មិត្ត និងសត្រូវ

0 97

សឺង សម្រេច | ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ​២០១២  

« Ne craignez jamais de vous faire des ennemis ; si vous n’en avez pas, c’est que vous n’avez rien fait. »  ’’​សូមអ្នក​កុំ​ខ្លាច​បង្កើតឱ្យមាន​សត្រូវ ប្រសិនបើ​អ្នក​គ្មានទេ គឺ​អ្នក​មិនបាន​ធ្វើ​អ្វី​ទាំងអស់​’’  “Don’t be afraid of making enemies; if you don’t have none, it means you have done nothing.” George Clemenceau.

​ថ្មីៗ​នេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​បានធ្វើ​ការផ្សាយ​ពាក្យស្លោក​មួយ របស់លោក George Clemenceau ដែល​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​កម្ពុជា​ក្រោម​បានទទួល​ពី​លោក​ព្រឹទ្ធាចារ្យ ថាច់ ​វៀង ជា​ប្រធាន​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អឺរ៉ូប​។

លោក Georges Benjamin Clemenceau (28 September 1841 – 24 November 1929) ។
លោក Georges Benjamin Clemenceau (28 September 1841 – 24 November 1929) ។

ដោយ​លោក​ព្រឹទ្ធាចារ្យ ថាច់ វៀង ​បាន​ផ្ញើ​មកជា​ភាសា​បារាំង ខ្ញុំ​ក៏បាន​ធ្វើការ​បកប្រែ​ជា​ភាសា​ខ្មែរ​និង​អង់គ្លេស ហើយ​ផ្សាយ​តាម ​គេហទំព័រ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម និង​មាន​ចុះ​ក្នុង​គេហទំព័រ សារព័ត៌មាន ព្រៃនគរ ផងដែរ​ ​មាន​សេចក្តី​ដូចតទៅ​នេះ​៖     « Ne craignez jamais de vous faire des ennemis ; si vous n’en avez pas, c’est que vous n’avez rien fait. »  ’’​សូមអ្នក​កុំ​ខ្លាច​បង្កើតឱ្យមាន​សត្រូវ ប្រសិនបើ​អ្នក​គ្មានទេ គឺ​អ្នក​មិនបាន​ធ្វើ​អ្វី​ទាំងអស់​’’  “Don’t be afraid of making enemies; if you don’t have none, it means you have done nothing.” George Clemenceau (https://www.airmaniax.com).   ​

បន្ទាប់ពី​ការផ្សាយ​ពាក្យស្លោក​នេះ មាន​មិត្តអ្នកស្តាប់​មានមតិ​មិន​យល់ស្រប ចំពោះ​ខ្លឹមសារ​ពាក្យ ​ស្លោក ដោយមាន​ទឡ្ហីករណ៍​ដ៏​សមរម្យ​ថា មនុស្ស​យើង​ម្នាក់ៗ​គួរតែ​សន្សំ​មិត្ត​-​បន្ថយ​សត្រូវ ។ យើង​ ​ខ្ញុំ​សូម​ថ្លែង​នូវ​អំណរ គុណ ចំពោះ​មតិ​មិត្តអ្នកស្តាប់ ហើយក៏​សូម​អនុញាត​ធ្វើការ​បកស្រាយ​ជូន​ដូច​  តទៅ​នេះ​៖  ​

ប្រជាពលរដ្ឋ​ខ្មែរ មិន​ថា​ខ្មែរ​កណ្តាល ខ្មែរលើ ឬ​ខ្មែរក្រោម ស្ទើរតែ​មួយរយ​ភាគរយ ជា​អ្នក​កាន់​ព្រះ ​ពុទ្ធ​សនា ហើយ​ជា​អ្នក​សន្តិភាព​និយម ។ ខ្មែរ​យើង​មាន​ផ្នត់គំនិត​ជា​មនុស្ស​ស្លូតបូត ហើយ​ចូលចិត្ត ​ញញឹម ។ ជួនកាល​ខ្ញុំ​ក៏​ចេះតែ​គិតពិចារណា​ពី​ចរិត​ខ្មែរ​ដែរ ពេល​ឃើញ​នារី​ខ្មែរ​ជិះ​ម៉ូតូ​នៅ​ភ្នំពេញ​ ​បុក​ប៉ះគ្នា​ដួល​ហើយ ក្រោក​ឡើង នៅតែ​ញញឹម​ទៀត ។  ​

លក្ខណៈ​ញញឹម​ឆ្លើយតប​គ្រប់​សភាពការណ៍​ដែល​កើតឡើង​នេះ ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ដំណោះ ​ស្រាយ​ជីវិត​របស់​មនុស្ស​ជា​ទួទៅ ។ ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ស្តេច​ដ៏​ល្បីល្បាញ​នៃ​មហានគរ​ខ្មែរ ក៏ ​បាន​បន្សល់ទុក​នូវ​ស្នាមញញឹម​បែរ​ទៅគ្រប់​ទិស​ទាំង​បួន លើ​ចម្លាក់​ថ្ម​ដ៏​ល្បី​រន្ទឺ​នៃ​ប្រាសាទបាយ័ន ជា​ ​មរតក​ទុកឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ជំនាន់​ក្រោយ​ពិចារណា​ដែរ​។ ញញឹម​ជាស​ញ្ញ​នៃ​សន្តិភាព កាត់បន្ថយ ​សត្រូវ​បង្កើន​មិត្ត ។ ខ្មែរ​មិន​ជួញ​សត្រូវ​ទេ ហើយ​ជា​អ្នក​ស្មោះត្រង់ និង​ដឹងគុណ​គេ​ទៀតផង​។ សូម្បី ​កាល បារាំង​កាន់កាប់​ទឹកដី ឥណ្ឌូចិន ពួក​យួន​បានធ្វើ​ចម្បាំង​ដេញ​បារាំង (​មុន​ខ្មែរ​) ចំណែក​ខ្មែរ​សុខ​ ​ចិត្ត​ស្មោះត្រង់​ជាមួយនឹង​ចៅហ្វាយ​ថ្មី ព្រោះតែ​ចង់បាន​សេចក្តីសុខ​នោះឯង ។ នៅ​ឆ្នាំ ១៩៤៩ មុន ​នឹង​បារាំង​សម្រេច​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅឱ្យ​យួន លោក ម៉ាក រុក កាត (Mark Rucat) អ្នក​នាំសារ ​គណៈកម្មការ​បារាំង​នាយ​សមុទ្រ បាន​ជំរាប​ទៅ​សភា​បារាំង​ថាៈ យើង​យល់ថា វា​មកពី​ប្រទេសមួយ​ (​កម្ពុជា​) ដែល​ស្មោះត្រង់​នឹង​យើង​រហូត នៅពេល​លំបាក ក៏ដូចជា​នៅពេល សប្បាយរីករាយ យើង កំពុងតែ​ធ្វើឱ្យ​កម្ពុជា​ស្តាយ​ខ្លួន​មកពី​ការទុកចិត្ត​លើ​យើង និង​បាន​ស្ម័គ្រចិត្ត​ចូល​មុនគេ ជា​សមាជិក ​សហភាព​បារាំង​…’’​។

​ចំណែក​អ្នក​ទេសចរណ៍​អន្តរជាតិ ក្រោយពី​បាន​ទស្សនា​ប្រទេស​កម្ពុជា ក្រៅពី​សម្ដែង​ការមិន​ ​ពេញ ចិត្ត​ចំពោះ​អំពើពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល        ដែល​រាលដាល​ពេញ​ផ្ទៃ​ប្រទេស​តែងមាន​ ​ចំណាប់អារម្មណ៍ ចំពោះ ភាព​ញញឹម​រាក់ទាក់​ជា​មិត្តភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ទួទៅ ។ ដោយ​ ​មិន​សន្សំ សត្រូវ​ស្រឡាញ់​សេចក្តីសុខ ខ្មែរ​ក៏​មិន​ចូល​រស់នៅ​ជិត​អ្នកណា ដែល​បង្ករ​ភាព​ញ៉ោ​ក​ញ៉ាក​ ​រញ៉រ​ញ៉ៃ​ដែរ ។ ដោយ​ប្រការនេះ ទីណា​មាន​យួន​មក នៅ​ជិត​ខ្មែរ ខ្មែរ​ច្រើនតែ​សុខចិត្ត​រើខ្លួន​ថយ​ចេញ ។

ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ​សំណួរ​ចោទឡើង​ថា តើ​ចំពោះ​ដំណើរ​មក​ទិស​ខាងលិច​របស់ ​យួន​ដែល​រស់នៅ​គ្រប់​ច្រកល្ហក​នៃ​ប្រទេស​កម្ពុជា​នាពេលនេះ ជា​ដំណើរ​របស់​មិត្ត ឬ​ជា​ដំណើរ​រុក​ ​រាន​របស់​សត្រូវ​ឈ្លានពាន ?  ​បងប្អូន​ខ្មែរ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ដែល​បន្ទាប់ពី​បារាំង​កាត់​ចេញពី​ខ្មែរ​ទៅ​ប្រគល់​ ​ឱ្យ​យួន ហើយ​ដែល​ស៊ូទ្រាំ​រស់​សន្សំ​សុខ​ជាច្រើន​ជំនាន់​មកហើយ រហូតដល់​យួន​បាន​ប្រព្រឹត្ត​នូវ​ការ​ ​រំលោភ បំពាន​លើ​សិទ្ធិសេរីភាព​សព្វបែបយ៉ាង​។ យួន​បាន​បន្លំ​បំបាត់​ចំនួន​ពលរដ្ឋ​ខ្មែរក្រោម ។

យួន​ ​បាន​ប្តូរ​ជិត​អស់​ទៅ ហើយ នូវ​ឈ្មោះ​ស្រុកភូមិ ឃុំ​ខេត្ត​របស់​ខ្មែរ ឱ្យទៅជា​ឈ្មោះ​យួន ។ យួន​បាន​ ​បន្លំ​យក​ជំនួយ​បរទេស មិនឱ្យ​បាន ជា​ប្រយោជន៍​ដល់​ខ្មែរក្រោម​ជា​ជនជាតិដើម ។ យួន​បាន​ប្រើ ​ល្បិច​បន្លំ​យក​ការស្ម័គ្រចិត្ត​ក្លែងក្លាយ មក​បិទបាំង​ការ គម្រាមកំហែង​បង្ខិតបង្ខំ​ទៅលើ​ព្រះសង្ឃ​ព្រះ​  ​ពុទ្ធសាសនា​។

យួន​បាន​តាំង​អ្នកតំណាងរាស្ត្រ​ជាតិខ្មែរ​ក្រោម ឱ្យតែ​មាន ដូច​តាំង​រូប​តិក​តា​ឱ្យតែ ​ល្អមើល តែ​មិនដែល​ហ៊ាន​ហើបមាត់​តវ៉ា​ការពារ​ខ្មែរក្រោម​ដល់​ម្តងណា​ឡើយ ។ យួន​មិនដែល​បាន​ ​រក​យុត្តិធម៌​ឱ្យ​ជន​ខ្មែរក្រោម​ដែល​រងគ្រោះ ដោយសារ​បទ​ឧ​ក្រិដ​ផ្សេងៗ ដែល​ពួក​យួន​បាន ប្រព្រឹត្ត ​ចំពោះ​ខ្មែរក្រោម​ទេ​។

យួន​បាន​ព្យាយាម​កែ​បំភ្លៃ​ពង្ស​សាវតា​ពិតប្រាកដ​នៃ​ទឹកដី​កម្ពុជា​ក្រោម ថា​ខ្មែរ​ ​ក្រោម មិនមែនជា​អ្នក​មក​រស់នៅ​ទីនោះ​មុន​ពួក​យួន​ឡើយ ទោះជា​ឯកសារ​ប្រវត្តិសាស្ត្រ​សកល ​លោក​មាន​ជា​តឹកតាង​ក្តី ។ យួន​បាន​កែ​ក្រ​ឡៃ​បង្ខូច​សិល្បៈ​វប្បធម៌​ខ្មែរ កែ​រចនាបទ​លំនាំ​សិល្បៈ​ខ្មែរ​ ​ឱ្យមាន​លក្ខណៈ​ដូចជា​របស់​យួន ។​  ​

យួន​បានជ្រើសរើស​យក​យុវជន​ខ្មែរ​ទៅ​ពង្វក់​មនោគមវិជ្ជា​កុ​ម្មុយ​និ​ស្ត ហើយ​ឱ្យ​វិល​មក​ភូមិ​ស្រុក​វិញ​ ​ដើម្បី​ធ្វើការ តាមដាន​ចំពោះ​សកម្មភាព​ម្តាយ​ឳ​ពុក​មាមីង​បងប្អូន​របស់​ខ្លួនឯង មិន​ខុសពី​ពួក​ខ្មែរ​ក្រ ​ហម​ដែល​បានធ្វើ​ចំពោះ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ជំនាន់​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ឡើយ ។

​យួន​បាន​តាម​ពិនិត្យ​ឆែកឆេរ​ការប្រើ ទូរ​សព្ទ​និង​អាំង​ទើ​ណែ​តរបស់​ខ្មែរ ។​  ​យួន​បានចេញ​បញ្ជា​ដាច់​ណាត់ មិនឱ្យ​មាន​ថាស​ផ្កាយរណប ដែល​មើល ទូរទស្សន៍​ពី​ប្រទេស​កម្ពុជា​ ​ឃើញ​បាន ។ យួន​បាន​ចាប់ចង​ខ្មែរក្រោម​ដាក់គុក​ច្រវាក់ រំលោភ​លើ​ច្បាប់​អន្តរជាតិ តាម​អំពើ​ចិត្ត​ ​ខ្មែរក្រោម​មិនដែល​មាន​មេធាវី​អាចជួយ​ការពារ​តាមផ្លូវ​ច្បាប់ នៅ​ចំពោះមុខ​ការចោទប្រកាន់​របស់ តុលាការ​យួន​ឡើយ ។ ជា​សរុប គឺ​មិនមាន​ពាក្យសំដី ឬ​ស្លឹក​ក្រដាស​ដែល​អាច​សរសេរ ឬ ផ្ទុក​ករណី​ ​រំលោភ​ជិះជាន់​របស់​យួន មកលើ​ខ្មែរក្រោម​បានឡើយ ។​  (​យោង​លើ​ឧ​ក្រិដ​កម្ម​របស់​យួន​ចំពោះ​ខ្មែរក្រោម បើ​មានការ កាត់ទោស​ខ្មែរក្រហម​នៅ​ប្រទេស ​កម្ពុជា​ថ្ងៃ​ណាមួយ ក៏​នឹង​ត្រូវមាន​ការកាត់ទោស​អ្នកដឹកនាំ​យួន ដែល​បាន ប្រព្រឹត្ត​ឧ​ក្រិដ​កម្ម​ចំពោះ​ ​ខ្មែរក្រោម​ដែរ​) ។​  ​ទង្វើ​របស់​យួន​ទាំងអស់នេះ ខ្មែរ​ជា​អ្នក​ស្រឡាញ់​សន្តិភាព​សន្សំ​មិត្ត មិនដែល​បានចាត់ទុក​យួន​ជា​ ​សត្រូវ​ឡើយ ព្រោះ​ដឹងថា​ខ្លួន​កំពុង​ជាប់​ចំណង ហើយ​ចំណង​នោះ គ្មាន​អ្នកណា​អាចជួយ​ស្រាយ​ ​បានទេ ។ ពី​ព្រលឹម​ទល់​ព្រលប់ ខ្មែរក្រោម​មិនដែល​សូវ​ខ្វល់​អំពល់​ពី​រឿង​ពួក​យួន​ដែល​ត្រួតត្រា​លើ ​ខ្លួន​ឡើយ គឺ​គិតតែ​ពី​ឆ្ងោក​ធ្វើស្រែ ចំការ លើដី​មរ​ត៌​កកេរ​ដូនតា​របស់ខ្លួន​ប៉ុណ្ណោះ​។

ទោះជា​ស៊ូទ្រាំ​ញ​ ​ញឹម​ទាំង​ទឹកភ្នែក​ដើម្បី​សន្សំ​មិត្ត​ប៉ុណ្ណឹង​ហើយ ក៏​ខ្មែរក្រោម​បាន​ត្រូវ​យួន​គូស​ចំណាំ​ទុកជា​សត្រូវ​  របស់គេ ជា​ក្រុមមនុស្ស​ដែល​គេ​ត្រូវតែ​កំចាត់​ចោល​ជា​ចាំបាច់​។ ហើយ​រឿងនេះ​ក៏​មិន មាន​អ្វី​គួរឱ្យ​  ឆ្ងល់​ដែរ​អំពី​លក្ខណៈ​របស់​ពួកចោរ​បន្លំ​យក​ផ្ទះ​គេ គឺ​តែង​រក​មធ្យោបាយ​សម្លាប់ ម្ចាស់ផ្ទះ ដើម្បី​បំបិទ​ ​ភ័ស្តុតាង​នោះឯង ។ គ្រាន់តែ​វិធី​កំចាត់​ចោល​នោះ យួន​កំពុង​ប្រើល្បិច​ថ្ពិន​ភ្នែក ឱ្យ​មើលទៅ​ឃើញ ​ដូចជា​ការស្រឡាញ់​ថ្នាក់ថ្នម​ទៅវិញ​ប៉ុណ្ណោះ ។

​សំណួរ​សួរថា ប្រឈម​នឹង​ស្ថានការណ៍​បែបនេះ តើ​ខ្មែរក្រោម​គួរ​រើសយក​ការ​សម្ងំ​ក្នុង​រង្វង់​នៃ​សេច​ ​ក្តី​សុខ ដែល​កាន់តែ​រួញ​តូច​ទៅ (​គ្រាន់តែ​ប្រៀបផ្ទឹម​ស្ថានភាព​ពេលនេះ​នឹង​ម្ភៃ​សាមសិប​ឆ្នាំមុន ឃើញ​ ​ថា​យើង​បាន​បាត់បង់ អ្វីខ្លះ​ថែមទៀត​?) (Our comfort zone shrunk)​ដោយ​សុខចិត្ត​ឱ្យ​រលត់រលាយ ​ពូជសាសន៍​បាត់បង់​ទឹកដី ឬក៏ ហ៊ាន​ធ្វើ​ការតវ៉ា ? ប្រាកដ​ហើយ ការតវ៉ា បានន័យថា បាន​បង្កើត​ ​សត្រូវ ។ ប៉ុន្តែ​ការច្រឡំ​គ្នា​រវាង​មិត្ត​និង សត្រូវ មិន​ខុសពី​អ្នក​ដេក​ឱប​ពស់វែក​អ​សិរ​ពិស​ដូច្នោះ​ដែរ ។​

​ចំណែក​លោក​ព្រឹទ្ធាចារ្យ ថាច់ វៀង ជា​អ្នក​ផ្ញើ​ពាក្យស្លោក ពាន​ពន្យល់​បកស្រាយ​យ៉ាង​ដូច្នេះ​៖  ’’​ការដែល​លើកយក​ពាក្យ​លោក Georges Clémenceau មក​ធ្វើ​អត្ថាធិប្បាយ​ពេលនេះ​ជាការ​ប្រ​ ​សើ​រណាស់ ក្នុង​ពេលនេះ​ដែល​សហព័ន្ធ​កំពុងធ្វើការ​ប្រយុទ្ធ​មួយ​ដោយ​សន្តិវិធី​ដើម្បី​រក​សេចក្តីសុខ​  ជូន​ប្រជារាស្ត្រ​ខ្មែរក្រោម ។ ក្នុង​សុភាសិត​និ​មួយៗ ឬ​ឱ​វ៉ាទ​នៃ​ព្រឹទ្ធាចារ្យ មិនអាច​បកប្រែ​ឲ្យ​ត្រូវ​គ្រប់​ ​វិស័យ​ទាំងអស់​ទេ ។ សូម្បីតែ​ច្បាប់​រដ្ឋ​ដែល​គេ​បង្កើតឡើង ក៏​គង់នៅ​មានការ​លើកលែង​ដែរ ។​ ​យើង​ត្រូវតែ​បកប្រែ តាម​ប្រធានបទ និង​តាម​កាលៈទេសៈ​ដែល​គេ​និយាយ ។ លោក Georges Clémenceau ជា​មេទ័ព​បារាំង​។ គាត់​និយាយ​ក្នុង​នាទី​ជា​មេទ័ព ដែល​គេ​តែងតែ​និយាយថា “​បើ​ចង់ ​បាន​សេចក្តីសុខ​ត្រូវតែ​រៀបចំ​សង្គ្រាម​” ។ ហេតុដូច្នេះ ន័យ​នេះ​គឺមាន​ពាក្យ​’’​សត្រូវ​’’​នៅក្នុង នោះ ។​ ​ប៉ុន្តែ​ពាក្យ​របស់គាត់​នេះ​ក៏ត្រូវ​នឹង​នាទី​ផ្សេងៗ​ទៀត​ដែរ ដូចជា​វិស័យ​ឧ​ត្ត​ម​គតិ​សង្គម ដែល​យើង​ជា ​មនុស្ស​ត្រូវ​យកមក​ពិចារណារ​នៅពេលដែល​យើង​ជួបប្រទះ​នូវ​បញ្ហា​ផ្សេងៗ ។ យើង​មិនអាច​រក​ សេចក្តីសុខ​ដោយ​ចុះចូល​ជាមួយ​ពួកចោរ​បានទេ ។ ក្នុង​ផ្នែក​នយោបាយ​យើង​ក៏​មិនអាច​យក​យួន​ ​ដែល​កំពុង​បំផ្លិចបំផ្លាញ​ឲ្យ​ជនជាតិ​យើង​វិនាស​មក​ធ្វើជា​មិត្ត​បានដែរ ។ ក្នុង​រឿង ប្រស្រ័យ​នីមួយៗ ​យើង​ត្រូវ​លើក​យកមក​បកប្រែ​តាម​កាលៈទេសៈ ។​’’  ​ពាក្យស្លោក នៅតែ​ជា​ពាក្យស្លោក ។ សូម​បងប្អូន​មេត្តា​សញ្ជឹងគិត​ពិចារណា​ចុះ ។ ​សូម​អរគុណ !​

Leave A Reply

Your email address will not be published.