លោក លី ចិន្ដា បាន​ទៅ​តាំង​លំនៅ​ថ្មី នៅ​សហរដ្ឋអាមេរិក​

79

លោក លី ចិន្ដា អតីត​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​វត្ត​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ដែល​ធ្លាប់​ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ច្រកចូល​បាវ​ធ្វើ​ទា​រណកម្ម​កាលពី​ឆ្នាំ ២០១៣ ពីបទ​បង្រៀនអក្សរ​ខ្មែរ នៅក្នុង​វត្ត បាន​ឧត្ដមស្នងការ​អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បញ្ជូនទៅ​តាំងទី​លំនៅ ថ្មី នៅ​សហរដ្ឋអាមេរិក​ហើយ កាលពី​ថ្ងៃទី ១០ ខែសីហា កន្លងទៅនេះ ។

Ly Chanhda to US

ថ្លែងប្រាប់ ទូរទស្សន៍ ព្រៃនគរ (PTV) Online និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ព្រលានយន្តហោះ​សុវណ្ណ​ភូមិ នាទី​ក្រុង​បាងកក មុនពេល​ចេញដំណើរ​ទៅ​សហរដ្ឋអាមេរិក លោក លី ចិន្ដា បាន​បញ្ជាក់ថា ពេលមកដល់ សហរដ្ឋអាមេរិក លោក​នឹង​បន្ត​ចូលរួម​សកម្មភាព​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋា​ភិ បាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។​

(​សំឡេង​)

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ អាជ្ញាធរ​យួន​បាន​បញ្ជា​ឲ្យ​កងកម្លាំង​សន្តិសុខ​របស់ ខ្លួន​ទៅ​វាយកម្ទេច​ជញ្ជាំង​កុដិ​របស់ ព្រះតេជព្រះគុណ លី ចិន្ដា នៅក្នុង​វត្ត​ព្រៃ​ជាប់ ហើយ​ចាប់​ព្រះអង្គ​ច្រក ចូល​បាវ រួច​ដាក់​ឡើង​ឡាន​យកមក​សាលាស្រុក​ជ្រោ​យញរ ឬ​ស្រុក​វិញ​ចូ​វ នៃ​ក្នុង​ខេត្ត​ឃ្លាំង ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​រហូតដល់​សន្លប់​បាត់ស្មារតី ។

Ly Chanhda to US_2

​ក្នុង​ព្រឹត្តិការណ៍​ចាប់​ផ្សឹក​ព្រះសង្ឃ លី ចិន្ដា កាលនោះ ប្រព័ន្ធ​ឃោសនា​រដ្ឋ នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀត ណា​ម រួមមាន វិទ្យុ និង​ទូរទស្សន៍ ជាដើម ក៏បាន​ចេញផ្សាយ​នូវ​ទិដ្ឋភាព​មន្ត្រី​រដ្ឋាភិបាល​យួន​មួយចំនួន បាន ចូលទៅ​ផ្ទះ​លោក លី ចិន្ដា បង្ខំ​ឲ្យ​ម្ដាយ​របស់លោក​សារភាពថា កូន​របស់គាត់​ផ្សឹក​ដោយ​ខ្លួនឯង​មិនមែន អាជ្ញាធរ​បង្ខិតបង្ខំ​ឡើយ ។

​ក្រោយមក លោក លី ចិន្ដា បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ឧត្ដមស្នងការ​អង្គការ​សហ ប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ដើម្បី​គេចចេញ​ពី​ការធ្វើ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​វៀតណាម ។ ក្រោយពី​នៅ​ប្រទេស​ថៃ​ជាង ២ ឆ្នាំ ក្នុងឋានៈ​ជា​ជនភៀសខ្លួន​នយោបាយ លោក លី ចិន្ដា និង​គ្រួសារ បាន​អង្គការ UNHCR បញ្ជូនទៅ​តាំងទី​លំនៅ​ថ្មី នៅ​រដ្ឋ New York សហរដ្ឋអាមេរិក ។

Ly Chanhda to US_1

​សូម​រំឭក​ឡើងវិញ​ដែរ​ថា ក្រោយពី​ធ្វើ​ទារុណកម្ម ព្រះសង្ឃ លី ចិន្ដា រួចមក នៅ​ថ្ងៃ ២៥ ខែកញ្ញា ២០១៣ តុលាការ​សាលាដំបូង​នៃ​បក្សកុម្មុយនិស្ត​វៀតណាម បានប្រកាស​សាលក្រម​ឲ្យ​អ្នកភូមិ​ព្រៃ​ជាប់ នៃ​ស្រុក ជ្រោ​យញរ ខេត្ត​ឃ្លាំង ដែល​ជាប់​ទាក់ទិន​នឹង​ករណីនេះ​ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ​របស់​ប្រទេស​វៀតណាម ។ ពេលនោះ ជនរងគ្រោះ​ខ្មែរក្រោម ដែល​ត្រូវ​តុលាការ​យួន​សម្រេច​ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក​នោះ រួមមាន​៖

១. អ្នកស្រី លី ធី​សា​ប៊ុត ១ ឆ្នាំ​
២. អ្នកស្រី លី ធី​យន់ ១ ឆ្នាំ​
៣. អ្នកស្រី ឡឹម ធី​ឡង ១ ឆ្នាំ​
៤. លោក លី មិញ​ហាយ ១១ ខែ និង លោក តាំង ផល្លា ១០ ខែ ។​

​ចំណែក​លោកស្រី លី ធី សា​ប៊ុត ត្រូវ​កាត់ទោស​កំបាំងមុខ ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញទៅ​ប្រទេស​ថៃ ៕​

Comments are closed.