រូបថតៈ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា ប្រារព្ធខួប ១៣ ឆ្នាំ ថ្ងៃ KKF ចូលជាសមាជិក UNPO
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា នេះ បានប្រារព្ធខួប ១៣ ឆ្នាំ ថ្ងៃ សហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិកអង្គការប្រជាជាតិគ្នានតំណាង ដែលហៅកាត់ជាភាសាអង់គ្លេសថា UNPO ។ កម្មវិធីនេះ ប្រារព្ធនៅវត្តសាគមគ្គីរង្សី ក្នុងទីក្រុងភ្នំពេញ ដោយមានការចូលរួមថ្លែងសារតាមរយៈ Internet Conference ពី លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមអំពីផែនការរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម និងការចាក់បញ្ចាំងវីដេអូស្ដីពី សកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមក្នុងឆាកអន្តរជាតិជាង ១០ ឆ្នាំ មកនេះ ។ រូបថតៈ ស៊ឺន ចែងចើន
Comments are closed.