មេរៀន​ខែវិច្ឆិកា​

0 114

ដោយ សឺ​ង សម្រេច l ថ្ងៃ​សុក្រ ទី ២៥ ខែវិច្ឆិកា ឆ្នាំ្ ២០១១

​ក្នុង​កីឡាប្រដាល់ មុននឹង​គូរ​ប្រដាល់​ជួបគ្នា តែងមាន​ការវាស់វែង​ប្រៀបផ្ទឹម​ទម្ងន់​កំពស់ និង​ស្ថិតិ​ចាញ់​-​ឈ្នះ​ក្នុងការ​ប្រកួត​កន្លងមក ។ បើ​មាន​លើសខ្វះ​ទម្ងន់​ឬ​កំពស់​សូម្បីតែ បន្តិចបន្តួច ក៏​គូប្រកួត​និង​អ្នក​ឱ្យ​ទឹក​តែង ពិចារណា​ថា​គួរ​ធ្វើ​ប្រយុទ្ធ​ឬទេ ។ ក្នុង​កីឡា ប្រដាល់​ដដែល បច្ចេកទ្ទេស​មួយ​ដែល​អាច​យក​ប្រៀប​លើ​គូប្រកួត គឺ​ធ្វើយ៉ាងណា ឱ្យ ដៃគូ​ប្រកួត​របស់ខ្លួន​ខឹងច្រឡោត ព្រោះ​មនុស្ស​យើង​តែ​ពេល​ខឹងច្រឡោត​ហើយ ធ្វើ​អ្វីៗ ក៏​ខុស​ដែរ ដូច្នេះ​អ្នក​ប្រដាល់​ដែល​ខឹងច្រឡោត តែង​ភ្លេច​ឬ​បោះបង់ចោល​បច្ចេក​ទេ្ទ​ស និង​បណ្តាំគ្រូ គិតតែ​ពី​វាយ​បង្រុះ ទៅលើ​គូប្រកួត​តាម​កំហឹង​ចិត្ត ជា​ឱកាស​បើក​ឱ្យ​ខាង ម្ខាង​ទៀត​មាន​ការងារ​ស្រួល​ក្នុងការ​វាយ​ផ្តួលរំលំ ។

ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។
ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។

​ក្រៅពី​កីឡាប្រដាល់ ក្នុងការ​ប្រយុទ្ធ​ដោយ​ប្រើ​អា​វុ​ទ្ធ​ផ្សេងៗ​ទៀត​ក៏​យ៉ាង​នោះដែរ តែង មានការ​ថ្លឹងថ្លែង កម្លាំង​គ្នា លើកលែងតែ​សង្គ្រាម​របៀប​ទ័ពព្រៃ គឺ​វាយឆ្មក់​-​ដកថយ​- ពួន​ជ្រក​-​លាក់ខ្លួន​។

​ប៉ុន្តែ​បើ​យើង​លើកយក​ប្រវត្តិ​នៃ​ការតស៊ូ​ដោយ​កម្លាំង​អាវុធ​មួយ​ដែល​ផ្ទុះឡើង​ថ្ងៃទី ១៦ វិច្ឆិកា​ឆ្នាំ ១៩៧៦ នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​គេ​បានឱ្យ​ឈ្មោះថា ’​អ្នកតស៊ូ​ក្នុង​រណសិរ្ស សេរីភាព​ជាតិ​រំដោះ​ខ្មែរក្រោម ’​អ្នកតស៊ូ​ក្នុង​រណសិរ្ស​សេរីភាព​ជាតិ​រំដោះ​ខ្មែរក្រោម​’ ដែល​បាន ងើបឡើង​ប្រើ​អាវុធ​ធ្វើការ​បាញ់ប្រហារ​ប៉ង​រំលំ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត វៀតណាម​នោះ ខ្មែរក្រោម​ហាក់ដូចជា បានដឹង​រួចទៅហើយ ដោយ​មិនបាច់​ប្រៀបធៀប ពី​កម្លាំង​មនុស្ស​និង​សាស្ត្រា​វុ​ធ ថា​ក្រុម​ខ្លួន​មាន​កម្លាំង​តិចជាង​យួន​ឆ្ងាយ​ណាស់ ។ ប៉ុន្តែ ការប្រយុទ្ធ​ដែល​កើតឡើង​នោះ គឺជា​ការបង្ហាញ​នូវ​កំហឹង​ឈឺចាប់​របស់ខ្លួន​ដែល​មានមក តំណ​ត្រកូល​ជា​យូរណាស់​មកហើយ បង្កឡើង​ដោយសារ​អំពើ​អយុត្តិធម៌​ទាំងឡាយ​ដែល ពួក​រដ្ឋអំណាច​យួន ឈ្លានពាន​បានធ្វើ​ចំពោះ​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក ជា​ជនជាតិដើម នៅលើ​ទឹកដី​នោះ​។ វា​បានបង្ហាញ​ពី​ការមិនអាច​ទទួលយក​បាន នូវ​អ្វីដែល​យួន​បានធ្វើ មកលើ​ខ្មែរក្រោម ពី​កំហឹង​ខ្មែរក្រោម​បាន​ឆ្លង​ផុត​ខ្សែ​ព្រំដែន​នៃ​ការអត់ធ្មត់ និង​ការ​សោក ស្តាយ​ជីវិត បង្ហាញ​វិ​រ​ភាពក្លាហាន ហើយក៏​បង្ហាញថា ត​ទៅមុខទៀត ខ្មែរក្រោម​នៅតែ មិនអាច លាយ​ចូលគ្នា​ជាមួយនឹង​យួន​បាន​ដោយ​ងាយ​ទេ​។

​ប៉ុន្តែ​រឿង​ដែល​គួរឱ្យ​លើក​យកមក​ពិចារណា គឺ​ការតស៊ូ​ហឹ​ង្សា​បានធ្វើ​ឡើង​តែ​ក្នុង​មួយ រយៈ​ខ្លី​ប៉ុណ្ណោះ ក៏ត្រូវ​បរាជ័យ ខ្មែរក្រោម​ជា​អ្នក​ប្រយុទ្ធ​ដ៏​ក្លាហាន​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ទ័ព យួន​កំទេចចោល​គ្មាន​សល់ ហើយ​ព្រះ សង្ឃ​និង​ពលរដ្ឋ​ខ្មែរ​៨ ពាន់​នាក់​ត្រូវ​អាជ្ញាធរ​វៀត ណា​ម បាញ់សម្លាប់ កាត់ទោស​ប្រហារជីវិត​ខ្លះ ចាប់​ដាក់គុក និង​ធ្វើ​ទារុណកម្ម​ស្លាប់​ក្នុង គុក​ខ្លះ​។ តាម​ការផ្តល់​ព័ត៌មាន​មក គឺ​គ្រួសារ​ខ្មែរក្រោម​ជា​ទួទៅ​នៅក្នុង​ដំបន់​ដែលមាន ការប្រយុទ្ធ​នោះ ពុំមាន​គ្រួសារ​ណាមួយ​ដែល​រួច​ពី​ត្រូវ​ទទួល​ការឆែកឆេ​ផ្ទះសម្បែង និង សមាជិកគ្រួសារ​ត្រូវ​ជាប់ ឃុំឃាំង​ក្រោយពី​ទទួល​ការចោទប្រកាន់​ផ្សេងៗ​ពី​អាជ្ញាធរ​វៀត ណា​ម​ឡើយ​។ ផលវិបាក​ដែល​កើតឡើង​បន្ទាប់ពី ការប្រយុទ្ធ​ដែល​គ្មាន​តុល្យភាព​កម្លាំង នេះ ធ្វើឱ្យ​ខ្មែរក្រោម​ខ្លះ​ដែល​មិនដឹង​រឿង​អ្វី​សោះ ក៏ត្រូវ​ទទួល​ទុក្ខទោស ខ្លោចផ្សា​ដោយ រ​បង្ក្រាប​យ៉ាង​ចាស់ដៃ​របស់​យួន​ដែរ ។ ហើយ​រឿងនេះ​ក៏​នាំ​បង្កើតជា​សំណួរ​ទាក់ទង​ដល់ ផ្នែក​ចិត្តសាស្ត្រ​និង​យុទ្ធសាស្ត្រ​ដូច្នេះ​ថា​៖

-​តើ​ការបង្ហាញ​នូវ​កំហឹង​ឈឺចាប់​ពុះកញ្ជ្រោល​ធ្វើឱ្យ​ខ្មែរក្រោម​ដែលមាន​កម្លាំង​ខ្សោយ ហ៊ាន​ងើបឡើង​តតាំង​ជាមួយ​ទ័ព​យួន ដែល​ពេលនោះ​មាន​ចំនួន​ចំនួន​ពលទាហាន​និង សាស្ត្រា​វុ​ធ​ដ៏​ខ្លាំង​សម្បើម (​ថ្នាក់​ទី​ពីរ ក្នុង​សាកលលោក​?) បាន​លទ្ធផល​ជា​វិជ្ជមាន ឬ អវិជ្ជមាន​សម្រាប់​ខ្មែរក្រោម​ជា​ទួទៅ ?

– ជាមួយ​ពួក​ម្មុយ​និ​ស្ត​យួន គឺអាច​ឆ្លៀតឱកាស​ទាញយក​ចំណេញ​ពី​យើង​បាន​គ្រប់ ពេលវេលា សូម្បី​ពី​ខ្មែរ ដែលមាន​គំនិត​ស្នេហា​ជាតិ​ក៏ដោយ​។ ចំពោះ​ករណី​យ​ការ​ប្រ យុទ្ធ​ខ្មែរក្រោម​និង​យួន​នៅ​ខេត្ត​ព្រះ​ត្រពាំង កាលពី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧៦​នោះ ភាព​មន្ទិល​មួយ​បាន​ចោទឡើង​ថា អាច​មានការ​លូកដៃ​ចូល​របស់​ពួក​យួន បះ​បំបោរ បញ្ឆោត​ខ្មែរក្រោម​ដែលមាន​គំនុំសងសឹក​ជាមួយ​យួន​ឱ្យ​ងើបឡើង​ធ្វើការ​តស៊ូ ដើម្បី ឆ្លៀតឱកាស ប្រមូល​ក្តោប​អ្នកស្នេហាជាតិ​ខ្មែរក្រោម​ឱ្យបាន​ច្រើន​បំផុត​ដើម្បី​បាញ់ សម្លាប់ចោល ឬ​ដាក់គុក​ច្រវាក់​ធ្វើ​ទារុណកម្ម ឱ្យ​រាងចាល់​លែង​ហ៊ាន​ងើបឡើង​ទៀត​។ (helmii.com/collections/mattress)

​វិទ្យុ​សំឡេង​ខ្មែរក្រោម​លើកយក​សំណួរ​នេះ​ផ្ញើ​ប្រគេន​ព្រះសង្ឃ​និង​ជូន​បងប្អូន​ខ្មែរ​រួម ជាតិ​ដើម្បី​បន្តធ្វើ​ការពិចារណា​ចុះ ព្រោះ​ក្នុង​រឿង​វាសនា​របស់​ប្រទេសជាតិ​របស់​យើង ទាំងអស់គ្នា ពួក​ក​ម្មុយ​និ​ស្ត​ល្អិត​ណាស់ យើង​ក៏​ត្រូវតែ​ល្អិត​ដូចគ្នា​ទើប​ទប់​គ្នា​បាន ។ រាប់រយឆ្នាំ​មកហើយ រឿងរ៉ាវ​របស់​ខ្មែរ​ទាំងអស់ សុទ្ធតែ​មានការ​លូកដៃ​ចូល របស់​យួន ។ សូម្បី​ពេលនេះ លោក​ខៀវ​សំផន និង​លោក​នួន​ជា ដែល​កំពុង​ត្រូវ​ជំ​រះ​ក្តី​ក្នុង​តុលាការ ខ្មែរក្រហម ក៏បាន​ឆ្លើយថា រឿង​សម្លាប់​មនុស្ស​នៅ​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥-១៩៧៩ ក៏មាន​ការ​លូកដៃ​ចូល​ពី​យួន​ដែរ ។ ពិតមែនតែ​អ្នកជាប់ចោទ​ទាំងពីរ​បាន​ត្រូវ​ម​ជ្ឍ​ដ្ឋា​ន ជាតិ​និង​អន្តរជាតិ​មើលឃើញ​ជាក់ ថា​ជា​ជន​ឧ​ក្រិដ ប៉ុន្តែ​ចម្លើយ របស់​អ្នក​ទាំងនោះ ក៏ មិន​មានន័យថា​គ្មាន​ការពិត​សោះ​ដែរ​។

​យើងទាំងអស់គ្នា​រៀន​ពី​ប្រវត្តិសាស្ត្រ​អតីតកាល សម្រាប់​អនាគត ជៀសវាង​ធ្វើ​កំហុស ដដែលៗ​។​មេ​គ្រួសារ​មួយ​ដឹកនាំ​ខុស វេទនា​រហេមរហាម​តែ​មនុស្ស​បួន​ប្រាំ​នាក់​ជា​ប្តី​ប្រ ពន្ធ​កូនចៅ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​ប្រជាជាតិ​មួយ កំហុស​និ​មួយៗ​ក្នុងការ​ដឹកនាំ មាន តម្លៃ​ស្មើ​អាយុជីវិត​ប្រជាជាតិ​នោះ​។​ខ្មែរ​កម្ពុជា​ក្រោម​បាន ទទួល​ក្តី​ឈឺចាប់​ខ្លោចផ្សា​ហួស វិ​ស្ស័​យ​នឹង​គណនា​បាន ហើយ​គ្មាន​អ្នកណា​អាច​ដឹង​រឿងនេះ​ជ្រៅជ្រះ​ដូច​ខ្មែរក្រោម​ជា ជនរងគ្រោះ​ខ្លួនឯង​ទេ ។ ដែល​គួរឱ្យ​ឈឺចាប់​បំផុត​នោះ គឺ​យួន​ធ្វើបាប​យើង​ហើយ គេ​ខំ ប្រឹង​បង្ហាញ​ដល់​ភ្នែក​ពិភពលោក ថា​គេ​កំពុង​ស្រឡាញ់​ថ្នាក់ថ្នម​ជួយ​ជ្រោ​ជ្រែង​យើង ទៀត ។ ចំពោះ​ព្រឹត្តិការណ៍​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​១៩៧៦​នោះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​ប្រសិទ្ធិ​នាម​ថា “​មេរៀន​ខែវិច្ឆិកា​” ចុះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ការស្រមើស្រមៃ តស៊ូ​ដោយ​អា​វុ​ទ្ធ​នោះ វា​ហួស​សម័យ​ទៅហើយ ហើយ​សម្រាប់​ពេលនេះ​និង​អនាគត ជម្រើស​ដ៏​ល្អ​បំផុត​របស់​ខ្មែរក្រោម គឺ​ការតស៊ូ​មតិ​ដោយ​ហិង្សា ដោយយោង​លើ​ការ​ទាម ទារ​ឱ្យ​រដ្ឋាភិបាល​យួន​ទទួល​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ដែល​យួន​បាន​ចុះ​ហត្ថ លេខា​ទទួលស្គាល់​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ នោះឯង ៕

Leave A Reply

Your email address will not be published.