​ព្រះ​កេសរ​ប្ប​ញ្ញោ គឹម ណើ​យ អនិច្ចធម្ម​ក្នុង​ព្រះជន្ម ៧៥ ព្រះវស្សា​

0 639

​ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ​

​ព្រះតេជព្រះគុណ កេសរ​ប្ប​ញ្ញោ គឹម ណើ​យ ជា​ព្រះ​ឧបជ្ឈាយ៍ និង ជា​ព្រះចៅអធិការ វត្ត​ចុ​ឡា​មុនី​ចេតិយ (​ចេ​តី​យ៍​) ឋិត​នៅក្នុង​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង បានទទួល​អនិច្ចធម្ម​ក្នុង ព្រះ​ជន្មាយុ ៧៥ ព្រះវស្សា ។ នៅ​ថ្ងៃ​អង្គា​រ៍​ទី ០៨ ខែវិច្ឆិកា នេះ ជា​ថ្ងៃទី ២ នៃ​ពិធីបុណ្យ ឈាន​កិច្ច​របស់​ព្រះអង្គ ដែល​កំពុងតែ ប្រារព្ធ​នៅ​វត្ត​ចុ​ឡា​មុនី​ចេតិយ (​ចេ​តី​យ៍​) ។​

ព្រះតេជព្រះគុណ កេសរប្បញ្ញោ គឹម ណើយ   ប្រសូត៖ឆ្នាំ ជូត អដ្ឋស័ក ព. ស. ២៤៨០ គ. ស. ១៩៣៦ អនិច្ចធម្ម៖ ថ្ងៃអាទិត្យ ១១ កើត ខែកត្ដិក ឆ្នាំថោះ ត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ០៦ ខែវិច្ឆិកា គ. ស. ២០១១  ព្រះជន្ម៖ ៧៥ ព្រះវស្សា
ព្រះតេជព្រះគុណ កេសរប្បញ្ញោ គឹម ណើយ ប្រសូត៖ឆ្នាំ ជូត អដ្ឋស័ក ព. ស. ២៤៨០ គ. ស. ១៩៣៦ អនិច្ចធម្ម៖ ថ្ងៃអាទិត្យ ១១ កើត ខែកត្ដិក ឆ្នាំថោះ ត្រីស័ក ព. ស. ២៥៥៥ ត្រូវនឹងថ្ងៃទី ០៦ ខែវិច្ឆិកា គ. ស. ២០១១ ព្រះជន្ម៖ ៧៥ ព្រះវស្សា

ព្រះតេជព្រះគុណ កេសរ​ប្ប​ញ្ញោ គឹម ណើ​យ បានទទួល​អនិច្ចធម្ម​នៅវេលា​ម៉ោង​១២ : ២០ នាទី អធ្រាត្រ ថ្ងៃអាទិត្យ ១១ កើត ខែ​ក​ត្ដិក ឆ្នាំថោះ ត្រី​ស័ក ព​. ស​. ២៥៥៥ ត្រូវ នឹង​ថ្ងៃទី ០៦ ខែវិច្ឆិកា គ​. ស​. ២០១១ ដោយ​ជរាពាធ ។ នេះ​បើ​យោងតាម​ថេរ​ដីកា របស់​ព្រះតេជព្រះគុណ ថាច់ ញ៉ឹក ព្រះសង្ឃ​ដែល​បាន​ចូលរួម​ក្នុង​ការរៀបចំ​កម្មវិធី បុណ្យឈាបនកិច្ច​នេះ បាន​ប្រាប់ សារព័ត៌មាន ព្រៃនគរ ថ្ងៃនេះ ។

​ព្រះតេជព្រះគុណ ថាច់ ញ៉ឹក មាន​ថេរ​កា​ថា ពិធីបុណ្យ​ឈាបនកិច្ច​នេះ មានការ​ចូលរួម ពី​សំណាក់​ពុទ្ធ បរិស័ទ ព្រះចៅអធិការ​វត្ត និង​មន្ត្រី​សង្ឃ​ខ្មែរក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង យ៉ាងច្រើន​កុះករ ។ ព្រះ អង្គ​បាន បន្តទៀតថា ពិធី​បូជា​ព្រះ​ភ្លើង​ព្រះ​សព​នឹង​ប្រព្រឹត្តទៅ នៅ​រាត្រី​អកអំបុក​សំពះ​ព្រះ​ខែ គឺ​ចំ​ថ្ងៃ ១៥ កើត ខែ ក​ក្ដិ​ក ឆ្នាំ ថោះ​ត្រី​ស័ក ព​. ស​. ២៥៥៥ ត្រូវ​នឹង​ថ្ងៃទី ១០ ខែវិច្ឆិកា ខាងមុខនេះ ។

​ព្រះតេជព្រះគុណ កេសរ​ប្ប​ញ្ញោ គឹម ណើ​យ ប្រសូត ក្នុង ឆ្នាំ ជូត អដ្ឋស័ក ព​. ស​. ២៤៨០ គ​. ស​. ១៩៣៦ នៅ​ភូមិ​ព្រែ​កទុង ស្រុក​កញ្ចោង ឬ ស្រុក​ទីវ​កឹង ខេត្ត​ព្រះ​ត្រពាំង និង បាន បួស​រៀន នៅ​វត្ត​សុវណ្ណ​និរោធ (​ជ្រៃ​ភេ​) ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ។

ក្រោយមក ព្រះតេជព្រះគុណ កេសរ​ប្ប​ញ្ញោ គឹម ណើ​យ ត្រូវបាន​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​ចុ​ឡា​មុនី​ចេតិយ​(​ចេ​តី​យ៍​) តែងតាំង​ជា ព្រះចៅអធិការ​វត្ត និង​រហូត មកដល់​ឆ្នាំ ១៩៧៥ ទើប​ព្រះអង្គ​បានទទួល​តួនាទី​ជា​ព្រះ​ឧបជ្ឈាយ៍​ដើម្បី​បំបួស ភិក្ខុ​សាមណេរ នៅក្នុង​វត្ត​របស់​ព្រះអង្គ​និង​វត្ត​នានា​នៅក្នុង​តំបន់​ចំណុះ​អុ​ប (​ឧបជ្ឈាយ៍​) របស់ ព្រះអង្គ​ឋិត​នៅក្នុង​ស្រុកថ្កូវ ។

​ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បាន​មាន​ថេរ​ដីកា​ថា កាល​ព្រះតេជព្រះគុណ កេសរ​ប្ប​ញ្ញោ គឹម ណើ​យ នៅមាន​ព្រះជន្ម​នៅឡើយ ព្រះអង្គ​កសាង​សមិទ្ធិផល​ជាច្រើន សម្រាប់​វត្ត​ចុ​ឡ​មុនី​ចេតិយ (​ចេ​តី​យ៍​) ដើម្បី​ទុកជា​សម្បត្តិ​រួម​របស់​ជាតិ​និង​ព្រះពុទ្ធ សាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដូចជា​ការកសាង​កុដិ​ព្រះវិហារ សាលា រៀន ជាដើម ។

​ផ្នែក​ប្រាជ្ញា​ស្មារតី ព្រះតេជព្រះគុណ កេសរ​ប្ប​ញ្ញោ គឹម ណើ​យ តែង​តែង​អប់រំ បង្រៀនអក្សរ​សាស្ត្រ​ខ្មែរ និង ធម៌អាថ៌​វិន័យ​ដល់​ព្រះសង្ឃ ព្រមទាំង​តែងតែ​សម្ដែង ព្រះធម៌​ទេសនា​ទូន្មាន​ដល់​ពុទ្ធបរិស័ទ​ឲ្យ យល់​អំពី មាគ៌ា​ព្រះពុទ្ធសាសនា​ជា និច្ចកាល ៕

Leave A Reply

Your email address will not be published.