ក្រុមយុវជន​ខ្មែរ​បណ្ដែតប្រទីប​នៅ​ទន្លេ​មុខ ៤ ដើម្បី​ចងចាំ​ខ្មែរក្រោម​

0 183

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

សមាគមយុវជន​នានា និង​សមាគម​ព្រះសង្ឃ​ឯករាជ្យ រួមទាំង​តំណាង​សហគមន៍​បឹងកក់ បុរី​កីឡា បាន​ប្រារព្ធ​ពិធី​បណ្ដែតប្រទីប នៅ​ទន្លេ​មុខ​៤ មុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី ៤ មិថុនា ដើម្បី​ផ្ញើ​សា​ទៅកាន់​ពលរដ្ឋ​ខ្មែរក្រោម អំពី​ទឹកចិត្ត​ស្នេហា​ជាតិ​របស់​ពួកគេ ចំពោះ​ទឹកដី​កម្ពុជា​ក្រោម និង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​ក្រោម នឹម​អាណា និគម​វៀតណាម ។​

ក្រុមយុវជន និងព្រះសង្ឃនៅកម្ពុជាបណ្ដែតប្រទីប នៅមុខព្រះបរមរាជវាំង ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ។ ក្រុមយុវជន និងព្រះសង្ឃនៅកម្ពុជាបណ្ដែតប្រទីប នៅមុខព្រះបរមរាជវាំង ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ។

នាង ធី សុវណ្ណ​ថា អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ដ៏​ល្បី​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា បាន​ថ្ឡែ​ង​នៅក្នុង​វី​ដែ​ងូ​ឃ្លី​ប​មួយ ហើយ បាន ប​ហ្ហោះ​នៅលើ​ទំព័រ Facebook របស់ខ្លួន ពេលដែល​ក្រុម​របស់​នាង​កំពុង​បណ្ដែតប្រទីប​ថា នាង​សូម​ផ្ញើ​សារ​នេះ ដល់ ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅ ដែនដី​កម្ពុជា​ក្រោម ឲ្យ​បាន​ជ្រាបថា ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា នៅតែ​នឹក នៅតែ​ស្រ ឡាញ់​ពលរដ្ឋ​ខ្មែរក្រោម ជា​ដរាប ។​

​នាង ធី សុវណ្ណ​ថា បាន​ថ្លែងថា​៖

“​សារ​ទាំងអស់នេះ គឺ​សូម​ផ្ញើជូន​ដល់​បងប្អូន​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់​ថា ឥឡូវនេះ យើង​ដែលជា​យុវជន នៅ ខ្មែរ​កណ្ដាល [​យុវជន​នៅ​កម្ពុជា​] ជា​ក្រុម​បាន​កំពុងតែ​រៀបចំ ជាការ​បណ្ដែតប្រទីប​នេះដែរ ដែលមាន​ដោត ទង់ជាតិ​ខ្មែរក្រោម និង​មាន​លេខ ៦៥ ដើម្បី​បញ្ជាក់ថា ទិវា​គម្រប់​ខួប នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម រយៈពេល ៦៥ ឆ្នាំ ដែល​បាន​ចោរ​យួន​ឈ្លានពាន​ដែល​បារាំង បានកាត់​ទៅ​ឲ្យ​យួន​” ។​

ពិធី​បណ្ដែតប្រទីប​នេះ ធ្វើឡើង​ស្របពេល​សមាគម​ខ្មែរក្រោម ប្រារព្ធ​ពិធី​រំលឹក​ខួប ៦៥ ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គី​រង្សី រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ៤ ខែ មិថុនា ដែលមាន​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ជាង ១ ពាន់​នាក់​និង​អង្គ ចួ​ល​រួម ៕​

 

Leave A Reply

Your email address will not be published.