អ្នក​លី​ពូថៅ​ដើរកាត់​ផ្សារ​

0 204

ដោយ សឺង សម្រេច | VOKK | ថ្ងៃទី 0១ ខែមិថុនា ឆ្នាំ ២០១៣
​    ​នៅពេលដែល​ប្រទេស​ទាំងឡាយ​ក្នុង​ពិភពលោក​ទាំងមូល រាប់ទាំង​ប្រទេស​ដែល ធ្លាប់តែ​មានឈ្មោះ​លេចធ្លោ​ក្នុង​រឿង​រំលោភសិទ្ធិ​មនុស្ស ជា​ឧទាហរណ៍​មាន​ប្រទេស​ភូមា ជាដើម កំពុងតែ​ទទួលបាន​នូវ​ការកោតសរសើរ​ពី​ម​ជ្ឍ​ដ្ឋា​ន​អន្តរជាតិ ថា​បានធ្វើការ​ផ្លាស់ប្តូរ មួយ​ប្រកបដោយ​វិជ្ជមាន​នោះ គេ​សង្កេតឃើញថា រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម បែរជា កំពុង​ដើរ​បញ្ច្រាស់ទិស ដោយ​បង្ហាញ​នូវ​ឥរិយាបថ​កាន់តែ​អាក្រក់​ឡើងទៅ​វិញ ដោយបាន ចាប់​ព្រះសង្ឃ​និង​ពុទ្ធ​បរិ​ស័​ទ្ធ​ខ្មែរក្រោម​ដាក់ពន្ធនាគារ និង​ធ្វើ​ទារុណកម្ម ដោយ​គ្មាន​ក្រែង រអែង​ចំពោះ​ភ្នែក​ពិភពលោក​ឡើយ​។

(ពីឆ្វេងទៅស្ដាំ) ព្រះតេជព្រះគុណ ថាច់ ធឿន , ព្រះតេជព្រះគុណ លីវ នី និងព្រះតេជព្រះគុណ លី ចិន្ដា ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក និងធ្វើទារុណកម្មនៅក្នុងខែឧសភា នេះ ។
(ពីឆ្វេងទៅស្ដាំ) ព្រះតេជព្រះគុណ ថាច់ ធឿន , ព្រះតេជព្រះគុណ លីវ នី
និងព្រះតេជព្រះគុណ លី ចិន្ដា ដែលត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក
និងធ្វើទារុណកម្មនៅក្នុងខែឧសភា នេះ ។

​     បើ​យោង​លើ​មូលហេតុ​នៃ​ការចោទប្រកាន់ ដែល​នាំ​ឲ្យ​មាន​ការចាប់​ព្រះសង្ឃ​និង​ពុទ្ធ បរិស័ទ​ខ្មែរក្រោម​នេះ គឺ​ការដែល​ព្រះសង្ឃ​ខ្មែរក្រោម​បាន​ទាក់ទង​ជាមួយ​សមាគម​ខ្មែរ​នៅ បរទេស និង​ការបើក​បង្រៀនអក្សរ​ខ្មែរ​នៅក្នុង​វត្ត នៃ​ទឹកដី​កម្ពុជា​ក្រោម  ។ ការចោទប្រកាន់​ពី សំណាក់​របប​កុ​ម្មុយ​និ​ស្ត ដែល​តែង​ប្រើ​អំណាច​ជា​ប្រពៃណី​នេះ គឺជា​ការរំលោភបំពាន ទាំងស្រុង ទៅលើ​សេចក្តីប្រកាស​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន  និង​ទៅលើ​សេចក្តីប្រកាស​របស់ អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច ដែល​ប្រទេស​វៀតណាម​ជា​ភាគី ហត្ថលេខី នៅ​ឆ្នាំ ២០០៧ ។

​    ​បើតាម​ការសិក្សា​ឡើងវិញ អំពី​សេចក្តីប្រកាស​សិទ្ធិ​ជនជាតិដើម​ភាគតិច យើង សង្កេតឃើញថា វៀតណាម​បាន​រំលោភ​ស្ទើរតែ​ទាំង ៤៦ មាត្រា ដែលមាន​ចែង ហើយ​មិន មែន​ទើបតែ​រំលោភ​នៅពេលនេះ​ទេ គឺ​រំលោភ​ជា​យូរអង្វែង សឹងតែ​រាប់រយឆ្នាំ​មកហើយ​។ ប៉ុន្តែ​ដោយ​ខ្មែរក្រោម​យើង​ជា​អ្នក​ស្រឡាញ់​សេចក្តីសុខ​សន្តិភាព នោះ​ម្យ៉ាង ម្យ៉ាង​ដោយ ពួកយើង​ប្រៀបដូចជា​កូនចៅ​ដែល​រស់ក្នុង​សម្បុក​ឥត​មេបារ​ជួយ​ឃុំគ្រង ជា​ម្ចាស់​លើដី​ខ្មែរ បាន​ត្រូវគេ​ពុះ​ច្រៀក​ប្រគល់​ទៅ​ឲ្យ​រស់នៅ​ក្រោម​នឹម​ដែក​របស់​វៀតណាម​នោះ យើង​គ្មាន ជំរើស​អ្វី ក្រៅពី​អត់ទ្រាំ​រស់នៅក្នុង​ភាពជា​ពលរដ្ឋ​ថ្នាក់​ទី​ពីរ ក្រោម​ការប្រមាថ​មើលងាយ និង​ការ​បំបិទ​សិទ្ធិសេរីភាព​សព្វបែបយ៉ាង ។ រយ​ឆ្នាំ​កន្លងទៅ ទឹកភ្នែក​ខ្មែរក្រោម​ដែល​ហូរ ជា​បឹង​ស្ទឹង​ទន្លេ ឈាម​ខ្មែរក្រោម​កក​ជា​ដុំ បាន​ត្រូវ​វៀតណាម​បំបិទ​ជិតឈឹង គ្មាន​អ្នកណា ដឹងបាន មិន​ខុសពី​ទុក្ខវេទនា​របស់​បងប្អូន​ខ្មែរ​កណ្តាល ដែល​ត្រូវ​ពួក​ខ្មែរក្រហម​បិទ​ជិត ពី​ភ្នែក​ពិភព លោក​ក្នុង​រយៈពេល​គ្រប់គ្រង​របស់​របប​នេះឡើយ  ។ ហើយ​រហូត​ដល់ពេល នេះ ក៏​ខ្មែរក្រោម​មិនបាន​ទាមទារ សុំ​អ្វី​ក្រៅពី​សិទ្ធិ​ដើម្បី​បាន​ខ្យល់​ដកដង្ហើម បាន​រស់ក្នុង ន័យ ជា​ជាតិខ្មែរ បន្តវេន​ពី​បុព្វបុរស​ជា​ដូនតា​របស់ខ្លួន លើដី​កំណើត​តែប៉ុណ្ណោះ ។  សិទ្ធិ ទាំងនោះ ក៏មាន​ចែង​ដោយ​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស និង​សិទ្ធជន ជាតិ​ដើម ។ យើង​សូម​លើក​យកតែ​មាត្រា​ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិ​ថ្មីៗ ពី​សំណាក់ រដ្ឋាភិបាល​វៀតណាម ដែល​មាត្រា​ទី ១២ នៃ​សេចក្តីប្រកាស មាន​សេចក្តី​ជា ភាសា​អង់គ្លេស​ថា៖

Article 12:
1.​    ​Indigenous peoples have the right to manifest, practice, develop and teach their spiritual and religious traditions, customs and ceremonies; the right to maintain, protect and have access in privacy to their religious and cultural sites; the right to the use and control of their ceremonial objects; and the right to repatriation of their human remains.
2.​    ​States shall seek to enable the access and/or repatriation of ceremonial object and human remains in their possession through fair, transparent and effective mechanisms developed in conjunction with indigenous people concerned.
​មានន័យ​ជា​ភាសា​ខ្មែរ​ថា​៖

១- ជនជាតិដើម​ភាគតិច​មាន​សិទ្ធិ​បង្ហាញ ប្រតិបត្តិ អភិវឌ្ឍន៍ និង​បង្រៀន ប្រពៃណី ខាង​ជំនឿ  និង​សាសនា​របស់ខ្លួន ទំនៀមទម្លាប់ និង​ពិធីបុណ្យ​ផ្សេងៗ ហើយ​មាន​សិទ្ធិ​រក្សា ការពារ និង​មាន​សិទ្ធិ​ជា​ឯកជន ក្នុងការ​ប្រើប្រាស់​ទីកន្លែង​សាសនា និង​វប្បធម៌​របស់ខ្លួន ។ មាន​សិទ្ធិ​ប្រើប្រាស់ និង​គ្រប់គ្រង​វត្ថុ​សម្រាប់​ពិធីបុណ្យ​នានា និង​មាន​សិទ្ធិ​នាំ​អដ្ឋិធាតុ ត្រឡប់មក​ដែនដី​កំណើត​របស់​ពួកគេ ។

២-​រដ្ឋ​នានា ត្រូវ​ព្យាយាម​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការទទួលយក​មកប្រើប្រាស់ នូវ​វត្ថុ​សម្រាប់​ពិធីបុណ្យ និង​/​ឬ​នាំ​ត្រឡប់មក​ដែនដី​កំណើត​វិញ នូវ​វត្ថុ​សម្រាប់​ពិធីបុណ្យ និង​អដ្ឋិធាតុ​មនុស្ស ដែលជា​ភោគទ្រព្យ​របស់​ពួកគេ តាមរយៈ​យន្តការ​យុត្តិធម៌ តម្លាភាព និង​ប្រសិទ្ធិភាព ដែល​យន្តការ​នេះ​បាន​បង្កើតឡើង​រួមគ្នា ជាមួយ​ជនជាតិដើម​ភាគតិច ពាក់ព័ន្ធ ។​    ​

​យើងខ្ញុំ​ចាត់ទុកថា កាយវិការ​របស់​អាជ្ញា​ធរ​វៀតណាម​នាពេលនេះ ជាការ​រំលោភ ដ៏​ជាក់ស្តែង ធ្វើឡើង​ដោយ​របៀប​ព្រៃផ្សៃ​បំផុត ទៅលើ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​នោះ មិនមែនជា​ទង្វើ​ប្រកបដោយ​ភាព​វៃឆ្លាត​ឡើយ ។ ពិភពលោក​ទាំងមូល បានដឹង បាន​ឮថា កម្ពុជា​ក្រោម​ជា​អតីត​ដែនដី​របស់​ខ្មែរ ហើយក៏​បានដឹង​ដែរ អំពី​ថា ជនជាតិខ្មែរ មាន​ចរិត ជា​ជនជាតិ​ស្លូតត្រង់ ស្រឡាញ់​សន្តិភាព​។ ដូច្នេះ ការ​តម្លើង​ធ្មុង បញ្ចេញ​ចង្កូម​របស់​អា​ជ្ញា​ធរ វៀតណាម ទៅលើ​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​ពេលនេះ គ្រាន់តែ​បានបង្ហាញ អំពី​ចរិត ប្រើ​អំណាច​បំពារបំពាន​តាមតែ​អាចធ្វើ​ទៅបាន ជា​អាកប្បកិរិយា​កម្រោលចូល ហួស​សម័យ មិន​ខុសពី​អ្នករស់នៅ​ព្រៃភ្នំ​ម្នាក់ ដែល​កំពុង “​លី​ពូថៅ​ដើរកាត់​ផ្សារ “​នោះឡើយ ។ ហើយ ពិភពលោក​ទាំងមូល ដែល​ត្រូវ​បានដឹង​បានឮ​ពី​រឿងនេះ  នឹងធ្វើ​ការវិនិច្ឆ័យ​ថា  តើ​អ្នក​លី ពូថៅ​កាត់​ផ្សារ និង​អ្នក​ត្រូវ​មុត​ដោយ​ផ្លែ​ពូថៅ  មួយណា​ជា​ជនរងគ្រោះ​ពិតប្រាកដ ?៕

Leave A Reply

Your email address will not be published.