លោក​ឧ​ត្ត​ម​សេនីយ៍ ដៀ​ន ដែល ជា​កុលបុត្រ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​

0 190

កំណត់សម្គាល់​របស់ លោក សឺ​ង សម្រេច នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម លើ​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស ដោយ បណ្ឌិត ហ្គា​ហ្វា ពាង​ម៉េ​ត ស្ដីពី​ឯកឧត្តម​សេនីយ ដៀ​ន ដែល

លោក ដៀន ដែល កើត៖ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៣២ នៅខេត្តឃ្លាំង កូស័ងស៊ីន (កម្ពុជាក្រោម) ស្លាប់៖ ថ្ងៃពុធ ៣ កើត ខែមាឃ ឆ្នាំ រោងចត្វាស័ក ព. ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ គ. ស. ២០១៣ ។
លោក ដៀន ដែល កើត៖ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៩៣២ នៅខេត្តឃ្លាំង កូស័ងស៊ីន (កម្ពុជាក្រោម) ស្លាប់៖ ថ្ងៃពុធ ៣ កើត ខែមាឃ ឆ្នាំ រោងចត្វាស័ក ព. ស. ២៥៥៦ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភៈ គ. ស. ២០១៣ ។

​ដោយ​យល់ឃើញថា លោក​ឧ​ត្ត​ម​សេនីយ៍ ដៀ​ន ដែល ជា​កុលបុត្រ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ដែល​បានធ្វើ​ពលិកម្ម​សព្វបែបយ៉ាង​ក្នុង​ជីវិត​របស់លោក ដើម្បី​បម្រើ​និង​ការពារ​ទឹកដី​កម្ពុជា​ក្រោម​ក៏ដូចជា​ក្នុងការ​បម្រើ​និង ការពារ ប្រទេស​កម្ពុជា ខ្ញុំ​បានធ្វើ​ការបកប្រែ​អត្ថបទ​របស់លោក​បណ្ឌិត ហ្គា​ហ្វា ពាង​ម៉េ​ត នេះ​មកពី​ភាសា​អង់​គ្លេ ដែល​លោក​សរសេរ​ឡើង​ក្រោយ​មរណភាព​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ដែល​ខ្ញុំ​មានការ​គោរព​ជា​រៀមច្បង និង​ជា​អ្នកស្នេហាជាតិ​គម្រូ​ម្នាក់ ។

​មូលហេតុ​ដែល​ខ្ញុំ​យកចិត្តទុកដាក់​ក្នុង​រឿងនេះ គឺ​ម្យ៉ាង​ដោយ​ខ្ញុំ​មាន​ជំហរ​ ជាក់ច្បាស់​ទៅលើ​ឧ​ត្ត​ម​គតិ​មួយ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​បានដឹង​អំពី​ ប្រវត្តិ​របស់​វិ​រ​ជន​អ្នកស្នេហាជាតិ​ពិតៗ ​ដែល​បាន​ប្តូរជីវិត​ការពារ​ ប្រទេសជាតិ មាតុភូមិ​គ្រប់​កាលសម័យ​ដែលមាន​ការឈ្លានពាន​ពី​បរទេស និង​ម្យ៉ាងទៀត​ដោយ​មើលឃើញថា ព្រឹត្តិការណ៍​តស៊ូ​នៃ​រណសិរ្ស​ជាតិ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កុលបុត្រ​កុល​ធិ​តា​ខ្មែរ​បាន​បូជាជីវិត​ដ៏​ច្រើន​ មហិមា ហាក់ដូចជា​ស្ទើរតែ​រលត់​បាត់​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្មែរ​ជា​ ទួទៅ សូម្បី​មរណភាព​របស់លោក​វី​រ​ជន​ឧ​ត្ត​ម​សេនីយ៍ ដៀ​ន ដែល ក៏​មិន​ត្រូវបាន​គេ​រៀបចំ​ជាធំ​ដុំ​អ្វី​ដែរ ហើយ​ប្រវត្តិ​ជីវិត​តស៊ូ​របស់លោក​ក៏​មិន​ ត្រូវបាន​គេ​ពិពណ៌នា​ក្បោះក្បាយ​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ព្រលឹង​ស្នេហា​ជាតិ​ នៅតែ​សន្ធិ​ត​ងុំ​ក្នុង​ដួងចិត្ត​ខ្មែរ​មួយចំនួន​មាន​ជាអាទិ៍ អតីតយុទ្ធជន​ដែល​នៅមាន​ជីវិត​រស់នៅ​គ្រប់​ទីកន្លែង ដែល​គួរតែ​ផ្តល់នូវ​យុត្តិធម៌​មួយ​ដ៏​សមរម្យ​ចំពោះ​វិញ្ញាណក្ខន្ធ​លោក​ឧ​ត្ត​ម សេនីយ៍​ខ្មែរ​ដ៏​អង់អាច​ក្លាហាន ជា​ការលើកតម្លៃ​ដល់​ខ្មែរ​អ្នកស្នេហាជាតិ​គ្រប់ៗ​ជំនាន់ ។

​ដោយឡែក ក្នុងនាម​ផ្ទាល់​ជា​អតីតយុទ្ធជន​នៃ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​តែង​សង្វេគ នឹកគិត​ទៅដល់​ជីវិត​លំបាកលំបិន​ប្រកបដោយ​គ្រោះថ្នាក់​ក្នុងព្រៃ​ភ្នំ​ក្រម​ថ្ម និង​ទឹកចិត្ត​តស៊ូ​ប្តូរផ្តាច់​របស់​កុលបុត្រ​ខ្មែរ គ្រា​ដែល​ប្រទេសជាតិ​ត្រូវ​ទ័ព​បរទេស​វាយលុក​កាន់កាប់ ។ ផ្នែក​មួយទៀត ទាក់ទង​លោក​ឧ​ត្ត​ម​សេនីយ៍ ដៀ​ន ដែល គឺ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ជា​ខ្មែរក្រោម​ដូចគ្នា យើង​បាន​ឆ្លងកាត់​បទពិសោធ​រស់នៅ​យ៉ាង​អាម៉ាស់ ឈឺចាប់​ខ្លោចផ្សា ក្រោម​ការត្រួតត្រា​របស់​របប​គ្រប់គ្រង​យួន​គ្រប់​និន្នាការ​នយោបាយ ។ ក្នុងស្ថានភាព​នេះ ដែល​យើង​ជា​ខ្មែរក្រោម តែង​បែងភាគ​ខ្លួន​ជា​ពីរ ដៃ​ម្ខាង​ខំធ្វើការ​ដើម្បី​ជួយ​ការពារ​បងប្អូន​ខ្មែរក្រោម​ដ៏​អភព្វ ជិត​ដប់​លាន​នាក់ ព្រមទាំង​ព្រះសង្ឃ​រាប់ម៉ឺន​អង្គ ដែល​ត្រូវគេ​កាត់ផ្តាច់​ចេញ​ជាមួយ​ដែនដី ហើយ​បោះចោល​ទៅ​ឲ្យ​យួន​ដែល​រាប់​ថា ជាស​ត្រូវ​ប្រវត្តិសាស្ត្រ ហើយ​ដែលជា​និច្ច​ជា​កាល ខ្មែរ​តែង​ទទួល​ពី​រដ្ឋាភិបាល​យួន នូវ​ការជិះជាន់​សង្កត់សង្កិន​ដោយ​គ្រប់​រូបភាព មានការ​រំលោភ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ការរំលោភ​សិទ្ធិ​សាសនា ទំនៀមទម្លាប់ ប្រពៃណី សិទ្ធិ​នៃ​ការរៀន ការនិយាយ និង​ការប្រើប្រាស់​អក្សរ​និង​ភាសា​សាស្ត្រ​ជាតិ​កំណើត​របស់ខ្លួន សិទ្ធិ​ការរួម​ប្រជុំ សិទ្ធិ​ការផ្សាយ​និង​ទទួលបាន​នូវ​ព័ត៌មាន សិទ្ធិ​នៃ​ការធ្វើដំណើរ​។​ល​។​និង​។​ល​។ ពោល​ឲ្យ​ចំ គឺ​យួន​មានបំណង​ក្នុងការ​បំបាត់​ពូជសាសន៍​ខ្មែរ​ពីលើ​ទឹកដី​កម្ពុជា​ក្រោម​តែម្តង​។ ចំណែក​ដៃ​ម្ខាង​ទៀត យើង​តែង ព្យាយាម​ធ្វើ​អ្វីៗ​ទាំងអស់ លះបង់​អ្វីៗ​ទាំងអស់ ដើម្បី​ចូលរួម​ការពារ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន កុំ​ឲ្យ​ធ្លាក់​ទៅ​ដូច​ទឹកដី​កម្ពុជា​ក្រោម​ទៀត ។

លោក ដៀន ដែល កាលពីឆ្នាំ ១៩៨៧ នៅទីស្នាក់ការកណ្ដាល JMC ។ រូបថត៖ Plana
លោក ដៀន ដែល កាលពីឆ្នាំ ១៩៨៧ នៅទីស្នាក់ការកណ្ដាល JMC ។ រូបថត៖ Plana

​ខ្ញុំ​សូម​អរគុណ​ជា​ពន្លឹក ចំពោះ​កំណត់ត្រា​របស់លោក​បណ្ឌិត ហ្គា​ហ្វា ពាង​ម៉េ​ត អំពី​សកម្មភាព​អតីតកាល ដែល​លោក​បាន​ចូលរួម​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ ហើយ​សង្ឃឹមថា អត្ថបទ​នេះ​យ៉ាងហោច ណាស់ ក៏បាន​បន្សល់​ទុកជា​ឯកសារ​ដ៏​ត្រឹមត្រូវ​មួយ ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវ​ចងចាំ​និង​ពិចារណា ចំពោះ​ប្រវត្តិ​ពិត​នៃ​ប្រទេសជាតិ​របស់ខ្លួន ដើម្បី​បុព្វហេតុ​ការរស់រានមានជីវិត​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម ក៏ដូចជា​ចំពោះ​ប្រទេស​កម្ពុជា​ទៅ​អនាគត ។ ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៣ ខ្ញុំព្រះករុណា ខ្ញុំ សឺ​ង សម្រេច

​សារ​ជា​ភាសា​ខ្មែរ នៃ​អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស ដោយ បណ្ឌិត   ហ្គា​ហ្វា ពាង​ម៉េ​ត  មាន​ចំណងជើង​ថា “​លោក​ឧ​ត្ត​ម​សេនីយ ដៀ​ន ដែល បាន​ជូន​នូវ​អ្វីៗ​ទាំងអស់ ដែល​លោក​មាន​ចំពោះ​ខ្មែរ​” ។​

​អត្ថបទ​នេះ ជាការ​ឧទ្ទិស​ចំពោះ​វិញ្ញាណក្ខន្ធ​លោក​មេបញ្ជាការ​កងទ័ព​ដ៏​មាន​ល្បីឈ្មោះ​ម្នាក់ លោក ឧ​ត្ត​ម      សេ    នី​យ ដៀ​ន ដែល​នៃ​សាធារណរដ្ឋ​ខ្មែរ​ពី​ឆ្នាំ ១៩៧០-១៩៧៥ និង​នៃ កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ។ លោក   ដៀ​ន ដែល បានធ្វើការ​ប្រយុទ្ធ​តតាំង​ជាមួយនឹង​ការកាន់កាប់​ប្រទេស​កម្ពុជា ដោយ​កងទ័ព​វៀតណាម​ពី​ឆ្នាំ ១៩៧៩-១៩៩០ ។

​កើត​នៅ​ឆ្នាំ ១៩៣២ នៅ​ខេត្ត​ឃ្លាំង​(​យួន​បាន​ប្តូរ​ទៅជា សុក ត្រាំ​ង​) កម្ពុជា​ក្រោម សព្វថ្ងៃ ជា​វៀតណាម​ខាងត្បូង លោក ដៀ​ន ដែល បានទទួល​មរណភាព​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី ១៣​ខែកុម្ភៈ ឆ្នាំ ២០១៣ ។ សព​របស់លោក​បាន​ត្រូវ​បូជា​នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ ។

​ខ្ញុំ​បាន​ស្គាល់​លោក ដៀ​ន ដែល ជា​មិត្តភក្តិ និង​ជា​មិត្ត​រួម​អាវុធ ។ យើង​បាន​ជួបគ្នា​នៅ​ប្រទេស​កម្ពុជា​នៅ ពេលដែល​ខ្ញុំ​បាន​ឈប់សម្រាក មួយ​ឆមាស ពេល​ខ្ញុំ​នៅ​រៀន នៅ​សាកល​មហាវិទ្យាល័យ​នៅឡើយ ដើម្បី​ទៅ​សង្កេតការណ៍​នៅ​សមរភូមិ ក្រោយ​ថ្ងៃទី ១៨ ខែមីនា​ឆ្នាំ ១៩៧០ ដែលមាន​ការទម្លាក់​ព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ។ នៅពេលនោះ លោក ដៀ​ន ដែល ជា​វរសេនីយ  ឯក ។

ឆ្នាំ ១៩៨១៖ លោក ដៀន ដែល គោរពទង់ ។
ឆ្នាំ ១៩៨១៖ លោក ដៀន ដែល គោរពទង់ ។

​យើង​មិនបាន​ជួបគ្នា​ទៀត រហូត​ទាល់តែ​ក្រោយ​ខែឧសភា ឆ្នាំ ១៩៧៥ នៅ​សហរដ្ឋអាមេរិក ។ នៅពេល នោះ លោក ដៀ​ន ដែល ជា​ជនភៀសខ្លួន ។ សាធារណរដ្ឋ​ខ្មែរ​បាន​ដួលរលំ នៅ​ថ្ងៃទី​១៧ ខែមេសា ក្រោយ​ដែល​សហរដ្ឋអាមេរិក​បាន​ដកថយ​ពី​តំបន់​នោះ ។ ភាគច្រើន​នៃ​សមាជិក​រដ្ឋាភិបាល​បានប្រកែក មិន​ព្រម​ឡើង​យន្តហោះ ដែល​សហរដ្ឋអាមេរិក​បានផ្តល់​ឲ្យ ដើម្បី​ដឹក​ទៅ​ទី​មាន​សុវត្ថិភាព​រាប់ទាំង​មេដឹកនាំ មានព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ស៊ី​រី​មតៈ ដែល​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ ។

​តារា​ក្មេង​វ័យ ដែល​ផុស​អណ្តែតឡើង ៖

​តារា​មួយ​ដួង ដែល​ផុស​អណ្តែត ឡើង លោក ដៀ​ន ដែល កាលនោះ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ មេបញ្ជាការ កងពលធំ​លេខ ២ នៅ​ឆ្នាំ​១៩៧២ ហើយ​ជា​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​អភិ បាល​ខេត្តកណ្តាល ពី​ឆ្នាំ ១៩៧៤ ដល់​ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ​១៩៧៥ ។

​ការយល់​ស្រមៃ​របស់លោក និង​អ្នក​មួយចំនួនទៀត ក្នុង​ការរៀបចំ​មូលដ្ឋាន​ក្រោយ​នៅ​ភូមិភាគ​ឧ​ត្ត​រ​ទិស នៃ  កម្ពុជា​នៅពេលដែល​ពួក​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ទីប្រជុំជន និង​ទីក្រុង​នានា​នោះ ត្រូវ​ទទួល​បរាជ័យ​ដោយ សារ​ស្ថានភាព​ដែនដី គ្មាន​ស្ថេ​ភាព ហើយ​ឧទ្ធម្ភាគចក្រ ដែល​ដឹក​រូបលោក និង​អ្នក​មួយចំនួនទៀត ក៏បាន​ចុះចត​ក្នុង​ទឹកដី​ថៃ ។

​នៅ​ចុងឆ្នាំ ១៩៧៥ លោក ដៀ​ន ដែល ជាមួយ​ភរិយា​និង​កូន​ពីរ​នាក់ ក្នុងឋានៈ​ជា​ជនភៀសខ្លួន​បាន​ទៅ ដល់ទី​ក្រុង​អា​ឡិច​សង់​ឌ្រី​យ៉ា រដ្ឋ​វៀ​ហ្សី​នីញ៉ា​។ ខ្ញុំ​បាន​ក៏​ជួប​លោក​សារជាថ្មី ។

​ពីរ​ឆ្នាំ​ក្រោយមក នៅ​ខែឧសភា​ឆ្នាំ​១៩៧៧ លោក​បាន​ចាក​ចេញពី​សហរដ្ឋអាមេរិក ទៅ​ប្រទេស​បារាំង នៅ​ទីនោះ លោក​និង​រដ្ឋបុរស​រៀមច្បង សឺ​ន សាន បានរៀបចំ​ជា​គណកម្មការ​ដើម្បី​រំដោះ​កម្ពុជា ។ នៅ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ​១៩៧៩ លោក​បាន​ចាក​ចេញពី​ប្រទេស​បារាំង​ទៅ​ទីក្រុង​បាងកក ហើយ​បន្ទាប់ ពី​នោះ​ក៏​ធ្វើដំណើរ​ទៅ​តំបន់​ព្រំដែន ។​

​លោក​បាន​បញ្ចុះបញ្ចូល ក្រុម​ប្រ ដាប់​អាវុធ ១៣ ក្រុម ឲ្យ​ប្រមូលផ្តុំ​រួមជាមួយ​គ្នា ។ នៅ​ថ្ងៃទី ៥ ខែមីនា ឆ្នាំ​១៩៧៩ លោក ដៀ​ន ដែល ប្រកាស​កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ; លោក បាន​ត្រូវ​ប្រសិទ្ធិ​នាម​ជា​មេ​បញ្ជាការ ។

​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ ១៩៨០ លោក ដៀ​ន ដែល ស្លៀក​សម្លៀក​បំ  ពាក់​ត្រេអ៊ី បាន​បរ​រទេះគោ​តាមផ្លូវ បែក​ភក់ នាំ​ខ្ញុំ​ដែល​ទើប​ទៅដល់​ថ្មី​ពី​សហរដ្ឋអាមេរិក ដើម្បី​បង្ហាញ “​តំបន់​រំដោះ​” នៃ  រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ។​

​នៅ​បន្ទាយ​អំពិល លោក ដៀ​ន ដែល ជាមួយនិង​សហការី​ស៊ីវិល លោក ហ៊ីង​គន្ធ​ន់​បាន​បញ្ចូល​ខ្ញុំ ក្នុង​ថ្នាក់​សកម្ម​ជំនាន់​ទី​ប្រាំ នៃ​ការហ្វឹកហាត់​សង្គ្រាម  នយោបាយ ។ លោក ដៀ​ន ដែល​បាន​ចុះហត្ថលេខា លើ​សញ្ញាប័ត្រ​របស់ខ្ញុំ នៅ​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៨០ ។ មួយឆ្នាំ​ក្រោយមក នៅ​ឆ្នាំ ១៩៨១ លោក ដៀ​ន ដែល បា​នប​ញ្ជូ​ល​ខ្ញុំ​ទៅ​សាលា​យោធា ឲ្យ​ចូល​ហ្វឹកហ្វឺន​យោធា​ជាមួយ​នាយទាហាន​ហ្វឹកហាត់ ជំនា​ន់ទី ១ នៃ កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ។

​សម្រប​ខ្លួន ដើម្បី​ចូលរួម​៖

​លោក ដៀ​ន ដែល និង​លោក ហ៊ីង គន្ធ​ន់ បានសម្រេច​បញ្ចូល​ខ្ញុំ​ទៅក្នុង​ចលនា​ពន្លក​ថ្មី ។ គេ​ជម្រុញ​ឲ្យ គ្រប់គ្នា​ត្រូវ​សម្រប​ខ្លួន (​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ឈឺ​ដាក់​សេរ៉ូម​ព្យួរ​អស់​មួយអាទិត្យ ដោយ​ផឹកទឹក​មិន​ស្អាត និង​ទទួលទាន​ខ្យង ដែល​រកបាន​មកពី​ថ្លុក​ត្រពាំង នៅ​ជិតខាង​) ដើម្បី​នឹងត្រូវ​ទទួលយក​ជា​ក្របខណ្ឌ នៃ​រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពល រដ្ឋ​ខ្មែរ ។ ដើម្បី​នឹងត្រូវ​បានទទួល​យក ខ្ញុំ​ត្រូវបាន​ណែនាំ​ថា មាន​ភ្នែក​ត្រូវ​សម្លឹង​ឲ្យ​ឃើញ​ច្រើន មាន​ត្រចៀក​ត្រូវ​ស្តាប់​ឲ្យ​ឮ​ច្រើន មាន​មាត់​ត្រូវ​ទុក​ស្ងៀម​សិន​មុន​និយាយ ។ ខ្ញុំ​បាន​ត្រូវ​ណែនាំ​ថា ខ្ញុំ​អាចនិយាយបាន តែ​នៅក្រោយ​រយៈពេល​មួយ​ដែល​ខ្ញុំ​បាន​សង្កេត​ពិនិត្យ និង​ពិចារណា​បាន​ច្រើន​សិន បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹងមិន​បានទទួល​ទំនុក​ទុកចិត្ត​ពី​អ្នក​ដ៏ទៃទៀត ក្នុង​ទីលាន​សមរភូមិ   ឡើយ ។

ឆ្នាំ ១៩៨១៖ លោក ដៀន ដែល និងមនុស្សរបស់គាត់ប្រារព្ធខួបឆ្នាំទី ២ នៃការបង្កើត KPNLAF ។
ឆ្នាំ ១៩៨១៖ លោក ដៀន ដែល និងមនុស្សរបស់គាត់ប្រារព្ធខួបឆ្នាំទី ២ នៃការបង្កើត KPNLAF ។

​ការបរិយាយ​របស់ អ្នកសង្កេតការណ៍​បរ​ទេស​អំពី​លោក ដៀ​ន ដែល នៅក្នុង Wikipedia ត្រឹមត្រូវ​ណាស់ ។ លោក ដៀ​ន ដែល បញ្ជា​សេចក្តី​គោរព​ពី​ថ្នាក់លើ​ពីស​ហការី និង​ពី​អ្នកក្រោមបង្គាប់​; អ្នកសារព័ត៌មាន មានការ​ពិសោធន៍ បានឃើញ​លោក ដៀ​ន ដែល ក្នុងការ​វាយ​ប្រយុទ្ធ “​មានការ​ចាប់អារម្មណ៍​” ចំពោះ​សភាព​ស្ងៀមស្ងាត់ និង​ក្នុង​អារម្មណ៍​គ្រប់គ្រង បានល្អ​របស់លោក​” លោក​ប្រហែលជា​ឧ​ត្ត​ម​សេនីយ៍ (​កងទ័ព​) ដ៏​ល្អប្រសើ​ជាងគេ បុរស​ដែល​បញ្ចេញ​សញ្ញា​រីករាយ ចាំង​ក្នុង​កែវភ្នែក​… ដើរ​ច​ញ្ច្រ​ប់​ចុះឡើង ក្នុង​សម្លៀកបំពាក់​ក្រឡា​ខ្លា​ឃ្លោក​របស់លោក កាំ ភ្លើង​ខ្លី​សៀតចង្កេះ និយាយថា លោក​នឹងធ្វើ​ការប្រយុទ្ធ លុះ​គ្រា​អ​វ​សាន្ត​” ។​

​ខ្ញុំ​បានធ្វើ​ការងារ ជាមួយ​លោក   ដៀ​ន ដែល ក្នុង​បរិយាកាស​ល្អ និង    អាក្រក់ ។ លោក​មាន​ចំណុចខ្លាំង​និង ចំណុចខ្សោយ ។ ពេលដែល​ខ្ញុំ​នៅ​ជា មួយ​លោក​ក្នុង​សមរភូមិ ចរិត​ប្រកប ដោយ​ទំនុក​ទុកចិត្ត​របស់លោក ជូន​កាល ផ្ទុយគ្នា​ជាមួយនឹង​គ្រោះថ្នាក់​ចំពោះមុខ ។ ទោះជា​យ៉ាងនោះ​ក៏ដោយ លោក​ដូចជា​មានការ ស្ទាក់ស្ទើរ ក្នុងការ​ចុះហត្ថលេខា​អនុញាត ចំពោះ​បេស​ក កម្ម​ទី ១ របស់ខ្ញុំ ក្នុង​កងអនុសេនាធំ នៃ​កងទ័ព​ជាតិ រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​បំពេញបេសកកម្ម​ឈ្លប និង​ស្ទាបស្ទង់​កម្លាំង​ខ្មាំង នៅ​ទីតាំង​បឹង​អំពិល ដែល​ត្រូវ​កាន់កាប់​ដោយ​ទ័ព​វៀតណាម ដែល​សម្បូរ​ទៅដោយ​គ្រាប់មីន​, ប៉ុន្តែ​លោក​បាន​ឲ្យ​ខ្ញុំ​ទៅ ដូចជា​បោះ​ថ្ម​មួយ​ដុំ      ចោល ។ ជនជាតិ​អង់គ្លេស​ម្នាក់ ក៏​ទៅ​ជាមួយនឹង​ម៉ាស៊ីន​ថត​របស់គាត់​ដែរ ។​

​នៅពេល​យើង​ចេញដំណើរ មេបញ្ជាការ​កងអនុសេនាធំ រាយការណ៍​តាម​វិទ្យុ អំពី​ដំណើរ​វិវឌ្ឍន៍​មក សេនាធិការ ។ នៅពេលដែល​មានការ​ពើ​ប​ប្រ យុទ្ធ សំឡេង លោក ដៀ​ន ដែល ឮ​រន្ថាន់​ឡើង ពេលដែល​ខ្ញុំ​រវល់​ថតរូប​យុទ្ធជន​ដែល​ដេក​ដួល​ស្លាប់ និង​ត្រូវរបួស ខ្លះ​មាន​ឈាម​ដិតដាម​ជោក​ខោអាវ ។ នៅពេល​ភ្លាម​មួយ​នោះ ដៃ​មួយ​បាន​ចាប់​អូសទាញ​ខ្ញុំ ហើយ​យើង​ក៏​លោ​តទៅ​ជ្រក​ក្រោយ​ដំបូក​មួយ ។ ដោយមាន គ្រាប់ផ្លោង​ធ្លាក់​ផ្ទុះ នៅ​ចំ​កន្លែង​ដែល​ខ្ញុំ​ទើបនឹង​ឈរ​ប៉ុន្មាន​វិនាទី​មុន ខ្ញុំ​លើក​ម៉ាស៊ីន​ថត​ឡើង តែ​ទាហាន​ម្នាក់​បាន​ចាប់​ច្រាន​ខ្ញុំ​ចុះ​វិញ ។ មេបញ្ជាការ​កងអនុសេនាធំ​បាន​រាយការណ៍ តាម​វិទ្យុ​មក​ថា ជន​ស៊ីវិល​នៅក្នុង​ជួរ​មិន​អី​ទេ​,​ដោយ​ខ្ញុំ​មាន​កង្វះ​បទពិសោធន៍ ខ្ញុំ​វិ​សត្រូវ​ទទួល​គ្រោះថ្នាក់​មួយ​ដល់​ជីវិត ។

​ល្អ​ជាមួយ​ពលទាហាន​៖

​នៅពេលដែល​លោក ដៀ​ន ដែល បានទទួល​របាយការណ៍ ពី​មិត្ត​អ្នកយកការណ៍​ព័ត៌មាន បរទេស​របស់លោក – ប្រាប់​ពីថ្ងៃ ដែល​ខ្មាំង នឹង​បើក​ការវាយលុក​មកលើ​ទីបញ្ជាការ – លោក​បានអនុញ្ញាត​ឲ្យ​ខ្ញុំ នៅចាំ​ទីបញ្ជាការ​ក្នុង លេនដ្ឋាន ។ ខ្ញុំ​បាន​តាមមើល​លោក ដៀ​ន ដែល ជួប​ជាមួយ​មេបញ្ជាការ​របស់លោក ។ លោក​បាន​យក​ខ្ញុំ​ទៅជា​មួយ នៅពេលដែល​ធ្វើដំណើរ​ត្រួតពិនិត្យ​ទ័ព​ខ្សែប្រយុទ្ធ​ជួរមុខ ។ លោក​បាន​និយាយ​កំប្លុកកំប្លែង ជាមួយ​ពលទាហាន ហើយ​ផ្តល់​គំនិត​អំពី​ថា​តើ​ត្រូវ​លើក​ទំនប់​ធំៗ យ៉ាងណា​ដើម្បី​ទប់​រថក្រោះ និង​តើ​ត្រូវ​ពង្រាយ​មីន​នៅទីណា​ទៀត ។

​ដើរ​ដល់​ដើមឈើ​ធំ ដែល​គេ​តែង​ជឿថា ជា​លំនៅ​របស់​ព្រាយ​បិសាច លោក ដៀ​ន ដែល ដក​កាំភ្លើងខ្លី​ពី ចង្កេះ ហើយ​បាញ់​ដើមឈើ​នោះ​មួយ​គ្រាប់ ។

“​ប៉ុណ្ណឹង​ទៅបាន​ហើយ​” គាត់​និយាយ​កំប្លែង​លេង ។ អ្នក​នៅ​ជុំវិញ​លោក​បញ្ចេញ​សំណើច ក្នុង​ក្តី​ថប់  បារម្ភ ។ ដូចជា​បានដឹង​មុន​មែន​ខ្មាំង  ផ្តើម​បើក​ការវាយលុក​នៅមុន​ពេល​ថ្ងៃ​រះ ហើយ​បន្ត​ដោយ​ការបាញ់​ផ្លោង កាំភ្លើង​ធំ​អស់​កន្លះ​ព្រឹក ។ ខ្ញុំ​នៅក្នុង​លេនដ្ឋាន បន់ស្រន់​កុំ​ឲ្យ​ដំបូល​ទីជម្រករ លំបាក នៅពេលដែល​គ្រាប់ផ្លោង​ធ្លាក់ចំ​ពីលើ ។ ព្រឹក​ឡើង លោក ដៀ​ន ដែល បង្ហុយផ្សែង​បារី​និង​ក្លិន​ស្រា ប្រាប់​ខ្ញុំ​ថា​ឲ្យ​រត់ ទៅ​ព្រំប្រទល់​ដែន​ខ្មែរ​ថៃ ។

“​ត្រូវតែមាន​អ្នក​នៅរស់ ដើម្បី​បន្ត​ការប្រយុទ្ធ ។ យើង​មិនត្រូវ​ស្លាប់​ទាំងអស់គ្នា​នៅទីនេះ​ទេ​” គាត់​ស្រែក​ខ្លាំងៗ នៅពេលដែល​ខ្ញុំ​តប​វិញ​ថា វា​គ្មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​រត់​ទៅដល់​ព្រំ​ប្រ ទល់ដែន​នោះទេ ។ លោក ដៀ​ន ដែល ក៏បាន​រុញ​ខ្ញុំ​ចេញពី​លេនដ្ឋាន ។​

​បន្ទាយ​អំពិល​មិន​ត្រូវបាន​ដួលរលំ​ទេ នៅពេលនោះ ។ អ្នកយកការណ៍​ខ្លះ​បាន​ពេបជ្រាយ​នឹង​របាយ​-​ការណ៍​របស់ យើង​ថា កងទ័ព​នៃ​រណសិរ្ស​ជាតិ​បាន​បាញ់​កំទេច​រថក្រោះ ច្រើនជាង​ចំនួន​មួយគ្រឿង ។ ទាល់តែ​ប៉ុន្មាន​ឆ្នាំក្រោយ ក្រុម​អ្នកតស៊ូ​វិលត្រឡប់​ទៅវិញ ហើយ​ថតរូប​រថក្រោះ​ដែល​ត្រូវ​ច្រេះ​ចាប់ មួយគ្រឿង និង​ទិដ្ឋភាព​ទីលានប្រយុទ្ធ ។ នៅពេលនោះ លោក ដៀ​ន ដែល ជា​អគ្គបញ្ជាការរង នៃ​កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ។ ប្រកបដោយ​បុគ្គលិកលក្ខណៈ​មានអំណាច និង​ធំធេង​លើសពី​ជីវិត លោក ដៀ​ន ដែល បានផ្តល់​នូវ​អ្វីៗ​ទាំងអស់ ដែល​លោក​មាន ដើម្បី​របប​គ្រប់គ្រង​របៀប​សា​ធារណ​ រដ្ឋ​មួយ​ជូន​ប្រទេស​កម្ពុជា ហើយ​លោក​នឹងត្រូវ​ជនរួមជាតិ​ខ្មែរ ចងចាំ​មិន​ភ្លេច ។

​លោក​បណ្ឌិត ហ្គា​ហ្វា ពាង​ម៉េ​ត បាន​ចូល​និវត្ត ពី​សាកលវិទ្យាល័យ   ហ្គា​ម ។ លោក​ជា​អតីត​ជំនួយការ នៃ មេបញ្ជាការ កងទ័ព​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ។
អាចទាក់ទង​លោកតា​មៈ​
peangmeth@yahoo.com

Leave A Reply

Your email address will not be published.