អាជ្ញាធរ​យួន វាយកម្ទេច​បង្គោលរបង​វត្ត​ខ្មែរក្រោម​មួយ នៅ​ខេត្ត​អូរ​កាប​

279

វត្ត​ខ្មែរក្រោម​មួយ នៅក្នុង​ខេត្ត​អូរ​កាប់ ដែល​សព្វថ្ងៃនេះ យួន​ហៅ វ៉ុ​ង តៅ ត្រូវបាន​អាជ្ញាធរ​យួន វាយកម្ទេច​បង្គោលរបង​ចំនួន ១៣ បង្គោល ។​

នគរបាល​យួន​មួយក្រុម មាន​គ្នា ១២ នាក់ បានមក​វាយកម្ទេច​ប​ង្គោ​ល​របង​វត្ត​ខ្មែរ​មួយ ដែល​ទើបតែ កសាងឡើង នាពេល​ថ្មីៗ នេះ ខណៈ​ព្រះសង្ឃ​ជា​ព្រះចៅអធិការ​វត្ត មិន​ស្ថិតនៅក្នុង​វត្ត​ឡើយ ។

​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ ដែល​និមន្ត​មក​ទេសចរណ៍​នៅក្នុង​ខេត្ត​អូរ​កាប់ និង​គង់​ស្នាក់​នៅក្នុង​វត្ត​កើតហេតុ បាន​រាយការណ៍​មកកាន់​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា នៅវេលា​ម៉ោង ១០ និង ៤០ នាទី ព្រឹក ថ្ងៃទី ២៩ មិថុនា ២០១៥ នគរបាល​យួន​មួយក្រុម បានមក​វាយកម្ទេច​ប​ង្គោ​ល របង​វត្ត ដោយ​ប្រើ​វេលា​ត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ ។

ព្រះសង្ឃ​ខ្មែរក្រោម ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​នោះ មាន​សង្ឃដីកា​ក្នុង​លក្ខខណ្ឌ សូម​មិន​បញ្ចេញ​ព្រះនាម បាន​រាយការណ៍​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម យ៉ាង​ដូច្នេះ ៖ចុចស្តាប់សំឡេង

pnn-okap-temple (1) pnn-okap-temple (2) pnn-okap-temple (3) pnn-okap-temple (4) pnn-okap-temple (5) pnn-okap-temple (6) pnn-okap-temple (7) pnn-okap-temple (8) pnn-okap-temple (9) pnn-okap-temple (10) pnn-okap-temple (11) pnn-okap-temple (12) pnn-okap-temple (13) pnn-okap-temple (14) pnn-okap-temple (15) pnn-okap-temple (16) pnn-okap-temple (17) pnn-okap-temple (18) pnn-okap-temple (19) pnn-okap-temple (20) pnn-okap-temple (21) pnn-okap-temple (22)

Comments are closed.