ក្រ​ឡេ​មើល​កម្ពុជា​ក្រោម​ឆ្នាំ ២០១២

0 174

ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

ខែមករា

​នៅ​ថ្ងៃ​ពុធ ៣ រោច ខែបុស្ស ឆ្នាំថោះ ត្រី​ស័ក ព​. ស​. ២៥៥៥ ត្រូវ​នឹង ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ លោកគ្រូ មហា ថាច់ កេ​ញ អាចារ្យ​បង្រៀន សាលា​បាលី នៅ​ខេត្ត​ត្រពាំង​បាន ទទួលអនិច្ចកម្ម ដោយ​ជរាពាធ ក្នុង​ជន្មាយុ ៨៦ ឆ្នាំ ។  លោក គ្រូ មហា   ថាច់ កេ​ញ បាន​ចំណាយពេល​ជាង ៥០ ឆ្នាំ ដើរ​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ និង​ភាសាបាលី នៅតាម​វត្ត​អារាម​នានា​ក្នុង​ខេត្ត​ព្រះ​ត្រពាំង ។  លោកគ្រូ មហា    ថាច់ កេ​ញ កើត​ក្នុង ព​. ស​. ២៤៦៩   គ​. ស​. ១៩២៥ នៅ​វត្ត​ក្រពុំ​ឈូក (​ក្នក​) ស្រុក​កំពង់ធំ (Chau Thanh) ខេត្ត ព្រះ​ត្រពាំង ។​

រូបថត ព្រះតេជព្រះគុណ យ័ញ ឡុង ព្រះចៅអធិការវត្តចន្ទរង្សី នៅទីក្រុងព្រៃនគរ ពាក់ដូនបោដោយយួន ត្រូវបានបង្ហោះឡើងពាសពេញតាមបណ្ដាញ Facebook កាលពីខែធ្នូ ឆ្នាំ ២០១២ ធ្វើឲ្យពលរដ្ឋខ្មែររិះគន់យ៉ាងខ្លាំង ។ រូបថតព្រះតេជព្រគុណ យ័ញ ឡុង និមន្តជាមូយព្រះសង្ឃមហាយានយួននេះ ត្រូវបានក្រុមអ្នកប្រើ Facebook ផ្សាយបន្តពីគេហទំព័ររណសិរ្សតុភូមិវៀតណាម    ខណៈដែលព្រះសង្ឃទាំងនេះធ្វើដំណើរទៅទស្សនកិច្ចនៅប្រជុំកោះ Spratly ឬ កោះ វ៉ាង សា និង ត្រឿងសា ដែលកំពុងមានជម្លោះនឹងចិន ។
រូបថត ព្រះតេជព្រះគុណ យ័ញ ឡុង ព្រះចៅអធិការវត្តចន្ទរង្សី នៅទីក្រុងព្រៃនគរ ពាក់ដូនបោដោយយួន ត្រូវបានបង្ហោះឡើងពាសពេញតាមបណ្ដាញ Facebook កាលពីខែធ្នូ ឆ្នាំ ២០១២ ធ្វើឲ្យពលរដ្ឋខ្មែររិះគន់យ៉ាងខ្លាំង ។ រូបថតព្រះតេជព្រគុណ យ័ញ ឡុង និមន្តជាមូយព្រះសង្ឃមហាយានយួននេះ ត្រូវបានក្រុមអ្នកប្រើ Facebook ផ្សាយបន្តពីគេហទំព័ររណសិរ្សតុភូមិវៀតណាម ខណៈដែលព្រះសង្ឃទាំងនេះធ្វើដំណើរទៅទស្សនកិច្ចនៅប្រជុំកោះ Spratly ឬ កោះ វ៉ាង សា និង ត្រឿងសា ដែលកំពុងមានជម្លោះនឹងចិន ។

​ថ្ងៃទី ២០ ខែមករា អាជ្ញាធរ​យួន​បាន​ប្រគេន​ស្រា ដល់​មន្ត្រី​សង្ឃ​ខ្មែរក្រោម​នៃ​ខេត្ត​ព្រះ​ត្រពាំង នៅក្នុង​ពិធី​អបអ​បសាទរ​ថ្ងៃ​ចូលឆ្នាំ​យួន ដែល​បាន​រៀបចំឡើង​ដោយ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ត្រា​វិញ  នា​មន្ទីរ​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​ត្រា​វិញ នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន ឋិត​នៅក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ។

​ខែកុម្ភៈ

​អាជ្ញាធរ​យួន​កុ​ម្មុយ​និ​ស្ត នៅ​ភូមិ​កូន​ក្អែក ឃុំ​ដើម​ពោធិ៍ ស្រុក​អណ្តូងទឹក ខេត្ត​ឃ្លាំង កម្ពុជា​ក្រោម បានធ្វើការ​រា រាំង​មិន​ឲ្យ​ពុទ្ធបរិស័ទ​នៅ​ភូមិ​នេះ ប្រារព្ធ​ធ្វើ​ពិធី​បុណ្យពុទ្ធាភិសេក បច្ច័យ ៤ ទៅតាម​ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា​ខ្មែរ​ទេ ដោយបាន​លើកឡើង​ពី​មូលហេតុ ថា ថ្ងៃ ០៨ កុម្ភៈ គឺជា ថ្ងៃ​ដែល​សមណ​សិស្សសាលា​បាលី​ជាន់ខ្ពស់​ខេត្ត​ឃ្លាំង ក្រោក ឡើង​ធ្វើការ​បាតុកម្ម​ទាមទារ​សិទ្ធិសេរីភាព​ជំនឿ​សាសនា​កាល ឆ្នាំ​២០០៧ ។

​ខែមេសា

​និស្សិត​ខ្មែរក្រោម​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ ព្រែក​ឫស្សី (Trường Đại học Y Dược Cần Thơ) ដែនដី​កម្ពុជា​ក្រោម បាន  ប្រា​ព្ធ​ពិធី​អប​អប​បុណ្យ ចូលឆ្នាំ​ខ្មែរ​របស់ខ្លួន​ក្រោម​ការ ចាត់តាំង​របស់​សាលា កាលពី​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១២ (​មុន​ចូលឆ្នាំ​ខ្មែរ ៧ ថ្ងៃ​) ដោយមាន​ការលេង​ល្បែង​ប្រជា​ប្រី​យ៍​កម្សាន្ត​ផ្សេងៗ​។

​ពលរដ្ឋ​ខ្មែរក្រោម​ខ្មែរក្រោម​ជាច្រើន​បាន​អះអាងថា សិស្ស​និស្សិត​ខ្មែរក្រោម​នៅ​កម្ពុជា ក្រោម​ដែល​កំពុង​សិក្សា​នៅតាម​សាលា​រដ្ឋ​វៀតណាម​នានា មិន​ត្រូវបាន​ឈប់សម្រាក ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​របស់ខ្លួន​ទេ ។​

​ខែឧសភា

​កុមារ​សេក្ខ​វត្ត​ខ្មែរក្រោម​ឈ្មោះ ចៅ រ៉ូយ៉ាល ត្រូវ​បានកូន​យួន​វាយ​សំពង​នឹង​ក្បាល ខ្សែក្រវាត់​បណ្ដាល​ឲ្យ​បែកក្បាល​ដោយ​ការប៉ះទង្គិច​សម្ដី​គ្នា ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៣ និង ៤៥ នាទី រសៀល​ថ្ងៃទី ១៩ ខែឧសភា នេះ នៅតាម​ផ្លូវ​ចំ​មុខ​វត្ត​ជី​ក្អេង​ក្រោម ក្នុងស្រុក​ស្វាយ​ទង (Tri Ton) ខេត្ត​មាត់ជ្រូក (An Giang) ។ ក្រោយ​ហេតុការណ៍​នេះ អាជ្ញាធរ​វៀតណាម បានមក​សម្របសម្រួល​ដោយ លើកឡើងថា នេះ​ជា​រឿង​ក្មេងៗ ហើយ​គ្រាន់តែ​ជួយ​ថ្នាំ​ព្យាបាល​ជំងឺ​ដល់​ជនរងគ្រោះ បន្តិចបន្តួច​តែប៉ុណ្ណោះ ។​

​ខែមិថុនា

​អាជ្ញាធរ​វៀតណាម ហាម​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម​ប្រារព្ធ​ពិធី​បុណ្យទាន​ផ្សេងៗ​ចំ ឬ ជិត​ថ្ងៃទី ០៤ ខែមិថុនា ដែលជា​ថ្ងៃ​ពលរដ្ឋ​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​ប្រារព្ធ​ពិធីបុណ្យ «​បាត់បង់​ដែនដី​ដែនកម្ពុជា​ក្រោម​»​រៀងរាល់ឆ្នាំ ។​

​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​ភូមិ​ក្រ សាំង ចំណុះជើងវត្ត​ចម្ប៉ា​អង្គរជ័យ (​ចំការ​)​ឋិត​នៅក្នុង​ទី​រួម​ខេត្ត​ព្រះ​ត្រពាំង ត្រូវ អាជ្ញាធរ​វៀតណាម ហាម​ធ្វើ​ពិធីបុណ្យ​កម្សាន្ត​ស្រុក នៅ​ថ្ងៃទី ០៥ ខែមិថុនា កន្លងទៅនេះ ដោយ​លើក​ហេតុផល​ថា ថ្ងៃនោះ​ជិត​នឹង​ថ្ងៃទី ០៤ ខែមិថុនា ដែល​ខ្មែរក្រោម នៅក្រៅ​ប្រទេស​ប្រារព្ធ​ពិធីបុណ្យ​«​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​» ។

​ខែកក្កដា

​សម្ដេច​សង្ឃរាជ ទេព វង្ស នៃ​ប្រ ទេស​កម្ពុជា បំពេញ​ទស្សនកិច្ច កាន់​ប្រ ទេស​វៀតណាម រយៈពេល ១០ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១០ ដល់ទី ១៩ ខែកក្កដា ដើម្បី​អ្វីមួយ​ដែល​គេ​ហៅថា “​រឹតបន្តឹង​ចំណងមិត្តភាព រវាង​រដ្ឋាភិបាល​កម្ពុ​ជា​និង​វៀតណាម និង​រវាង​ព្រះពុទ្ធសាសនា​ខ្មែរ និង​វៀតណាម ។ ក្នុង​ដំណើរ​បំ ពេញ​ទស្សនកិច្ច​នេះ ក្រៅពី​បំពេញ​ទស្សនកិច្ច​នៅ​ស្ថាប័នរដ្ឋ នៃ​បក្សកុម្មុយនិស្ត​វៀតណាម​ប្រតិភូ​សង្ឃ​ខ្មែរ​បាន​ចូល ទៅ​ទស្សនកិច្ច នៅតាម​វត្ត​ខ្មែរ​នា​ដែនដី  កម្ពុជា​ក្រោម ក្នុងនោះ មាន​វត្ត​ចន្ទរង្សី   ទីក្រុង​ព្រៃនគរ​, នៅ​វិជ្ជា​ស្ថាន​ព្រះពុទ្ធសាសនា​ថេរវាទ​ខ្មែរ ឋិត​នៅក្នុង​វត្ត​ពោធិ​សំរោង ស្រុក​អូរ​មល្ល (Ô Môi) ខេត្ត​ព្រែក​ឫស្សី (Cần Thơ) , នៅ​សាលា​មធ្យម សិក្សា​បំពេញវិជ្ជា​វប្បធម៌​បាលី​ណា​ម​បូ ឬ អតីត​សាលា​បាលី​ជាន់ខ្ពស់​ខេត្ត​ឃ្លាំង ដែលមាន​មូលដ្ឋាន​នៅក្នុង​វត្ត​ឃ្លាំង ,​និង​សាលា​គណ​ខេត្ត​ព្រះ​ត្រ ពាំង ឋិត​នៅក្នុង​វត្ត​ពោធិ​លា​ល​រាជ (​កំពង់​) ដែលជា​មជ្ឈមណ្ឌល​កិច្ចការ​សង្ឃ​ខ្មែរក្រោម​នៃ​ខេត្ត​មួយ​នេះ ។​

​ខែសីហា

​នៅ​ព្រឹក​ថ្ងៃទី ០១ ខែសីហា ក្រុមមន្ត្រី​សង្ឃ​ខ្មែរក្រោម​ដែលជា​កម្មាភិបាល​បក្ស​កុ​ម្មុយ និ​ស្ត​វៀតណាម​បាន​ចូលទៅ​វត្ត​សេរី​តាសេក ដើម្បី​ចាប់​ព្រះ​តេជ​ព្រះ គុណ ថាច់ ធឿន ផ្សឹក ក្រោយពី​ពួកគេ​បានចេញ​សេចក្ដីប្រកាស មួយ​ចុះ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១២ ថា នឹង​ចាប់​ព្រះអង្គ​ផ្សឹក​ឲ្យ​បាន​ក្នុងអំឡុងពេល ០៣ ថ្ងៃ​ចាប់​ពីថ្ងៃ ចុះហត្ថលេខា ។​

​តាម​លិខិត​មួយច្បាប់​ចេញ​ដោយ​គណៈកម្មការ​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​វៀតណាម​ខេត្ត​ឃ្លាំង ចុះ​ថ្ងៃទី ២៨ ខែ  កក្កដា បានសម្រេច​ថា “​មិន​ទទួលស្គាល់ ព្រះ​ភិក្ខុ ថាច់ ធឿន ប្រសូត​ឆ្នាំ ១៩៨៥ នៅ​វត្ត​តាសេក ឃុំ​វិញ​ហាយ (Vinh Hai ) ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ថា ជា​ព្រះសង្ឃ នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​ទៀត​ទេ ” ។​

​លិខិត​នេះ​បានបញ្ជាក់ អំពី​មូល​ហេតុដែល​ចាប់​ព្រះ​ភិក្ខុ ថាច់ ធឿន ផ្សឹក​ថា ” បាន​បំពាន​ធម្មនុញ្ញ និង​លក្ខន្តិកៈ​នៃ​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម និង​បាន​បំពាន​ឱវាទ​, ព្រះ​វិន័យ​នៃ​ព្រះពុទ្ធសាសនា​គណៈ​ថេរវាទ​វាទ​ខ្មែរ​” ។​

​ព្រះវិហារ​វត្ត​ខ្មែរ​ចំនួន ៣ ត្រូវបាន​ឆេះ​ដោយ​ភ្លៀង​វស្សា​ក្នុង​ខែសីហា ។ វត្ត​ទាំងនោះ​រួមមាន ទីមួយ ព្រះវិហារ មួយ​នៅ​ខេត្ត​ព្រែក​ឫស្សី ( ấp 6, xã Vị Thủy, huyện Vị Thủy, tỉnh Hậu Giang) ត្រូវ​ឆេះ​នៅ​ថ្ងៃទី ០៨ ខែសីហា  ទី ២ វត្ត​ប្រាសាទ​គង់​ជា​វត្ត​បុរាណ របស់​ខ្មែរក្រោម​ដែលមាន​អាយុកាល ៧៨៨ ឆ្នាំ គឺ​បាន​កសាងឡើង  ព​. ស​. ១៧៦៨ គ​. ស​. ១២២៤ ឆេះ នៅ​ថ្ងៃទី ១៣ ខែសីហា និង​ព្រះវិហារ​វត្ត​បឹងកក់ ឋិត​នៅក្នុង​ភូមិ​បឹងកក់ ស្រុក​ពងទឹក ខេត្ត​ឃ្លាំង ត្រូវ​ឆេះ​នៅ​ថ្ងៃទី ២៥ ខែសីហា ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ព្រះវិហារ​វត្ត​សេរី​តេ​ជោ​មហា​ទុប​ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង​ត្រូវ បាន​ឆេះ​ដោយ​ករណី​ដូចគ្នា​ផងដែរ ។

​ខែកញ្ញា

​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ចន្ទរង្សី​, ក្រុង​ព្រៃនគរ បាន​សរសេរ​លិខិត​មួយច្បាប់​ជម្រាប​ទៅ​អាជ្ញា​វៀតណាម គ្រប់លំដាប់​ថ្នាក់​ឲ្យ​ជួយ​ស្វែងរក​ដំណោះស្រាយ​បញ្ហា ដល់​ព្រះអង្គ​អំពី​ករណី​ព្រះសង្ឃ​យួន បាន​ហាម​ព្រះអង្គ​និយាយ​ភាសា​ខ្មែរ នៅក្នុង​ទីសាធារណៈ ។

​តេជ​ព្រះ​គុណ យ័​ញ បា តិ​ន ព្រះជន្ម ២៣ ព្រះវស្សា ស្រុកកំណើត​នៅ​ខេត្ត​ក្រមួនស (Xa Vinh Thanh, huyen Giong Rieng, Tinh Kien Giang) បច្ចុប្បន្ន គង់​ចាំ​ព្រះ វស្សា​នៅ​វត្ត​ចន្ទរង្សី ក្រុង​ព្រៃនគរ បាន​ផ្ញើលិខិត​មួយច្បាប់ ចុះ​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១២ ទៅ​អាជ្ញាធរ​វៀតណាម​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ស្វែងរក​យុត្តិធម៌ ដល់​ព្រះអង្គ ព្រោះ​ព្រះសង្ឃ​យួន ពីរ​អង្គ​គឺ ទីមួយ​ឈ្មោះ ទៀង ដាក់ និង ទី​ពីរ​ឈ្មោះ ហ្វា​ង មិន បាន​ហាម ព្រះតេជព្រះគុណ យ័​ញ បា តិ​ន និយាយ​ភាសា​ខ្មែរ​នៅក្នុង​ទីក្រុង​ព្រៃនគរ ។ មកដល់​ពេល នេះ អាជ្ញាធរ​វៀតណាម មិនបាន​ដាក់ទោស​ព្រះសង្ឃ​យួន​ទាំងពីរ​អង្គ​នេះ ដែល​បំ ពាន​លើ​រដ្ឋធម្មនុញ្ញ នៃ​ប្រទេស​វៀត  ណា​ម​នៅឡើយ ។

​ព្រះតេជព្រះគុណ ឡាំ យ៉ាន សំ ណាក់​អាស្រ័យ នៅ​វត្ត​ចម្ប៉ា អង្គរជ័យ (​ចំការ​) ទី​រួម ខេត្ត​ព្រះ​ត្រពាំង បាន​និមន្ត​ទៅ​ព្យាបាល​ជំងឺ នៅក្នុង​មន្ទីរពេទ្យ​ពហុ​បច្ចេកវិជ្ជា ខេត្ត​ព្រះ​ត្រពាំង ត្រូវបាន​ក្រុម​វេជ្ជ​ការី​យួន​រើសអើង​មិន​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សម្រាក នៅក្នុង​បន្ទប់​របស់​អ្នកបួស ហើយ​បាន​ឲ្យ​ព្រះអង្គ​ទៅ​សឹង នៅក្នុង​បន្ទប់​របស់​អ្នក​សម្រាលកូន ហើយ​បាន​ឲ្យ ជនជាតិ​យួន​ទៅ​ដេក​សម្រាក់​នៅក្នុង​បន្ទប់​សម្រាប់​ព្រះសង្ឃ​ទៅវិញ ។

​ថ្ងៃទី ១៧ ខែកញ្ញា លោក ចៅ   ហេន ត្រូវបាន​អាជ្ញាធរ​ដោះលែង​ចេញពី​ពន្ធនាគារ ឲ្យ​នៅក្រៅ​ឃុំ ទាំង​ខ្លួន​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​និយាយស្ដី​អ្វី​មិនបាន ។ ភរិយា​លោក ចៅ ហេន គឺ​លោកស្រី នាង ធួន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៥ កញ្ញា ថា ថ្វីត្បិតតែ​ស្វាមី​របស់គាត់​បានចេញ​មក​នៅក្រៅ​មន្ទីរឃុំឃាំង​ក្ដី តែ​លោក ចៅ ហេន មិនមាន​សភាព​ដូច​កាលពីមុន​ជាប់គុក​នោះឡើយ ។ លោក ចៅ ហេន មានតែ​ធ្វើ​កាយវិការ​បាន​ខ្លះៗ​នៅពេល​គាត់​ចង់បាន​អ្វី ។

​ថ្ងៃទី ២០ ខែ កញ្ញា គណៈកម្មការ​មូលធន​ប​ត្រ (SSC) នៃ​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម កាលពី​បានសម្រេច​ដាក់ពិន័យ​លើក​ករណី​ទិញ និង​លក់ដូរ​ភាគហ៊ុន​ខុសច្បាប់​មួយ​នៃ​ធនាគារ Sacom bank ដែលមាន​ការទាក់ទិន​នឹង​លោក ត្រឹម គៃ ហ្វា (Trầm Khải Hòa) ។​

​លោក ហ្វា កូនប្រុស​របស់ លោក ត្រឹម បេ បាន​ទិញ​ទំនិញ​ភាគហ៊ុន​ចំនួន ៥៤០.០០០ កាលពី​ខែមិថុនា និង​ដើមខែ​កញ្ញា ឆ្លងកាត់​តាមរយៈ​ក្រុមហ៊ុន​មូល​ធនបត្រ​ភឿង​ណា​ម (PNS) ហើយ​បាន​លក់​ចេញ​ទំនិញ​ភាគហ៊ុន​ចំនួន​ពីរលាន ។ ការផ្ដោះប្ដូរ​ទំនិញ​ទាំងពីរ នេះ ត្រូវបាន​ព័ត៌មាន​រាយការណ៍​ថា “​មិនបាន​រាយការណ៍ និង​ចុះបញ្ជី​ស្របតាម​ច្បាប់ ដែល​បានកំណត់​” ។

​ខែតុលា​

​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម កាន់ទុក្ខ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះ ករុណា​បាទ សម្ដេច    ន​រោ​ត្ដម សីហនុ ដែល​បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី ១៥ ខែតុលា នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយមាន​វត្ត​ខ្លះ​បាន​បង្ហូតទង់ជាតិ​វៀតណាម​ចុះ​ពាក់ កណ្ដាល​ដង និង​វត្ត​ខ្លះទៀត​បាន​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​របស់​ទ្រង់ ផងដែរ ។​

​ខែវិច្ឆិកា

​នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា កម្មករ​ខ្មែរក្រោម និង ជនជាតិ​យួន រាប់ ពាន់​នាក់​នៃ​រោង ចក្រ​ស្បែក ជើង​មី​ផុង (My Phong) ឋិត​នៅក្នុង​ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង បានធ្វើ​កូដកម្ម​ដើម្បី សុំ​ដំឡើង​ប្រាក់ខែ ។ ប្រភពព័ត៌មាន បាន​រាយការណ៍​ថា កូដកម្ម​នេះ មានការ    បង្ក្រាប ពី​ប៉ូ​លិ​ស្ត​វៀតណាម បណ្ដាល​ឲ្យ​កម្មករ​ខ្មែរក្រោម​ម្នាក់​រងរបួស ។

​ថ្ងៃទី ១៤ ខែវិច្ឆិកា អាជ្ញាធរ​វៀតណាម បាន​ឡោមព័ទ្ធ​វត្ត​សេរី​តាសេក ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង ដើម្បី​ចាប់​ព្រះ​តេជ ព្រះ​គុណ ថាច់ ធឿន ផ្សឹក ចោទ​ពីបទ​ថា ព្រះអង្គ​បាន​ទាក់ទង​ពលរដ្ឋ​ខ្មែរ ក្រោម​នៅក្រៅ​ប្រទេស ។​

​ខែធ្នូ

​ក្នុង​ខែធ្នូ រូបថត ព្រះតេជព្រះគុណ យ័​ញ ឡុង ព្រះចៅអធិការ​វត្ត​ចន្ទរង្សី នៅ​ទីក្រុង​ព្រៃ នគរ ពាក់​ដូន​បោ​ដោយ​យួន ត្រូវបាន​បង្ហោះ​ឡើង​ពាសពេញ​តាម​បណ្ដាញ Facebook ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រិះគន់​យ៉ាងខ្លាំង ។ រូបថត​ព្រះ​តេជ​ព្រ​គុណ យ័​ញ ឡុង និមន្ត​ជា​មូ​យ​ព្រះសង្ឃ​មហាយាន​យួន​នេះ ត្រូវបាន ក្រុម​អ្នក​ប្រើ Facebook ផ្សាយ​បន្ត​ពី​គេហទំព័រ​រណសិរ្ស​តុ​ភូមិ​វៀតណាម ខណៈដែល​ព្រះសង្ឃ ទាំងនេះ​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រជុំ​កោះ Spratly ឬ កោះ វ៉ាង សា និង ត្រឿ​ង​សា ដែល​កំពុងមាន​ជម្លោះ​នឹង​ចិន ។

​ព្រឹក​ថ្ងៃទី ១១ ខែធ្នូ រដ្ឋាភិបាល   វៀតណាម ខេត្ត​ព្រះ​ត្រពាំង បាន​កោះ​និមន្ត​ព្រះសង្ឃ​ខ្មែរក្រោម​នៃ​ស្រុក​ទាំងពីរ គឺ ស្រុក​កញ្ចោង និង​ស្រុក​កំពង់​ស្ពាន ដើម្បី​ចូលរួម​វគ្គ​បំពាក់បំប៉ន​មនោគមវិជ្ជា​កុ​ម្មុយ​និ​ស្ត​វៀតណាម នៅ​សាលប្រជុំ​ទីរួមស្រុក​កំពង់​ស្ពាន ដើម្បី​បង្ហាញ​ពី​គោលជំហរ​របស់​វៀតណាម​ថា ដែនដី កម្ពុជា​ក្រោម​ដែល​ភាសា​យួន ហៅថា “​ណា​ម​បូ​” នោះ ជា​កម្មសិទ្ធិ​របស់​ជន​ជាតិ​យួន ៕

Leave A Reply

Your email address will not be published.