ម៉ែស្មគ្រធ្វើស្ពាន

333

mother-7

[twocol_one]១/ថ្ងៃរះឡើងផុត ចាំងលំអ
អោយសត្វនិករ ចរយាត្រា
ខិតខំសង្វាត គ្រប់អាត្មា
រិះរកអាហារ ស្ដារភោគផល។

២/តែនេះទឹកចិត្ត ម៉ែសង្វាត
ឈរយ៉ាងអង់អាច តែចិត្តខ្វល់
ខំប្រឹងស្វែងរក ភោគតម្កល់
គ្រាន់បានសេសសល់ អោយកូនរៀន ។

៣/ថ្វីបើជីវិត ខ្លួនម៉ែក្រ
ម៉ែនៅត្រដរ ធ្វើជាស្ពាន
ចម្លងគ្រប់កូន អោយសូត្ររៀន
ទុកដាក់អោយមាន ចំណេះល្អ ។[/twocol_one] [twocol_one_last]

៤/សង្ឃឹមទៅមុខ កូនបានសុខ
កុំអោយកើតទុក្ខ ល្អក់កករ
ដូចម៉ែសព្វថ្ងៃ ឥតបវរ
ឥតចំណេះល្អ ពឹងកម្លាំង ។

៥/រៀនចុះកូនអើយ ម៉ែស៊ូទ្រាំ
ទោះមិនរឹងមាំ ឆ្ពោះចម្បាំង
ទាំងកាយទាំងចិត្ត មិនរារាំង
មិនអោយកូនបាំង វិជ្ជាទ្រព្យ ៕[/twocol_one_last]

ដោយ លឹម រង្សី

—————————–

អត្ថបទកំណាព្យនេះ ឆ្លុះបញ្ចាំងអំពីទស្សនៈរបស់អ្នកនិពន្ធ មិនមែនជាទស្សនៈ និងគោលជំហររបស់ វិទ្យុសំឡេងកម្ពុជាក្រោម ឡើយ ។

Comments are closed.