កំណត់ហេតុថ្ងៃទី ៣ នៃមហាសន្និបាតសកលលើកទី ១០ របស់​សហព័ន្ធខ្មែរកម្ពុជាក្រោម

162

កំណត់ហេតុមហាសន្និបាតសកលលើកទី ១០

នៃ​សហព័ន្ធខ្មែរកម្ពុជាក្រោម

ថ្ងៃទី ២៧ – ២៩ ឧសភា ឆ្នាំ ២០១៦

ទិវាបោះឆ្នោតជ្រើសរើសគណៈកម្មការនាយក នៃ

សហព័ន្ធខ្មែរកម្ពុជាក្រោម នីតិកាល ២០១៦-២០២០

ប្រារព្ធនៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

នៅវត្តខេមររង្សី, San Jose, CA, សហរដ្ឋអាមេរិក

ថ្ងៃអាទិត្យទី ២៩ ឧសភា ឆ្នាំ ២០១៦

កត់ហេតុដោយ ភិក្ខុនាថសីលោ ត្រឹង ថាច់ យុង

វេលាម៉ោង ៩:០០

បម្រើកម្មវិធីសន្និបាត ដោយ ពិធីករ ថាច់ វឿង និងពិធីការិនី កៀង​ សាខន ។

របៀបវារៈ

គោរពទង់ជាតិ

គោរពគុណបុព្វវីរសមណៈ បុព្វវីរបុរស

ឧទ្ទេសនាមគណៈកម្មការនាយកថ្មីទាំង ៩ រូប ឡើងកាន់​អធិបតាសនៈ  ។

ឧទ្ទេសនាមតំណាងទាំង ៣ ផ្នែក គឺផ្នែកតំណាងព្រះសង្ឃ និងផ្នែក​តំណាង​ យុវជន ព្រមទាំង​ផ្នែកតំណាងស្ត្រី ដែលគណៈកម្មការ​យក នៃសហព័ន្ធខ្មែរ​កម្ពុជាក្រោម អាណត្តិកាល ២០១៦-២០២០ ជ្រើសតាំងតាមលក្ខន្តិកៈ ។

ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

តំណាង​ព្រះសង្ឃ​រួមមាន ២ ព្រះ​អង្គ ​​គឺ

ទី ១ ព្រះតេជព្រះគុណ ថាច់ ទ្រឿង ធីធីធម្មោ គង់នៅប្រទេសកាណាដា ជា​ប្រធានសាសនាអន្តរជាតិ ​នៃសហព័ន្ធខ្មែរកម្ពុជាក្រោម​​ ។

ទី ២ ព្រះតេជព្រះគុណ សឺង យ៉ឹង​​រតនា​ គង់នៅរដ្ឋកាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក ជា​ប្រធាន​នាយក​​ដ្ឋាន​​ព័ត៌​មាននៃ​សហព័ន្ធខ្មែរ​កម្ពុជាក្រោម ។

តំណាងស្ត្រី​រួមមាន ២ រូប គឺ

ទី ១ អ្នក​ស្រី​ សឺង ធីនិត នៅ​រដ្ឋ​ផែន​ស៊ី​វ៉ែន​ញ៉ា សហរដ្ឋអាមេរិក ជា​នាយិកា​​គណៈ​​កម្មការ​ស្ត្រីខ្មែរ​ក្រោម​​ នៃ​​សហព័ន្ធ​ខ្មែរ​​កម្ពុជា​ក្រោម​​ ​។

ទី ២ អ្នកស្រីកៀង សុធី នៅ​រដ្ឋ​ផ្លរី​ដា​​សហរដ្ឋ​អា​​មេរិកជាប្រធានគណៈ​កម្មាធិការ​យុវជន នៃ​សហព័ន្ធ​​​​ខ្មែរកម្ពុ​ជា​ក្រោម ។

របាយការណ៍របស់ ព្រះតេជព្រះគុណ ថាច់ ទ្រឿង ធីធីធម្មោ ជុំវិញ​កិច្ច​ការ​សាសនា ។​

        របាយការណ៍របស់ លោក សឺង សម្រេច ជាប្រធានគណៈកម្មការស្រះគូ ជុំវិញកិច្ចការងារដំណោះស្រាយហេតុការណ៍ស្រះគូដែលត្រូវគោកគាំងរាំងរីងស្ងួតហួតហែងបែកក្រហែង ដែលអាចប្រឈមនឹងការបាត់បង់ ។ លោកបាន​បញ្ជាក់ថា ស្រះគូជារមណីយដ្ឋានផង ជាសម្បត្តិជាតិកាត់ថ្លៃមិន​បានរបស់ខ្មែរ​ក្រោម​ផង ជាបុរាណដ្ឋាន ជាទីតាំងប្រវត្តិសាស្ត្រផង ជាទីតាំងសាសនាផង ជា​ទីតាំងវប្បធម៌ប្រពៃណីផង ជាសក្ខីកម្មនៃទឹកដីកម្ពុជាក្រោមផង និងជាព្រលឹង​ជាតិ​​ខ្មែរ​ក្រោមផង ។ គូស្រះស្រីឋិតនៅភូមិតាគូ ឃុំសំរោង ស្រុកកំពង់ធំ ខេត្ត​​ព្រះ​ត្រពាំង កម្ពុជាក្រោម បើជាឈ្មោះភាសាយួនបច្ចុប្បន្នគឺ ឋិតនៅ​អនុសង្កត់ទី ៣ (Khom​​​ 3),  សង្កាត់ទី​ ៨ (Phuong 8), ទីក្រុងព្រះត្រពាំង (Thanh pho Tra vinh)​។​​ ទន្ទឹមនឹងនោះ​លោកសឺន សម្រេចបានប្រកាសសមាសភាព​នៃគណៈកម្មការ​ស្រះគូ និងប្រកាសនូវបុព្វហេតុ​ដែលនាំ​ឲ្យកើត​មាន​​​គណៈ​កម្ម​ការ​​ស្រះគូដែល​ តែង​តាំងដោយ​លោកអធិបតីនៃ​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម ក្នុង​ពេល​​​ថ្មីជា​បន្ទាន់​​ក្រោយពីហេតុការណ៍ស្រះគូរីងគោក ប្រឈមនឹងការ​បាត់បង់​អន្តរាយនូវបេតិកភ័ណ្ឌ​ជាតិ និងជាបុរាណដ្ឋានដែល​មាន​អាយុ​​កាល​ពាន់​ឆ្នាំ​មួយ​​នេះ ។​​ ​​លោក​ថ្លែងថា​​គណៈ​កម្មការនេះបង្កើតឡើង​ក្នុង​គោល​បំណង ៣ យ៉ាងគឺ

ភិក្ខុនាថសីលោ ត្រឹង ថាច់ យុង កំពុងសរសេរកត់ហេតុ ។ រូបថតៈ ស៊ឺន ចែងចើន
ភិក្ខុនាថសីលោ ត្រឹង ថាច់ យុង កំពុងសរសេរកត់ហេតុ ។ រូបថតៈ ស៊ឺន ចែងចើន

ទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១ រក​ដំ​​ណោះ​​ស្រាយដោយសន្តិវិធី ស្របតាមសេចក្តីប្រ​កាសជា​​​​​​សកល​​​​​​​​​​របស់​​អង្គ​ការ​សហប្រជាតិស្តីអំពីសិទ្ធិជនជាតិដើមត្រង់មាត្រាទី ១១ ដែល​​​ចែង​​​ថា “ជនជាតិ​ដើម​ភាគតិចមានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់ឡើងវិញ​នូវ​ប្រពៃណី និង​ទំនៀម​ទម្លាប់​វប្បធម៌របស់ខ្លួន រួមទាំងសិទ្ធិក្នុង​ការការពារ​ថែរក្សា​ស្តារ​​ពង្រឹង​​ពង្រីក​ និង​អភិវឌ្ឍន៍ នូវអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ដែល​មាន​​តាំង​ពី​បុរាណ​​កាល​រៀង​មក ដល់បច្ចុប្បន្ន និងទៅអនាគត ដូចជាតំបន់​បុរាណដ្ឋាន បុរាណវត្ថុ ទីតាំងប្រវត្តិសាស្ត្រ ក្បាច់រចនា បច្ចេកវិទ្យា ពិធីកម្ម សិប្បកម្ម របាំ គំនូរ អក្សរសិល្ប៍ អក្សរសាស្ត្រ” ។ ទន្ទឹមនឹងនោះមាត្រាទី ១២ ក៏​មាន​​ចែងបន្ថែម​ទៀត​​​​ថា “ជនជាតិដើមភាគតិច មានសិទ្ធិ​ពេញលេញ​ក្នុងការ​អភិរក្ស និង​អភិ-​វឌ្ឍន៍​​​​​​ផ្សព្វផ្សាយ​នូវប្រពៃណីទំនៀមទម្លាប់ ពិធីកម្មផ្សេង​​​​​​​​​ៗ នូវ​ជំនឿ​​សាសនា” ។​

ទី ២ គឺធ្វើការស្រាវជ្រាវកត់ត្រាប្រវត្តិ​ស្រះគូឡើង​បន្ថែម​​ដើម្បីទុកជាឯកសារប្រ- វត្តិសាស្ត្រ ។

ទី ៣ ប្រមូលឯកសារដាក់ស្នើទៅអង្គ  UNESCO សូមឲ្យដាក់​ស្រះគូ​ចូល ក្នុង បេតិកភ័ណ្ឌពិភពលោក ជាសម្បត្តិ​វប្បធម៌​មនុស្ស​​ជាតិ ។

        របាយការណ៍របស់ ព្រះតេជព្រះគុណ​ យឿង តារា ជាអតីត​ប្រធាន​សម្ព័ន្ធ​​សមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ​ ។​

        របាយការណ៍របស់ លោក ត្រឹង សារុង ជាប្រធានសាខាសហព័ន្ធ​ខ្មែរ​កម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប ។

        របាយការណ៍របស់ លោក ឃួន ណាកា អំពីការគម្រោង​ការ​កសាង​មជ្ឈ- មណ្ឌ​ល​​វប្បធម៌ខ្មែរក្រោម របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ​នៅប្រ​ទេស​បារាំង​​ជាប់​​ព្រំ​ដែន​ប្រទេស​ស្វិស ដើម្បីផ្សព្វផ្សាយវប្បធម៌ និង ជាការ​ងាយ​ស្រួល​ដល់​សហព័ន្ធ​ខ្មែរកម្ពុជាក្រោម ក្នុងការធ្វើដំណើរទៅ​ចូលរួមកិច្ចប្រជុំ​ណា​មួយ​ជាប់​ទាក់​​​​​ទងនឹងបញ្ហាសិទ្ធិមនុស្ស​ និង សិទ្ធិស្ត្រីជាដើម​នៅទី​សំណាក់​ការអង្គ​ការ​សហ​ប្រជា​ជាតិនៅទីក្រុង​សឺណែវប្រទេស​ស្វិស ។

លោក ថាច់ សេ ប្រធានសភាតំណាង ប្រកាសសមាសភាព​នៃគណៈ​កម្ម​-ការ​​​​​នាយកអាណត្តិកាល ២០១៦-២០២០ ទាំង ១៣ អង្គ និង រូបដូចតទៅ ​​​​​​​​​​

ក. គណៈកម្មការនាយកជាប់ឆ្នោត មានចំនួន ​៩ រូបគឺ

ទី ១ លោក ថាច់ វៀន                  ជាអធិបតី ។

ទី ២ លោក ចៅ រៀប                    ជាប្រធានសភាព្រឹទ្ធាចារ្យ ។

ទី ៣ លោក ថាច់ សេ                   ជាប្រធានសភាតំណាង ។

 ទី ៤ លោក ថាច់ ង៉ុក ថាច់           ជាប្រធានប្រតិបត្តិ ។

ទី ៥ លោក ប្រាក់ សិរីវុឌ្ឍិ៍              ជាអនុប្រធានទី ១ ។

ទី ៦ លោក ម៉ៅ មុនី                     ជាអនុប្រធានទី ២ ។

ទី ៧ លោក ត្រឹង ម៉ាន់រិន្ទ              ជានាយកផែនការ ។

ទី ៨ លោក សឺង ហួ                     ជាអគ្គលេខាធិការ ។

ទី ៩ លោក ត្រឹង យ៉ាប                         ជានាយករដ្ឋបាល ។

ខ. គណៈកម្មការនាយកជ្រើសតាំង​​ ដោយ​គណៈ​ក​ម្ម​ការ​នាយកជាប់​ឆ្នោត​​មាន ៤ អង្គនិងរូបគឺ

ទី ១០ អ្នកស្រី សឺង ធីនិត              ជានាយិកាគណៈកម្មការ​ស្ត្រី ។

ទី ១១ អ្នកស្រី កៀង សុធី​​              ជាប្រធានគណៈកម្មាធិការយុវជន​ខ្មែរ​កម្ពុជាក្រោម ។

ទី ១២ ព្រះតេជព្រះគុណ ថាច់ ទ្រឿង ធីធីធម្មោ   ជាប្រធានគណៈ​កម្មការសាសនាអន្តរជាតិនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ទី ១៣ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា    ជាប្រធានគណៈកម្មការ​សាសនា​អន្តរជាតិ និង ជាប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរ​កម្ពុជាក្រោម ។

សមាសភាពគណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមអាណត្តិ-កាល ២០១៦-២០២០ ជា​ភា​សា​​​​​​​អង់គ្លេសដូចខាងក្រោម

Members of the Board of Directors

May 29, 2016

Name                       Title

Thach Vien              Chairman of the Board of Directors

Chau Riep               President of Senior Council

Thach Xe                 Chair of the House of Representatives

Thach Ngoc Thach          President

Prak Sereivuth                First Vice President

Mau Moni                         Second Vice President

Tran Mannrinh                 Director of Planning

Son Hua                           Secretary General

Tran Giap                        Chief of Administration

Son Thi Nith                     Director of Women Affairs

Kien Sothy                       President of the KKF Youth Committee

Venerable TT Dhammo    Commissioner of International Religious Affairs

Ven Son Yoeng Ratana    Director of the KKF Media

​ ​លោក អធិបតី ថាច់ វៀន សំដែងសោមនស្សកថា តំណាងសហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​ថ្លែង​អំណរគុណ ចំពោះគណៈកម្មការរៀបចំមហាសន្និបាត​សកល​​ លើកទី ១០ បោះឆ្នោតជ្រើសរើសគណៈកម្មការ​នាយកនៃសហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​ អាណត្តិកាល ២០១៦-២០២០ ដែលបានធ្វើឡើងនៅថ្ងៃទី ២៧-​២៩​ ឧសភា ឆ្នាំ ២០១៦ នាទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិក ។

គណៈកម្មការនាយកអាណត្តិថ្មីឧទ្ទេសនាមអ្នកស្រីកៀង​ សុធី ឲ្យប្រកា​​ស​​​​​អជ្ឈត្តិកច្បាប់ (ច្បាប់បញ្ជាផ្ទៃក្នុង) នៃសហព័ន្ធខ្មែរកម្ពុជាក្រោមជាភាសាអង់ គ្លេស បកប្រែជាភាសាខ្មែរដោយលោកប្រាក់សិរីវុឌ្ឍិ៍ ជាអនុប្រធានទី ១ ទទួល បន្ទុកកិច្ចការបរទេស ។

បន្ទាប់មកជានាទីគណៈកម្មកានាយក​ និងអង្គមហាសន្និបាតពិភាក្សា​​គ្នា​ជុំវិញការ​អនុម័តិ​អជ្ឈត្តិកច្បាប់នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។​

ក្រោយអំពីកិច្ចពិភាក្សាគ្នាយ៉ាងលម្អិត អំពីបញ្ហាច្បាប់និងផែនកា​រជាតិ​ ផែនការអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនៅពេលខាងមុខ អស់ពេល​ប្រមាណជិត ២ ម៉ោង ក៏មានការឯកភាពគ្នាជាធ្លុងមួយ ។​

អ្នកស្រី កៀង សាខន ជា​ពិធី​ការិ​នីមហាសន្និបាត​​​ និងជានិពន្ធ​នាយិកា​ផលិតក​ម្ម​ខ្មែរក្រោម បានច្រៀងចម្រៀងអំណរគុណ​មហាសន្និ​បាត​មួយបទ ដែលជាស្នាដៃនិពន្ធថ្មីរបស់អ្នក​ស្រីផ្ទាល់ យ៉ាង​​​ពីរោះពិសា​ជាទីគាប់ចិត្ត​នៃ​សន្និបាត​​ជន ។

អង្គមហាសន្និបាតថតរូបជុំគ្នាទុកជាឯកសារ ។

មុននឹងបញ្ចប់មហាសន្និបាត ព្រះសង្ឃស្វាធ្យាយជយន្តោជាសិទ្ធ​ជយ​-មង្គលកម្ម​ជូន​ទីមហាសន្និបាតជាកិច្ចបិទមហាសន្និបាតសកលលើកទី ១០ ។

ជយោមហាសន្និបាតសកលលើកទី ១០

មហាសន្និបាតសម្រេចជោគជ័យយ៉ាងត្រចះត្រចង់

មហាសន្និបាតចប់ដោយបរិបូណ៌ នៅវេលាម៉ោង ៣:៤៥ នាទី ៕

ហត្ថលេខា                                                    ហត្ថលេខា

         ថាច់ វៀន                                                ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង

អធិបតីមហាសន្និបាត                                      លេខាធិការមហាសន្និបាត

ទាញយកសុន្ទរកថា ជា File PDF

Comments are closed.