អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ខួប​ទី ៣៩ ឆ្នាំ​នៃ​ចលនា​តស៊ូ​ទាមទារ​សិទ្ធិសេរីភាព​ពី​វៀតណាម​

80

ដោយ ស៊ឺន ចែងចើន|វិទ្យុសំឡេងកម្ពុជាក្រោម

អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅ​ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ទិវា​គម្រប់​ខួប​ឆ្នាំ​ទី ៣៩ នៃ​ព្រឹត្តិ​កាណ៍ ១៦ វិច្ឆិកា ឆ្នាំ ១៩៧៦ ដែលជា​ថ្ងៃ​តស៊ូ​ទាមទារ​សិទ្ធិសេរីភាព​ពី​វៀតណាម ដើម្បី​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅលើ​ទឹកដី​កម្ពុជា​ក្រោម ។ ពិធី​ជួប​ជុំនោះ នឹងធ្វើ​ឡើង នៅ​ថ្ងៃ​ចន្ទ ទី ១៦ វិច្ឆិកា ២០១៥ នៅ​សហគមន៍​បូរី​ព្រៃនគរ ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

លោក យន្ត ថា​រូ (អាវធំខ្មៅ) ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​មា​ជិ​ក​រដ្ឋសភា ក្នុងពិធីបាន​ប្រារព្វ​ខួប ៨ ឆ្នាំ នៃ​ការ​សុគត​របស់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះនាម អ៊ាង សុខ​ធឿន នៅ​វត្ត​ទ្រនំ​ជ្រឹង សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។
លោក យន្ត ថា​រូ (អាវធំខ្មៅ) ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​មា​ជិ​ក​រដ្ឋសភា ក្នុងពិធីបាន​ប្រារព្វ​ខួប ៨ ឆ្នាំ នៃ​ការ​សុគត​របស់​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ព្រះនាម អ៊ាង សុខ​ធឿន នៅ​វត្ត​ទ្រនំ​ជ្រឹង សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​លោក យន្ត ថា​រូ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​មា​ជិ​ក​រដ្ឋសភា ដែលជា​អ្នក​ផ្តួចផ្តើម ប្រារព្ធ​ទិវា​រំឭក​ខួប ៣៩ ឆ្នាំ នេះ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា គោលបំណង​នៃ​កា​រំឭក​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា ១៩៧៦ គឺ​ដើម្បី​រំឭក​នឹក​ដល់​គុណូបក្ការៈ​របស់​យុទ្ធជន យុទ្ធ​នារី​ខ្មែរក្រោម​ទាំងអស់ ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ជាតិ សាសនា និង​មាតុភូមិ​កម្ពុជា​ក្រោម ។​

​លោក យន្ត ថា​រូ បាន​រៀប​រាប់ទាំង​សំឡេង​ក្តុកក្តួល​អួលណែន​ដើម​.​ក នៅពេល​រម្លឹក​ពី​ព្រឹត្តិការណ៍​ប៉ះទង្គិច រវាង​ក្រុម​អ្នកតស៊ូ​ខ្មែរក្រោម និង​កងកម្លាំង​នៃ​រដ្ឋអំណាច​វៀតណាម នៅ​ឆ្នាំ ១៩៧៦ ដែល​នាំ​ឲ្យ​ដ្ឋា​ភិ​បាល បក្សកុម្មុយនិស្ត​យួន​ចាប់ខ្លួន និង​សម្លាប់​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន អ្នកខ្លះ​ត្រូវបានរ​ប្រហារជីវិត ចាប់​ដាក់គុក​អស់​មួយជីវិត និង​ធ្វើ​ទារុណកម្ម​រហូតដល់​ស្លា​ប់ នៅក្នុង​គុក​ជាដើម ។​

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម លោក យន្ត ថា​រូ បានធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរក្រោម ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ឲ្យ​នាំគ្នា​ប្រារព្ធ​ទិវា​នេះ នៅតាម​តំបន់​ដែល​ខ្លួន​រស់នៅ ដើម្បី​ជាការ​ចងចាំ និង​រំឭក​ដល់​វីរបុរស​ខ្មែរ ដែល​ក្លាហាន​ហ៊ាន​បូជាជីវិត ដើម្បី​ជាតិ សាសនា​ខ្មែរក្រោម ឲ្យ​បាន​គង​វង់​ដល់​សព្វថ្ងៃ ។​

​គួររំឭកថា ព្រឹត្តិការណ៍​ ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ កើតឡើង​ដោយ​ការឈឺចាប់​របស់​ពលរ​ដ្ឋ​ខ្មែរក្រោម មិន​ចង់​រស់នៅ​ក្រោម​របប​អាណានិគម​យួន ហើយ​បាន​បង្កើត​រណសិរ្ស​មួយ​ឈ្មោះ ថា​រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរ​កម្ពុជា​ក្រោម  ដែលមាន​លោក សឺ​ង ញ៉ ជា​ប្រធាន និង លោក លោក កៀង ហ៊ាន ជា​អនុប្រធាន ។​

ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។
ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។

​ដោយ​ឈឺចាប់ នឹង​ការជិះជាន់​ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន និង​ចង់បាន​សិទ្ធិ​ម្ចាស់ការ ក្នុងនាម​ជា​ជនជាតិដើម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម​ចលនា​នេះ ក៏បាន​បើក​យុទ្ធនាការ​វាយលុក​ចូល​គ្រប់​ស្ថាប័ន​បក្សកុម្មុយនិស្ត​យួន នៅ​ថ្ង​ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ។ ប៉ុន្តែ​ជា​អកុសល លទ្ធផល​ក្រោយពី​ព្រឹត្តិការណ៍​នេះ មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ជាច្រើន អង្គ​/​រូប ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​យួន​ប្រហារជីវិត ចាប់​ដាក់គុក​អស់​មួយជីវិត និង​ធ្វើ​ទារុណកម្ម​រហូតដល់​ស្លា​ប់ នៅក្នុង​គុក​ជាដើម ៕

Comments are closed.