេស​កម្ពុជា​ចូលរួម​ជាបន្តបន្ទាប់​ ​។​ ​យ៉ាងនេះ​ក្តី​ ​លោកស្រី​ ​នៅតែ​អំពាវនាវ​ឲ្យ​អង្គការ​ ​សមាគម​ ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​ ​ចូលរួម​ឲ្យ​កាន់​ច្រើន​ ​ព្រោះថា​ ​គឺជា​ការ​ចែករំលែក​នូវ​បទពិសោធន៍​ ​ចែករំលែក​ចំណេះ​ដឹង​ទៅវិញទៅមក​ ​ដើម្បីឲ្យ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​កាន់តែ​មានប្រសិទ្ធិភាព​ ​។​

​លោក​ ​ស្រី​ ​សេង​ ​រាសី​ ​«​គោលបំណង​របស់យើង​ក្នុង​មួយ​ព្រឹកនេះ​ ​គឺ​ចង់​ជម្រាប​ដំណឹង​ទៅដល់​អង្គការ​ ​សង្គម​ស៊ីវិល​ទាំងអស់​ ​ដែល​ធ្វើ​កិច្ចការ​ងារ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ ​បាន​ដឹង​ពី​វេទិកា​មួយ​នេះ​។​ ​ខ្ញុំ​ជឿជាក់​ថា​អស់លោក​ ​លោកស្រី​ដែល​មាន​វត្តមាន​វត្តមាន​នៅ​ទីនេះ​ ​សុទ្ធតែ​ជា​អ្នក​ធ្លាប់​ចូល​ (​ចូលរួម​វេទិកា​) ​អ្នកខ្លះ​ធ្លាប់​ចូល​បាន​មួយដង​ ​ពីរដង​ ​អ្នកខ្លះ​ធ្លាប់​ចូល​រូ​ម​នៅ​ប្រទេស​ផ្សេងៗ​ ​ជាមួយ​ពួកយើង​ដែរ​»​ ​។​

​ស​ន្និសិ​ទ​អង្គការ​ ​សង្គម​ស៊ីវិល​អា​ស៊ាន​ ​និង​វេទិកា​ ​ប្រជាពលរដ្ឋ​អា​ស៊ាន​ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ ​ដោយមាន​ការផ្លាស់ប្តូរ​ធ្វើជា​ម្ចាស់ផ្ទះ​ ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ​ក្នុង​តំបន់​អា​ស៊ាន​ដោយ​យោងទៅតាម​កិច្ចប្រជុំ​អា​ស៊ាន​ ​។​ ​សម្រាប់​ឆ្នាំ​ ​២​០​២​២​ ​នេះ​ ​កម្ពុជា​បាន​ក្លាយ​ជា​ប្រធាន​ប្តូរ​វេ​ណ​នៃ​កិច្ចប្រជុំ​អា​ស៊ាន​ ​ហើយក៏​ជា​ឱកាស​មួយ​ ​ដែល​អង្គការ​ ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ​លើក​ពី​អ្វី​ ​ដែល​ខ្លួន​ជួយ​ប្រ​ទេះ​ទៅ​ប្រាប់​ដល់​ប្រទេស​ជា​សមាជិក​អា​ស៊ាន​ផង​ដែរ​ ​៕

Leave A Reply

Your email address will not be published.