សារ​ប្រគេន​ ​និង​ ​ជូនពរ​ឆ្នាំ​ថ្មី​ ​របស់​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

0 502

សារ​ប្រគេន​ ​និង​ ​ជូនពរ​ឆ្នាំ​ថ្មី​
​របស់​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

​សូម​ថ្វាយបង្គំព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ ​ជាទី​ស​ក្ការៈ​ដ៏​ខ្ពង់ខ្ពស់​
​បងប្អូន​ជនរួមជាតិ​ទាំងអស់​ ​ជាទី​នឹក​រ​ឭ​ក​ ​និង​ស្រឡាញ់​រាប់អាន​

ព្រះតេជព្រះគុណ​ ​សឺ​ង​ យ៉ឹ​ង​ ​រតនា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​
ព្រះតេជព្រះគុណ​ ​សឺ​ង​ យ៉ឹ​ង​ ​រតនា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ ​ឆ្នាំ​សកល​ ​២​០​២​២​ ​នេះ​ ​តាងនាម​ឱ្យ​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ពន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ផ្ទាល់​ ​សូម​ប្រគេន​ ​និង​ជូនពរ​ជ័យ​ ​សិរី​ ​មង្គល​ ​បវរ​មហា​ប្រសើរ​ ​ចូរ​កើតមាន​ដល់​ ​ព្រះ​ថេ​រា​នុថេរៈ​គ្រប់​ព្រះអង្គ​ ​និង​បងប្អូន​ជនរួមជាតិ​ ​នៅ​ក្នុងស្រុក​ ​និង​ ​ក្រៅ​ប្រទេស​ ​ជាពិសេស​សហការី​ ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ (​V​OKK) ​និង​ ​ទូរ​ ​ទ​ស្សន៍ ​ព្រៃនគរ​ ​ព្រមទាំង​ប្រិយ​មិត្ត​ ​អ្នកគាំទ្រ​ការ​ផ្សព្វផ្សាយ​របស់​នាយដ្ឋាន​ព័ត៌មាន​យើងខ្ញុំ​ទាំង​ ​អស់​ ​សូម​ប្រកប​តែ​សេចក្តី​សុខ​ ​សេចក្តីចំរើន​ ​និង​ ​វឌ្ឍនភាព​ ​សេរីភាព​ ​ជានិច្ច​និរន្ត​រ៍ ​។​

នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​គឺជា​មជ្ឈមណ្ឌល​ព័ត៌មាន​របស់​ខ្មែរ​ ​ក្រោម​តែមួយ​គត់​ ​ដែល​បាន​ផលិត​ ​និង​ ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាន់​ហេតុការណ៍​ ​ដែល​អាជ្ញាធរ​វៀ​ត​ ​ណាម​រំលោភ​សិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​លើ​ដែនដី​កម្ពុជាក្រោម​ ​និង​ ​សកម្មភាព​របស់​សហ​ ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​កំពុង​ធ្វើ​ចលនាតស៊ូ​ដោយ​អហិង្សា​ ​លើឆាកអន្តរជាតិ​ ​ដើម្បី​ទាមទារ​សិទ្ធិ​ ​សេរីភាព​ ​និង​ ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​ពី​នឹម​អាណានិគម​វៀតណាម​សព្វថ្ងៃ​ ​។​

នាយដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ផលិត​ព័ត៌មាន​ជា​រៀងរាល់ថ្ងៃ​ ​ដើម្បី​ ​ផ្សព្វផ្សាយ​នូវ​ព្រឹត្តិការណ៍​ថ្មីៗ​ ​ដំណឹង​ថ្មីៗ​ ​តាម​ប្រពន្ធ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​គឺ​ ​វិទ្យុ​សំ​ ​ឡេង​កម្ពុជាក្រោម​ (​V​OKK), ​អរុណសួស្តី​កម្ពុជាក្រោម​, ​គេហទំព័រ​, ​ទូរទស្សន៍​ ​ព្រៃនគរ​, ​Y​ou​tube​ ​និង​ ​Face​book​ ​ជាដើម​…។​

នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ផ្សព្វផ្សាយ​ ​ព័ត៌មាន​ទាន់​ហេតុ​ ​ការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​, ​ភូមិ​សា​ស្រ្ត ​ប្រវត្តិ​សា​ស្រ្ត ​និង​ ​វប្បធម៌​ ​ប្រពៃណី​ ​ព្រះពុទ្ធ​សា​ ​ស​នា​ ​នៅ​កម្ពុជាក្រោម​ ​ដែល​រដ្ឋាភិបាល​វៀតណាម​មាន​ម​ហិច្ឆិ​តា​បំបាត់​ពូជសាសន៍​ខ្មែរក្រោម​ ​។​

ក្នុងនាម​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ ​ផ្ទាល់​ ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ ​និង​ ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ ​ចំពោះ​សហការី​ ​វិទ្យុ​ ​សំឡេង​កម្ពុជាក្រោម​ ​និង​ ​ទូរទស្សន៍​ ​ព្រៃនគរ​ ​បាន​ស្ម័គ្រចិត្ត​ ​កំពុងតែ​បំពេញ​បេ​ក​កម្ម​យ៉ាង​ម​មា​ ​ញឹក​ ​ក្នុង​ការ​យក​ព័ត៌មាន​ ​និង​ ​ផលិត​ព័ត៌មាន​ ​ទាំង​នៅ​ក្នុងស្រុក​ ​និង​ក្រៅ​ប្រទេស​ ​ទោះបី​ពេលខ្លះ​ ​ប្រឈម​នឹង​គ្រោះថ្នាក់​ ​និង​ជួប​ឧបសគ្គ​ ​ឬ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​គំរាម​គំ​ហែង​នោះ​ក៏ដោយ​ ​ក៏​សហការី​យើង​នៅតែ​ព្យាយាម​ ​និង​ក្លាហាន​ ​ផលិត​នូវ​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​ ​។​

ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​ ​និង​ ​ប្រិយ​មិត្ត​ទាំងអស់​ជាទី​មេត្រី​

នៅ​ដែនដី​កម្ពុជាក្រោម​សព្វថ្ងៃ​ ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​រាប់​លាន​នាក់​ ​ដែល​ជា​ជនជាតិ​ ​ដើម​ ​កំពុង​រស់នៅ​ក្រោម​នឹម​អាណានិគម​វៀតណាម​ ​គ្មាន​សិទ្ធិ​បង្កើត​សារ​ព័ត៌មាន​សេរី​ ​កាសែត​ ​ទស្សនា​ ​វ​ដ្តី, ​វិទ្យុ​ ​និង​ ​ទូរទស្សន៍​ ​ដែល​ជា​ព័ត៌មាន​ឯករាជ្យ​ ​សម្រាប់​បំរើ​ផលប្រយោជន៍​ប្រជា​ ​ពលរដ្ឋ​ខ្មែរក្រោម​បាន​ឡើយ​ ​គឺ​មានតែ​ទស្សន​វ​ដ្តី ​វិទ្យុ​ ​កាសែត​ ​និង​ ​សារ​ព័ត៌មាន​ ​ឃោសនា​ ​បំរើ​បក្ស​រដ្ឋ​របស់​កុម្មុ​យ​នី​ស្ត​វៀតណាម​តែប៉ុណ្ណោះ​ ​។​

ពិសេស​ក្នុង​ឧកាស​ឆ្នាំ​ថ្មី​ ​ឆ្នាំ​សកល​ ​២​០​២​២​ ​នេះ​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ ​សូម​អំពាវនាវ​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​រាប់​លាន​នាក់​ ​នៅ​លើ​ដែនដី​កម្ពុជាក្រោម​ ​ត្រូវ​ហ៊ាន​ក្រោកឈរ​ឡើង​ ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​ ​ជា​ម្ចាស់​ស្រុក​ជនជាតិ​ដើម​ ​ស្របតាម​ច្បាប់អន្តរជាតិ​ ​និង​ ​ត្រូវ​ ​ហ៊ាន​ហៅឈ្មោះ​ខ្លួនឯង​ថា​ ​ខ្មែរក្រោម​ ​និង​ ​ហៅឈ្មោះ​ខែត្រ​ជាខ្មែរ​ដូចជា​ ​ខែត្រ​ ​ព្រះត្រពាំង​ ​ខែត្រ​ ​ឃ្លាំង​ ​ខែត្រ​ ​ព​លាវ​ ​ខែត្រ​ ​ក្រមួនស​ ​ខែត្រ​ ​មាត់ជ្រូក​ ​និង​ ​ទីក្រុង​ព្រៃនគរ​ជាដើម​…។​

ឆ្លៀត​ក្នុង​ឧកាស​នេះ​ដែរ​ ​ខ្ញុំព្រះករុណា​ ​អាត្មាភាព​ ​សូម​ថ្លែង​អំណរ​ព្រះ​គុណ​ ​និង​អរគុណ​ ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ​ចំពោះ​ព្រះតេជព្រះគុណ​ ​និង​សប្បុរស​ជន​ជិត​ឆ្ងាយ​ ​បាន​បរិច្ចាគ​ថវិកា​ ​ជួយឧបត្ថម្ភ​ដល់​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​និង​ប្រិយ​មិត្ត​ទាំងអស់​ ​បាន​គាំទ្រ​ការផ្សាយ​របស់​ទូរទស្សន៍​ព្រៃនគរ​ ​និង​ ​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​V​OKK ​ក្នុង​ ​បេសកកម្ម​ដ៏​ពិសិដ្ឋ​ ​ដើម្បី​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​ពី​នឹម​អាណានិគម​ ​វៀតណាម​សព្វថ្ងៃ​ ​។​

ឆ្នាំ​ថ្មី​ ​ឆ្នាំ​កល​ល​ ​សូម​ពុទ្ធពរ​ទាំងឡាយ​៤​ប្រការ​គឺ​ ​អាយុ​ ​វណ្ណៈ​ សុខៈ ​ព​លៈ ​ចូល​កើតមាន​ ​ដល់​ព្រះ​ថេ​រា​នុថេរៈ​គ្រប់​ព្រះអង្គ​ ​និង​បងប្អូន​ជនរួមជាតិ​ ​នៅ​ក្នុងស្រុក​ ​និង​ក្រៅ​ប្រទេស​ ​គ្រប់​ ​ពេលវេលា​ ​ពិសេស​សូម​ឱ្យ​រួចផុត​ពី​មេរោគ​ឆ្លង​កូវិ​ដ​១​៩​ (​Co​v​i​d​-19) ​គ្រប់​ៗ​អង្គ​ ​និង​ ​រូប ​។​

​         សួស្តី​ ​ឆ្នាំ​ថ្មី​ ​ឆ្នាំ​សកល​ ​២​០​២​២​
​សហរដ្ឋអាមេរិក​, ​ថ្ងៃ​ទី​ ​១​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២​០​២​២​
​ពី​ខ្ញុំព្រះករុណា​ ​អាត្មាភាព​

ភិក្ខុ​ ​សឺ​ង​ យ៉ឹ​ង​ ​រតនា​
​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ ​នៃ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​

ចុចអានជា File PDF

Leave A Reply

Your email address will not be published.