ពលរដ្ឋ​អបអរសាទរ​ខួប​លើក​ទី ២៣ កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស​

118

​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១០០០ នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣ តុលា នេះ បាន​ប្រមូលផ្តុំ​នៅមុខ​ស្ថានទូត​បារាំង ដើម្បី​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី ២៣ នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ។

​បន្ទាប់​ជួបជុំគ្នា នៅមុខ​ស្ថានទូត​បារាំង ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ប្រទេស​នេះ ពិនិត្យមើល​ការអនុវត្ត លើ​ខ្លឹមសារ​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ នោះ​រួចមក ។ ប្រជាពលរដ្ឋ​រួម​​មាន​ព្រះសង្ឃ អង្គការ សង្គម​ស៊ីវិល សហគមន៍​អ្នកមាន​ជម្លោះដីធ្លី បាននាំគ្នា​ហែ​ក្បួន​ដាក់​ញត្តិ​ទៅកាន់​ស្ថានទូត ដែលជា​សមាជិក​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា មានដូច​ជា អាមេរិក រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង ចិន​ជាដើម​ ៕​ រូបថតៈ ស៊ឺន ចែងចើន

 

_DSC0007 _DSC0010 _DSC0013 _DSC0027 _DSC0041 _DSC0054 _DSC0059 _DSC0064 _DSC0072 _DSC0100 _DSC0105 _DSC0111 _DSC0121 _DSC0134 _DSC0146

Comments are closed.