សារ​ជូនពរ​ឆ្នាំថ្មី ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ របស់​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

92

​ពី​ប្រទេស​បារាំង អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ វៀន កាលពី​ថ្ងៃទី ១០ មេសា ឆ្នាំ ២០១៥ បាន​ផ្ញើ​សារ​ប្រគេន និង​ជូនពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​រស់នៅ​គ្រប់ទិសទី ទូទាំង​ពិភពលោក ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ឆ្នាំ មមែ សប្ដស័ក ព​. ស​. ២៥៥៩ គ​. ស​. ២០១៥ ដែល នឹង​ឈាន​មកដល់ នៅ​ថ្ងៃទី ១៤ ខែមេសា ខាងមុខនេះ ។

លោក ថាច់ វៀន​  ​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​
លោក ថាច់ វៀន​ ​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​សារ​ជូនពរ​ឆ្នាំ​ថ្មី​នេះ មាន​សេចក្ដី​ថា​៖​

​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ខ្មែរ ឆ្នាំមមែ​-​សម្ត​ស័ក ព​. ​ស. ២៥៥៩ គ​.​ ស​. ២០១៥ តាងនាម សហ​ពន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក និង​សហសេវិក​ទាំងអស់ ខ្ញុំព្រះករុណា ខ្ញុំបាទ សូម​ប្រគេន និង​ជូនពរ​សេរី​សួស្តី​ជ័យ​មង្គល​មកដល់ ព្រះ​ថេ​រា​នុ​ថេរៈ​គ្រប់​ព្រះអង្គ និង​បងប្អូន​រួម​ជាតិ​ទាំងអស់ ដែល​កំពុង​រស់នៅ​គ្រប់ទិសទី​ទូទាំង​សាកលលោក ហើយ​ដែល​កំពុង​បំពេញ​កា​ត្វ​កិច្ច​យ៉ាង​មមាញឹក ទាំង​កម្លាំងកាយ ចិត្ត ថវិកា និង​ស្មារតី ក្នុង​បុព្វហេតុ ជាតិ មាតុភូមិ សូម​ប្រកប​តែ និង​សេចក្តីសុខ និង​សេចក្តីចម្រើន ជា​ភិយ្យោភាព ។​

​សូម​បារមី​នៃ​ទេវតា​ឆ្នាំ​ថ្មី ជួយផ្តល់​ឥទ្ធិពល និង​ការលើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​អង្គការ​សហព័ន្ធ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គ្រប់​ជាន់ថ្នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​មាន​សុ​ឆន្ទៈ​សាមគ្គី​ជាតិ ប្រឆាំង និង​អំពី​ឃោ​ឃៅ​-​ប្រល័យពូជសាសន៍ ដើម្បី​សេរីភាព​ក្នុង​ការតស៊ូ ឆ្ពោះទៅរក «​ការសម្រេច​វាសនា​ខ្លួន ដោយ​ខ្លួ​នឯ​ង​» ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​សព្វថ្ងៃនេះ ។​

​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះដែរ យើងខ្ញុំ​ព្រះករុណា ខ្ញុំបាទ​ក៏​សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​នៃ​ព្រះ​វិ​រស​មណ និង​វីរបុរស​-​ស្ត្រី​ខ្មែរ មក​សណ្ឋត​លើ​មនសិការ​កូន​ខ្មែរ​គ្រប់ៗ រូប ឲ្យ​មាន​ស្មារតី​ក្លាហាន ចូលរួម​ដោយស្មោះ តស៊ូ​មតិ ដោយ​សន្តិវិធី​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាម​គោលការណ៍​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ៕

ធ្វើ​នៅ​ទីក្រុង​ប៉ា​រិ​ស ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥

លោក ថាច់ វៀន​

​អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

Comments are closed.