​សមាជិក សមាជិកា នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​ហូ​ឡង់ គ្រោង​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​បារី​ស​

0 846

ដោយ ស៊ឺន ចែងចើន| VOKK

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​នឹង​រៀបចំ​សន្និសីទ​អន្តរជាតិ ស្តីពី​សិទ្ធិ​ខ្មែរក្រោម នៅក្នុង​ប្រទេស​វៀតណាម នា​ថ្ងៃ​សៅរ៍ ទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នៅ​អគារ​ព្រឹទ្ធសភា បារាំង នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង ខាងមុខនេះ ដោយមាន​វា​គ្មឹ​នប​រទេស​ជាច្រើនរូប អញ្ជើញ​ចូលរួម និង​ថ្នាក់ដឹកនាំ សមាជិក សមាជិក ព្រមទាំង​អ្នកគាំទ្រ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម និមន្ត​និង​អញ្ជើញ​ទៅ​ពី​ប្រទេស​កាណាដា ប្រទេស​អូស្ត្រាលី ប្រទេស​កម្ពុជា សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​នៅ​ទ្វីប​អឺ​រូប​ជាដើម ។​

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់ថ្ងៃទី ២ នៃសន្និបាតប្រចាំឆ្នាំ ២០១៧ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

លោក លី សឿង ប្រធាន​ផែនការ និង​ហេ​រញ្ញឹក នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ហូ​ឡង់ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​ទូរទស្សន៍​ព្រៃនគរ ឱ្យដឹងថា សមាជិក សមាជិកា នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​ហូ​ឡង់ នឹង​អញ្ជើញ ទៅ​ចូលរួម​ជួយ​ចាត់ចែង​រៀបចំ​សន្និសីទ​អន្តរជាតិ ស្តីពី​សិទ្ធិមនុស្ស​ខ្មែរក្រោម នៅ​ទីក្រុង​បា រី​ស ជាច្រើនរូប ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ UNPO ។

ថ្នាក់ដឹកនាំ និង​សមាជិក នៅ​ប្រទេស​ហូ​ឡង់ អញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​អន្តរជាតិ រួមមាន​៖ លោក ត្រឹង ចាន់​សា​រ៉ា​ត​, លោក សឺ​ង សា​វ៉ាង​, លោក លី សឿង​, លោក លី វ៉ាង​, លោក ងួន សៀង ផេង​, អ្នកស្រី ត្រឹង សៅ​រ៉ានី​, អ្នកស្រី ថាច់ ថា​, អ្នកស្រី ហាវ សា​វ៉ាង និង​អ្នកស្រី តា​ត់ ពៅ​រចនា ។​

សូម​ជំរាបជូន​ថា សមាសភាព​គណៈកម្មកា​រ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ ប្រទេស​ហូ​ឡង់ ដែល​ទទួលស្គាល់​ដោយ​លោក ថាច់ សេ ជា​ប្រធានសភា​តំណាង​នៃ​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចុះហត្ថលេខា កាលពី​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៧ បានបញ្ជាក់ ថា លោក ត្រឹង ចាន់​សា​រ៉ា​ត ជា​ប្រធាន​, លោក សឺ​ង សា​វ៉ាង ជា​អនុប្រធាន​, លោក ទ្រឿ​ង គឹម សេង ជា​អនុប្រធាន​, លោក គឹម សែន លេខាធិការ​, លោក លី សឿង ប្រធាន​ផែនការ និង​ហេ​រញ្ញឹក​, អ្នកស្រី ថាច់ ស៊ី​វាន ជា​ហេ​រញ្ញឹក​រង​, អ្នកស្រី ថាច់ ថា ជា​ប្រធាន​ស្ត្រី​, អ្នកស្រី ហាវ សា​វ៉ាង ជា​អនុប្រធាន​ស្ត្រី​, អ្នកស្រី តាន់ ពៅ​រចនា ជា​អនុប្រធាន​ស្ត្រី​, លោក លី វ៉ាង ជា​ប្រធាន​យុវជន​, លោក ថាច់ ខាន់ ជា​អនុប្រធាន​យុវជន​, អ្នកស្រី សឺ​ង ស៊ី​វុ​ឌ្ឍី ជា​អនុប្រធាន​យុវជន​, អ្នកស្រី សឺ​ង ស៊ីវ​ត្ថា ជា​ប្រធាន​ព័ត៌មាន​, អ្នកស្រី ត្រឹង សៅ​រ៉ានី ជា​អនុ​​ប្រធាន​ព័ត៌មាន និង​អ្នកស្រី លី សុខ​ណាវី ជា​អនុប្រធាន​ព័ត៌មាន នៃ​សាខា​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ហូ​ឡង់ ។

Leave A Reply

Your email address will not be published.