ដោយ យុវសង្ឃកម្ពុជាក្រោម | ភិក្ខុ ថាច់ ឌីណេ កុលានុរក្ខិតោ
ជាដំបូងសូមគោរពសហព័ន្ធខ្មែរកម្ពុជាក្រោម និងយុវជនខ្មែរកម្ពុជាក្រោមដែលជាទំពាំងស្នងឫស្សី ព្រមទាំងបងប្អូនជនរួមឈាមខ្មែរទូទាំងពិភពលោកជាពិសេសបងប្អូនខ្មែរកម្ពុជាក្រោម ។
សូមគោរពលោកប្រធាន និងតំណាងជាតិសាសន៍នានាប្រទេសដែលមានវត្តមានក្នុងអង្គមហាសន្និបាតថ្ងៃនេះ ។ ថ្ងៃនេះ ខ្ញុំជាយុវជនខ្មែរកម្ពុជាក្រោមមួយរូបក៏ដូចជាតំណាងឲ្យយុវជនទាំងអស់ដែលកំពុងមានជីវិតរស់ នៅលើទឹកដីកម្ពុជាក្រោមដែលជាទឹកដីកំណើតខ្លួន, កំពុងកើតសេចក្តីបារម្ភយ៉ាងខ្លាំងចំពោះមាតុភូមិនៃខ្លួនហើយក៏កំពុងរីករាយយ៉ាងក្រៃលែងយកអ្វីមកប្រៀបពុំបានដោយពេលនេះខ្ញុំបាន និងកំពុងមាន សំឡេងនៅក្នុងកន្លែងមួយនេះដែលជាតិសាសន៍ទូទាំងសកលលោកទុកចិត្តនិងជឿជាក់យ៉ាងច្បាស់ថា “កន្លែងយុត្តិធម៌,សេរីភាព,អព្យាក្រិត្យភាព និង ឯករាជ្យ” ។ កន្លែងដែលខ្ញុំកំពុងបញ្ចេញសំឡេងនេះខ្ញុំមិនបានដឹងច្បាស់ថា មាននាមអ្វីទេប៉ុន្តែខ្ញុំអាចដឹងបានថា “កន្លែងសម្រាប់រកយុត្តិធម៌ផ្តល់ជូនដល់ជាតិសាសន៍ណាដែលកំពុងមានការបំបាត់,បំផ្លិចបំផ្លាញ,កែខៃរឿងពិតប្រឌិតរឿងកាឡៃ និងជិះជាន់គាប សង្កត់សិទ្ធិសេរីភាពពីសំណាក់ជាតិសាសន៍មួយផ្សេង ។ ខ្ញុំជាយុវជនខ្មែរកម្ពុជាក្រោម និងយុវជនដទៃជាច្រើនទៀតមួយអន្លើដោយពលរដ្ឋខ្មែរក្រោមក្នុងស្រុកកំពុងតែឆ្កួតវង្វេង ដោយមិនដែលបានស្គាល់ពីប្រវត្តិសាស្ត្រនៃជាតិកំណើតខ្លួន, ធំក្តីឡើងឃើញតែខ្លួនសិក្សារៀនសូត្រតែអក្សរសាស្ត្រ, ភាសា, ប្រវត្តិសាស្ត្ររបស់ជាតិសាសន៍ដទៃហើយខ្លួនមិនប្រាកដថា “ជាសាសន៍អ្វីឲ្យប្រាកដទេ” គ្រាន់តែបានដឹងឮតៗពីដូនតាម្តាយឪពុកថា “យើងជាខ្មែរហើយឯងហ្នឹងក៏ជាខ្មែរដែរ” ។ តែលុះដល់ខ្ញុំចង់ដឹងថាខ្លួនជាខ្មែរពិតឬទេនោះក៏ខិតខំស្រាវជ្រាវរកប្រវត្តិដើម្បីបញ្ជាក់ជាតឹកតាងតែការស្វែងរករបស់ខ្ញុំពុំដែលបានប្រទះទល់ តែសោះ ហើយមិនដឹងថាបន្តទៅស្វែងរកឯណាទៀតទេ ហើយក៏មិនទាន់ហ៊ានអះអាងថាខ្លួនជាខ្មែរដែរ ពីព្រោះជាតិសាសន៍ នីមួយៗដែលពិភពលោកទទួលស្គាល់សុទ្ធតែយោងទៅលើប្រវត្តិសាស្ត្រជាភស្តុតាងទើបយកជាផ្លូវការ ។ ចំណែកខ្មែរ នៅកម្ពុជាក្រោមយើងខ្ញុំ មានអ្វីមកធ្វើជាគោលអាងដើម្បីបញ្ចាក់ថា ខ្លួនជាខ្មែរកម្ពុជាក្រោម? បើប្រវត្តិសាស្ត្រជាតិកំណើតពុំមាន ។ កុំថាអីដឹង, យល់ ស្គាល់ប្រវត្តិសាស្ត្រ សូម្បីតែ អក្សរ,ភាសានិយាយក៏មិនត្រូវទៅតាមបែបបទអក្ខរវិរុទ្ធផង! តើប្រវត្តិសាស្ត្រកម្ពុជាក្រោមនៅឯណា?នរណាយក?តើប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោមពិតមានទេ?

ខ្ញុំជាយុវជនខ្មែរកម្ពុជាក្រោមបានរៀនអក្សរសាស្ត្រកំណើតខ្លួន ៧ ឆ្នាំនៅលើទឹកដីកំណើត តែការរៀននេះមិនបានទទួលសិទ្ធិពេញលេញទេ ហើយការរៀនអក្សរខ្មែរតាមវត្ត សុទ្ធតែមានការតាមដានឃ្លាំមើលពីសំណាក់អាជ្ញាធរវៀតណាមគ្រប់ពេលវេលា, ក្រៅពីរៀនក៏មានការតាមដានគ្រប់សកម្មភាពរបស់ព្រះសង្ឃនិងអ្នកសិក្សាដែរ ។ ក្នុងរយៈពេល ៧ ឆ្នាំសិក្សានោះ ខ្ញុំមិនដែលបានស្គាល់រៀនប្រវត្តិសាស្ត្រជាតិខ្លួនឡើយ តែកាលខ្ញុំរៀនអក្សរសាស្ត្រ ភាសា វៀតណាមអស់ ១០ ឆ្នាំគឺបានរៀនប្រវត្តិសាស្ត្រអស់ ៦-៧ ឆ្នាំ ទៅហើយ តែរៀនប្រវត្តិសាស្ត្រវៀតណាមសុទ្ធសាធ ហើយក៏មិនដែលបានឃើញឈ្មោះខ្មែរឬជាតិខ្មែរនៅក្នុងប្រវត្តិសាស្ត្រវៀតណាមដែរ ។ ខ្ញុំនៅចាំបានកាលខ្ញុំរៀនឆ្នាំទី ១០ គឺថ្នាក់ទី ១០ រវាងឆមាសទី ១ខ្ញុំបានសួរទៅលោកគ្រូវៀតណាមម្នាក់ដែលគាត់បង្រៀនប្រវត្តិសាស្ត្រនៃប្រទេសសាធារណរដ្ឋវៀតណាមថា “វត្តពោធិសាលរាជ” (កំពង់) វត្តនេះមានប្រវត្តិដូចម្តេច? បានជាមានឈ្មោះដូច្នេះ?ហើយកសាងនៅឆ្នាំណា? ក្រោមសា្នដៃរបស់អ្នកណា?តែគាត់ធ្វើមុខរាបស្មើ ហើយគាត់ប្រាប់ថា គាត់មិនដឹងដែរ ហើយគាត់បង្វែរថា បើចង់ដឹងមានតែទៅសួរព្រះចៅអធិការវត្តនោះបានដឹង ។ ខ្ញុំក៏បង្អាក់សួរត តែខ្ញុំនឹកក្នុងចិត្តថា អ្នកបង្រៀនប្រវត្តិសាស្ត្រនៃប្រទេសខ្លួនហេតុម៉េចបានមិនដឹងទៅវិញ?រឿងនេះខ្ញុំនៅមានការឆ្ងល់ច្រើនណាស់តែមិនដឹងទៅស្រាវជ្រាវឯណា???
ចំពោះសម្តីអ្នកគ្រប់គ្រងប្រទេសវៀតណាមវិញមានភ្នាក់ងារជានគរបាលខេត្ត,ស្រុក,ឃុំ,ភូមិជាដើម, ប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោមមិនដែលឮហាមថា មិនឲ្យជជែក,បរិយាយ,អធិប្បាយ,ខ្យាយពីរឿងសង្គមខ្មែរ ប្រវត្តិសាស្ត្រខ្មែរទេ ហើយក្នុងរដ្ឋធម្ម នុញ្ញនៃប្រទេសក៏មិនបានចេញខបញ្ញាតិដែលថាហាមឃាត់ដែរ តែបើកាលណាព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមនិយាយរឿងខ្មែរកម្ពុជាក្រោមនិងលួចអានសៀវភៅប្រវត្តិ សាស្ត្រកម្ពុជាក្រោមដែលបានលួចលាក់យកមកពីប្រទេសកម្ពុជា No 1 Umrah Packages Providers in Pakistan now offering cheap umrah services on lower rates. គឺនគរបាលហៅឬចាប់យកទៅសម្លុត,គម្រាមគំហែង,ឃុំឃាំងរហូតដល់ចាប់ដាក់គុកដោយគ្មានពាក្យតវ៉ាឬយុត្តិធម៌ឡើយ ។ បញ្ហានេះកើតមានឡើងច្រើនណាស់ដែលវៀតណាមប្រព្រឹត្តិយ៉ាងឃោរឃៅសាហាវជាទីបំផុតមកលើខ្មែរកម្ពុជាក្រោមដែលរាប់មិនអស់តាំងពីដូនតាមក, ហើយបច្ចុប្បន្ននេះអំពើដែលវៀតណាមធ្លាប់បានធ្វើពីមុននោះនៅតែមាន, ហើយមានកាន់តែច្រើនយ៉ាងក្តៅគគុកនៅលើទឹកដីកម្ពុជាក្រោម ដូចកាលចុងឆ្នាំ ២០១៣ នៅថ្ងៃទី ២៥ និងទី ២៧ ខែកញ្ញា ព្រះសង្ឃពីរព្រះអង្គគឺព្រះភិក្ខុ លីវ នី និង ថាច់ ធឿន ព្រមទាំងពលរដ្ឋខ្មែរក្រោម ៦ នាក់ទៀតនៅវត្តសេរីតាសេក ខេត្តឃ្លាំង កម្ពុជាក្រោម ត្រូវ រដ្ឋាភិបាលវៀតណាមចោទប្រកាន់គ្រប់បែបយ៉ាង តាមប្រម៉ាញ់អស់រយៈពេលយូរខែរហូតដល់ធ្វើទារុណដាក់ពន្ធនាគារ សព្វថ្ងៃ អ្នកទាំងនោះខ្លះបានដល់កំណត់ចេញហើយ ខ្លះនៅជាប់ក្នុងគុកនៅឡើយ តើអ្នកទាំងអស់នោះធ្វើខុសរឿងអី?បើព្រះសង្ឃបួសក្នុងវត្តទីពឹងពុទ្ធបរិស័ទហើយបរិស័ទគឺសុទ្ធតែក្រីក្រ សុទ្ធតែអ្នកស្រែ មិនសូវដែលស្គាល់អ្វីផង គ្រាន់តែចង់បានសិទ្ធសេរីភាពក្នុងការបើកសាលាសិក្សារៀនសូត្រ ហើយទាក់ទងខ្មែរគ្នាឯងប៉ុណ្ណោះ ។ ហើយខ្ញុំនៅជឿជាក់ថា នៅមានបន្តចាប់ព្រះសង្ឃ,ពលរដ្ឋខ្មែរក្រោមទៀតនៅថ្ងៃខាងមុខ, ព្រោះសេរីភាពបច្ចុប្បន្នខ្មែរកម្ពុជាក្រោមកំពុងត្រូវការចាំបាច់ និងជំនឿសាសនា រក្សាអត្តសញ្ញាណ តែការចង់បានសិទ្ធិសេរីភាពរបស់ព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាក្រោមបែបនេះបែរទៅជាអ្នកមានទោសនិងត្រូវបានចាប់ដាក់គុកដោយរដ្ឋាភិបាលវៀតណាម ។ រឿងនេះខ្ញុំជឿជាក់ថាពិភពលោកទាំងមូលជាពិសេសអង្គការសហប្រជាតិនិងអ្នកយុត្តិធម៌សង្គមខ្នាតអន្តរជាតិប្រហែលបានដឹង បានឮនិងឃើញច្បាស់ហើយ ហើយខ្ញុំមានទំនុកចិត្តជំនឿយ៉ាងច្បាស់ថា អង្គការទាំងនេះមិនព្រងើយទេគឺកំពុងរកមធ្យោបាយដើម្បីជួយដោះស្រាយបញ្ហារឿងខ្មែរកម្ពុជាក្រោម ជូនខ្មែរកម្ពុជាក្រោម ដែលកំពុងចង់បាន ។ ខ្ញុំមិនបានដឹង,ស្គាល់ច្បាស់ពីប្រវត្តិសាស្ត្រជាតិខ្លួនទេ គ្រាន់តែបានដឹងឮខ្លះៗតមកពីជីដូនជីតាម្តាយឪពុក ហើយក៏មិនដែលបានចូលសាលាកាន់សៀវភៅដែលជាតួឯកដ៏សំខាន់បង្ហាញពីជាតិកំណើតខ្លួនឡើយ ។
តែចំពោះខ្ញុំនិងពលរដ្ឋខ្មែរក្រោមទូទៅមិនចាំបាច់រៀនប្រវត្តិសាស្ត្រជាតិក៏បានដឹងច្បាស់ដែរ ព្រោះប្រវត្តិសាស្ត្រកម្ពុជាក្រោមបែបរូបភាពដែលជាភស្តុតាងនៅរស់និងនៅមានជីវិតច្រើនណាស់ដូចជា វត្តអារាម, វប្បធម៌,ទំនៀមទម្លាប់,ប្រពៃណី។ល។ និយាយឲ្យខ្លីដំណែលកេរទាំងអស់នេះបញ្ជាក់ថាប្រវត្តិសាស្ត្រពិតរបស់កម្ពុជាក្រោម ហើយមានអាយុកាលយ៉ាងយូររាប់ពាន់ឆ្នាំហើយដែលដូនតាខ្មែរបានបន្សល់ទុកឲ្យ,ទាំងអស់ហ្នឹងហើយជាភស្តុតាងសម្រាប់បញ្ជាក់ពីប្រវត្តិ ។ ភស្តុតាងខ្លះមានអាយុកាលជាង ១០០០ ពាន់ ហើយភស្តុតាងទាំងនោះមិនអាចលើកដាក់ផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយបានដូច៖វត្តអារាមខ្មែរជាដើម គឺវត្ត “សម្បួររង្សី”(សម្បួរ)កសាងនៅ គ. ស. ៣៧៣ មានអាយុកាល ១៦៤២ ឆ្នាំហើយ ឆ្នាំ ២០១៥ នេះ ។ វត្តមួយនេះ មានកំណើតនៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង, “វត្តកប់ត្រែង”មានអាយុកាល ១៦១៤ ឆ្នាំ វត្តនេះនៅខេត្តមាត់ជ្រូក,ក្រៅពីនេះនៅមានវត្តដែលជាភស្តុតាងជាច្រើនទៀត ហើយមានអាយុកាលចាស់ៗ នៅលើទឹកដីកម្ពុជា ក្រោម ។ ពីសម័យបុរាណខ្ញុំបានឮថា វត្តខ្មែរកម្ពុជាក្រោម មានជាង ៥០០ វត្ត តែមកដល់បច្ចុប្បន្ននៅតែជាង ៤៥៩ វត្តប៉ុណ្ណោះ, តាមដំណាលចាស់ៗថាវត្តមួយចំនួនដែលបានបាត់ទៅហើយនោះ គឺត្រូវបានកំទេចបំផ្លិចបំផ្លាញដោយសត្រូវនៅជិតខាងនិងជាតិសាសន៍ដែលកំពុងត្រួតត្រា ។ ប៉ុណ្ណេះជាប្រវត្តិសាស្ត្ររូបភាពច្បាស់ឥតប្រកែកបាន ហើយខ្ញុំយល់ថាវត្តទាំងនោះចាស់តែមិនចាស់ជាងមនុស្សជាតិខ្មែរកម្ពុជាក្រោមឡើយ ព្រោះខ្ញុំយល់ថា មានមនុស្សហើយបានកសាងវត្ត មិនមែនវត្តកសាងមនុស្សទេ ។
ប្រវត្តិសាស្ត្ររូបភាពមានប្រាកដពិតយ៉ាងនេះបើប្រៀបធៀបទៅនឹងអាយុកាលនៃប្រទេសវៀតណាមវិញ ឃើញថា ជាតិសាសន៍ខ្មែរកម្ពុជាក្រោមមានដើមកំណើតបង (មុន) ជាតិសាសន៍យួន ៦២៧ ឆ្នាំ ដោយយោងទៅលើអាយុកាលវត្តសម្បួររង្សី និងបុណ្យខួប ១០០០ ឆ្នាំ នៃថាំងឡុងហាណូយ កាលពីថ្ងៃទី ០១ ខែតុលា ដល់ ថ្ងៃទី ១០ ខែតុលាឆ្នាំ ២០០០ នៅប្រទេសវៀតណាម ។ នេះគិតនៅឯទឹកដីហាណូយភាគខាងជើងឯណោះ តែបើភាគខាងត្បូងនៃប្រទេសវៀតណាម វិញ ទើបយួនកុម្មុយនិស្តទើបតែចូលកាន់កាន់ដែនដីកម្ពុជាក្រោម កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទេ ហើយទឹកដី កម្ពុជាក្រោម រដ្ឋាភិបាលបារាំង ទើបតែប្រគល់ឲ្យវៀតណាម ៦៥ ឆ្នាំ ប៉ុណ្ណោះ បើគិតតាំងពីថ្ងៃ ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក ។ នេះខ្ញុំគ្រាន់តែបញ្ជាក់បន្តិចដោយហេតុប្រសាសន៍របស់ស្ថានទូតវៀតណាម គឺលោក ត្រឹង វ៉ាន់ ថុង ដែលតំណាងឲ្យប្រទេសខ្លួន នៅកម្ពុជានិយាយជាមួយវិទ្យុអាស៊ីសេរីខេមរភាសាកាលពីថ្ងៃទី ០៦ កក្កដាថា “ដីភាគខាងត្បូងនៃប្រទេសវៀតណាម ជាទឹកដីរបស់វ.ណតាំងពីដូនតាយូរយារមក ”និយាយបែបនេះខ្ញុំយល់ថានិយាយដោយរំលោភបំពានហើយមិនដឹង។នេះប្រហែលជាមិនដែលបានរៀនឬឮប្រវត្តិសាស្ត្រនៃប្រទេសខ្លួនទេមើលទៅ ហើយជាតិសាសន៍ខ្លួនឯងគ្មាននរណាបំបិទសិទ្ធមិនឲ្យរៀន ឯណាម៉េចក៏មិនដឹង ,អ្នកអាចបំបិទបំបាត់កំចាត់ប្រវត្តិសាស្ត្រដែលសរសេរនៅលើក្រដាស់ក្នុងសៀវភៅបានតែអ្នកមិនអាចបំបាត់ ប្រវត្តិសាស្ត្ររូបភាពពិតបានឡើយ ។ រឿងប្រវត្តិសាស្ត្រកម្ពុជាក្រោមខ្ញុំជឿជាក់ថា អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអ្នកប្រវត្តិវិទូនានាបានដឹងច្បាស់ជាងពលរដ្ឋខ្មែរក្រោមទៅទៀត ពីព្រោះលោកអ្នកប្រវត្តិសាស្ត្រដូចជាព្រះអាទិត្យដែលមានពន្លឺភ្លឺច្បាស់ភពផែនដី យ៉ាងណាមិញអ្នកជំនាញខាងប្រវត្តិសាស្ត្រក៏ដូច្នោះដែរ ។
បច្ចុប្បន្ននេះពលរដ្ឋខ្មែរកម្ពុជាក្រោមរាប់លាននាក់ជាពិសេស “យុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ”នោះ កំពុងតែបារម្ភយ៉ាងខ្លាំងដោយឃើញថា សព្វថ្ងៃរដ្ឋាភិបាលវៀតណាម មានការបំបាត់មិនឲ្យស្គាល់ពីប្រវត្តិពិតនៃជាតិកំណើត កាឡៃ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ ជាពិសេស កាឡៃប្រវត្តិសាស្ត្រ ។ ដូច្នេះ តើខ្មែរ នៅកម្ពុជាក្រោមពឹងទៅលើអ្នកណាដើម្បីជួយបង្ហាញប្រវត្តិពិតរបស់ជាតិខ្លួន? ។
សព្វថ្ងៃ ព្រះសង្ឃ ព្រមទាំងពលរដ្ឋខ្មែរកម្ពុជាក្រោមមានជំនឿ និងធ្វើពីរផ្លូវ ហើយពីរផ្លូវនោះលទ្ធផលដែលចេញមកទទួលបាន គឺសុទ្ធតែវិនាសជាតិ វិនាសខ្លួនទាំងអស់ ។
ទីមួយ៖ បើជំនឿជឿធ្វើតាមរដ្ឋាភិបាលវៀតណាមគឺ ជាតិមិនពិតជាតិ វប្បធ៌មមិនចំវប្បធ៌ម ទំនៀមទម្លាប់ ប្រពៃណីមិនសូវត្រូវ អក្សរសាស្ត្រមិនចំអក្សរសាស្ត្រ ប្រវត្តិសាស្ត្រមិនមែនប្រវត្តិសាស្ត្រ សុទ្ធតែបង្វែរ ដាន បង្ខួចបន្តិចម្ដងៗ ពីរដ្ឋាភិបាលវៀតណាម នេះជាជំនឿទៅរកផ្លូវក្រឡៃជាតិសាសន៍ ។
ទីពីរ៖ បើជឿទៅលើជាតិសាសន៍ខ្លួនឯងជជែកពីបញ្ហាសង្គមស្វែងរកការពិត និងប្រយោជន៍ជូនជាតិកំណើត ជាពិសេសមានការជំនឿជឿលើសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោកដែលជាឈាមជ័រជាតិសាសន៍ខ្លួនឯងតែមួយ បច្ចុប្បន្នកំពុងធ្វើការតស៊ូមតិយ៉ាងសកម្មស្របច្បាប់នៅលើឆាកអន្តរជាតិដើម្បីទាមទារតវ៉ាសិទ្ធិសេរីភាព ជូនជាតិសាសន៍ខ្លួនឯងដែលកំពុងរស់រងវេទនាខ្លោចផ្សានៅលើមាតុភូមិកំណើតគឺកម្ពុជាក្រោម លទ្ធផលទទួលបានគឺគំរាមគំហែង សំលុត និងចាប់ដាក់គុក យ៉ាងអយុត្តិធ៌មតួយ៉ាងដូចព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាក្រោមដែលរដ្ឋាភិបាលវៀតណាម ទើបតែចប់ដាក់គុកថ្មីៗ ប្រហែលជាលោកប្រធាន និងតំណាងជាតិសាសន៍នានានៅក្នុងមហាសន្និបានជ្រាបហើយ។ តើឲ្យខ្មែរកម្ពុជាក្រោមជឿតាមអ្នកណា បើទាំងពីរនេះលទ្ធផលសុទ្ធតែវិនាសទាំងអស់ ។
ពេលវេលាជាសច្ចៈស្មោះស្ម័គ្រទៀងត្រង់ មិនទៅមុខមុន មិនវិលថយក្រោយ មិនមានឧបាយល្បិចកល តែមនុស្សមិនទៀងត្រង់សច្ចៈ ។ ចំពោះខ្ញុំយល់ថា ក្នុងពេលនេះអ្នកទាំងអស់សុទ្ធតែជាមនុស្សស្មោះត្រង់ តុល្យភាព យុត្តិធ៌ម និងសុគតិដើម្បីជួយជាតិសាសន៍ណាដែលកំពុងមានការគាបសង្កត់,ជិះជាន់បំបិទសិទ្ធសេរីភាព ធ្វើទុក្ខទណ្ឌ ពីជាតិសាសន៍ផ្សេងបំពាន ។ រីនៅឯស្រុកខ្ញុំគឺកម្ពុជាក្រោមវិញ ខ្ញុំឃើញនិងបានយល់ច្បាស់ថា រដ្ឋាភិបាលវៀតណាមសព្វថ្ងៃគ្រប់ពេលវេលាតែងតែរកគ្រប់មធ្យោបាយ ល្បិចកល ធ្វើឲ្យជាតិសាសន៍ខ្មែរក្រោមមិនតាំងនៅស្ថិតស្ថេរប្រាកដទៀត គឺបង្វែរបង្ខូចរាល់ថ្ងៃឲ្យតែអ្វីដែលជាកេរម៌តកខ្មែរកម្ពុជាក្រោម ហើយប្រសិនបើប្រគល់ទុកពេលវេលានេះឲ្យទៅយួនតទៅទៀត ខ្ញុំសន្និដ្ឋានយ៉ាងប្រាកដថា មិនហួសពី៥ទៅដប់ឆ្នាំទៀតទេ ខ្មែរកម្ពុជាក្រោមរាប់លាននាក់ដែលកំពុងរស់នៅលើទឹកដីខ្លួន អស់ស្កាល់អ្វីៗដែលជារបស់ជាតិខ្លួនហើយ សូម្បីតែសព្វថ្ងៃនេះភាសានិយាយមានការលាយលាំច្រើន តែបើសរសេរវិញមិនបាន ១៥% ផង ឯប្រវត្តិសាស្ត្រជាតិសូម្បី ៥% ក៏មិនបានដឹងផង បើដូច្នោះធ្វើម្តេចនឹងរក្សាបាន ហើយភាសាគេប្រើជាផ្លូវការ។ បច្ចុប្បន្នវ.ណនៅតែបន្តប្រល័យពូជសាសន៍ខ្មែរក្រោមដោយប្រើមធ្យោបាយមូលដ្ឋាន គឺវ.ណយល់ថាមូលដ្ឋានជាគ្រឹះ ដូច្នោះវៀតណាមត្រូវតែចាត់ការតួយ៉ាងជាក់ស្តែងព្រះសង្ឃយុវជនណាដែលបានរៀនចប់ភាសាកំណើតថ្នាក់ទី ៩ ឬទី ១២ ចេញពីវត្ត គឺរដ្ឋាភិបាលវៀតណាមតាមដានឃ្លាំមើលយ៉ាងស្អិតរមួតបើបុគ្គលរូបណាដែលវៀតណាមចាត់ទុកថាជាបុគ្គល មានគំនិតជាតិនិយមស្រឡាញ់ជាតិ គឺវៀតណាមមិនឲ្យបង្រៀនអក្សរសាស្ត្រដល់កូនចៅខ្មែរក្រោមឡើយ ។ ក្នុងការមិនឲ្យនោះគឺវៀតណាមមិនចេញមុខហាមឃាត់បាំងបិទរារាំងទេ គឺទៅខុកខិតនិងអ្នកគ្រប់គ្រងវត្តឬគណា ចារ្យញោមវត្ត ថាសង្ឃអង្គនេះ,អង្គនោះឬគ្រូឧបាសករូបនេះឬរូបនោះកំពុងមានបញ្ហាត្រូវការសង្កេតឃ្លាំមើលពីរដ្ឋាភិបាលចឹងមិនអាចអនុញ្ញាតិឲ្យចូលសាលាបង្រៀនបានឡើយ, នេះគឺឧបាយកលវ.ណបាននិងកំពុងប្រព្រឹត្តសព្វថ្ងៃ ។ ហេតុដែលបានដូចបំណងគេគឺព្រះចៅអធិការភាគច្រើននៅក្រោមការបញ្ជាគ្រប់គ្រងពីរដ្ឋ។បើតាមវិន័យទំនៀមទម្លាប់ព្រះពុទ្ធសាសនា និងបុរាណសម័យដូនតាខ្មែរកម្ពុជាក្រោមឲ្យតែព្រះសង្ឃបានរៀនចប់គឺនិមន្តប្រគេនតំណែងដល់ព្រះសង្ឃដែលបានរៀនចប់គឺគ្រូចារ្យឬគ្រូសូត្រជាដើម ដើម្បីជួយដល់សង្គមវត្តអារាមមាន បង្រៀនអក្សរសាស្ត្រ ធ៌មអាថ៌ វិន័យដល់ព្រះសង្ឃជំនាន់ក្រោយនិងបរិស័ទ តែសព្វថ្ងៃនេះរដ្ឋាផិបាលវៀតណាមបង្វែរអស់ហើយមិនដូចដើមទៀត។ បើសង្ឃអង្គណាបានរៀនចប់មានគំនិតជាតិស្រឡាញ់សេរីភាពគឺយួនប្រើគ្រប់ល្បិចកិច្ចកលដូចខ្ញុំបានរៀបរាប់ខាងលើអំបាញ់មិញអញ្ចឹង។ ជាការពិតរូបខ្ញុំផ្ទាល់គឺរដ្ឋវៀតណាមមិនឲ្យចូលជួយបង្រៀនកាលពីឆ្នាំ២០១២ ដោយវៀតណាម ចោទថាខ្ញុំកំពុងមានបញ្ហា និងរដ្ឋ តែខ្ញុំមិនដែលបានទទួលលិខិតណាមួយដែលបញ្ជាក់ឲ្យច្បាស់ ថាខ្ញុំ មានបញ្ហានិងមានទោសជាមួយនិងរដ្ឋវៀតណាមម្តងណាសោះ ។ ការចោទ ការថា ការមូលបង្កាច់គឺនៅលើរដ្ឋរៀតណាមទាំងស្រុង។នៅមានបញ្ហាជាច្រើនទៀតដែលខ្មែរក្រោមកំពុងទទួលរងធ្វើបាបផ្លូវចិត្ត និងកាយតាមរូបមន្តមើលឃើញខ្លះ មិនឃើញខ្លះពីរដ្ឋវៀតណាម ហើយបញ្ហាទាំងឡាយនេះមិនមែនមានចំពោះតែរូបខ្ញុំម្នាក់ទេ។ សេចក្តីទាំងអស់តាំងពីដើមរហូតមកដល់នេះខ្ញុំជឿជាក់ថា លោកប្រធាន និងតំណាងជាតិសាសន៍នានាពិតជាជ្រាបនិងយល់ច្បាស់។ សូមលោកប្រធាននិងបណ្តាប្រទេសជួយរកដំណោះស្រាយជូនខ្មែរកម្ពុជាក្រោមយើងខ្ញុំផង! អយុត្តិធ៌មណាស់!!!។
ចុងបញ្ចប់ខ្ញុំសូមតំណាងយុវជន និងពលរដ្ឋខ្មែរកម្ពុជាក្រោមរាប់លាននាក់ ដែលកំពុងរស់នៅលើទឹកដីកំណើតសូមជូនពរ លោកប្រធានព្រមទាំងសហការីមួយអន្លើដោយជាតិសាសន៍នានា ដែលតំណាងឲ្យជាតិសាសន៍ខ្លួនពេលនេះ ជួបតែសេចក្តីសុខ សេចក្តីចំរើនគ្រប់ទិន្នទិវារាត្រីកុំបីអាក់ខាន ៕
Comments are closed.