ព្រះសង្ឃ​មកពី​កម្ពុជា​ក្រោម​ផ្សព្វ​ព្រះធម៌ និង​វប្បធម៌​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​

0 274

San Francisco – California ៖ នៅ​ល្ងាច​ថ្ងៃទី ០៧ ខែមេសា វត្ត​ខេមររ​ង្សី នៅ​ទីក្រុង San Jose បានទទួល​ដំណើរ​និមន្ត មក​របស់​ព្រះសង្ឃ​ខ្មែរ ក្រោម​ពីរ​ព្រះអង្គ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​វត្ត​មួយ​នេះ​ដែល នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ សៅរ៍ ទី ១២ ខែមេសា ខាងមុខនេះ ។​

ពីឆ្វេងទៅស្ដាំ៖ ព្រះតេជព្រះគុណ ម៉ិញ សុបិន, ព្រះតេជព្រះគុណ យឿង តារា, ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា , ព្រះតេជព្រះគុណ ត្រឹង វ៉ាំង យ៉ុង នៅព្រលានយន្តហោះ San Francisco ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៤ ។

ព្រះសង្ឃ​ទាំងពីរ​នេះ រួមមាន ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង វ៉ាំ​ង យ៉ុង និមន្ត​មកពី​ដែនដី​កម្ពុជា​ក្រោម និង ព្រះ​តេជ​ព្រះ គុណ យឿ​ង តារា ប្រធាន​សម្ព័ន្ធ​សមណ​និស្សិត – និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន នៅ​ប្រ ទេស​កម្ពុជា ។​

​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ក្រៅពី​ធានា​ព្រះសង្ឃ​មក​ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គណៈកម្មការ​វត្ត ខេមររ​ង្សី ក៏បាន​ធានា ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង វ៉ាំ​ង យ៉ុង មកពី​កម្ពុជា​ក្រោម​ផ្ទាល់​ជា លើកដំបូង​ឲ្យ​គង់នៅ​ក្នុង​វត្ត ដើម្បី​ជួយ​ផ្សព្វផ្សាយ​ព្រះ​ព្រះពុទ្ធសាសនា និង​វប្បធម៌​ខ្មែរ​ដល់​ពលរដ្ឋ​ខ្មែរ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក ជាពិសេស ពុទ្ធ បរិ​សទ ចំណុះជើងវត្ត​ខេមររ​ង្សី របស់​ព្រះអង្គ ៕​

3 Dung and Dara Apr 2014

4 Dung and Dara Apr 2014

5 Dung and Dara Apr 2014

1 Dung and Dara Apr 2014

Leave A Reply

Your email address will not be published.