ទស្សនៈ​សំខាន់ៗ​របស់ ខុង ជឺ​

639
ខុង ជឺ
ខុង ជឺ
(២៨ កញ្ញា ៥៥១ មុន​គ.ស – ៤៧៩ មុន​គ.ស)
  • បើ​អ្នក​គិត​ចង់​ធ្វើ​ធំ អ្នកនឹង​បានធ្វើ​ធំ បើ​អ្នក​ចង់​ទៅជា​អ្វី អ្នកនឹង​បាន​ទៅជា​យ៉ាងនោះ ដោយ​ការប្រព្រឹត្ត ពុំមែន​ដោយ​ការរង់ចាំ ដោយ​ការ​ប៉ិនប្រសប់ ពុំមែន​ដោយសារតែ​ឳ​កាស ដោយ​សមត្ថភាព ពុំមែន​ដោយ​ជោគវាសនា បើ​ធ្វើបាន​បែបនេះហើយ តើ​ព្រហ្ម​លិខិត​ឯណា​អាច​យក​ឈ្នះក្តី​អំណត់​ព្យាយាម​នោះ​?
  • សត្វ​ធ្វើ​សម្បុក​ឲ្យ​មើល​ដើមឈើ បម្រើ​រើស​ចៅហ្វាយ​ឲ្យ​មើលចិត្ត​។​
  • មនុស្ស​អស្ចារ្យ​បំផុត​គឺ​អ្នកធ្វើ​ខ្លួន​ឲ្យ​សាមញ្ញ​បំផុត មនុស្ស​ដែល​ដាក់ខ្លួន​បាន​ទាប​បំផុត នឹង​ក្លាយ​មនុស្ស​អស្ចារ្យ​បំផុត មនុស្ស​មាន​កិត្តិយស គឺ​អ្នក​ដែ​ចេះ​ផ្តល់​កិត្តិយស​ដល់​អ្នកដទៃ​។​
  • បើ​គ្មាន​គំនិត​ពិចារណា បញ្ញា​ក៏​មិនកើត​។​
  • ឈើ​វៀច​ធ្វើ​កង់់ ឈើត្រង់​ធ្វើ​ទូក តែ​មនុស្ស​វៀចវេរ យកទៅ​ធ្វើ​អ្វី​ក៏​មិនកើត​ដែរ​។​
  • លេងអុក​កុំ​គិតតែ​ពី​រឿង​វាយលុក​តែ​ម្យ៉ាង ។​
  • លេងអុក​ត្រូវតែ​គិត លេងអុក​ជីវិត​មិន​ឲ្យ​គិត​ម៉េច​នឹង​កើត​?
  • ពេល​ឃើញ​នរណាម្នាក់​ប្រព្រឹត្ត​ខុស សូម​លោកអ្នក​កុំ​ទាន់​ដៀលត្មះ​ឬ​ប្រកែក​តវ៉ា​នឹង​គេ ព្រោះ​បើ​អ្នក​ស្ថិតក្នុង​ស្ថានភាព​បរិស្ថាន​ដូច​រូបគេ អ្នក​អាច​នឹង​ប្រព្រឹត្ត​ដូច​រូបគេ​ក៏មានដែរ​។​
  • ការគ្រប់គ្រង​គឺ​ការសម្រេច​ការងារ​ដោយ​អាស្រ័យ​លើ​សមត្ថភាព​អ្នកដទៃ​។​
  • អ្នកគ្រប់គ្រង​កម្រិត​ធម្មតា ប្រើ​សមត្ថភាព​របស់ខ្លួន​យ៉ាង​ពេញទំហឹង អ្នកគ្រប់គ្រង​កម្រិត​ម​ធ្យ​ម ប្រើ​កម្លាំង​របស់​អ្នកដទៃ​យ៉ាង​ពេញទំហឹង អ្នកគ្រប់គ្រង​កម្រិត​ខ្ពស់ ប្រើ​គំនិត​បញ្ញា​របស់​អ្នកដទៃ​យ៉ាង​ពេញទំហឹង​។​
  • បើ​ចេះ​មើល​មនុស្ស ចង់​ប្រាប់​ក៏​កើត ចង់​ប្រើ​ក៏​ងាយ ។ កាលបើ​អ្នកការទូត​និយាយថា {​មែន​} ឬ {​ប្រហែលជា​} នោះគេ​ចង់​មានន័យថា {​ប្រហែលជា​} កាលបើ​អ្នកការទូត​និយាយថា {​ប្រហែលជា​} នោះគេ​ចង់​មានន័យថា {​អត់​ទេ​} កាលបើ​អ្នកការទូត​និយាយថា {​អត់​ទេ​} នោះគេ​មិនមែនជា​អ្នកការ​ទួត​ទេ (​ព្រោះ​អ្នកការទូត​ដ៏​ល្អ​គេ​នឹងមិន​បដិសេធ​នរណា​ទេ​) ។
  • ពេល​សុភាពនារី​និយាយថា {​ទេ​} នាង​ចង់​មានន័យថា {​ប្រហែល​} ពេល​សុភាពនារី​និយាយថា {​ប្រហែល​} នាង​ចង់​មានន័យថា {​មែន​} ឬ {​បាន​} ពេល​សុភាពនារី​និយាយថា​{​មែន​} ឬ {​បាន​} នាង​មិនមែនជា​សុភាពនារី​ទេ (​ព្រោះ​សុភាពនារី​នឹងមិន​ទទួល​យល់ព្រម​ពី​អ្នកដទៃ​ដោយ​ងាយ​នោះទេ​)​។​
  • បើ​គិត​រឿង​ធំ សុំ​កុំ​ខ្វល់​រឿង​តូចតាច​។​
  • ភ្នែក​អាច​មើលឃើញ​វត្ថុ​នៅ​ពី​ចម្ងាយ តែ​មិនអាច​មើលឃើញ​ចិញ្ចើម​ខ្លួនឯង បានឡើយ​។​
  • មនុស្ស​ភាគច្រើន​យកចិត្តទុកដាក់​តែ​ផលប្រយោជន៍​រយៈ​ខ្លី​ប៉ុណ្ណោះ តែ​មនុស្ស​ឆ្លាត​ពិតប្រាកដ​គេ​នឹង​សម្លឹងមើល​ទៅដល់់​អនាគត​។​
  • មនុស្ស​ត្រូវ​សិក្សា​ស្វែងរក​ការពិត កុំ​ស្តាប់​តែ​គំនិត​គេ ឬ​ពាក្យ​និន្ទាឈ្នានីស មនុស្ស​មាន​មេត្តា​ត្រូវ​ឲ្យ​ឆ្លាត​ផង បើ​មិន​ដូច្នោះ​ទេ​នឹងត្រូវ​គេ​បោក​បាន​ដោយ​ងាយមនុស្ស​ឆ្លាត​ត្រូវ​សិក្សា​ដឹង​រាក់​ជ្រៅ បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រព្រឹត្ត​ខុស​ដោយ​ងាយ មនុស្ស​ស្មោះត្រង់ សុចរិត ក្លាហាន ត្រូវ​ឆ្លាត ត្រូវ​សិក្សា ព្រោះ​អាច​លេងសើច​ជ្រុល​នាំ​អំពល់​កើត​ភ័យ​ដល់​ខ្លួន អ្នកមានអំណាច​ត្រូវ​ខំ​សិក្សា​រៀនសូត្រ ព្រោះ​មនុស្ស​ជុំវិញ​អាច​រង​ការគំរាមកំហែង និង​ឆាប់​បង្ហាញ​ឲ្យ​ឃើញ​ភាព​ក្រអឺតក្រទម​។​
  • គុណធម៌​បីយ៉ាង​ដែល​បាន​ពី​ការរៀនសូត្រ​គឺ ចំណេះវិជ្ជា ក្តីមេត្តា​ករុណា និង​ភាពក្លាហាន​។​

​ការរៀនសូត្រ​របស់​ម​នុស្ស​មាន​បីយ៉ាង ៖

១. ដោយ​ការ​ត្រិះរិះ​ពិចារណា (​ខ្ពង់ខ្ពស់​បំផុត​) ២. ដោយ​រៀនសូត្រ​ពី​អ្នកដទៃ (​ងាយស្រួល​បំផុត​) ៣. ដោយ​បទពិសោធ (​ល្វីង​ជូរចត់​បំផុត​)

  • បើ​អ្នក​ចេញដំណើរ​ទៅ​សងសឹក សូម​ជីក​ផ្នូរ​ពីរ​ទុក​ឲ្យ​ហើយ​។​
  • បើ​មិន​ចង់​ឲ្យ​គេ​ធ្វើអំពើ​អ្វី​មកលើ​ខ្លួនអែង សួ​ម​កុំ​ប្រព្រឹត្ត​អំពើ​នោះ​ទៅលើ​គេ​។​

​ខុង ជឺ (​ភាសា​អង់គ្លេស​: Confucius, ភាសា​ចិន​: 孔子) តាម​អក្សរសាស្ត្រ​ចិន​ត្រូវបាន​គេ​ស្គាល់​ថា “​លោកគ្រូ​ខុង​” (​តាម​ប្រតិទិន​បុរាណ​: ២៨ កញ្ញា ៥៥១ មុន គ​. ស – ៤៧៩ មុន គ​. ស​) គឺជា​មហា​ទស្សនវិទូ​ចិន​មួយរូប​ដ៏​ល្បីល្បាញ ដែល​បាន​បង្រៀន និង​បន្សល់ទុក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ផ្នត់គំនិត និង​ជីវិត​រស់នៅ​របស់​ប្រជាជន​ចិន កូរ៉េ ជប៉ុន និង​វៀតណាម​។​

​ទស្សនវិជ្ជា​របស់គាត់ បានបញ្ជាក់​ពី​ធម្មចរិយា​បុគ្គល និង​ការគ្រប់គ្រង ដោយ​សច្ចធម៌​នៃ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាពស្មោះត្រង់​។ តម្លៃ​ទាំងនេះ បាន​លេច​ត្រដែត​ឡើង​នៅក្នុង​ប្រទេស​ចិន លើស​លទ្ធិ​ដទៃទៀត​ដូចជា លទ្ធិ​នីតិនិយម ឬ លទ្ធិ​តាវ ក្នុងសម័យ​រាជវង្ស​ហាន (២០៦ មុន គ​. ស – គ​.​ស​. ២២០) ។ ផ្នត់គំនិត​របស់​ខុង ជឺ ត្រូវបាន​វិ​វ​ឌ្ឍ​ទៅជា​ប្រព័ន្ធ​ទស្សនវិជ្ជា ដែល​ត្រូវបាន​គេ​ស្គាល់​ថា លទ្ធិ​ខុង​ជឺ ។ លទ្ធិ​នេះ ត្រូវបាន​នាំចូល​ទៅ​អឺរ៉ុប ដោយ​អ្នកបួស​និកាយ​យ៉េ​ស៊ូ​អ៊ិត​ជាតិ​អ៊ីតាលី​ឈ្មោះ Matteo Ricci ដែល​បាន​សរសេរ​ឈ្មោះ ខុង ជឺ ជា​ភាសាឡាតាំង​លើកដំបូង​ថា “Confucius” (​កុង​ហ្វ៊ូ​ស៊ី​យូ​ស​)​។​

ការបង្រៀន​របស់គាត់ អាច​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ចំណាន​អក្សរសាស្ត្រ​ខុង​ជឺ គឺជា​ការប្រមូលផ្ដុំ​សម្រង់​សុភាសិត​ខ្លី ដែល​ត្រូវបាន​គេ​ចងក្រង​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំក្រោយ​មរណភាព​របស់​គាត់​។ ប្រវត្តិសាស្ត្រ​សម័យ​ទំនើប មិន​ជឿថា មាន​ឯកសារ​ជាក់លាក់​ណាមួយ អាច​បញ្ជាក់បាន​ថា ត្រូវបាន​សរសេរ​ដោយ​ខុង ជឺ នោះឡើយ​។ ប៉ុន្តែ អស់​រយៈពេល​ជិត ២,០០០ មកនេះ គាត់​ត្រូវបាន​គេ​ជឿថា ជា​អ្នក​កែសម្រួល ឬ ជា​អ្នកនិពន្ធ នូវ​គម្ពីរ​បុរាណ​ទាំង​ប្រាំ ដូចជា គម្ពីរ​ប្រតិបត្តិ​បញ្ញត្តិ​សាសនា​បុរាណ Classic of Rites (五經) (​អ្នក​កែសម្រួល​) និង​គម្ពីរ​និទាឃៈ​រដូវ​និង​សរទរដូវ Spring and Autumn Annals (春秋) (​អ្នកនិពន្ធ​) ៕​

 

Comments are closed.