អ្នកស្នេហាជាតិ
ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១២ | ដោយ សឺង សម្រេច
ថ្មីៗ នេះ ប្រជាពលអាមេរិកាំងជាទួទៅបានសម្ដែងនូវការរំភើបចិត្តរួមជាមួយនឹងលោកស្រីជាភរិយា អតីតទាហានដ៏ក្លាហានអាមេរិកាំងម្នាក់ ។ លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា បានជូនមេដាយកិត្តិយសជាតិដ៏ខ្ពស់បំផុតមួយដល់លោកស្រី រ៉ុស ម៉ារី សាបូ ប្រោន ដោយប្តីរបស់ លោកស្រីបានបូជាជីវិតដើម្បីបំរើមូលហេតុនៃសេរីភាពនៅឆ្នាំ ១៩៧០ នៅលើទឹក ដីនៃប្រទេសកម្ពុជា ។
វិទ្យុសំឡេងកម្ពុជាក្រោម សូមធ្វើការបកប្រែនូវអត្ថបទដកស្រង់ពី The Associated Press ដើម្បីជូន ជនរួមលោហិតបានពិចារណាក្នុងសេចក្តីសង្ឃឹមថា អ្នកដឹកនាំខ្មែរគ្រប់ជំនាន់ អាចនឹងមិនភ្លេចទេចំ ពោះអ្នកស្នេហាជាតិខ្មែរទាំងឡាយ ដែលបានបូជាជីវិតជូនជាតិ មាតុភូមិ របស់ខ្លួន ទោះជាពេលវេ លាបានកន្លងទៅយូរប៉ុនណាក្តី ហើយទោះជា ពេលនោះស្ថានភាព នយោបាយមានលក្ខណៈ យ៉ាងក៏ដោយ ។
អត្ថបទមានសេចក្តីទាំងស្រុង ដូចតទៅនេះ ៖
នៅថ្ងៃពុធ ទី ១៦ ឧសភា ឆ្នាំ ២០១២នេះ នៅ សេត វិមាន លោកប្រធានាធិបតី អូបាម៉ា នៃ សហរដ្ឋ អាមេរិក បានជូនរង្វាន់មេដាយកិត្តិយស ចំពោះលោកស្រី រ៉ូស ម៉ារី សាបូ ប្រោន ជាភរិយាមេម៉ាយ ពីអ្នកឯកទេសទាហានអាមេរិកាំង ឡែសលី ហ. សាបូ,ជូនីញ័រ (Leslie H. Sabo Jr.) ។ លោក សាបូ បានបូជាជីវិតនៅឆ្នាំ ១៩៧០ នៅពេលប្រយុទ្ធជាមួយនឹងកងទ័ពយួនខាងជើងនៅក្នុង ទឹកដីប្រទេសកម្ពុជា ។
រាយការណ៍ដោយអ្នកស្រី ការ៉ូលីន កាសតឺរៈ វ៉ាហ្សិនតុនៈ លោកឡែសលី សាបូ នៃសង្គ្រាមវៀត ណាមបានបញ្ចប់ដោយការផ្ទុះគ្រាប់បែកដៃរបស់លោកខ្លួនឯង ដែលលោកគ្រវែងទៅលើលេនដ្ឋាន របស់សត្រូវនៅក្នុងប្រទេសកម្ពុជា ដើម្បីសង្គ្រោះជីវិតមិត្តរួមអាវុធនៅជុំវិញខ្លួនលោក ។ សែសិបឆ្នាំក្រោយមក និងបន្ទាប់ពីអស់រយៈពេល១២ឆ្នាំក្នុងការសើរើគំនរក្រដាស ឯកសារកងទ័ព លោកក៏ត្រូវបានទទួលកិត្តិយសជាតិដ៏ខ្ពង់ខ្ពស់បំផុត ពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃសហ រដ្ឋអាមេរិក។
លោក អូបាម៉ា បានប្រគល់មេដាយកិត្តិយស ចំពោះលោកស្រីមេម៉ាយ សាបូ រ៉ូស ម៉ារី ដោយមាន ប្រសាសន៍ថា ’’ការធ្វើយ៉ាងដូច្នេះ ជាជំនួយដល់ការកែប្រែពីខុសមកជាត្រូវ ចំពោះជំនាន់មនុស្ស ដែលបានបូជា ជីវិតដើម្បីបម្រើមូលហេតុនៃសេរីភាព ហើយដែលបានវិលត្រឡប់មកមាតុភូមិវិញ ក្នុងស្ថានភាពដែលប្រជាជាតិឋិតក្នុងភាពជូរចត់និងគម្រាមកំហែង។ ’’ លោកប្រធា នាធិបតី អូបាម៉ា បានមានប្រសាសន៍នៅក្នុងបន្ទប់ ខាងកើតដ៏ស្ងៀមស្ងាត់ នៃសេត វិមានថា៖ ’’ផ្ទុយពីការត្រូវបានទទួលដោយអបអរសាទរ អតីតទាហាននៃសង្គ្រាមវៀតណាម បាន ត្រូវគេបែរខ្នងដាក់” ។
លោក បានបន្តថា៖ ’’ពួកគេបានត្រូវប្រសិទ្ធិនាមជាច្រើន នៅពេលនាមតែ មួយគត់ដែលពួកគេគួរនឹងទទួលបានហើយ នាមនោះ គឺ អ្នកស្នេហាជាតិអាមេរិកាំង។’’ អ្នកឯកទេស ឡែសលី ហ.សាបូ ជូនីញ័រ Spec.Leslie H. Sabo Jr. ពីទីក្រុងអែលវូដ រដ្ឋប៉ែនស៊ីល វ៉េនីញ៉ា (Elwood City, Pa) បានបំរើក្នុងកងទ័ពនៃសហរដ្ឋអាមេរិក នៅជិតភូមិ សេសាន នៅផ្នែក ខាងកើតនៃប្រទេសកម្ពុជានៅខែឧសភាឆ្នាំ ១៩៧០ នៅពេល ដែលកងឯក ភាពរបស់លោកបាន ត្រូវហ៊ុំព័ទ្ធ ហើយហៀបនឹងត្រូវវាយ កំទេចដោយកងកម្លាំងយួនខាងជើង ។
មិត្តរួមអាវុធរបស់លោកបានធ្វើជាកសិណសាក្សីថា អ្នកកាន់កាំភ្លើងយន្តបានបាញ់សម្រុក មកពី ក្រោយ លោកឆក់យកបានគ្រាប់បែកដៃពីសត្រូវ ហើយបោះគ្រវែងចោលទៅដោយយកខ្លួន លោក ជារបាំង ដើម្បីការពារចំពោះមិត្តរួមអាវុធដ៏ទៃទៀត ។ មិនខ្វល់ពីខ្លួនលោកត្រូវរបួស លោក សាបូ ជម្រុលទៅមុខលេនដ្ឋានរបស់សត្រូវ ដែលបាញ់ប្រួសគ្រាប់មកលើក្រុមយុទ្ធជន នៃសហរដ្ឋ អាមេរិក ។ ’’ឯកសារបានបញ្ជាក់ថា លោក សាបូ បានកាន់ក្តាប់គ្រាប់បែកដៃនោះជាប់ ហើយរង់ចាំគ្រវែងទៅ នៅគ្រាចុងក្រោយបំផុត ដោយដឹងប្រាកដថា ការធ្វើនោះ នឹងបណ្តាលឱ្យលោកបាត់បង់ជីវិតខ្លួន ឯង ប៉ុន្តែដើម្បីបញ្ឈប់ការបាញ់រះដែលចេញមកពីលេនដ្ឋានសត្រូវ ។ រួចគាត់ក៏បាន ធ្វើការងារ នេះ ។ គាត់បានការពារជីវិតមិត្តរួមអាវុធ របស់គាត់ ដែលគាត់បានគិតថា មានន័យជាងជីវិតរបស់ គាត់ផ្ទាល់ទៅទៀត។’’ ក្រោយពីពិធីផ្តល់កិត្តិយស លោកស្រី រ៉ូសម៉ារី សាបូ ប្រោន បានប្រាប់ទៅអ្នកសារព័ត៌មានថា៖ ’’ខ្ញុំដឹងថា បំណែកមួយនៃក្រណាត់និងមេដាយមួយមិនអាចនាំយករូបគាត់មកវិញបានទេ ប៉ុន្តែ បេះ ដូងរបស់ខ្ញុំញញឹម ដោយមោទនភាពដើម្បីឡែសលី ដោយគាត់បានទទួលនៅទីបំផុត នូវកិត្តិយស ពីពលិកម្មនិងភាពអង់អាចក្លាហានរបស់គាត់។’’ អត្ថបទនេះបញ្ចប់តែប៉ុណ្ណេះ។
ក្នុងនាមជនជាតិខ្មែរក្រោម នាយកដ្ឋានព័ត៌មានន័យសហព័ន្ធខ្មែរកម្ពុជាក្រោម សូមសម្ដែងនូវសេច ក្តីសរសើរដល់សាខាសហព័ន្ធនិងអង្គការសមាគម ព្រមទាំងវត្តអារាមខ្មែរក្រោមទាំងអស់ដែលតែង ប្រកាន់ប្រពៃណីធ្វើការគោរពចំពោះវិញាណក្ខន្ធអ្នកស្នេហាជាតិខ្មែរគ្រប់ជំនាន់នៅរៀងរាល់ពេល ដែលមានប្រារព្ធពិធីផ្សេងៗ ។
ការលើកស្ទួយស្មារតីស្នេហាជាតិមាតុភូមិនេះជាគំរូល្អបំផុត ដើម្បី មនុស្សគ្រប់ជំនាន់បានជ្រួតជ្រាប ក្នុងសន្តានចិត្ត ថាអំពើពលិកម្មដ៏ថ្លៃ ថ្លាដើម្បីជាតិ មិនដែលត្រូវ បានបំភ្លេចចោលឡើយ ។ រីឯការងារដែលសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងតែធ្វើការតស៊ូដោយអហិង្សានាពេលនេះ ជាពលិកម្ម ដ៏ធំធេងបំផុត ដើម្បីបុព្វហេតុនៃសេរីភាពប្រជាជាតិខ្មែរកម្ពុជាក្រោមដ៏អភព្វជាច្រើនលាននាក់ដែល កំពុងតែរស់នៅក្រោមការគាបសង្កត់របស់រដ្ឋាភិបាលយួននោះ ក៏នឹងត្រូវបានចងចាំក្នុងបេះដូងកូន ខ្មែរគ្រប់ជំនាន់តទៅ ៕