កម្មករជិត ៣ ម៉ឺននាក់ទាមទារដំឡើង ប្រាក់ខែ សហជីពមានជំហរគាំទ្ររដ្ឋាភិបាល អំពាវនាវឲ្យកម្មករបញ្ឈប់ការតវ៉ា

0 103

កម្មករ​ជិត ៣ ម៉ឺន​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ២៥ ខែធ្នូ នេះ មកដល់​ទីលាន​ប្រជាធិបតេយ្យ ដោយ​ទាមទារ ឲ្យ​រាជ​រដ្ឋា​ភិ បាល​ខ្មែរ ដំឡើង ប្រាក់​ឈ្នួល​កម្មករ​រហូតដល់​ទៅ ១៦០ ដុល្លារ ។ ស្របពេល​នេះដែរ សហជីព​មួយចំនួន​ដែលមាន និ​ន្នា​ងាក​ទៅ រក​ខាង រដ្ឋាភិបាល​បាន អំពាវនាវ​ឲ្យ​កម្មករ​បញ្ឈប់ នូវ​សកម្មភាព​ទាំងនេះ ដោយ​លើកឡើងថា “​ដើម្បី ជៀសវាង​នូវ ការ​ខាត បង់​ផលប្រយោជន៍​របស់​ពួកគេ និង​ប្រទេសជាតិ​” ។​

កម្មករតវ៉ាទាមទារឲ្យដំឡើងប្រាក់ ១៦០ ដូល្លារ ក្នុងមួយខែ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ ។

កម្មករតវ៉ាទាមទារឲ្យដំឡើងប្រាក់ ១៦០ ដូល្លារ ក្នុងមួយខែ នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៣ ។

​ការតវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង បន្ទាប់ពី​ក្រសួង​ការងារ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល ដល់​កម្មករ​រោងចក្រ កាត់ ដេរ​ក្នុង រយៈ ១ ឆ្នាំៗ ចាប់ពី ១៥ ដុល្លារ ដល់ ១៧ ដុល្លារ ក្នុង​រយៈពេល​៥​ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៨ ។ សេចក្ដី សម្រេច​នេះ​បាន​បូក​ជាមួយ​ប្រាក់ខែ​គោល​មាន​ស្រាប់​ចំនួន​៨០​ដុល្លារ នៅ​ឆ្នាំ ២០១៤ នេះ ដែល​ធ្វើ​ឲ្យ​កម្មក រ អាច ទទួល បាន ប្រាក់ខែ​គោល​ចំនួន​៩៥​ដុល្លារ ហើយ​រហូតដល់​ឆ្នាំ​២០១៨ ទើប​កម្មករ​ទទួលបាន​ប្រាក់ខែ​គោល ១៦០ ដុល្លារ ។ ប៉ុន្តែ សេចក្ដីសម្រេច​នេះ បានធ្វើ​ឲ្យ​មេដឹកនាំ​សហជីព​មួយចំនួន​សម្ដែង​ការខកចិត្ត ហើយ​ព្រមាន ធ្វើការ​តវ៉ា ។​

​កម្មករ ដែល​កំពុង​តវ៉ា​ទាំងនោះ មកពី​ជាង ៣០ រោងចក្រ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត មួយចំនួន ដូចជា ខេត្ត កំពង់ចាម និង​ស្វាយរៀង​ជាដើម​។​កម្មករ​មួយចំនួនទៀត កំពុងតែ​ដើរ​ដង្ហែ​សំដៅ​មក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​តវ៉ា​រួមគ្នា ។ កម្មករ​បានទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ទៅ ១៦០ ដុល្លារ និង​ព្រមាន​ឲ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ចុះ​ចេញពី​តំណែង ប្រសិន បើ​មិនមាន​សមត្ថភាព​ក្នុងការ​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ ។​

​ស្រប​ពេលដែល​កម្មករ​ភាគច្រើន​កំពុងតែ​ជ្រួលច្របល់ និង​បាន​កំពុងតែធ្វើការ​តវ៉ា​មិន​ពេញ​ចិត្តនឹង​ការដំឡើង​ប្រាក់ ឈ្នួល របស់​ពួក គេ​តាំង​ពីថ្ងៃ​អង្គារ រហូតមកដល់​ថ្ងៃ​ពុធ ទី ២៥ នេះ សហជីព​មួយចំនួន​ដែលមាន​និ​ន្នា​ងាក​ទៅរក​ខាង រដ្ឋា ភិ​បាល បាន អំពាវនាវ​ឲ្យ​កម្មករ​បញ្ឈប់ នូវ​សកម្មភាព​នេះ ដោយ​លើកឡើង នូវ អ្វីមួយ​ដែល​ពួកគេ​ហៅថា “​ដើម្បី ជៀសវាង​នូវ ការខាតបង់​ផលប្រយោជន៍​របស់​ពួកគេ និង​ប្រទេសជាតិ​” ។​

​យោងតាម​កាសែត ភ្នំពេញ​ប៉ុស្តិ៍ លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ទី ២៥ ខែធ្នូ នេះ ថា កម្មករ​ភាគច្រើន​មិន​ចង់​ធ្វើ​ការតវ៉ា​ដូចនេះ​ទេ ប៉ុន្តែ​ដោយសារ​តែមាន​ក្រុម​អ្នកនយោបាយ និង សហជីព ដែល មាន​និន្នាការ​នយោបាយ​មួយចំនួន​តូច​នោះ មានការ​បំផុស​ឲ្យ​មានការ​យល់ច្រឡំ​ថា ការដំឡើង​ប្រាក់ ឈ្នួល​នេះ មាន​ចំនួន តិចតួច​ពេក ដោយ​គាត់​ចង់​ដំឡើង​ឲ្យ​បាន ១៦០ ដុល្លារ​តែម្តង ។​

​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​នៅលើ​ពិភពលោក​នេះ​គ្មាន​ប្រទេស​ណាមួយ​ដែល​អាចធ្វើ​ឲ្យ​ឡើង​បាន​ប្រាក់​ឈ្នួល ១០០% តែម្តង​នោះទេ​»​។​

​លោក សោម អូន​បាន​ស្នើសុំ​ឲ្យ​កម្មករ​ធ្វើការ​ពិចារណា​ថា រាជរដ្ឋាភិបាល​ក៏ដោយ សហជីព​ណាក៏ដោយ​គ្មាន​អ្នក ណា មួយ មិន​ចង់​ឲ្យ​កម្មករ​ទទួលបាន​ប្រាក់ខែ​ច្រើន​នោះទេ តែដោយសារ​លទ្ធភាពរ​បស់​ភាគី​និយោជក​មិនអាច​ទៅរួច ។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ទៅកាន់​កម្មករ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅឯ​ខេត្តស្វាយរៀង ក្រុង បាវិត ថា កម្មករ​ជាច្រើន​នាក់​នៅក្នុង​ទីក្រុង​ភ្នំពេញ​នឹង​ប្រមែ​ប្រមូលគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​រសៀល​នេះ​។​

​លោក​បាន​ថ្លែងថា​៖ «​សូម​បងប្អូន​កម្មករ​តស៊ូ​ជាមួយគ្នា យើង​សុខចិត្ត​ពិបាក​មួយរយៈ​ពេល​ខ្លី​ដើម្បី ធូរធារ​បាន​មួយ ជីវិត​»​។​

​ចំណែកឯ​កម្មករ​នៅឯ​ខេត្តកំពង់ចាម​បាននាំគ្នា​បិទផ្លូវ​មិន​ឲ្យ​មានការ​ឆ្លងកាត់​ស្ពាន​គី​ស៊ូ​ណា​ផងដែរ ដើម្បី​ទាមទារ ប្រាក់ ឈ្នួល​រហូតដល់ ១៦០ ដុល្លារ ៕​

Leave A Reply

Your email address will not be published.