​ក្រុមគ្រួសារ​ព្រះសង្ឃ​រងគ្រោះ គ្រោង​ប្តឹងទៅ​តុលាការ ឲ្យ​ចាត់​វ​ធាន​ការ​ផ្លូវច្បាប់​ទៅលើ​ជនដៃដល់ និង​ស្វែងរក​ចាប់ខ្លួន​ជន​នៅ​ពីក្រោយ​

90

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ​

ពិធីបុណ្យ​ឈាបនកិច្ច​ព្រះ​សព និង​ខួប​គម្រប់ ៧ ថ្ងៃ ភិក្ខុ ថាច់ ខាន់ ព្រះ​ពហូស្សូត​ឆ្វេង វត្ត​សាមគ្គី​រង្សី ដែល​បានទទួល​អនិច្ចធម្ម កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ កន្លងទៅ ដោយ​អំពើ​ឃាតកម្ម​នោះ បានបញ្ចប់​រួចរាល់​ហើយ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ។​

កិច្ចប្រជុំរបស់​​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅវត្តសាមគ្គីរង្សី ស្តីពីការ​ស្វែងរក​វិធានការ​ផ្លូវច្បាប់​សមស្រប​ណាមួយ  ដើម្បី​ស្វែងរក​យុត្តិធម៌​ផ្តល់ជូន​ដល់ ដួង​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រមទាំង​ញាតិ​សារ​លោហិត ។ រូបថតៈ ស៊ឺន ចែងចើន
កិច្ចប្រជុំរបស់​​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅវត្តសាមគ្គីរង្សី ស្តីពីការ​ស្វែងរក​វិធានការ​ផ្លូវច្បាប់​សមស្រប​ណាមួយ ដើម្បី​ស្វែងរក​យុត្តិធម៌​ផ្តល់ជូន​ដល់ ដួង​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រមទាំង​ញាតិ​សារ​លោហិត ។ រូបថតៈ ស៊ឺន ចែងចើន

ឃាតកម្ម​លើ​ព្រះ​គ្រូសូត្រឆ្វេង​វត្ត​សាមគ្គី​រង្សី ព្រះនាម ថាច់ ខាន់ កាលពី​ព្រឹក​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៥ បង្កឡើង​ដោយ​ព្រះសង្ឃ​មួយអង្គ គង់​ក្នុង​វត្ត​ជាមួយគ្នា ។ អំពើហិង្សា ឈានដល់​ការយក​កំបិទ​ចាក់​គ្នា​នោះ ផ្តើមចេញពី​រឿង​ទំនាស់​ពាក្យសម្តី នៅពេលដែលគ្រូសូត្រឆ្វេង និមន្ត​សាមណេរ​មក​អប់រំ អំពី​ការប្រតិបត្តិ​វិន័យ​សង្ឃ ទៅតាម​គន្លង​ព្រះពុទ្ធសាសនា ។​

​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​ក្រុមគ្រួសារ​ព្រះសង្ឃ​រងគ្រោះ ដោយ​អំពើ​ឃាតកម្ម នៅ​ថ្ងៃ​ចន្ទ​ទី ១៩ មករា នេះ បាន​បើកប្រជុំ​មួយ ដើម្បី​ស្វែងរក​ដោះ​ណោះ​ស្រាយ​នានា ដែល​កើតឡើង នៅ​វត្ត​សាមគ្គី​រង្សី និង​ការចាត់វិធានការ​ផ្លូវច្បាប់​សមស្រប​ណាមួយ  ដើម្បី​ស្វែងរក​យុត្តិធម៌​ផ្តល់ជូន​ដល់ ដួង​វិញ្ញាណក្ខន្ធ​ព្រះ​សព ព្រមទាំង​ញាតិ​សារ​លោហិត ។

ព្រះតេជព្រះគុណ ថាច់ ហាន់ (ឆ្វេង) ព្រះចៅអធិការ​វត្ត​ពុទ្ធិកៈ​ខ្មែរ​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក និង​ត្រូវជា​បង​បង្កើត​របស់​ព្រះ​សព​ព្រះ​ភិក្ខុ ថាច់ ខាន់ ក្នុងថ្ងៃដង្ហែព្រះសពទក្សិណ ៣ ជុំ មុនដាក់ដម្កលព្រះសពលើព្រះមេរុ (មេន) ។ រូបថតៈ ស៊ឺន ចែងចើន
ព្រះតេជព្រះគុណ ថាច់ ហាន់ (ឆ្វេង) ព្រះចៅអធិការ​វត្ត​ពុទ្ធិកៈ​ខ្មែរ​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក និង​ត្រូវជា​បង​បង្កើត​របស់​ព្រះ​សព​ព្រះ​ភិក្ខុ ថាច់ ខាន់ ក្នុងថ្ងៃដង្ហែព្រះសពទក្សិណ ៣ ជុំ មុនដាក់ដម្កលព្រះសពលើព្រះមេរុ (មេន) ។ រូបថតៈ ស៊ឺន ចែងចើន

​ព្រះតេជព្រះគុណ ថាច់ ហាន់ ព្រះចៅអធិការ​វត្ត​ពុទ្ធិកៈ​ខ្មែរ​នៅ​ទីក្រុង Las Vegas សហរដ្ឋអាមេរិក និង​ត្រូវជា​បង​បង្កើត​របស់​ព្រះ​សព​ព្រះ​ភិក្ខុ ថាច់ ខាន់ មាន​សង្ឃដីកា ប្រាប់​វិទ្យុ​សំឡេង កម្ពុជា​ក្រោម​ថា ក្នុងនាម​ព្រះអង្គ​តំណាង​ឲ្យ​គ្រួសារ​ព្រះសង្ឃ​រងគ្រោះ រួមជាមួយ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ចំនួន ១២ ស្ថាប័ន គ្រោង នឹង​ងរ​ក​មេធាវី​ឲ្យ​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ទៅលើ​ជនដៃដល់ ជាពិសេស​ស្វែងរក ចាប់ខ្លួន​ជន​នៅ​ពីក្រោយ ។​

​ក្នុងនាម​ខ្ញុំព្រះករុណា​អ​ត្មា នឹង​ចាត់វិធានការ ដើម្បី​ធ្វើការ​ប្តឹង តវ៉ា​ទៅតាម​ច្បាប់ ហើយ​ជាពិសេស​នោះ គឺ​ស្វែងរក​ជន​នៅ​ពី​ក្រោយខ្នង​ជាពិសេស ។​

​ព្រះតេជព្រះគុណ ថាច់ ហាន់ ជឿថា ករណី​ឃាត​កម្មនេះ ប្រាកដ​ជាមាន​ជនណាម្នាក់ នៅ​ពី​ក្រោយខ្នង ។

មាន​ជន​ខាង​ក្រោយខ្នង​ហ្នឹង​ជា​ចាំបាច គឺមាន មាន​ច្បាស់​ណាស់ អ៊ីចឹង​ហើយ ចង់រក​នៅ​ជន ដែល​នៅ​ខាងក្រោយ​ខ្នង ។​

​ពាក់ព័ន្ធ​ទៅនឹង ជន​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះដែរ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម លោក តាំង សារៈ យល់ស្រប​ទៅ នឹង​ការលើកឡើង របស់​ព្រះតេជព្រះគុណ ថាច់ ហាន់ ដែលថា មាន​ជន​នៅ​ពីក្រោយ ញុះញង់​ឲ្យ​មាន​អំពើហិង្សា​កើតឡើង ។

​លោក​ថា ថ្មីៗ នេះ​ឥរិយាបថ​របស់​សាមណេរ លី ទ្វឹ​ង (​ហៅ ចាន់ សុភ័ក្ត្រ​) ប្រែប្រួល​ទៅជា​ច្រងេងច្រងាង​ដាក់​ថ្នាក់ដឹកនាំ​សង្ឃ​ក្នុង​វត្ត  ដែល​ពីមុនមក​អាកប្ប​កិរិយា​បែបនេះ មិន​ធ្លាប់មាន​ឡើយ ។ ជាពិសេស​មួយរយៈ​ចុងក្រោយ​នេះ សាមណេរ លី ទ្វឹ​ង មិនដែល​មានការ​ចុះសម្រុង ជាមួយ នឹង​ព្រះសង្ឃ​ក្នុង​វត្ត​នោះទេ ។

​ខ្ញុំ​មើលឃើញថា ឈ្មោះ លី ទ្វឹ​ង អាយុ ១៧ ឆ្នាំ ហើយ​តាម​ការ​ក្តាប់បាន ដែល​ព្រះសង្ឃ នៅក្នុង​វត្ត​បាន​ឲ្យ​ដឹងថា ឈ្មោះ លី ទ្វឹ​ង កាលពីដើម​មក ជា​សាមណេរ​មួយអង្គ ដែលមាន​ចិត្ត​ហ្នឹង​សុភាពរាបសា ខា្ល​ច​មេ ខ្លាច​កើយ​គោរព​ព្រះ​ថេរៈ​ចាស់​ទុំណាស់ ក៏ប៉ុន្តែ ទើបតែ​រយៈពេល​ចុងក្រោយ ប្រហែល​ជាង​មួយខែ ឬ​ជិត​ពីរ​ខែ​ហ្នឹង គឺថា​ហាក់បីដូច​មាន​ច​រឹត​ច្រងេង ច្រងាង​អី​ជាដើម ។ ហេតុដូច្នេះ យើង​មានការ​សង្ស័យ​ដែរ ហេតុដូចម្តេច​បានជា​ច​រឹត​មនុស្ស ធម្ម​តាច​រឹត គឺ​ពី​ដើម​មក​យ៉ាងម៉េច គឺ​រហូតដល់​ត្រូ​វាចា​ស់ គឺ​វា​នៅ​អ៊ីចឹង បើទោះជា​មានការ​ប្រែប្រួល ក៏​ប្រែប្រួល​តិចតួច មិនមែន ប្រែប្រួល​រហូតដល់​កម្រិត ១៨០ អង្សា​អីចឹង​ទេ ។ ចឹ​ង​គឺ​យើង​សង្ស័យ​ដែរ ស​ង្សា័​យ​ថា អាចមាន​ជន​ណាមួយ ឬ​បុគ្គល​ណាមួយ ពួក ឬ​ក្រុម​ណាមួយ គឺ​ជំរុញ លើកទឹកចិត្ត ។ ហើយ​យើង​ក៏​ដឹងថា អាយុ ១៧ ឆ្នាំ ជា​ក្មេង​ឈាមរាវ តែ​កាលណា​មាន​គេ​អុជ​គេ​អាល ហើយ​មាន​គេ​ព្យុះ គឺ​អាហ្នឹង​អ្នកក្លាហាន​ហើយ ព្រោះ​លោក​នៅ​ក្មេង អាហ្នឹង​យើង​សង្ស័យថា មាន​អ្នក​ពីក្រោយ ។​

​នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ អតីត​សាមណេរ​ឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ដែលជា​អ្នក​បាន​ចាក់​សម្លាប់​ភិក្ខុ ថាច់ ខាន់ ឲ្យ​សុគត​នោះ ត្រូវបាន​តុលាការ​ខ្មែរ​ចោទប្រកាន់​ពីបទ «​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា ២២៤ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​នឹង​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ១៥ ឆ្នាំ ហើយ​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ដដែល ។​

ញាតិ​សារ​លោហិត ព្រះតេជព្រះគុណ ថាច់ ខាន់ ឡើងមកពីខេត្តឃ្លាំង កម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ញាតិ​សារ​លោហិត ព្រះតេជព្រះគុណ ថាច់ ខាន់ ឡើងមកពីខេត្តឃ្លាំង កម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ស្រង់​សម្ដី លោក ជា ម៉េ​ត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៥ ថា ជនដៃដល់​ឈ្មោះ លី ទឹង អាយុ ១៧ ឆ្នាំ ត្រូវ​ចៅក្រម​សម្រេច​ឃុំខ្លួន​នៅ​ពន្ធ នាគារ ក្រោយពី​បានបញ្ចប់​ការសាកសួរ​កាលពី​រសៀល​ថ្ងៃ​ពុធ ទី ១៤ ខែមករា ។ លោក ជា ម៉េ​ត ថា លោក​បានសម្រេច​ចោទប្រកាន់​ជនដៃដល់​រួចហើយ និង​ថា បទ​ចោទ​មួយ​នេះ ដូចនឹង​អ្វីដែល​នគរបាល​ខណ្ឌមានជ័យ បានធ្វើការ​ចោទប្រកាន់​ជាបឋម​ដែរ ដែល​អាច​នឹង​ជាប់ពន្ធនាគារ​ពី ៧ ដល់ ១៥ ឆ្នាំ ។​
​ទន្ទឹម នឹង​ង​នេះដែរ ព្រះតេជព្រះគុណ ថាច់ ហាន់ បាន​អំពាវនាវ​ដល់​តុលាការ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ស្វែងរក​ជន​សមគំនិត និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មក​វិនិច្ឆ័យ​ទោស​តាមផ្លូវ​ច្បាប់ ។​

​ខ្ញុំព្រះករុណា​អាត្មា​ហ្នឹង គឺ​សូម​អំពាវនាវ​ទាំងអស់ អំពាវនាវ​ដល់​តុលាការ ។ ជាពិសេស ជន​ដែល​បញ្ជា​នៅ​ពីក្រោយ ជា​ចាំបាច ដើម្បី​រក​យុត្តិធម៌ ឲ្យ​ចាប់​អ្នក​ទាំងអស់​ហ្នឹង​ឲ្យ​បាន ដោយសារ​ម៉េច ដោយសារ​ថា កុំ​ឲ្យ​ក្នុងសង្គម​មានការ​កើត​ឡើង​រឿង​អ្វី ដែល​វា​មិន​ត្រឹមត្រូវ វា​មិនល្អ​ប្រសើរ សម្រាប់​សាសនា សម្រាប់​សង្គមជាតិ គឺ​សូម​អំពាវនាវ​ទៅដល់​តុលាការ ស្វែងរក​ជន​នៅ​ពីក្រោយ ៕

Comments are closed.