អង្គការ​សមាគម​ខ្មែរក្រោម​នៅ​កម្ពុជា មាន​គម្រោង​ផ្សព្វផ្សាយ​សៀវភៅ​សិទ្ធិមនុស្ស​ដល់​ពលរដ្ឋ​ខ្មែរក្រោម

0 229

(​សារព័ត៌មាន ព្រៃនគរ​) នៅ​ថ្ងៃទី ០៩ ខែកញ្ញា អង្គការ​សមាគម​ខ្មែរក្រោម​ក្រោម​ដែលមាន​មូលដ្ឋាន នៅ​ប្រទេស​កម្ពុជា បាន​ផ្ញើលិខិត​មួយច្បាប់​តាមរយៈ សារ​អ៊ី​ម៉ែ​ល​ជូន លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដើម្បី​អំពាវនាវ​ថវិកា​សម្រាប់​បោះពុម្ព សៀវភៅ​បង្កាន់ដៃ ស្ដីអំពី​សេចក្ដីប្រកាស​ជាស​កល​នៃ​អង្គការសហប្រជាជាតិ​ស្ដី​សិទ្ធិមនុស្ស និង​សិទ្ធិ​ជន ជាតិ​ដើម ។

ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ​​ដែល​​ ត្រូវ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ព្រះកាយ នា​ទីលាន​ប្រជាធិបតេយ្យ  នៅ​ព្រឹក​ថ្ងៃ​ទី ​២៥ មិថុនា ឆ្នាំ​២០១៣ ។
ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ​​ដែល​​ ត្រូវ​អាជ្ញាធរ​វៀតណាម បាន​ចាប់​ព្រះកាយ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី ​២៥ មិថុនា ឆ្នាំ​២០១៣ ។

អង្គការ​សមាគម​ខ្មែរក្រោម​នៅ​កម្ពុជា មាន​គម្រោង​ផ្សព្វផ្សាយ​សៀវភៅ​សិទ្ធិមនុស្ស​ដល់​ពលរដ្ឋ​ខ្មែរក្រោម

​ក្នុង​សារលិខិត​នេះ លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្ដាញ​យុវជន​ខ្មែរក្រោម បានបញ្ជាក់​អំពី​សកម្ម​ភាព​នៃ​អង្គ ការ​របស់ខ្លួន​ថា ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​នេះ​ទៅ ក្រុមការងារ​នៃ​អង្គការ​សមាគម​ខ្មែរក្រោម​របស់លោក នឹង​ទៅធ្វើ​ការ​ជាមួយ​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា តាម​សហគមន៍​នានា ក្នុង​ខេត្ត​មួយចំនួន តាម​តំបន់​ជនបទ​ដាច់ស្រយាល ក្នុងនោះ​មាន​ខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកណ្តាល ខេត្តក្រចេះ និង​ខេត្តកំពង់ស្ពឺ ។​

​ផែន​ការដែល​ត្រូវ​ចុះ​ធ្វើការ​នេះ នឹងមាន​រយៈពេល​ជិត​ពីរ​ខែ គឺ​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា ដល់​ខែតុលា ដោយបាន​ឯកភាពគ្នា​ក្នុង​ខេត្ត នីមួយៗ​មាន​ក្រុមការងារ​ចុះទៅ​ចំនួន ៣ នាក់ ដូចជា​ខេត្តបាត់ដំបង​ខេត្តក្រចេះ និង​ខេត្តស្វាយរៀង ។ ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ក្នុង​ខេត្ត​នីមួយៗ​មាន ៥ នាក់ ។  រីឯ​ខេត្តតាកែវ អាច​និង​មាន​ច្រើនជាង​នេះ ។

​ផែនការ​ដែល​ចុះ​ធ្វើការ​នេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​រស់នៅ​របស់​ខ្មែរក្រោម ក្នុងនោះ​មាន ជីវភាព​រស់​ប្រចាំថ្ងៃ ការសិក្សាអប់រំ មុខរបរ​ប្រចាំថ្ងៃ ការតាំង​ទីលំនៅ ការរស់នៅ​ស្របតាម​ស្ថាន ភាព​ផ្លូវច្បាប់ ចំណេះដឹង​សិទ្ធិមនុស្ស និង​ច្បាប់​ជាដើម ។

​ក្រុមការងារ​ដែល​ត្រូវ​ចុះទៅ​ដោយ​ពាំ​នាំទៅ ចែកជូន​ជាមួយ​នូវ​កម្រង​ឯកសារ​ដូចជា សេចក្តី​ថ្លែង​ការ​ជា សកល​ស្តីពី​សិទ្ធិមនុស្ស​, សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច ដែលមាន​ជា​ភាសា​ខ្មែរ និង​ភាសា​យួន (​សម្រាប់​ខ្មែរក្រោម​ខ្លះ​មិនចេះ​ភាសា​ខ្មែរ តែ​ចេះ​ភាសា​យួន​) និង ឯកសារ​សង្ខេប​ស្តីពី​ខ្មែរក្រោម ដើម្បី​ពង្រឹង​ដល់​ក្រុម​គោលដៅ​នូវ​ចំណេះដឹង​ទាំងនេះ ។

​តាម​សារ​អ៊ឺ​ម៉ែ​ល​នេះ ឯកសារ​ទាំងនេះ អង្គការ​សមាគម​ខ្មែរក្រោម នឹង បោះ​ពុ​ម្ភ​ទៅជា​កូនសៀវភៅ​តូច ល្មម​ដាក់​ក្នុង​ហោ​ប៉ាវ​បាន ដែល​ពលរដ្ឋ​ខ្មែរក្រោម​អាច​យកទៅ​តាម​ខ្លួន​បាន ។​

​លោក សឺ​ន ជុំ​ជួន បានបញ្ជាក់ គម្រោងការ​បោះពុម្ព​សៀវភៅ​នេះ​ថា  ជា​ជំហាន​ដំបូង ក្រុម​លោក​ត្រូវ បោះ​ពុ​ម្ភ​ជា​កូនសៀវភៅ​តូច​នៃ​កម្រង​ឯកសារ​នោះ​ប្រមាណ ១០០០ ក្បាល​ស្មើ នឹង​មួយ​ក្បាល​តម្លៃ ១៥០០ រៀល ។ សរុប​ទាំងអស់​ត្រូវ​ចំណាយ​ថវិកា ១,៥០០,០០០ រៀល ស្មើនឹង​ប្រ មាណ ៣៧៥ ដុល្លារ សហរដ្ឋអាមេរិក ។ ប៉ុន្តែ​ចំនួន​ដែល​ត្រូវ​ចំនាយ​បោះ​ពុ​ម្ភ​នោះ គឺ​មិនទាន់ មាន នៅឡើយ ។ ហើយ ជំហាន​ទី ២ នៅ​ឆ្នាំ ២០១៤ អង្គការ​សមាគម​ខ្មែរក្រោម​មួយ​នេះ នឹងធ្វើ​សកម្មភាព​ដូចគ្នានេះដែរ ប៉ុន្តែ ត្រូវ​ឱ្យមាន​សកម្មជន​ដែលជា​ជន​បង្គោល​មកពី​កម្ពុជា​ក្រោម​ចូលរួម​ក្នុង​វគ្គ​ពង្រឹង​បែបនេះ ។

​ចុងក្រោយ លោក សឺ​ន ជុំ​ជួន ក៏បាន​អំពាវនាវ​ដល់ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ឲ្យ​ជួយ​ថវិកា​តាម​សទ្ធា​ដើម្បី​ចូល​បោះពុម្ព​សៀវភៅ​នេះ​ផងដែរ ៕

Leave A Reply

Your email address will not be published.