មាឃបូជា ទិវា​ព្រះពុទ្ធ​ប្រកាស​ព្រះពុទ្ធសាសនា នា ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ​

0 219

ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ

​មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែលមាន​សារៈសំខាន់​នៅក្នុង​ពុទ្ធសាសនា ។ ពិធីបុណ្យ​ព្រះ ពុទ្ធសាសនា មួយ​នេះ ត្រូវបាន​គេ​សង្កេតឃើញ​មានការ​ប្រារព្ធ​ឡើង​ដោយ​ពុទ្ធសាសនិក ខ្មែរ​នៅ​ប្រទេស​កម្ពុជា ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ឬ​ភាគខាងត្បូង​នៃ​ប្រទេស​វៀត ណា​ម ពុទ្ធសាសនិក​លាវ​នៅ ក្នុង​ប្រ​ទស លាវ និង​ពលរដ្ឋ​ថៃ​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​។ ពិធីបុណ្យ​នេះ ប្រារព្ធ​ឡើង​នៅ​ថ្ងៃ ១៥ កើត​ខែមាឃ នៃ​ចន្ទគតិ​រៀងរាល់ឆ្នាំ ។ ការ​ប្រារព្ធ ពិធីបុណ្យ​នេះ ក្នុង​បំណង​រំឭក​ដល់​ព្រឹត្តិការណ៍ ២ សំខាន់ៗ នៅក្នុង​ព្រះពុទ្ធសាសនា​គឺ​៖

៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នៅក្នុងវត្តវេឡុវ័ន ឋិតនៅក្នុង កលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មកធរដ្ឋ ព្រះពុទ្ធ សមណគោត្តម ទ្រង់បានប្រកាសបង្កើតព្រះពុទ្ធ សាសនាឡើង ក្នុងលោកតាមរយៈ «ចតុរង្គសន្និបាត» ដែលមានសមាជិកព្រះ អរហន្តសាវ័កចំនួន ១.២៥០ អង្គ ។
៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នៅក្នុងវត្តវេឡុវ័ន ឋិតនៅក្នុង កលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មកធរដ្ឋ ព្រះពុទ្ធ សមណគោត្តម ទ្រង់បានប្រកាសបង្កើតព្រះពុទ្ធ សាសនាឡើង ក្នុងលោកតាមរយៈ «ចតុរង្គសន្និបាត» ដែលមានសមាជិកព្រះ អរហន្តសាវ័កចំនួន ១.២៥០ អង្គ ។

១. រំ​ឮ​ក​ដល់​ថ្ងៃ ចតុរង្គសន្និបាត (​អាន​ថា​៖ ចៈ ឬ ចា​-​តុ​-​រ៉ង់​-​គៈ​-​សន់​-​និ​-​បាត​) នៃ​ព្រះ ភិក្ខុសង្ឃ​ទាំង ១២៥០ អង្គ នា​ថ្ងៃ ១៥ កើត ខែមាឃ នៅក្នុង​វត្ត​វេឡុវ័ន ឋិត​នៅក្នុង កល​ន្ទ​ក​និ​វាប​ស្ថាន ក្រុង​រាជគ្រឹះ មកធរដ្ឋ ក្នុងសម័យ​សព្វថ្ងៃនេះ សំដៅត្រង់ ប្រទេស​ឥណ្ឌា​ដែល​ហៅថា ប៊ិ​ហារ (​ពិ​ហារ​) ។

២. រំឭក​ដល់​ថ្ងៃ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​អាយុសង្ខារ គឺ​ពេលនោះ​ព្រះអង្គ​មាន​ព្រះជន្ម បើ​គិត​តាម​ខែ​នៅ​ខ្វះ ៨ ខែ និង​បើ​គិត​តាម​ចំនួន​ថ្ងៃ នៅ​ខ្វះ ៨៨ ថ្ងៃ ទៀត នឹង​គម្រប់ ៨០ ឆ្នាំ​គត់ ដែល​ព្រះអង្គ​នឹង​ផុត អាយុសង្ខារ (​យាង​ចូល​និព្វាន​) ។

ពាក្យ «​មាឃបូជា​» ៖

​តាម​ភាសាបាលី​សកល​គេ​ហៅ​ពិធីបុណ្យ​នេះ​ថា Mãgha Pujã (​អាន​ថាៈ ម៉ា​ឃៈ ប៉ូ​ឆា​) ភាសា​ខ្មែរ​ហៅថា មាឃបូជា (​ត្រូវ​អាន​ថា​៖​មា​ឃៈ​បូជា មិន​ត្រួវ​អាន​ថា មាឃ​-​បូជា ឡើយ​) ជនជាតិ​ថៃ​ហៅថា มาฆบูชา (​អាន​ថាៈ ម៉ា​ឃៈ​បូ​ឆា​) និង​ជនជាតិ​លាវ​នៅ​ប្រទេស​លាវ​ហៅ ថា​ມະຄະບູຊາ (​អាន​ថាៈ ម៉ា​ឃៈ​បូ​ឆ្សា​) ។

​អត្ថ​ន័​យៈ

យោងតាម​វចនា​ន​ក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) ត្រង់​ទំព័រ ៨៧២ បាន​ពន្យល់​អត្ថន័យ​ត្រង់​ពាក្យ « មាឃបូជា​» ថា ការបូជា​នៅក្នុង ខែមាឃ ឬ​ពិធីបុណ្យ​មួយ​សម្រាប់​ពុទ្ធសាសនា ធ្វើ​ក្នុង​ថ្ងៃពេញបូណ៌មី​ខែមាឃ ។

មាឃបូជា មា​ឃៈ​– សំ​. បា​. ( ន​. ) (​មាឃ + បូជា​) ការធ្វើ​បូជា​ក្នុង​ខែមាឃ ។ ឈ្មោះ បុណ្យ មួយ​សម្រាប់​ពុទ្ធសាសនា ធ្វើ​ក្នុង​ថ្ងៃពេញបូណ៌មី​ខែមាឃ រំ​ឮ​ក​ដល់​សាវក​សន្និបាត “​ការប្រជុំ​សាវ័ក​” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅថា ចាតុរង្គសន្និបាត “​ការប្រជុំ​មាន​អង្គ​បួន​” គឺ

១- ថ្ងៃនោះ​ព្រះ ចន្ទ្រ​ចរ​ចូលដល់​មាឃនក្សត្រ (​ថ្ងៃពេញបូណ៌មី​ខែមាឃ​);
២- ព្រះ​ភិក្ខុសង្ឃ ចំនួន ១.២៥០ រូប ឥត​បាន​មត់​កំណត់ពេល​គ្នា​ជាមុន​សោះ​ក៏​ស្រាប់តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​;
៣- ព្រះ​ភិក្ខុសង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធតែជា ឯ​ហិ​ភិក្ខុ ដូចគ្នា​ទាំងអស់​;
៤- ព្រះ​ភិក្ខុសង្ឃ​ទាំង នោះ​សុទ្ធតែជា​ព្រះអរហន្ត ។

ការប្រជុំ​មាន​អង្គ ៤ ដូច្នេះ ក្នុង​ពុទ្ធសម័យ​មានតែ​ម្ដងគត់​; ក្នុង​វេលា​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង ឱវាទបាតិមោក្ខ …​។ ពួក​ពុទ្ធមាមកជន​គ្រប់​ប្រទេស​ក្នុង សាសនកាល​រៀង មក កំណត់ យក​ថ្ងៃពេញបូណ៌មី​ខែមាឃ​រាល់​ឆ្នាំ​ថា ជា​ថ្ងៃ​សំខាន់​មួយ​ក្នុងការ​ធ្វើ​បូជា : ថ្ងៃ​មាឃបូជា​, ធ្វើ​មាឃបូជា​, បុណ្យមាឃបូជា ។ «​វចនា​ក្រម​ខ្មែរ (​ជ​.​ណ​.) ទំព័រ​. ៨៧២» ​

ពិធីបុណ្យ​មាឃបូជា​នេះ លោក ធម្ម​បណ្ឌិត ហេង មណី​ចិន្តា នាយក​អង្គការ​ពុទ្ធសាសនា ដើម្បី​អភិវឌ្ឍន៍ បានធ្វើការ​អត្ថាធិប្បាយ​មួយ​ថា បុណ្យ​នេះ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់ ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក នា​ប្រទេស ឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង ១៥ កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់ ។ ការបង្កើត​ព្រះពុទ្ធ សាសនា ក្នុងឋានៈ​ជា​អង្គការ​សា សនា​មួយ​នេះ ធ្វើឡើង​នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន ១.២៥០ អង្គ ជា​សមាជិក ក្នុង អង្គ​មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់ ។ នៅក្នុង​មហា សន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍ ចំនួន ១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត​ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង ១១ ប្រការនេះ មានឈ្មោះ​ជា ភាសាបាលី​ថា “​ឱវាទ​បាដិមោក្ខ​” ដែល​ពុទ្ធសាសនិកជន​ម្មាក់ៗ ត្រូវ​យកមក​សិក្សា ឲ្យ​យល់ដឹង និង​អនុវត្ត​ដូចតទៅ៖

១.​គោលបំណងៈ គោលបំណង​របស់រប​ស់ ព្រះពុទ្ធសាសនា ឬក៏​ដូចជា គោល បំណង​របស់​ពុទ្ធសាសនិក ម្នាក់ៗ គឺ សែ្វ​ងរ​ក​និព្វាន​ដែល​ប្រែ​ថា សភាវ​ប្រាសចាក ទុក្ខ​មិនមាន សេចក្តី​ទុក្ខ មិនមាន​ប​ញ្អា នៅក្នុង​ដួងចិត្ត​របស់ខ្លួន ពាក្យ​និព្វាន​នេះ មានន័យ​ស្មើ​និង ពាក្យ​ថា “​សន្តិ “​ដែល​ប្រែ​ថា​” សេចក្តី​ស្ងប់ ” ។ យើង​អាច​និយាយ ថា គោលបំណង របស់​ព្រះពុទ្ធសាសនា គឺ​ការបង្កើតឡើង​នូវ សន្តិភាព ក្នុង​ដួងចិត្ត នេះដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុងសង្គម ដែល​ខ្លួន​រស់នៅ​ផង ។ ការ​កាន់ ព្រះពុទ្ធសាសនា គឺជា​ការប្រឹងប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូលរួម​ចំ ណែ​ក​ដល់​សន្តិភាព​សង្គម និង​ពិភពលោក នេះ​ជា​កាតព្វកិច្ច ដែល​ពុទ្ធសាសនិក ម្នាក់ៗ ត្រូវ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សម្រេច ។

២. គោលដៅ : សន្តិភាព ឬ និព្វាន​មិនមែន​កើតឡើង​ដោយ​ការសុំ​បន់ស្រន់​បួងសួង​ទេ និង​ក៏​មិនអាច កើតឡើង​ដោយសារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះ​ជា​ម្ចាស់ អង្គ​ណាមួយ​ឡើយ សន្តិភាព​នេះ កើត​ដោយសារ​ការ​សន្សំ របស់​សកម្មភាព ៣ យ៉ាង​គឺ​៖

​ក​. ការមិនធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើអាក្រក់ ការ​កម្ចាត់​អំពើអាក្រក់ និង​ការពារ​អំពើអាក្រក់ គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់នៅ​ទាំង​ផ្លូវកាយ​និង​ផ្លូវ​សម្តី​។
ខ​. ការធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថ​រ​គង់វង្ស​ក្នុង ជីវិត​រស់នៅ​ប្រចាំ ថៃ្ង ទាំង​អំពើ​ល្អ ខាង​ផ្លូវ កាយ​និង​ផ្លូវ​សម្តី ។
​គ​. ពង្រឹង​ចិត្ត​ដែលជា​មូលដ្ឋាន​នៃ​អំពើ ដោយ​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង​ចិត្ត​ឲ្យ អស់​ទៅ​រហូត ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិនមាន​សភាវៈ​អាក្រក់​ស្ថិតនៅ ។
៣. លក្ខណៈ​របស់​ព្រះពុទ្ធ​សាសនិកជន​៖

​លក្ខខណ្ឌ​ទី​១៖ មានការ​អត់ធ្មត់​ក្នុងការ​ធ្វើអំពើ​ល្អ និង កម្ចាត់​អំពើអាក្រក់ ។​
​លក្ខខណ្ឌ​ទី​២៖ មិន​ប្រើ​អំពើហិង្សា​ក្នុងការ​រស់នៅ ។​
​លក្ខខណ្ឌ​ទី​៣៖ មិន​ប្រើពាក្យ​បៀតបៀន​និង​តិៈ​ដៀល​អ្នកដទៃ​។​
​លក្ខខណ្ឌ​ទី​៤៖ រក្សាសីល រស់នៅក្នុង​ច្បាប់ យក​ច្បាប់​ជាធំ​។​
​លក្ខខណ្ឌ​ទី​៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំងទ្បាយ​ដោយ​សន្សំសំចៃ​និង​ស្គាល់ប្រមាណ​។​
​លក្ខខណ្ឌ​ទី​៦៖ ចូលចិត្ត​ភាពស្ងប់ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់​។​
​លក្ខខណ្ឌ​ទី​៧៖ មាន​សេចក្តី​ព្យាយាម​ក្នុងការ​សម្អាតចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ​។​

៤.​មេរៀន​ពី​បុណ្យមាឃបូជា ៖

​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោលការណ៍​ទាំង ១១ ប្រការនេះ​សម្រាប់ ជា​ប្រយោជន៍​ដល់ បរិស័ទ​យកទៅ​ប្រើប្រាស់ៈ

​ចំណុច​១៖ ក្នុងឋានៈ​ជា​បរិស័ទ​ការអនុវត្តន៍​តាម​ប្រកា​រទាំង ១១ នេះ នឹង​នាំទៅរក​សន្តិ ភាព​ផ្លូវ​ចិត្តជា​ពិតប្រាកដ ។

​ចំណុច ២៖ ក្នុងឋានៈ​ជា​ពលរដ្ឋ​ក្នុងសង្គម ការ​មាន​គោលបំណង​រួមមាន​គោលដៅ ដូចគ្នា និង​ការ​ប្រ ព្រឹ​ត្ត​ប្រហាក់ប្រហែលគ្នា​នេះ នឹង​អាច​នាំមក​នូវ សន្តិភាព និង ការអភិវឌ្ឍន៍ ដែល​ប្រកបដោយ​និរន្ត​ភាព​។

​ចំណុច​៣៖ ក្នុងឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុងសង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វ​ងរ​កនូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការអភិវឌ្ឍន៍​ដល់ ប្រទេសជាតិ តែឯង​នោះ ការ​គោ​ព​តាម​គោលការណ៍​ទាំង ១១ ប្រការនេះ នឹង​កាត់បន្ថយ​បាន​នូវ អស្ថិរភាព​ជម្លោះ និង​អំពើ ហិង្សា ដែល​កើត​មកពី​ការ​ប្រ​កូត​ប្រជែង​គ្នា​បាន ។
​ចំណុច​៤៖ ក្នុងឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការប្រព្រឹត្ត​ទៅតាម​គោលការណ៍​នេះ នឹង នាំ​ឲ្យ​មានការ​យោគ យល់​ការផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការរស់នៅ​ជុំគ្នា ក្នុងឋានៈ ជា​មនុស្សជាតិ​បាន បើទោះជា​មាន សាសនា​ខុសគ្នា​ក៏ដោយ​។​

​ចំណុច​៥៖ ក្នុងឋានៈ​ជា​អន្តរជាតិ​ការគោរព​តាម​គោលការណ៍​នេះ​នឹង​នាំមក​នូវ​និរន្តរភាព របស់​មនុស្សជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ ដ៏​យូរ​អ​ងែ្វ​ង​បាន​ដោយ មិនបាច់​ព្រួយបារម្ភ​ក្នុងការ​ដណ្តើម គ្នា ដើម្បី​រស់​ឡើយ ៕

Leave A Reply

Your email address will not be published.