សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអូស្រ្តាលី តែងតាំងគណៈកម្មការដឹកនាំថ្មី

0 116

ដោយ ស៊ឺន ចែងចើន| VOKK

កាលពី​ថ្ងៃអាទិត្យ ទី ១១ ខែ មីនា ឆ្នាំ ២០១៨ ចុង​សប្តាហ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ ប្រទេស​អូស្ត្រាលី ដែល​ដឹកនាំ​ដោយ លោក ថាច់ ច​ន្ទោ ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​អូស្ត្រាលី និង ប្រទេស​នូ​ស៊ី​ឡែ​ន បាន​បើក​កិច្ចប្រជុំ​មួយ នៅ​គេហដ្ឋាន លោក ទ្រឿ​ង ឡាង នាទី​ក្រុង​ម៉ែ​ល​ប៊ូ​ន រដ្ឋ​វិច​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី ដើម្បី​ពង្រឹង និង​ពង្រីក​សកម្ម ភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​គម្រោង​ផែនការ​ឆ្នាំ ២០១៨ ។​

​អង្គប្រជុំ​បានតែងតាំង លោក ថាច់ ឡេង ជា​ប្រធាន​អង្គប្រជុំ ដោយមាន​ការចូលរួម​ពី សមាជិក និង​អ្នកគាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​ជិត ២០ រូប ។ តាមរបៀប​វារៈ សំខាន់ៗ រួមមាន គោរព​ទង់ជាតិ​, សេចក្តីថ្លែងការណ៍​រប​ស់លោក ថាច់ ច​ន្ទោ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុ​ក្រោម ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ញូ​វ​ស៊ី​ឡែ​ន​, មតិ និង យោបល់​របស់​សមាជិក​, សេចក្តី សម្រេច​តែងតាំង​សមាជិក​គណៈកម្មការ​ថ្មី​, កិច្ចពិភាក្សា​បន្ទាន់​, ចូលរួម​សន្និសីទ​អន្តរជាតិ ស្តីពី សិទ្ធិមនុស្ស​ខ្មែរក្រោម នៅ​ទីក្រុង​បារី​ស ថ្ងៃទី ២ ខែ មិថុនា នៅ​អគារ​ព្រឹទ្ធសភា​បារាំង ជាដើម ។​

​អង្គ​ប្រជុំបាន​សេចក្តី​តែងតាំង លោក ឡឹម មិន លឹ​ង ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ប្រចាំរដ្ឋ​វិច​តូ​រី​យ៉ា​, លោក គឹម ប៊ិន ជា​ប្រធាន​យុវជន និង​លោក ថាច់ ដា​នី ជា​អនុ​ប្រ ធាន​យុវជន ប្រចាំ​ទីក្រុង​ម៉ែ​ល​ប៊ូ​ន រដ្ឋ​វិច​តូ​រី​យ៉ា ប្រទេស​អូស្ត្រាលី ។​

​លោក ថាច់ ច​ន្ទោ មានប្រសាសន៍ថា ” យើង​ត្រូវ​បន្តដំណើរ មិនត្រូវ​ឈប់ មិនត្រូវ​មើលបំណាំ មិនត្រូវ​ដេកលក់ ត្រូវ​ក្រោក​ឡើង ហើយ​ដើរ​នាំមុខ ឆ្ពោះទៅកាន់​ទិសដៅ សម្រេច​វាសនា​ដោយ​ខ្លួនឯង​ក្នុង​មាតុភូមិ​យើង ក្រោម​ទង់​សហព័ន្ធ ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់ ឥត​សង្ស័យ ដោយ​ទឹកចិត្ត​ក្លាហាន​មុះ​មុត មិន​រួញរា ឈរលើ​ស្មារតី​ប្រឆាំង​និង​យួន​” ។​

​អង្គប្រជុំ​បានចាប់ផ្តើម​នៅ​ម៉ោង ១ និង ១៥​នាទី រសៀល រហូតដល់​ម៉ោង ៤ រសៀល ដោយបាន​ពិគ្រោះ​ពិភាក្សាគ្នា ប្រក​ដោយ​ភារ​ភាព និង​សាមគ្គីភាព គិត​អំពី​ផលប្រយោជន៍​ជាតិ ជាធំ ជាពិសេស​គាំទ្រ​ចលនា តស៊ូ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​តែមួយគត់ ដែល​ស្រប់តាម ល​ក្ខ័​ន្តិ​កៈ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់ ឆ្ពោះ​ទៅយក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ពី នឹម​អាណានិគម​យួន​សព្វថ្ងៃ ។​

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​តស៊ូ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល មាន​មូលដ្ឋាន នៅ​សហរដ្ឋ អាមេរិក និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក ។ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ជា​សមាជិក​របស់​អន្តរជាតិ មួយចំនួន ដូចជា អង្គការ​ប្រជាជាតិ និង ប្រជាជន​គ្មាន​តំណាង (UNPO), វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី បញ្ហា​ជនជាតិដើម (UNPFII), នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ នៃ​អង្គការសហប្រជាជាតិ (UNPDI) និង​ជា សមាជិក គណបក្ស ចម្រុះ​ជាតិ​សាសន៍ និង​ចម្រុះ​គណបក្ស (NRPTT) នៅ​ទ្វីបអឺរ៉ុប ជាដើម ។​

Leave A Reply

Your email address will not be published.