កាលពីថ្ងៃទី ១៨ ខែកញ្ញា ពលរដ្ឋអេកូស នៃប្រទេសស្កូតឡែន បានធ្វើប្រជាមតិឯករាជ្យមួយ ដើម្បីសម្រេចថា ស្កូតឡែន គួរតែជាប្រទេសមួយឯករាជចេញពីសហភាពអង់គ្លេសឬយ៉ាងណា ? ការធ្វើប្រជាមតិនេះ បានធ្វើឲ្យ ជ្រួលច្របល់ និងមានការព្រួយបារម្ភដល់ប្រទេសសមាជិកអង្គការសហប្រជាជាតិមួយចំនួន ដែលកំពុងតែគ្រប់គ្រង ឬ ធ្វើអាណានិគមលើប្រទេស រដ្ឋ និងដែនដីនៃប្រជាជាតិមួយចំនួននៅក្នុងពិភពលោក ។ សម្រាប់ប្រជាជាតិដែល កំពុងតែឋិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសដទៃវិញ ការបោះឆ្នោតនេះ ហាក់ដូចជា បុប្ផាដែលត្រូវទឹកសន្សើម នៅពេលរាត្រី និងបានផ្ដល់ក្ដីសង្ឃឹមដល់ពួកគេដែលកំពុងតែធ្វើការតស៊ូដើម្បីបានទទួលសិទ្ធិម្ចាស់ការរបស់ខ្លួន ។

តើសហព័ន្ធខ្មែរកម្ពុជាក្រោមយល់ឃើញយ៉ាងណាចំពោះការបោះឆ្នោតប្រជាមតិឯករាជ្យមួយនេះ ។ លោក ថាច់ រដ្ឋា នៃ វិទ្យុសំឡេងកម្ពុជាក្រោម បានសម្ភាសន៍ លោក ថាច់ ង៉ុក ថាច់ ប្រធានសហន្ធខ្មែរកម្ពុជាក្រោម ជុំវិញបញ្ហានេះ ដូច តទៅ៖
Comments are closed.