អ្នក​តវ៉ា​ជាង​មួយ​ម៉ឺន​នាក់​មិន​ព្រម​រំសាយ ខណៈ​មន្ត្រី​ស្ថានទូត​វៀតណាម​មិន​ទទួល​ញត្តិ​

140

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ២១ ខែកក្កដា នេះ បាន​ដឹកនាំ​និស្សិត ព្រះសង្ឃ និង ប្រជាពលរដ្ឋ​ជាង មួយ ម៉ឺន​នាក់ ហែ​ញត្តិ​យកទៅដាក់​នៅ​ស្ថានទូត​ចំនួន ៦ ប្រចាំ​ប្រទេស​កម្ពុជា ដែលមាន មូលដ្ឋាន​នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទាម ទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ទាក់​ទិ​នឹង​ករណី​ដែល មន្ត្រី​យួន​រូប នេះ បាន​ថ្លែងថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម​ជា យូរយារ​ណាស់​មកហើយ ។ ស្ថានទូត​ចំនួន ៦ ដែល​ក្រុម​អ្នក តវ៉ា បាន​ហែ​ញត្តិ យកទៅ ដាក់​នោះ ចាប់ផ្ដើម​ពី​ស្ថានទូត​បារាំង អង់គ្លេស អាមេរិក រុស្សី ចិន និង​តំណាង​សហគមន៍​អឺរ៉ុប ។ ស្ថានទូត​វៀតណាម​ដែល​ស្ថិតនៅលើ​មហាវិថី​ព្រះមុនីវង្ស ជា​គោលដៅ​ចុងក្រោយ​គេ​បង្អស់ ដែល​ក្រុមអ្នកតវ៉ា​ត្រូវដាក់ ញត្តិ ដើម្បី​ឲ្យ​រដ្ឋា ភិ​បាល​វៀត ណា​ម​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត នៃ​ទឹកដី​កម្ពុជា​ក្រោម ។ រហូតមកដល់​ម៉ោង ៣ រសៀល មន្ត្រី​ស្ថានទូត​វៀតណាម​មិនបាន​ចេញ​ទទួល​ញត្តិ​ពី​ក្រុមអ្នកតវ៉ា នៅមុខ​ស្ថានទូត​របស់ខ្លួន​ទេ ហើយ​បាន​បង្វែរ​ឲ្យ យក​ញត្តិ នោះ​ជូនទៅ សាលាក្រុង​ភ្នំពេញ ។​

តារា Facebook ដ៏ល្បីនៅស្រុកខ្មែរ នាង ធី សុវណ្ណថា និងអ្នកតវ៉ា នៅតាមផ្លូវដើម្បីដាក់ញត្តិនៅតាមស្ថានទូតប្រទេសមហាអំណាច និងប្រទេសវៀតណាម នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤ ។
តារា Facebook ដ៏ល្បីនៅស្រុកខ្មែរ នាង ធី សុវណ្ណថា និងអ្នកតវ៉ា នៅតាមផ្លូវដើម្បីដាក់ញត្តិនៅតាមស្ថានទូតប្រទេសមហាអំណាច និងប្រទេសវៀតណាម នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត៖ ធី សុវណ្ណថា Facebook

​ការ​ដង្ហែរ​ញត្តិ​នេះ របស់​ក្រុមអ្នកតវ៉ា​បាន​ពាក់​អាវយឺត​ពណ៌​ស ដែលមាន​ផែនទី​កម្ពុជា​កាលពី​សម័យ​អា ណា​ចក្រ​ខ្មែរ​ផែន ទី​កម្ពុជា​ក្រោម និង​បដា​ដែលមាន​សរសេរ​អក្សរ​ថា «​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ខ្មែរ​» ។ ក្រៅពីនេះ ទង់ជាតិ​កម្ពុជា​ក្រោម ត្រូវបាន​ក្រុមអ្នកតវ៉ា​ជាច្រើនលើក​គ្រវី​នៅក្នុង​ក្បួន​ដង្ហែ និង​បិត​នៅលើ ផ្ពា​ល់ និង​ថ្ងាស់​របស់​ពួកគេ អម​ជាមួយនឹង​ទង់ជាតិ កម្ពុជា ទង់​ព្រះពុទ្ធសាសនា និង​ទង់ជាតិ​បរទេសមួយ ចំនួន ផងដែរ ។​

​ថ្លែង​ទៅកាន់​អ្នកកាសែត មុខ​ស្ថានទូត​វៀតណាម លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បានបញ្ជាក់ ថា ការ​ដង្ហែ​ក្បួន​នៅ​ថ្ងៃទី ២១ ខែកក្កដា​នេះ គឺ​ចាប់ផ្តើម​ពី​ការជួបជុំ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បារាំង​មុនគេ រួច​ចុងក្រោយ​គេ នៅ​ស្ថានទូត វៀតណាម ដើម្បី​ឲ្យ​លោក Trung Van Thong អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ទទួលស្គាល់ថា ទឹកដី​កម្ពុជា ក្រោម ជា​ទឹកដី​កម្ពុជា ជា​យូរ​មកហើយ ។ លោក បន្តថា ប្រសិនបើ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ធ្វើ​សន្និសីទកាសែត ឬ ចេញ​សេចក្តីថ្លែងការណ៍​ដោយ​ធ្វើការ​សុំទោស​នោះ ក្រុមយុវជន​របស់លោក​នឹងមិន​តវ៉ា​នោះទេ និង​ថា ប្រសិនបើ​ម​ន្ ត្រី​ស្ថានទូត​វៀតណាម នៅតែ​មិន​ព្រម​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ទេ ក្រុម​លោក​នឹង​នៅតែ​បន្តធ្វើ បាតុកម្ម​ត ទៅទៀត ។​

​លោក ម៉ៅ ពិសេស បាន​បន្តថា លោក​មិន​បារម្ភ​ពី​ការចាប់ខ្លួន​លោក​ដោយ​រដ្ឋាភិបាល​ខ្មែរ​ទេ ។ មិន បារម្ភ​ព្រោះ​លោក​បាន អះអាងថា លោក​មិន​បានធ្វើ​អ្វី​ខុស​នឹង​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ឡើយ ហើយ​ថា ទង្វើ ទាំងនេះ ជា​កាតព្វកិច្ច​របស់ លោក ក្នុងនាម​ជា​កូន​ខ្មែរ ហើយ​លោក​សង្ឃឹមថា ប្រទេស​មហាអំណាច​ដែល ស្នេហា​យុត្តិធម៌ មាន​សហរដ្ឋអាមេរិក​ជាដើម នឹង​ផ្ដល់​យុត្តិធម៌​ដល់​ប្រវត្តិសាស្ត្រ​ពិត នៃ​ដែនដី​កម្ពុជា​ក្រោម ជាក់​ជាមិនខាន ។​

លោក ម៉ៅ ពិសេស ថ្លែងថា​៖

“​ដើម្បី​ឲ្យ​ទទួលស្គាល់​ការពិត​នៃ​ប្រវត្តិសាស្ត្រ វា​មិន​ពាក់ព័ន្ធ​ទៅនឹង​ការរើសអើង​ជាតិ​សាសន៍​ណា នោះទេ ។ ចឹ​ង​ទេ មន្ត្រី​ស្ថានទូត​វៀតណាម​មាន​ភាព​ក្លាហាន​គឺ​គាត់​គ្រាន់តែ​សុំទោស​ជា​សាធារណៈ គឺ​វា​ចប់​រឿង ហើយ ” ។​

​រហូតមកដល់​ម៉ោង ៣ រសៀល មន្ដ្រី​ស្ថានទូត​វៀតណាម​មិនទាន់​ចេញ​ទទួល​ញត្តិ​ពី​ក្រុមអ្នកតវ៉ា​ទេ ដោយ​បង្គាប់​ឲ្យ​ក្រុម អ្នក​តវ៉ា​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ​វិញ ក៏ប៉ុន្តែ​ក្រុម​អ្នក​ហែ​ញត្តិ​មិន​យល់ព្រម ហើយក៏​បន្ត​ប្រមូល​ផ្ដុំគ្នា នៅ ខាងមុខ​ស្ថានទូត​វៀតណាម រងចាំ​មន្ត្រី​ស្ថានទូត​វៀតណាម​ចេញ​ទទួល ។ ក្រុមអ្នកតវ៉ា​អះអាងថា នឹងមិន​រំសាយ​ទេ ប្រ សិន បើ​មន្ត្រី​ស្ថានទូត​វៀតណាម​មិន​ព្រម​ទទួល​ញត្តិ ។​

​យោងតាម​វិទ្យុ​បារាំង លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អាជ្ញាធរ​បាន បង្ហាញ​នូវ​ភាព​អត់ធ្មត់​ឲ្យ​បាន​កាន់តែច្រើន​នូវ​ការប្រឈមមុខ​ដាក់គ្នា ដោយសារ​ថែរក្សា​បរិយាកាស​នៃ​ការ ជួបចរចា​គ្នា ថ្នាក់​កំពូល​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ដែល​កំពុង​វិ​វត្ត​ទៅបាន​ល្អ​នៅ​ថ្ងៃស្អែក ។ លោក​បញ្ជាក់ថា សាលា​រាជធានី មិនមែនជា​កន្លែង​ទទួល​ញត្តិ​សម្រាប់​ស្ថានទូត​វៀតណាម​ទេ​។ ទោះ​យ៉ាងនេះ​ក្ដី អាជ្ញាធរ​ក្រុង​ក៏បាន​សម្រប​ស ម្រួ​ល​ឲ្យ អភិបាល រង​ខណ្ឌ​ចំការ​មក​មួយរូប មក​ទទួល​ញត្តិ​ជំនួស ហើយ​សន្យាថា នឹង​បញ្ជូន​ទៅកាន់​ស្ថានទូត​វៀតណាម​មិន ឲ្យ​បាត់បង់​ឡើយ ។​

​កាលពី​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៤ លោក ម៉ៅ ពិសេស បាន​ដឹកនាំ​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​វៀត ណា​ម ម្តង​រួច មកហើយ ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​នោះ​ចេញមុខ​សុំទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ចំពោះ​ការ​ថ្លែងថា ទឹកដី​កម្ពុជា ក្រោម​ជា របស់ វៀតណាម​តាំងពី​អតីតកាល មិនមែន​កាត់​ចេញពី​កម្ពុជា​ទេ ។ តែ​អ្នកនាំពាក្យ​ស្ថានទូត​នោះ គឺ​លោក ត្រឹង វ៉ាន​ថុង ឆ្លើយតប​ថា លោក​មិន​សុំទោស​ចំពោះ​ការ​ថ្លែង​របស់លោក​តាម​ការទា​ម​ទារ​ឡើយ ដោយ​ចាត់ទុក​ការតវ៉ា​នោះ ជាការ​រំលោភច្បាប់​កម្ពុ​ជា និង​អន្តរជាតិ ។​

តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ជាច្រើន​អាណានិគម​បារាំង​បាន​កាត់​ទឹកដី កម្ពុជា​ក្រោម​ចំនួន ២១ ខេត្ត​ក្រុង​ទៅ​ឲ្យ វៀតណាម កាលពី​ថ្ងៃ ទី​០៤ ខែមិថុនា ឆ្នាំ​១៩៤៩ ៕

ការហែញត្តិព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត៖ ម៉ាលី ម៉ាលី
ការហែញត្តិព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត៖ ម៉ាលី ម៉ាលី
ការហែញត្តិព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត៖ ម៉ាលី ម៉ាលី
ការហែញត្តិព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤ ។ រូបថត៖ ម៉ាលី ម៉ាលី

Comments are closed.